All posts by មេគង្គ ប៉ុស្តិ៍

អត្ថន័យពិធីត្រស្ដិ មហាសង្ក្រាន្តឆ្នាំថ្មី និងរបៀបនៃការប្រារព្ធពិធី

ពិធីចូលឆ្នាំប្រពៃណីខ្មែរ មានចំនួនបីថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត គឺរួមមានវារៈមហាសង្ក្រាន្ត រាប់ ថាថ្ងៃទី១ វារៈវ័នបត ជាថ្ងៃទី២ និងវារៈឡើងស័ក ជាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ពិធីសង្ក្រាន្តឆ្នាំថ្មី។ តើពិធីត្រស្ដិ សង្ក្រាន្ត និងរបៀបរៀបចំប្រារព្វពិធីនេះ មានអត្ថន័យ យ៉ាងណាក្នុងជំនឿខ្មែរនោះ យើង ខ្ញុំនឹងលើកយកមកជម្រាបជូនដូចតទៅ ៖ …………

ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិធីបុណ្យប្រចាំឆ្នាំធំមួយរបស់ប្រជាជាតិកម្ពុជា ក្នុងចំណោមបុណ្យជាតិមួយចំនួនទៀត ដូចជា ភ្ជុំ-បិណ្ឌ និងបុណ្យ អុំទូក ជាដើម។ពិធីចូលឆ្នាំប្រពៃណីខ្មែរ មានចំនួនបីថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត គឺរួមមាននៅថ្ងៃទី១ គឺវារៈមហាសង្ក្រាន្ត , ថ្ងៃទី២ គឺវារៈវ័នបត និងវារៈឡើងស័ក ជាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីសង្ក្រាន្តឆ្នាំថ្មី។

កាលពីសម័យដើម ព្រះបរមរាជា បានដឹកនាំធ្វើពិធីសង្រ្កានទាំង៣ថ្ងៃនេះ ធំជាងគេ នៅក្នុងព្រះបរមរាជវាំង គឺវិសេស វិសាលជាងសង្ក្រាន្ត ដែលរៀបចំដោយប្រជារាស្រ្តសាមញ្ញ និងគេនិយមធ្វើនៅ តាមភូមិ និងនៅតាមទីវត្តអារាម ឬទីប្រជុំជននានា។ ចាស់ទុំពីបុរាណ បានហៅពីធីនៅក្នុងព្រះរាជ វាំងនោះថា «ពិធីត្រស្ដិ សង្ក្រាន្ត»។

ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ ដែលនឹងឈានមកដល់នារសៀលថ្ងៃនេះ បងប្អូន ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរៀបចំរួចជាស្រេចសម្អាតគេហដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី សិរីសួរស្តី ទៅតាមជំនឿរៀងៗ។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ ម៉ោង១៥ ៖ ១២នាទី ។

ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។

តាមទំនៀមទម្លាប់ប្រពៃណីជាតិ ព្រះបរមរាជវាំងនៅរដូវចូលឆ្នាំថ្មី តែងតែធ្វើពិធីទទួលទេវតាឆ្នាំថ្មី ឬហៅថា ពិធីត្រស្ដិ សង្ក្រាន្ត៖ «សង្ក្រាន្ត ចែកចេញជាពីរ គឺសាមញ្ញសង្ក្រាន្ត និងអយ័ន្តសង្ក្រាន្ត។ សាមញ្ញសង្ក្រាន្ត គឺលោកសំដៅទៅលើព្រះអាទិត្យដើរត្រង់ទៅលើក្បាល នោះជាសង្ក្រាន្ត ចំណែកអយ័ន្តសង្ក្រាន្ត គឺសំដៅទៅលើព្រះអាទិត្យដើរចំហៀង។ជាធម្មតា គេច្រើនយកតាមសាមញ្ញសង្ក្រាន្ត ដែលគេគិតតាមដំណើរសុរិយគតិ ហើយពាក្យថា ត្រស្ដិសង្ក្រាន្ត គឺបានន័យថា ផ្លាស់សង្ក្រានចាស់ចូលកាន់សង្ក្រាន្តថ្មី រៀបចំឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលឲ្យឈ្មោះថា ត្រស្ដិសង្ក្រាន្ត»។

វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានសរសេរពន្យល់ថា ត្រស្ដិ (ត្រស់) ក្លាយមកពីភាសាសំស្រ្កឹត ប្រែថា ត្រុដ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី”; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ដែលបុរាណជាន់ដើមហៅថា “ពិធីផ្ដាច់ឆ្នាំ” ។

អ្នកជំនាញខាងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃជាតិ បានបញ្ជាក់ឲ្យដឹងដែរថា អត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី តាំងពីបុរាណកាលមក ពលរដ្ឋខ្មែរតែងតែគោរពស្រលាញ់ព្រហ្មញ្ញសាសនា ដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្ដូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មីនាំឱ្យពួកគេមានលាភជ័យ និងសុខទុក្ខតាមជំនឿនៃឆ្នាំនីមួយៗ។

