All posts by មេគង្គ ប៉ុស្តិ៍

ក្នុងខែមករា ឆ្នាំនេះ អ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាចំនួន ១៤៨នាក់ និងរបួស៥១៧នាក់

ភ្នំពេញ ៖ រយៈពេលពេញមួយខែមករា ឆ្នាំ២០១៩ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៣៣១លើក សម្លាប់មនុស្សសរុប ១៤៨នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៥១៧នាក់ ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍គិតពីម៉ោង ២ ថ្ងៃទី៣០ ដល់ម៉ោង២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់ ៤នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន ៨នាក់ ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្ក ឲ្យមានមនុស្សស្លាប់ និងរបួសសរុប ១២នាក់នៅថ្ងៃទី៣១ ខែមករានេះ គឺកើតឡើង ដោយ សារហេតុការ ប៉ះទង្គិច ចំនួន ៩លើក ។

សូមជម្រាបថា ក្នុងរយៈពេល៣១ថ្ងៃ នៃខែមករា នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសបានកើតឡើង ៣៣១លើក សម្លាប់មនុស្សសរុប ១៤៨នាក់ របួសធ្ងន់ ស្រាលចំនួន ៥១៧នាក់ ៕

ចាំមើលយប់នេះ! ជប៉ុន ឬ កាតា ជាអ្នកគ្រងតំណែងជើងឯកពាន AFC Asian Cup 2109

អារ៉ាប់ ៖ នៅវេលាម៉ោង២១ និង០០នាទីយប់នេះ ក្រុមសាំម៉ូរ៉ៃខៀវជប៉ុន នឹងត្រូវ តាំង ជាមួយ ក្រុម ម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០២២ កាតា ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 នៅកីឡដ្ឋាន Sheikh Zayed Sports ប្រទេសអេមីរ៉េតអារ៉ាប់រួម។

មុនឡើងមកដល់វគ្គជប៉ុន ធ្វើបានល្អមែនទែន ដោយ៥ប្រកួតកន្លងមកឈ្នះទាំង៥ ក្នុងនោះ រួមមាន ឈ្នះ អូម៉ង់ ១-០ ឈ្នះ អ៊ូសបេគីស្ថាន ២-១ ឈ្នះ អារ៉ាប៊ីសាអូឌីត ១-០ ឈ្នះ វៀតណាម ១-០ និងចុងក្រោយឈ្នះ អ៊ីរ៉ង់ ៣-០។ ចំណែក កាតា ក៏មិនធម្មតាដែលមុនឡើង ដល់ វគ្គនេះ ដោយឈ្នះ៥ប្រកួតជាប់ៗគ្នា ក្នុងនោះឈ្នះ លីបង់ ២-០ ឈ្នះកូរ៉េ ៦-០ ឈ្នះ អារ៉ាប៊ី សាអូឌីត ២-០ ឈ្នះអ៊ីរ៉ាក់ ១-០ ឈ្នះ កូរ៉េខាងត្បូង ១-០ និងចុងក្រោយឈ្នះ ម្ចាស់ផ្ទះ អារ៉ាប់រួម ៤-០។

ដូច្នេះយើងចាំអ៊ុតមើលទាំងអស់គ្នានៅយប់ថាតើ ជប៉ុន ឬ កាតា គ្រងជើងឯក AFC Asian Cup 2019 ?៕

លោក កែវ រ៉េមី អះអាងប្រាប់ UN ថា សិទ្ធិមនុស្សនៅកម្ពុជាមានភាព ល្អប្រសើរ

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃ UPR Working Groupរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ សហ ប្រជាជាតិ ស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា នៅទីក្រុង ហ្សឺណែ ប្រទេសស្វីស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បាន ប្រាប់ទៅក្រុមប្រឹក្សា សិទ្ធិ មនុស្សអង្គការសហប្រជាជាតិ អំពីការវិវឌ្ឍ និងភាព ប្រសើរឡើង នៃស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា លើគ្រប់វិស័យជាពិសេសការអនុវត្ត សិទ្ធិ និងសេរីភាព។

