(ខេត្តកំពង់ស្ពឺ)៖ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យ និងវាស់វែងយកនិយាមកាលើទីតាំងក្បាលដីជាក់ស្តែង ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការចុះអនុវត្តការងារបច្ចេកទេសនាពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលលិខិតស្ទើរចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ របស់ប្រជាពលរដ្ឋចំនួន ៥រូប រួមមាន៖ ឈ្មោះ ណូយ វ៉ាន់ណេត, ឈ្មោះ អ៊ុក រិទ្ធី, ឈ្មោះ អ៊ុក ចាន់រ៉ាស៊ី, ឈ្មោះ យ៉ុន សុផល និងឈ្មោះ ស៊ីម ឡេង ដែលបានស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើទីតាំងដីដែលពួកគាត់កំពុងអាស្រ័យផលជាក់ស្តែង។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ អតីតយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារពលី-មរណៈ សរុបចំនួន ៨៩នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) នៅបញ្ជាការដ្ឋានខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថានលោកជំទាវ ងិន លីណា និង លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC 3.0) និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦ដល់២០៣០» ដោយមានការចូលរួមពី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅទាំង៦ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ។
VIDEO
(ស៊ីអាន)៖ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ហាក់ សុខហេង រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអ៊ីនធឺណិតពិភពលោក (World Internet Conference) កាលពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស៊ីអាន ប្រទេសចិន។ សនិ្នសីទនេះ រៀបចំឡើងដើម្បីពិភាក្សា ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍផ្លូវសូត្រឌីជីថល ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីប្រមាណ ៥០ប្រទេសនិងតំបន់ អង្គការអន្តរជាតិ វិស័យឯកជន និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៨០០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(សាធារណរដ្ឋកូរ៉េ)៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជាក្នុងក្របខណ្ឌអាស៊ាន បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកាសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៦ (The 16th ASEAN-ROK Transport Cooperation Forum) ក្រោមប្រធានបទ “ទិសដៅទៅមុខរួមគ្នាជាមួយបញ្ញាសិប្បនិម្មិត ដើម្បីឆ្ពោះទៅអនាគតនៃការដឹកជញ្ជូន”(Moving Together with AI Forward to the Future of Transportation)។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
(ភ្នំពេញ)៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី អាលី វង្សណរប៊ុនថាំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនបដិវត្តឡាវ និងជាប្រធានសហព័ន្ធនារីឡាវ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
ឯកឧត្តម អ៊ុង ជិនណា អគ្គនាយកអប់រំ និងជាប្រធានគណៈកម្មការ និងលោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រឡងជាផ្លូវការ ក្នុងការប្រឡងបញ្ចប់ឆ្នាំទី១ ទី២ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី ស្ថិតនៅ ក្រុងសែនមនោរម្យ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
ការវិវត្តន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
VIDEO
នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដំណើរការបើកវគ្គរៀនសូត្រ ស្ដីពីការងាររដ្ឋបាល និងការងារបើកប្រាក់បេឡាមរណសង្គ្រោះ ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ដែលមានសមាសភាពពីថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ស្រុក ក្រុង និងថ្នាក់ខេត្ត ដែលមានចំនួនចូលរួម ២២៦ នាក់ ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/_WZyBFbFudY
(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញ ចុះសួសុខទុក្ខ និងនាំយកសម្ភារៈមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរៈកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/mOepXiQfQps
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការកំណត់តួនាទី និងសមត្ថកិច្ចរបស់ក្រសួងទាំងពីរឱ្យមានភាពច្បាស់លាស់លើការគ្រប់គ្រងវិស័យផ្សព្វផ្សាយ ទូរគមនាគមន៍ និងប្រេកង់វិទ្យុ តាមរយៈសេចក្តីព្រាងប្រកាសអន្តរក្រសួងមួយ ដែលមានគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ន និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យតាមបទប្បញ្ញត្តិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/_WZyBFbFudY
(ទីស្តីការក្រសួងសាធារណការ) ៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន លើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឧកញ៉ា សមាជិក សមាជិកា នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង តំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករ និងវាគ្មិនកិត្តិយសជាច្រើនរូប។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
កម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមអន្តរាគមន៍ពិសេស បានដេញចាប់បានទូកដឹកទំនិញនាំចូលពីប្រទេសវៀតណាមចំនួន ២គ្រឿង ដែលសង្ស័យគេចពន្ធ តាមច្រកទ្វេភាគីបាក់ដាយ ស្ថិតក្នុងខេត្តតាកែវ ។ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានទូកដឹកទំនិញចំនួន២គ្រឿង នាំចូលពីវៀតណាម ដោយមិនបានបំពេញបែបបទគយឱ្យបានត្រឹមត្រូវ ។
VIDEO
(កណ្តាល)៖ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និងមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរកឃើញករណីមិនបានគោរពបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថានត្រឹមត្រូវ។
សូមទស្សនាព័ត៌មានពិស្ដារ៖
VIDEO
បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
VIDEO
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