(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២៦ គណៈកម្មការបន្ធូរបន្ថយទោសនិងលើកលែងទោស បានបើកកិច្ចប្រជុំស្ដីពីការស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតប្រុស ស្រីចំនួន ៣៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិនិងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ ២០២៦ នៅសាលប្រជុំ(ខ) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីលោក សោ វុទ្ធី តំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ លោកអនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងលោក លោកស្រីអនុប្រធានពន្ធនាគារ មន្ត្រីពន្ធនាគារនិងមន្ត្រីសាលាខេត្តផងដែរ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប ២០២៦-២០៣០» នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, អភិបាលរង និងប្រធានមន្ទីរបរិស្ថាននៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង) ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ (ដូចជា UNESCO, IUCN, WCS, CI, FFI) និងប្រជាសហគមន៍ សរុបចំនួន ៥១នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យសរុបចំនួន ១៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រោយបង្ក្រាបបានបទល្មើស ២ករណីផ្សេងគ្នា។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។ ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ ដោយមានការចូលរួមឯកឧត្តម-លោកជំទាវ អ្នកតំណាង មណ្ឌល បន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អនុប្រធានក្រុមការងារចុះក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារចុះជួយសង្កាត់ទាំង៧ក្នុងក្រុង បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង៧ ប្រមាណជាង៤០០គ្រួសារ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់តាមបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ «កាមទេព លីម ហុង» ដែលថាមានការឃុបឃិតគ្នាយកលុយពីបងប្អូនជនភៀសសឹកចំនួន ៤,៥០០,០០០រៀល (បួនលានហាសិបម៉ឺនរៀល) ជាថ្នូរនឹងការទទួលបានផ្ទះនៅជាប់កែងផ្លូវធំ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ធំ)៖ លោក អ៊ុត ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ស្ពឺ)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធី «រុក្ខទិវា ៩ កក្កដា» នៅបរិវេណវត្តសំពៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងយុទ្ធនាការនេះ កូនឈើចម្រុះ និងឈើប្រណីតសរុបចំនួន ៣,៧៥០ដើម ត្រូវបានដាំដុះនៅតាមទីតាំងគោលដៅ (ក្នុងវត្តសំពៅ សាលារៀន តាមដងផ្លូវ និងបញ្ជាការដ្ឋានយោធភូមិភាគ៣) ខណៈកូនឈើចំនួន ២,៥០០ដើម ទៀតត្រូវបានចែកជូនពលរដ្ឋយកទៅដាំបន្តនៅតាមផ្ទះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្តឆ្នាំ ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧» ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធទូទាំងខេត្ត ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