ក្នុងសម័យកាលបន្តមកទៀត ក្នុងរយៈពេលនៃសង្ក្រាន្តចូលឆ្នាំទាំងបីថ្ងៃប្រជាពលរដ្ឋនាំគ្នារៀបចំពិធីប្លែកៗ ពីគ្នាខ្លះ ទៅតាមជំនឿ និងប្រពៃណីតាមតំបន់ផ្សេងៗ ដូចជា នៅថ្ងៃវារៈមហាសង្ក្រាន្ត ដែលជាថ្ងៃទី១ ជាពេលទទួលទេវតាឆ្នាំថ្មី គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិកាដែលបានចែកឋានទៅកាន់ទីបរលោកទៅហើយ។ សង្ក្រាន្តថ្ងៃទី២ ជាវារៈវ័នប័ត គេនាំគ្នាពូនភ្នំខ្សាច់ ដោយនៅពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយ នៅជុំវិញវិហារវត្ត ឬជុំវិញដើមពោធិ៍ណាមួយដែលមាននៅក្នុងបរិវេណវត្ត ដើម្បីរំដោះកម្មវេរា។នៅពេល ព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ នៅថ្ងៃទីពីរ នេះដែរ កូនចៅជូនសម្លៀកបំពាក់នំ ចំណី ប្រាក់កាស ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូន ជីតា ជាដើម។

សង្ក្រាន្តថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក គឺជាពេលដែលកូនចៅប្រុសស្រីធ្វើពិធីស្រង់ព្រះ និងឪពុកម្ដាយរបស់ខ្លួន ដើម្បីជម្រះចោលនូវគ្រឿងសៅហ្មងទាំងឡាយ។ នៅថ្ងៃទីបី នេះដែរ ពេលព្រឹកគេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប។អ្នកស្រុកខ្លះនិយម អញ្ជើញមាតាបិតា ជីដូនជីតាចាស់ទុំ ម៉ែ ឪ មកងូតទឹកឲ្យ ជាកិច្ចតបស្នងសងគុណចំពោះពួកគាត់ និងបុព្វការីជនរបស់គេផង។

ក្រៅពីពិធីសាសនា ក្នុងរយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំថ្មី មនុស្សម្នាទាំងចាស់ទាំងក្មេង ទាំងកំលោះ ទាំងក្រមុំ ប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណូលចិត្ត។ ល្បែងដែលគេនិយមលេងជាងគេ គឺល្បែងចោលឈូង ល្បែងបោះអង្គញ់ លាក់កន្សែង រាំវង់ និងល្បែងប្រជាប្រិយខ្មែរពេញនិយមជាច្រើនទៀត៕ ដោយ ៖ រត្ន សិលា

ការរៀបចំរណ្តាប់ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ

ភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ កាន់តែខិតជិតមកដល់ បងប្អូនប្រជា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅក្រៅប្រទេស បាន និងកំពុងរៀបចំសម្អាតគេហដ្ឋានដើម្បី ទទួលទេវតាឆ្នាំថ្មីសិរីសួរស្តីលាភជ័យទៅតាមជំនឿជាប្រពៃណីតរៀងមក។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ
ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ ម៉ោង១៥ ៖ ១២នាទី រសៀល។

ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានដូចជា ៖

-បាយសី៩ថ្នាក់ មួយគូ, ៧ថ្នាក់មួយគូ, ៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
-បាយសីប៉ាឆាម មួយគូ
-ស្លាធម៌មួយគូ
-ទឹកអប់មួយគូ
-ទៀន៥ធូប៥ លាច៥ផ្កា៥ដាក់លើជើងពាន១គូ
-ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ
-ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន១១គូ
-ដូងឡៅមួយគូ
-ទឹកស្អាតពីរកែវ
កាលណារៀបស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា៕

ចាប់ខ្លួនបានហើយ ឃាតករសម្លាប់កាត់ក្បាលជនរងគ្រោះ២នាក់ ជីដូន និងចៅ

កំពង់ចាម ៖ ករណីឃាតកម្មដ៏សាហាវ សម្លាប់កាត់ក្បាលជនរងគ្រោះ ២នាក់ មានម្នាក់ជា ជីដូន និងចៅស្រីម្នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចមកកម្លាំងសមត្ថកិច្ចរបស់ស្នងការខេត្ត និងកម្លាំងជំនាញ ជនជាតិបរទេសជាច្រើននាក់ បានចុះស្រាវជ្រាវពិនិត្យកោសល្យវិច័យ ស្លាកស្នាមយ៉ាងយកចិត្តទុក ដាក់ អស់រយៈពេល៤ថ្ងៃ ទីបំផុតឃាតករ ត្រូវបានចាប់ខ្លួន ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ។