ឆ្លៀតក្នុងឱកាសមុនពេលបើកកិច្ចប្រជុំចាប់ផ្តើម លោក កែវ រ៉េមី ប្រធានគណៈប្រតិភូក៏បាន អនុញ្ញាត ផងដែរ ឱ្យអ្នករាយកា រណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ ធិមនុស្ សនៅកម្ពុជា លោកស្រី Rhona Smith ចូលជួបសម្តែងការគួរសម ពិភាក្សាអំពី ការ ងារសិទ្ធិមនុស្ស និងដំណើរ ទស្សនកិច្ចរបស់ លោក ស្រីមក កាន់កម្ពុជានាពេលខាងមុខ៕

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ប្រើ​ធម៌​ក្តៅ​ល់​អ្នករំលោភ​ដី​សាធារណៈ​

បន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ ថ្លែងថា រាល់​អ្នក​តាំង​លក់ និង​ត​សំ​យ៉ាប​រំលោភ​យក​ផ្លូវ​សាធារណៈ​គឺ​ត្រូវតែ​រុះ​រើចេញ​ជាបន្ទាន់ ជៀសវាង​រដ្ឋបាល​ក្រុង​ចុះ​អនុវត្ត​រុះរើ​ដោយផ្ទាល់​។​លោក​ថ្លែង​ដូច្នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩​ក្នុងឱកាស​ដែល​លោក​ចុះ​ពិនិត្យ​អប់រំ​ណែនាំ​ដល់​បងប្អូន​អាជីវករ​ដែល​រស់នៅ​និង​តាំង​លក់​ជុំវិញ​បរិវេណ​ផ្សារ​ត្រី​ស្ថិតក្នុង​ភូមិ​ប៉ា​លិ​លេ​យ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

លោក សាន ស៊ានហូ បាន​លើកឡើងថា​ការតាំង​លក់​ដោយ​ដាក់​គ្រែ តូប នៅលើ​ផ្លូវ​សារ​ធារ​ណៈ​ពិតជា​បង្ក​ភាពអណាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់ បង្ក​ការកកស្ទះ​និង​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​អនាម័យ ។​ជាមួយ​នោះ​ចំពោះ​អ្នក​ដែលមាន​ផ្ទះ តូប ដែល​ត​សំ​យ៉ាប​បំពាន​ផ្លូវ​សាធារណៈ​ដើម្បី​តាំង​លក់​និង​ជួល​អោយ​អ្នកលក់​ក៏​កំពុង​បង្ក​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ដល់​ការធ្វើ​ចរាចរណ៍​រថយន្ត​ចេញចូល​ពិសេស​រថយន្ត​សង្គ្រោះ មិនអាច​ចូល​ជួយ​បានទេ​នៅពេល​ដែលមាន​ហេតុការណ៍​គ្រោះ​អគ្គី​ស​ភ័យ​ម្តងៗ​។​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៩​កន្លង​កន្លងទៅនេះ​មាន​អគ្គី​ស​ភ័យ​មួយ​បានកើត​ឡើង​នៅ​ចំនុច​ផ្សារ​ត្រី​នេះហើយ​បាន​បំផ្លាញ​ផ្ទះ​អ្នកលក់ដូរ​អស់​ចំនួន​៥​ខ្នង​និង​ខូចខាត​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លា​។​ហើយ​ការខូចខាត​នេះ​គឺ​បណ្តាលមកពី​រថយន្ត​អគ្គី​ស​ភ័យ​មិនអាច​ចូលទៅ​ដល់ទី​តាំង​ផ្ទះ​ដែរ​រង​ការឆេះ​នោះ​ព្រោះតែ​ផ្លូវ​មាន​ស្ថានភាព​តូចចង្អៀត​។​​

ដោយសារតែ​ប្រការ​នេះហើយ​ទើប​រដ្ឋបាល​ក្រុង​ក្រោម​ការណែនាំ​ពី​រដ្ឋបាលខេត្ត​លោក សួន បវរ ចុះ​ធ្វើ​ការណែនាំ ផ្សព្វផ្សាយ​អោយ​បងប្អូន​ដែលមាន​ជាប់​ពាក់​ព​ន្ធ័​នឹង​ការរំលោភ​យក​ចំណីផ្លូវ​សាធារណៈ​ទៅធ្វើ​អាជីវកម្ម​ដោយ​ដាក់តាំង លក់ ត​សំ​យ៉ាប អោយ​រុះរើ​និង​កាត់ចេញ​ជាបន្ទាន់​អោយបាន​មុន​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​ដើម្បីអោយ​ផ្លូវ​មាន​ភាព​ស្រឡះ​ធំ​ទូលាយ​។​ហើយ​ប្រសិន​មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ រដ្ឋបាល​ក្រុង​និង​ចាត់វិធានការ​ក្តៅ​រុះរើ​ចេញ​ដោយ​មិនអាច​លើកលែង​បានឡើយ​៕
​

