All posts by មេគង្គ ប៉ុស្តិ៍

ប្រតិភូខេត្តមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្តឡឹមដុងនិងខេត្តដាក់ឡាក់

ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មណ្ឌលគិរីបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមអបអរសាទរ និងជូនពរចំពោះថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តឡឹមដុង ដឹកនាំដោយឯកឧត្តម ហោ វ៉ាន់ម៉ើយ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងខេត្តដាក់ឡាក់ ដឹកនាំដោយឯកឧត្តម លឿងង្វៀន មិញជៀត សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាគណៈកម្មាធិការគណបក្សខេត្ត នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

សូមទស្សនាព័ត៌មានពិស្ដារ៖

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី៣នាក់ក្រុងប៉ោយប៉ែត

កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់ទីតាំងមិនបានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុងគោលដៅវិលត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

ហ្វីលីពីនត្រៀមខ្លួនក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

សូមទស្សនាព័ត៌មានពិស្ដារ៖

រកឃើញប្រភេទសត្វកម្រជាច្រើនបង្ហាញវត្តមាននៅឧទ្យានជាតិវីរជ័យ

ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតន គិរី ដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុង ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់។

សូមទស្សនាព័ត៌មានពិស្ដារ៖

«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

សមិទ្ធផល​និងវិធាន​ការ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ការ​ពារ​ជីវភាព​របស់ប្រជា​ពលរដ្ឋ​

សមិទ្ធផល​និងវិធាន​ការ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ការ​ពារ​ជីវភាព​របស់ប្រជា​ពលរដ្ឋ​ក្នុង​អំឡុង​សង្គ្រាម​ឈ្លាន​ពាន​នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ»។

មន្ត្រីជំនាញជលផលបន្តនីតិវិធីស្រាវជ្រាវរកអ្នកនៅក្រោយខ្នងអំពើយកត្រាក់ទ័រឈូឆាយដីព្រៃលិចទឹក

ខេត្តកំពង់ឆ្នាំង ជុំវិញករណីចាប់ត្រាក់ទ័រចំនួន ២ គ្រឿងនិងមនុស្ស២នាក់ដែលបានធ្វើសកម្មភាពជួលឆាយដីព្រៃលិចទឹកនៅតំបន់ ៣ ក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៦ កន្លងទៅនេះ មកដល់ពេលនេះ មន្ត្រីជំនាញបានបង្ហាញ អត្តសញ្ញាណអ្នកទាំង២នោះហើយ ប៉ុន្តែនៅឡើយ តែអ្នកនៅពីក្រោយខ្នងមិនទាន់បានដឹងនៅឡើយទេ គ្រាដែលសមត្ថកិច្ចជំនាញបានអះអាងថានឹងបន្តនីតិវិធីតាមផ្លូវច្បាប់មិន អាចអត់ឱនបានឡើយ  ។

សូមទស្សនាព័ត៌មានពិស្ដារ៖

នគរបាលចរាចរណ៍ខេត្ត​បន្ទាយមានជ័យ​ ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍

ការយល់ដឹងនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ គឺជា​ កត្តាចម្បង​ នេះគឺជាសារលើកឡើងរបស់​ លោកគីមករា​ ជាប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ ដែលដឹកនាំធ្វើសកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ដែលមាន ការចូលរួម​ ពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​ និងក្រុមយុវជនកាកបាទក្រហមខេត្តពីព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីប្រគល់-ទទួលសម្ភារអនាម័យបរិស្ថានទៅកាន់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃចន្ទទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់-ទទួលសម្ភារអនាម័យ បរិស្ថានសម្រាប់ឆ្លើយតបតម្រូវការជនភៀសសឹក ពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ដឹកនាំដោយលោកស្រី ឌ័រសា ណាហ្សេមី សាលមែន (Ms Dorsa Nazemi Salman, Head of Mission) ប្រធានបេសកកម្មប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានអញ្ជើញចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល រួមជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ជាច្រើននាក់។

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្រ្តីឧទ្យានុរក្សចុះពិនិត្យនិងបង្រ្កាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធខុសច្បាប់ក្នុងឧទ្យានជាតិគិរីរម្យ

ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណី ការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោល បំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីល្មើសនេះប្រព្រឹត្តឡើងដោយអញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញ ជន ល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លាជុំវិញលំនៅដ្ឋាន

លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍។ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជន ជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន ប៉ុន្តែឯកឧត្តម ឃួង ស្រេងអភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។

សូមទស្សនាព័ត៌មានពិស្ដារ៖

លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២នៃក្រសួងការបរទេសកម្ពុជា-អាមេនី

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦៖ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Mnatsakan Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាមេនី បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះ យោបល់នយោបាយលើកទី២ ប្រកបដោយភាពជោគជ័យ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។

សូមទស្សនាព័ត៌មានពិស្ដារ៖

ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ៖
របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីបំភ្លឺព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជាមានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា កាលពីថ្មីៗនេះមានគណនីបណ្តាញ សង្គមមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលលើកឡើងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ ដោយមានភាពយល់ច្រឡំថា អត្ថន័យដែលបានលើកឡើងគឺ ជាការសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ឈប់ធ្វើបាប ឬលាងបាប ប៉ុន្តែអត្ថន័យពិតប្រាកដមិនដូច្នេះទេគឺពាក្យ “លាងបាប» ដែល អ្នកឧកញ៉ា គិត ម៉េង លើកឡើងនោះ គឺចង់សំដៅ លើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុល ពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។

សូមទស្សនាព័ត៌មានពិស្ដារ៖