ចំណែកជនរងគ្រោះទាំង២នាក់ ដែលត្រូវបានឃាតករកាត់ក្បាលយកទៅបាត់នោះ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅស្រីឈ្មោះ ខេង សាវឿន ភេទស្រី អាយុ៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ករណីខាងលើជារឿងគំនុំ ឈានរហូតដល់កាប់សម្លាប់យ៉ាងព្រៃផ្សៃ បែប នេះ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ ក្នុងករណីឃាតកម្មខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរបន្តនីតិវិធី៕

ពិធីឡើងគេហដ្ឋានថ្មីក្លាយជាពិធីបុណ្យសព ដោយសារបាក់រានហាល

ខេត្តកំពង់ចាម ៖ ពិធីឡើងគេហដ្ឋានថ្មីមួយ បានក្លាយជាពិធីបុណ្យសព ខណៈភ្ញៀវចូលរួមជាច្រើន នាក់ដែលកំពុងតែរីករាយក្នុងពិធីនេះ ស្រាប់តែបាក់រានហាលដែលជាសំណង់ បេតុងបណ្តាលឲ្យរង របួស ចំនួន១១នាក់ និងស្លាប់ម្នាក់។

មន្ត្រីប៉ូលិសមូលដ្ឋានបានអោយដឹងថា នៅវេលាម៉ោង ៤៧ នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០៩ មាន កម្មវិធីឡើងផ្ទះថ្មីមួយលោក ស្រ៊ុន ប្រុស នៅភូមិខ្នាឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបានបាក់ វ៉េរ៉ង់ដា ខាងមុខផ្ទះដែលធ្វើពីស៊ីម៉ង់ដ៍ បណ្តាលអោយសង្កត់ស្លាប់មនុស្សម្នាក់ និង របួសចំនួន១១នាក់ ដែលជាភ្ញៀវមកចូលរួមក្នុងកម្មវិធីឡើងផ្ទះនេះ។ អ្នករងរបួសទាំងនោះរួមមាន ៖ 1/ ឈ្មោះ ញិល ប៉ុក ភេទស្រីអាយុ70 ភូមិខ្នា(ស្លាប់)។ 2/ឈ្មោះ ជ័យ ស៊ី ភេទស្រី អាយុ80 ភូមិ ប្របឹង របួសកដៃឆ្វេង។ 3/ឈ្មោះ ចិន សាំង ភេទស្រី អាយុ70 ភូមិប្របឹង ឃុំស្តើងជ័យ របួសស្មា ខាងស្តាំ។ 4/ ឈ្មោះ ជា ប្រុស អាយុ34ឆ្នាំ នៅភូមិខ្នា(របួសក្បាលជង្គង់-ចង្កេះ-ក្បាល។ 5/ ឈ្មោះ រស់ រៀម ភេទប្រុស អាយុ 70ឆ្នាំ ភូមិខ្នា(បាក់ជើងស្តាំ)។ 6/ ឈ្មោះ រស់ ទូច ភេទស្រីអាយុ70 ឆ្នាំ ភូមិខ្នា(របួសដៃឆ្វេង)។ 7/ឈ្មោះ សុត ហយ ភេទស្រី អាយុ64ឆ្នាំ ភូមិខ្នា(របូសមុខ)។ 8/ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ80ឆ្នាំ ភូមិខ្នា(បាក់ដែឆ្វេង-របួសជើងស្តាំ។ 9/ឈ្មោះ ផែ អូន ភេទស្រី អាយុ70 ឆ្នាំ ភូមិខ្នា(បាក់ដៃឆ្វេងនិងរបួសមុខ)។10/ ឈ្មោះ ម៉ែន សឿភេទ ស្រីអាយុ68ឆ្នាំ នៅភូមិខ្នា (បែក ក្បាល)។ 11/ ឈ្មោះ ស៊ីម សៀយ ភេទស្រីអាយុ70ឆ្នាំ បាក់ជើងឆ្វេង និងរបួសជើងស្តាំ។ 12 / ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ65ឆ្នាំ ភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ (របួសចង្កេះ)។

មន្ត្រីប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ចំណែកស្ត្រីចំណាស់ដែលបានរងគ្រោះធ្ងន់ធ្ងររហូតដល់ស្លាប់នោះ ត្រូវបានបងប្អូនសាច់ ញាតិក្នុងភូមិនាំយកទៅរៀបចំពិធីបុណ្យតាមគន្លងប្រពៃណី៕ ដោយ ៖ អ សុផល

បុរសម្នាក់បាញ់សម្លាប់ខ្លួនពេលហាត់បាញ់ស៊ីបក្នុងក្លឹបមួយនៅខណ្ឌពោធិ៍សែនជ័យ(Video)

