រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជួយអតីតពលករមកពីថៃចាប់តាំងពីនៅព្រំដែន រហូតដល់ពួកគាត់ទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ៩៥៧ ៦២២នាក់ បានវិលត្រឡប់មកមាតុប្រទេសវិញ ខណៈអ្នកទទួលបានការងារសរុបប្រមាណជាង ៦២ម៉ឺននាក់ ក្នុងនោះតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនប្រមាណជាង ៣០ម៉ឺននាក់ រីឯអ្នកចុះឈ្មោះត្រៀមចូលរៀនវគ្គបណ្តុះបណ្តាលសរុបប្រមាណ ៣ម៉ឺននាក់។
All posts by មេគង្គ ប៉ុស្តិ៍
បទយកការណ៍៖ វឌ្ឍនភាព និងសារសំខាន់ នៃគម្រោងសាងសង់ស្ពានកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)
បទយកការណ៍៖ វឌ្ឍនភាព និងសារសំខាន់ នៃគម្រោងសាងសង់ស្ពានកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។
«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផ្នែកច្បាប់នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ
អ្នកជំនាញការជាតិនិងអន្តរជាតិ បានជួបជុំគ្នានៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ភ្នំពេញ នាព្រឹកថ្ចៃទី១០ខែកុម្ភ:ឆ្នាំ២០២៦នេះដើម្បីចូលរួមក្នុងសិក្ខាសាលាស្តីពី “ការពិគ្រោះ យោបល់ផ្នែកច្បាប់ នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យ (PWMD-STMI Legal-Regulatory Consultation Workshop)” ដែលបាននិងកំពុងប្រព្រឹត្តទៅ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ
អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ពុទ្ធបរិស័ទប្រារព្ធខួប៥៦ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរនិងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រារព្ធកម្មវិធីបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមហ៊ុនផលិតដំណាប់ស្វាយមួយ ត្រូវបានរកឃើញមិនគោរពច្បាប់បរិស្ថាន
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក៥ទីតាំង ត្រូវបានរកឃើញបង្កផលប៉ះពាល់បរិស្ថាន
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យនិង បានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជាបានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ ភាគីថៃ។ ក្រសួងមហាផ្ទៃ បានកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយកិច្ចការអាទិភាពដើម្បី ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងស្តារឡើងវិញរាល់ការខូចខាត លើតំបន់ស៊ីវិល។
សូមទស្សនាព័ត៌មានពិស្ដារ៖
«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦
សូមទស្សនាវីដេអូខាងក្រោម៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញក្នុងពិធីដាក់ឱ្យដំណើរការគម្រោងវះកាត់បេះដូងកុមារ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីដាក់ឲ្យដំណើរការ គម្រោងវះកាត់បេះដូងកុមារ ដោយឥតគិតថ្លៃ ដែលរួមគ្នារវាងគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក នៅក្នុងមន្ទីរពេទ្យកុមារជាតិ ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃ ទី៩ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
កសិករគួរដាំដំណាំក្រោយប្រមូលផលស្រូវវស្សារួច
ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។


