នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស បានបន្តជំរុញ និងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលាដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីស្នាមញញឹម «Walk for a Smile» ជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅទាំងផ្នែកសុខភាព មនុស្ស ធម៌ និងសាមគ្គីភាពមនុស្សជាតិ ព្រមទាំងទេសចរណ៍សុខភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(ខេត្តមណ្ឌលគិរី)៖ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២៦ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹង
ជញ្ចូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ឈួន វិន និងអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាវីដេអូ៖
https://youtu.be/QSsIVxmSUWU
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចុច Link ដើម្បីទស្សនាវីដេអូ៖
https://youtu.be/XFqE2jnw0Yo
ចាប់ពីខែមេសាទៅ កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងរយៈពេលវិបត្តិប្រេងឥន្ធនៈសកល។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា( វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន) ដូច្នេះហើយការថែរក្សាព្រលឹងជាតិ អត្តសញ្ញាណជាតិ និងពណ៌សម្បុរជាតិ មិនមែនឋិតលើតែមន្ទីរឬក្រសួង វប្បធម៌វិចិត្រសិល្បៈ ប៉ុណ្ណោះទេ ការចូលរួមថែរក្សានិង អភិរក្ស គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
សូមទស្សនាព័ត៌មានពិស្ដារ៖
គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត គ.ជ.ប បានបង្កើតបេឡាសន្តិ សុខសង្គមផ្នែកប្រាក់សោធនសំរាប់អ្នក រាជការ គ.ជ.ប នៅឆ្នាំ២០២១ ដែលកិច្ច ការនេះពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ គ.ជ.ប ក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់និវត្ត ជន គ.ជ.ប។ ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនវិស័យ គ.ជ.ប ពេល នេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.ប ពីលើអត្ថប្រ យោជន៍ផ្តល់ដោយ បេឡាសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់អ្នក រាជការ គ.ជ.ប។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកសុខភាពមាតា និងទារក ជាពិសេសការយល់ដឹងពីការរៀបចំផែនការគ្រួសារប្រកបដោយសុវត្ថិភាព, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចុះរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ និងសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ នៅមណ្ឌលសុខភាពស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល១ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្ពុជា-ប្រេស៊ីល ប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នា ដើម្បីលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូល នៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើ ពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែ គឺជាកាតព្វកិច្ច។ ការថ្លែងបែបនេះ ធ្វើក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