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយកាំភ្លើងខ្លី បាញ់សៀតផ្កាខាងស្ដាំសម្លាប់ខ្លួនឯងបណ្ដាល ឲ្យស្លាប់បាត់បង់ជីវិតដូចបំណងនៅក្នុងក្លឹបបាញ់ស៊ីបមួយកន្លែង ដោយពុំដឹងថា គាត់មាន វិបត្តអ្វី ឡើយ។ បើតាមព័ត៌មានអោយដឹងក្រៅផ្លូវការថា គាត់មានជំងឺប្រចាំកាយមិនអាចព្យបាលបានទើបគិតខ្លីបែបនេះ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងក្លឹបបាញ់កាំភ្លើងមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើងថ្មីឬផ្លូវបង្គោលភ្លើង ក្នុងភូមិខ្វែរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ភ្លាមៗម្ចាស់បានព្យាយាមលាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនោះឈ្មោះ កែវ សុថារិទ្ធ អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជម្ងឺប្រចាំកាយ មិនអាចព្យាបាលបានប៉ុន្តែមិនបានដឹងថាជាជម្ងឺអ្វីឡើយ។

បើតាមរូបភាពនៃកាមេរ៉ាសុវត្ថិភាពបានបង្ហាញនូវភាពរន្ធត់យ៉ាងខ្លាំង ដោយនៅក្បែរបុរសនោះមានបុគ្គលិកក្លឹបឈរអមដល់ទៅ៣នាក់ដែរ ប៉ុន្តែមិនអាចរារាំងពីសកម្មភាពបាញ់សម្លាប់ខ្លួននោះបានឡើយ។

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុបុរសនោះមិនបានចូលទៅបាញ់ស៊ីបនៅក្នុងក្លឹបខាងលើនោះទេ គឺគាត់បានចូលទៅបាញ់កាំភ្លើងនៅក្លឹបមួយដែលគ្រប់គ្រងដោយយោធា។ លុះពេលទៅដល់ទីនោះ គាត់បានព្យាយាមបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនបានសម្រេច ដោយសារតែបុគ្គលិកនៅទីនោះ បានចាប់ទាន់ហើយគាត់ក៏បានចាកចេញមកវិញទាំងស្ថានភាពក្រៀមក្រំ។

ប្រភពដដែលបានបន្តថា លុះចេញផុតពីទីនោះ គាត់បានបន្តដំណើរទៅកាន់ក្លឹបបាញ់កាំភ្លើងឯកជនមួយកន្លែងនៅក្នុងភូមិខ្វែរ សង្កាត់ត្រពាំងក្រសាំង ទៀត។ លុះពេលទៅដល់គាត់បានប្រើកាំភ្លើងខ្លីម៉ាកទំនើប១ដើម បាញ់ស៊ីប ហើយខណៈនោះគាត់បាញ់តម្រង់ទៅកាន់ផ្ទាំងស៊ីបបានចំនួ៤គ្រាប់ហើយ ។ លុះដល់គ្រាប់ទី៥ បានបែរកាណុងដាក់ចំសៀតផ្កាខាងស្តាំរបស់ខ្លួន ហើយកេះកៃបំផ្ទុះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់តែម្តង ខណៈនៅក្បែរខ្លួនបុរសនោះ ក៏មានបុគ្គលិកក្លឹបបាញ់កាំភ្លើង៣នាក់ ក្នុងនោះម្នាក់ស្លៀកពាក់ឯកសណ្ឋានជានគរបាលផងដែរ ប៉ុន្តែមិនអាចជួយទប់ស្កាត់សកម្មភាពអត្តឃាតនេះបានឡើយ។

បន្ទាប់ពីធ្វើអត្ថឃាតខាងម្ចាស់ក្លឹបក៍បានព្យាយាមលាក់បាំង ដែរ តែ ទើបភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៥ ខែមេសា នេះ តាមរយៈកាមេរ៉ាសុវត្ថិភាពបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យរន្ថត់នេះ៕

ទណ្ឌិត៤៦០នាក់ ត្រូវបានស្នើបន្ធូរបន្ថយ និងលើកលែងទោសឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ឆ្នាំ២០១៩ នេះ ក្រសួងយុត្តិធម៌ បានបើកកិច្ច ប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃដល់ទណ្ឌិតក្នុងការលើកលែងលែង និងបន្ធូរបន្ថយទោស ចំនួន ៤៦០នាក់ ក្នុងនោះមានស្ត្រី ៤៩នាក់ មកពីមណ្ឌលអប់រំកែប្រែ រាជធានី ខេត្ត ចំនួន១៨ នៅទូទាំងប្រទេស។

បច្ចុប្បន្ននេះ ស្ត្រីកំពុងជាប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅតាមរាជធានី ខេត្ត មានជាង ២ពាន់នាក់ ដែលភាគីច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះក៏មានស្ត្រីទណ្ឌិតដែលមានកូន តូចរស់នៅ ជាមួយជាង ១២០នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក សុច សុផាន់ណារ៉ា អគ្គនាយក រងនៃអគ្គនាយករដ្ឋាន និងអយ្យការ នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែមេសា នៅទីស្តីក្រសួង ។

