ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំង ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរាខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែ ក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។
បើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធារ ណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី បរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជាជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំ ទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម សម្រាប់ជាកន្លែងដើរកំសាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិ និងជីវសាស្រ្តចម្រុះនៃប្រទេសកម្ពុជា។
ក្រោមចក្ខុវិស័យដឹកនាំដ៏ច្បាស់លាស់របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងរយៈពេល ០៣ ឆ្នាំមកនេះ សួនដែលមានលក្ខណៈធម្មជាតិនេះ បានលាតសន្ធឹងលើផ្ទៃដីជិត ២០០ ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងមានទំហំធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០ ម៉ឺននាក់ឱ្យមកដើរគយគន់ ទស្សនា និងសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែបរបស់ប្រទេសយើង៕
សូមទស្សនាព័ត៌មានពិស្ដារ៖
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្តេជ្ញាបន្តសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ជនជាតិដើមភាគតិចពូនង បានបន្តរក្សាប្រពៃណីទំនៀម ទម្លាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន នៅទឹកដីភាគឦសានប្រទេសកម្ពុជា។ ចំការវិលជុំរបស់ជនជាតិដើមភាគតិចពូនង នៅលើកំពូលភ្នំ និងជម្រាលភ្នំបាននឹងកំពុងប្រែក្លាយជាពណ៌មាស យ៉ាងស្រស់ស្អាត ដែលកំពុងត្រៀមប្រមូលផល ក្រោយដាំដុះដោយដៃ រយៈពេលជាង៥ខែ កន្លងកន្លងមក។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការពារជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់ថៃ ថាកម្ពុជាដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធាថៃ ជាន់ផ្ទុះនិងរងរបួសធ្ងន់ ព្រមទាំងបានអំពាវនាវឱ្យថៃ ចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថា កម្ពុជាបានដាក់មិនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ៖
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/OxqsDki8Suo
សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះអ្នកវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ដែលជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
https://youtu.be/xa1_glg28zI
ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
សហរដ្ឋអាមេរិក សម្រេច «លើកលែង» បម្រាមលក់សព្វាវុធមកលើកម្ពុជាជាផ្លូវការ៖
ផ្លូវជាតិលេខ២៣ ជាផ្លូវជាតិមួយដ៏សំខាន់ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើងជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ។
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ឡើងវិញជាថ្មីថា ចាប់តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឱ្យបើកច្រកឡើងវិញនោះទេ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ បានរៀបរាប់ប្រាប់រឿងថៃទារសាគុណពីខ្មែរដោយបញ្ជាក់យ៉ាងច្បាស់ៗថាថៃគ្មានគុណស្រ័យអ្វីមកលើប្រជាជនខ្មែរដែលបានរត់ភៀសខ្លួនពីរបបខ្មែរក្រហមទៅកាន់ទឹកដីថៃទេ។
សូមទស្សនាព័ត៌មានពិស្ដារ៖
គម្រោងវិនិយោគចំនួន១១ ក្រោមទុនសរុប ៤០០លានដុល្លារ និងអាចបង្កើតការងារ ៨០០កន្លែង នៅភូមិភាគឦសាន កំពុងស្ថិតក្រោមការពិនិត្យ ដើម្បីទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/sjb-7G4uQxI
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូរការ នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។ ពិធីបើកកិច្ចប្រជុំកំពូលនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រមទាំងមានការពីសំណាក់ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនជាច្រើនរូបទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sB4B2UKIuyo
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