លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលពីធីបុណ្យនេះ ធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ឆ្នាំ២០២៦ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
រោងចក្រកែច្លៃផ្លែស្វាយ របស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. មួយកន្លែងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និង បានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» គិតត្រឹមថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» គិតត្រឹមថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនា៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនា៖
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ខែមេសាខាងមុខនេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អង្គការសុខភាពពិភពលោក បានប្រគល់ -ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតី ភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» គិតត្រឹមថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនា៖
ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (The 12th Asia-Pacific Spectrum Management Conference) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាកំពុងរងគ្រោះ និងឈឺចាប់ដោយសារសង្គ្រាមឈ្លានពាន ហើយសូមអំពាវនាវទៅកាន់អន្តរជាតិ អន្តរាគមន៍ជួយដល់កម្ពុជាមានសុខសន្តិភាព ។ ក្នុងពិធីអបអររំលឹកខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាម គ្មានស្នូរគ្រាប់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាព គឺជាសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ជាការរស់នៅដោយគ្មានភាពភ័យខ្លាច ជាសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ ការគោរព និងឱកាសស្មើភាពសម្រាប់ស្ត្រី កុមារី និងគ្រួសារទាំងអស់ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញមានចំនួនជាង៤០០កន្លែង ខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០ កន្លែង ត្រូវបានផ្អាកអាជីវកម្ម តែមិនមាន បង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ នេះបើ តាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មីនា ២០២៦នេះ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមហួត ហៃ អភិបាលរងតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ៖
សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូវី (Nuri) T2603។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនា៖
ទោះបីជាតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារសកលកំពុងមានការប្រែប្រួល និងហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារឥទ្ធិពលនៃសង្គ្រាមនៅតំបន់ផលិតប្រេងក៏ដោយ។ប៉ុន្តែសម្រាប់នៅក្នុងខេត្តមណ្ឌលគិរី ស្ថានីយប្រេងឥន្ធនៈភាគច្រើនបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមតម្លៃដែលក្រសួងកំណត់ ដោយមិនមានការឆ្លៀតឱកាសតម្លើងថ្លៃហួសហេតុនោះឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយឯកឧត្តមបានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