លោក សុខ សុផាន់ណារ៉ា បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ចំពោះជនជាប់ទោសជាស្ត្រី ។ ជាពិសេសស្ត្រីដែលមានកូននៅជាមួយម្ដាយ ស្ត្រីដែលមានគភ៌ ស្ត្រីដែលចាស់ និងស្ត្រីដែលមានជំងឺធ្ងន់ធ្ងរ ។ ក្រោយពីមានការផ្តល់អនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំដោយបានកោះហៅស្ថាប័នតុលាការដែលមានប្រធានតុលាការ ប្រធានរាជអាជ្ញា ដើម្បីសុំទិន្នន័យស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារ ។ ក្នុងកិច្ចប្រជុំក្រសួងយុត្តិធម៌ក៏បានជំរុញឲ្យប្រធានតុលាការ ប្រធានរាជអាជ្ញាការចាត់ការលើសំណុំរឿងស្ត្រីឲ្យបានឆាប់ផងដែរ ។

បើតាមការបញ្ជាក់របស់លោក សុច សុផាន់ណារ៉ា បានឱ្យដឹងថា ស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារ គីរមកទល់ពេលនេះ មានសរុបចំនួន ២ ៤៤១នាក់ ក្នុងនោះស្ត្រីដែលមានគត៌៤៤នាក់ និងស្ត្រីមាន កូនតាមមកនៅជាមួយចំនួន ១២៦នាក់ ។

លោកក៏បានលើកឡើងទៀតថាសម្រាប់ការលើកលែងទោសចំពោះស្ត្រីដែលតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រីមិនមែនធ្វើតែសម្រាប់ថ្ងៃចូលឆ្នាំនោះទេ គឺធ្វើជានិរន្ត ។ ទី១- ទាក់ទងនឹងនីតិវិធីតុលាការខាងក្រសួងយុត្តិធម៌ជំរុញឱ្យពន្លឿនលើបណ្ដឹងរបស់ស្ត្រី ទី២- រកឯកសារទាក់ទងនឹងសាលក្រមជាស្ថាពរ ដើម្បីនឹងងាយស្រួលបន្ទូលបន្ថយទោស និងលើកលែងទោស​។

សូមជម្រាបថា ការលើកលែងទោសត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំមានចំនួនបីដង រួមមានថ្ងៃចូល ឆ្នាំ វិសាខបូជា និងថ្ងៃបុណ្យអុំទូក ។ តែប្រការគួរឲ្យកត់សម្គាល់ គឺសម្ដេចតេជោ លោកតែងតែផ្ដល់អាទិភាពដល់ស្ត្រីជានិច្ចក្នុងការលើកលែង និងបន្ថូរបន្ថយទោស ព្រោះថាអ្វីដែលចាប់អារម្មណ៍និងលំបាកចំពោះភ្នែកនោះ គឺស្ត្រីដែលមានកូននៅជាមួយម្ដាយក្នុងពន្ធនាគារ៕

កម្ពុជា-ថៃ នឹង ព្រមព្រៀងបើកការដឹកជញ្ជូនតាមផ្លូវដែកនៅចុងមេសា ខាងមុខ

ភ្នំពេញ ៖ បន្ទាប់ពីបានឯកភាពគ្នា រវាងរដ្ឋាភិបាលនៃប្រទេសទាំងពី កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែក រួចមក រដ្ឋមន្រ្តី នៃប្រទេសទាំងពី ក៏បានជួបគ្នាឡើងវិញ ដើម្បីពិនិត្យ និងពិភាក្សា លើខ្លឹមសារ នឹងពាក្សពេចមួយចំនួន មុននឹងឈានដល់ថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកជាផ្លូវការ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ០៣ ខែ មេសា រវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ។

បើតាមប្រកាសព័ត៌មានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនោះភាគីទាំងពី បានពិនិត្យនិងពិភាក្សាគ្នាលើខ្លឹមសារ និងពាក្សពេចសំខាន់ៗមួយចំនួន ដើម្បីឱ្យកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកនេះ កាន់តែមានតម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានោះ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាទៅលើ រថភ្លើងដឹកអ្នកដំណើរ DMU ។ ដែលខ្សែរថ DMUនេះ ផលិតដោយក្រុមហ៊ុន Hitachi Ltd.,Japan ជាប្រភេទខ្សែរថភ្លើងដឹកអ្នកដំណើរ មានចំនួន៤ទូ ដែលក្នុងមួយទូៗ អាចដឹកអ្នកដំណើរបាន៨០នាក់។ ហើយភាគីទាំងពីរបានឯកភាពគ្នា ឲ្យមានវគ្គសិក្សាបន្ថែមទៀត ដល់មន្ត្រីកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីកម្ពុជា មានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបើកបរ ថែទាំ និងប្រើប្រាស់រថភ្លើង ដែលថៃនឹងប្រគល់ជូនភាគីកម្ពុជា។

ប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីសប្តាហ៍ក្រោយនេះតទៅ។ ហើយភាគីថៃនឹងប្រគល់រថភ្លើង DMU ឲ្យកម្ពុជា នៅពេលដែលកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែក ត្រូវបានចុះហត្ថលេខារួចរាល់ ដែលភាគីថៃ ស្នើសុំធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

មួយវិញទៀត កិច្ចប្រជុំទ្វេភាគីនោះដែរ ក៏បានលើកយកពីគម្រោងសាងសង់ស្ថានីយ៍អន្តរជាតិ នៅស្ទឹងបត់ មកពិភាក្សា ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការគោរពអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រារព្វពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀននេះផងដែរ៕

អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់អគ្គីភ័យក្នុងរដូវក្តៅនេះ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ខណៈរយៈពេល២ខែនេះ កំដៅនឹងឡើងដល់ ៤០អង្សាសេ ដែលងាយនឹងរងគ្រោះដោយគ្រោះអគ្គីភ័យជាយថាហេតុ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពី ការបង្ការគ្រោះអគ្គីភ័យ ក្នុងរដូវប្រាំង ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ មេសានេះ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា តាមការព្យាករណ៍ឧតុនិយមបានឲ្យដឹងថាអាកាសធាតុនៅប្រទេសយើងនឹងឡើងកំដៅរហូតដល់លើស ៤០ អង្សាសេ ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រមាណ២ ខែទៅមុខទៀត ដែលធ្វើឲ្យអាកាសធាតុក្តៅស្ងួតហួតហែងងាយនឹងបណ្ដាលឱ្យកើតគ្រោះអគ្គីភ័យជាយថាហេតុ។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ ចំពោះដើមចមដែលអាចបង្កើតអោយមានគ្រោះអគ្គីភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការដុតសំរាម ដុតព្រៃចំការ វាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ឬប្រើចរន្តអគ្គិសនី មិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់បង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គីភ័យដែលធ្វើអោយមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គីភ័យ ដែលធ្វើអោយបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំនឹងត្រូវរិះរកគ្រប់មធ្យោបាយ ឲ្យបានគ្រប់គ្រាន់ ក្នុងការបង្ការទប់ស្កាត់ការកើតមានជាយថាហេតុ នូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ៕

​ករណីសម្លាប់កាត់ក្បាលចៅ និងជីដូន រកឃាតករមិនទាន់ឃើញទេ

ខេត្តកំពង់ចាម ៖ ករណីឃាតកម្មសម្លាប់ដ៏ឃោឃៅមួយនៅខេត្តកំពង់ចាម លើស្ត្រីចំណាស់ម្នាក់ និងក្មេងប្រុសម្នាក់ ដោយកាត់ក្បាលផ្តាច់ចេញពីដងខ្លួនយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចហាក់មានពន្លឺតិចតួចប៉ុណ្ណោះក្នុងការស្រាវជ្រាវដើម្បវែកមុខជនដៃដល់នាំយកមកផ្តន្ទាទោសទៅតាមច្បាប់។

សូមរំលឹកថា សពជីដូននិងដែលកំំបុតក្បាលទាំង២នាក់ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអណោចអធម្មបង្ករអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី3មិនាឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ដោយប៉ុស្តិ៍រដ្ឋបាលថ្មពូនបានទទួលព័ត៌មានពីឈ្មោះ ដើងថនភេទស្រី អាយុ៣៥ឆ្នាំនៅនៅភូមិត្រពាំងបឹងឃុំថ្មពូនស្រុកព្រៃឈរខេត្តកំពង់ចាមថា បានបាត់ម្តាយឈ្មោះពូអូនភេទស្រីអាយុ ៦៥ ឆ្នាំ នៅភូមិទួលថ្មឃុំថ្មពូននិងក្មួយស្រីបង្កើតឈ្មោះ ខេង សាវឿន ភេទស្រី អាយុ៦ឆ្នាំ បានបាត់ចេញពីផ្ទះនៅព្រឹកថ្ងៃទី៣ មិនឃើញនៅផ្ទះមិនដឹងចេញពីកន្លែងណា ដោយសំណូមពរសុំអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកគាត់ផង។

ប៉ូលិសបានអោយដឹងថា បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់និងសំណូមពររបស់គាត់ភ្លាម ប៉ុស្តិ៍បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះធ្វើការស្រាវជ្រាវរុករកឃើញសាកសពជនរងគ្រោះទាំងពីរនាក់ នៅក្នុងគុម្ពោតព្រៃខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រហែល ៣៥០ម៉ែត្រ ដោយសាកសពអ្នកទាំងពីរនៅបែកឆ្ងាយពីគ្នា និងគ្មានក្បាលទាំងនាក់ពីរ។

ករណីខាងលើនេះ ជនសង្ស័យមិនទាន់កំណត់បានអត្តសញ្ញាណ ដែលរហូតមកដល់ពេនេះ ក្រុមជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខឃាតករនាំយមមកចាត់ការតាមនីតិវិធី៕

អុញនោះ ! រកឃើញទីតាំងផលិតគ្រឿងញៀនដ៏ធំមួយនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ម៉ាស៊ីន និងឧបករណ៍ផលិតគ្រឿងញៀន ជាច្រើនត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបក្នុងទីតាំងមួយកន្លែង នៅខណ្ឌសែនសុខ តែម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។

មិនគួរឲ្យជឿទាល់តែសោះថា មានឧក្រិដ្ឋជនហ៊ានលួចផលិតគ្រឿងញៀនកណ្តាលក្រុងភ្នំពេញ
កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានស្រាវជ្រាវ និងស្ទូចយកម៉ាស៊ីនផលិតគ្រឿងញៀនជាច្រើនប្រភេទ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្ទះគ្មានលេខតាមបណ្តោយផ្លូវ ៣៧១សឡា ភូមិអូរបែកក្អមសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះចរាចរណ៏ដោយពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវ ៣៧១សឡា បាននាំគ្នាចោមរោមមើលហើយហួសចិត្តស្ទើរ តែមិនគួរឲ្យជឿថា ឧក្រិដ្ឋជនដែលជាម្ចាស់ទីតាំងខាងលើនេះហ៊ានអីក៏ហ៊ានយ៉ាងនេះ ដោយហ៊ានយកម៉ាស៊ីនផលិតគ្រឿងញៀនមកផលិតនៅទីសារធារណះជាប់នឹងផ្លូវធំ សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏ពុំបានដឹង។

នេះ សូមសរសើរហើយដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញទាន់ កុំអីមិនដឹងជាឧក្រិដ្ឋជនមានឱកាសផលិតចេញគ្រឿងគ្រឿងជាច្រើនគីឡូដើម្បីយកទៅចែកចាយបន្តបំពុលយុវជនដែលជាទំពាំងស្នងឬស្សីវង្វេងវង្វាន់អស់ប៉ុន្មាននាក់នោះទេ។

ជុំវិញករណីបង្រ្កាបទីតាំងផលិតគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនមិនអាចបញ្ជាក់ប្រាប់ថា បានដកហូតថ្នាំញៀនប៉ុន្មានគីឡូនោះទេ។ ដោយគ្រាន់តែបង្ហើបថាសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់មេក្លោងឲ្យបាននាពេលឆាប់ៗខាងមុខនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

​លោក គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុក ត្រូវបញ្ជូនទៅពេទ្យរុស្ស៊ីដោយសារជំងឺសួត

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្ដរ៉ុក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ដោយសារជំងឺសួត បន្ទាប់ពីលោកស្រីមេធាវី ពឹង ធីតា ដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ។

សូមរំលឹកថា លោក គិត ធាង ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារប៉េហ្សី ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ពីបទសម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងអាជីវកម្មក្លឹបកម្សន្តរ៉ុក ដែលជាកម្មសិទ្ធិរបស់លោក៕

លោក ផែង វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់

ភ្នំពេញ ៖ លោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ ត្រូវបានព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» ហើយបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថវិញ ហើយគ្រោងបន្តសាកសួរបន្ថែមនៅថ្ងៃស្អែកទី៣ ខែមេសា។

ការនាំលោក ផែង វណ្ណៈ ទៅសួរ និងឈានដល់ការបញ្ជូនទៅតុលាការ គឺកើតឡើងក្រោយមានបណ្តឹងពីលោក គី តិច មេធាវីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនដែលលោកមេធាវី បានបញ្ជាក់ឲ្យដឹងថា៖«គាត់មានចេតនាបរិហារកេរ្តិ៍ និង ចោទសម្តេច ថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី»។

គួររំលឹកថា លោក ផែង វណ្ណៈ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយសារសង្ស័យថាលោកប្រព្រឹត្តអំពើពុករលួយ ខណៈដែលលោក ផែង វណ្ណៈ ធ្វើជាតំណាងឲ្យគ្រួសាររបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកនិស្សិតឆ្នើមកញ្ញា ឌុំ រីដា ឲ្យស្លាប់ ដោយពេលនោះ លោក ផែង វណ្ណៈ បានយកថវិកា៥ពាន់ដុល្លារពីគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។

លោក ផែង វណ្ណៈ បានសរសេរឆ្លើយតបលើបណ្តាញសង្គម ទៅលោក ពេជ្រ ស្រស់ ដោយភ្ជាប់រឿងនេះ ទៅនឹងសម្តេចតេជោដែលបានចូលបុណ្យសពលោក កែម ឡី ដោយលើជាសំណួរថា «ចុះហេតុអ្វី បានជាលោក ពេជ្រ ស្រស់ មិនប្តឹងសម្តេច ហ៊ុន សែន ពីបទប្រព្រឹត្តអំពើពុករលួយដែរទៅ ព្រោះសម្តេច បានឲ្យគេយកថវិកាទៅចូលបុណ្យលោក កែម ឡី? »។ ក្រៅបណ្តឹងនេះ លោក ផែង វណ្ណៈ ក៏រងបណ្តឹងមួយទៀត ពីអង្គភាពព័ត៌មាន Fresh News ផងដែរ៕

អាជ្ញាធរ ស្នើសាធារណជនចូលរួមរក្សាសណ្តាប់ធ្នាប់អំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យសាធារណជន ចូលរួមរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីខាងមុខនេះ ដើម្បីជាប្រយោជន៍ នាំមកនូវភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះដោយបញ្ជាក់ថា យុវជន យុវនារី សិស្ស និស្សិត កម្មករ និងកម្មការិនី ទាំងអស់ ត្រូវចូលរួមរក្សារ បាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ តាមរយៈគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងត្រូវចូលរួមទប់ស្កាត់ គ្រោះអគ្គីភ័យ ដែលបណ្តាលមកពី ភ្លើងទៀន-ធូប ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតរបស់ខ្លួននិងអ្នកដទៃ។

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ គ្រប់ទិសទី ចូលរួមលេងល្បែង ប្រជាប្រិយ គ្រប់ប្រភេទ និងជៀសវាងដាច់ខាត ការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ ដល់អ្នកដំណើរ និងមិនត្រូវជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ។ ជាមួយគ្នានេះ ហាមដាច់ខាត ចំពោះការលេងល្បែងស៊ីសង អុចផាវ និងគ្រឿងផ្ទុះ គ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជា កុលបុត្រ កុលធីតាខ្មែរ។

ទន្ទឹមគ្នានេះដែរ ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ព្រមទាំតចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តិអំពីមិនគប្បី ដែលបង្ករឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្លូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរាជធានីភ្នំពេញ៕

លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏មហិមាម្នាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ លោក ផែង វណ្ណៈ ដែលជាអ្នកលេង Facebook ដ៏ល្បីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នូវការវិភាគមួយចំនួន ដែលនាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងឃាតកម្មលើលោក កែម ឡី។

បើតាមលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស ប៉េអឹមលើផ្ទៃប្រទេស បានបញ្ជាក់ថា លោក ផែង វណ្ណៈ ជាមន្ត្រីយោធានៅក្រសួងការពារជាតិ និងជាអ្នកលេងហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ ត្រូវបានប៉េអឹមលើផ្ទៃប្រទេសចាប់ខ្លួនហើយ នៅព្រឹកថ្ងៃទី២ ខែមេសា នេះ ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។

ការចាប់ខ្លួននេះ ក្រោយមានពាក្យបណ្តឹងរបស់លោក គី តិច ជាមេធាវីតំ៥ណាងដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និង ចេតនាទុច្ចរិតពិតប្រាកដធ្វើការ ប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។

មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្តឹង និងធ្វើសំណូមពរឲ្យលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

នាយករដ្ឋមន្ត្រីបញ្ជាឱ្យផ្តាច់ភ្លើងផ្ទះអ្នកដែលវិភាគថា ធ្វើឱ្យដាច់ភ្លើងដើម្បីយកលេសធ្វើវារីអគ្គិសនី

ភ្នំំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអគ្គិសនីកម្ពុជា កាត់ផ្តាច់ភ្លើងផ្ទះអ្នកដែលវិភាគថា «រដ្ឋាភិបាលធ្វើឱ្យដាច់ភ្លើង ដើម្បីយកលេសធ្វើវារីអគ្គិសនី» ដែលសម្តេចបានហៅថា ជាការវិភាគដែលមើលឃើញតែរាជរដ្ឋាភិបាលក្នុងផ្លូវអាក្រក់។

សម្តេចបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ថា ៖ «បើយើងស្គាល់វា កាត់ភ្លើងអាផ្ទះហ្នឹងហ្មង ឱ្យឯងដុតចន្លុះ ដើម្បីឱ្យឯងដឹង ថាវាខ្វះអគ្គិសនីមិនមែនយកហេតុផល ដើម្បីធ្វើវារីអគ្គិសនី។ វាថាយើងហ្នឹង ធ្វើឱ្យដាច់ភ្លើង ដើម្បីបង្កើតលេស បង្កើតវារីអគ្គិសនី»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា« បើទោះបីជាមានការវិនិយោគធ្វើវារីអគ្គិសនីបន្ថែមទៀត ក៏គ្មានកន្លែងធ្វើដែរ ហើយបើទោះជាធ្វើនៅក្បាលទឹក ក៏កន្លែងនោះខ្វះទាំងទឹកទៅទៀត។ ដោយឡែកនៅតំបន់អារ៉ែង សម្តេចបញ្ជាក់ហើយថា មិនឱ្យធ្វើវារីអគ្គិសនីដាច់ខាត»៕