មេបញ្ជាកងទ័ពកម្ពុជា ថៃ ជួបពិភាក្សាបង្កើនសហប្រតិបត្តិការកងទ័ព និងប្រជាជនតាមព្រំដែន

ភ្នំពេញ ៖ ឯ.ឧ.ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកង ទ័ព ជើង គោក នៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ជា ផ្លូវការរបស់គណៈ ប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយ ឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ ស៊ុមភុង (APIRAT KONGSOMPONG) អគ្គបញ្ជាការកងទ័ពជើង គោកភូមិន្ទថៃ នៅទីបញ្ជាការ ដ្ឋានកងទ័ពជើងគោកកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ។

បើតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានឲ្យដឹងថា ជំនួប មេទ័ពជើង គោកម្ពុជា-ថៃ គឺដើម្បីពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើង គោក ប្រទេសទាំង ពីរឱ្យកាន់តែមានភាពល្អប្រសើរ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែន សន្តិភាព និងការអភិវឌ្ឍន៍ឱ្យ កាន់តែមានការរីកចម្រើនថែមទៀត ដោយបង្កលក្ខណៈ ងាយ ស្រួលឱ្យពលរដ្ឋរដ្ឋនៃ ប្រទេសទាំងពីរ មានទំនុកចិត្តជាមួយគ្នា និងប្រកបរបររកស៊ីកាន់ តែមានការរីកចម្រើន៕

ស្ថាប័នចំនួន៨ ផ្តល់យោបល់ដល់ គ ជ ប លើសេចក្តីព្រាងនីតិវិធីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញ​សេចក្ដី​ប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះថា ក្នុង​ចំណោម៣៣​​ស្ថាប័ន មានចំនួន៨ស្ថាប័ន បានពិនិត្យ សេចក្តីព្រាងរួចរាល់ និងបានបញ្ជូន​អនុសាសន៍ត្រឡប់មកវិញជុំវិញសេចក្តីព្រាង និងនីតិវិធីសម្រាប់ ការបោះ​ឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ រួមមាន ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួង​មហាផ្ទៃ, ក្រសួង ព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជន​កម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍ គ្រួសារ អភិវឌ្ឍន៍កសិកម្ម និង​សមាគម​​ជ័យលាភីបញ្ញាជនកម្ពុជា។

គ.ជ.ប បន្ថែមថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងយក​ទៅពិភាក្សាក្នុងកិច្ចប្រជុំ របស់ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩៕

សង្កាត់ចំនួន៧ ត្រូវកាត់ពីខណ្ឌ ចំការមន បញ្ចូលក្នុងខណ្ឌ បឹងកេងកង

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការបង្កើតខណ្ឌបឹងកេងកង នៃរាជធានី ភ្នំពេញ ក្នុងនោះសង្កាត់ចំនួន៧ ត្រូវបានកាត់ចេញពីខណ្ឌចំការមន ដើម្បីបញ្ចូលក្នុងខណ្ឌ បឹងកេងកង ដែលត្រូវបង្កើតថ្មីនេះ។

សង្កាត់ចំនួន៧ ដែលកាត់ចេញពីខណ្ឌចំការមននោះរួមមាន៖
*សង្កាត់បឹងកេងកងទី១
*សង្កាត់បឹងកេងកងទី២
*សង្កាត់បឹងកេងកងទី៣
*សង្កាត់អូឡាំពិច
*សង្កាត់ទំនប់ទឹក
*សង្កាត់ទួលស្វាយព្រៃទី១ និង *សង្កាត់ទួលស្វាយព្រៃទី២។

សម្រាប់ទីតាំងសាលាខណ្ឌចំការមន ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ឲ្យសាលាខណ្ឌ បឹង កេងកង។ រីឯ ទីតាំងខណ្ឌចំការមន ត្រូវស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់វិញ៕

ស្ពានប្រដឹសឫស្សីកោះប៉ែន បើកឲ្យ ធ្វើដំណើរឆ្លងកាត់វិញហើយ

កំពង់ចាម ៖ ស្ពានប្រដឹសឬស្សីកោះប៉ែន បានបញ្ចប់ដំណើរការជួសជុសលើកំណាត់ស្ពាន ដែលរងការខូចខាតប្រមាណជិត៤០០ ម៉ែត្រ ដោយសារចរន្តទឹកភ្លៀងក្នុងទន្លេមេគង្គ ហូរបុកដាច់។ ក្នុងការ ជួសជុលនេះ អាជ្ញាធរបានប្រើប្រាស់រយ:ពេលចំនួន ៥ថ្ងៃ និង ចំណាយដើមឬស្សីអស់ជិត ២.០០០ ដើម ហើយបានបើកឲ្យធ្វើចរាចរណ៍ ដូចធម្មតា ឡើងវិញ ចាប់ពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

លោក ប៊ុន ដារ៉ា ម្ចាស់ស្ពានប្រដឹសឬស្សីកោះប៉ែនដ៏ល្បីឈ្មោះ បានឲ្យដឹងថា អាជ្ញាធរ ខេត្តកំពង់ ចាម បានជំរុញការជួសជុលដោយធ្វើបែបណាអាចទទួលភ្ញៀវបានឡើងវិញ ក្នុងឱកាសបុណ្យចូល ឆ្នាំចិន វៀតណាម ខាងមុខនេះ។

លោក ថា ប៉ែកខាងក្រុងកំពង់ចាមខូចខាតជាង ១០០ ម៉ែត្រ និង ប៉ែកខាងកោះប៉ែន ខូច ខាតសរុបប្រវែងជិត ៣០០ម៉ែត្រ ត្រូវបានជួសជុលរួចរាល់ និងបានអនុញ្ញាតឲ្យភ្ញៀវអាច អញ្ជើញធ្វើដំណើរឆ្លងកាត់ទៅកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់ដូចប្រក្រតីវិញហើយ៕

ឈ្មួញ ហូ ជី​វ៉ៃ ផ្តើមរកស៊ី​ឈើ​ខុសច្បាប់​យ៉ាងគំហុកនៅមុន​បុណ្យចូលឆ្នាំ​ចិននេះ

​ខេត្តរតនគិរី ៖ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​ល្បីៗ​មួយចំនួន ក្នុងនោះ​រកស៊ី​ធំជាងគេ​គឺ​ឈ្មោះ ណុប វណ្ណៈ និង ហូ ជី​វ៉ៃ បាន​កម្រើក​ឡើងវិញ​ហើយ​នៅ​ដើមខែ​មករា នេះ នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ក្រោម​ការ​គុបគិត​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​គ្រប់​ជំនាញ ដែលមាន​អ្នករត់​ការបិទ​មាត់​សមត្ថកិច្ច​តាំងពី​ក្នុងព្រៃ រហូតដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​។

​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​ជំនាញ​មួយរូប បាន​បង្ហើប​ថា មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ណុប វណ្ណៈ និង​ឈ្មោះ ហូ ជី​វ៉ៃ បាន​ប្រើប្រាស់​តួនាទី​ជាម​ន្ត្រី​អាវុធហត្ថ ដើម្បី​រកស៊ី​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី ដោយ​គ្មាន​នរណា​ហ៊ាន​រំខាន​ឡើយ​។ ករណីមិនបង្ក្រាប​នេះ ទើប​លោក ថង សាវុន អភិបាលខេត្ត​និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្រូវបាន​គេ​រិះគន់​ស្ទើរ​បែកផ្សែង​ក្នុង​ខេត្តរតនគិរី ថា អស់លោក​ទាំងនោះ បាន​គុបគិត​គ្នា​ជាមួយ​មេ​ឈ្មួញ ហូ ជី​វ៉ៃ ។​

​ប្រភព​ដដែល​បាន​បន្តថា ឈ្មួញ ហូ ជី​វ៉ៃ បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ក្នុង​មួយខែៗ ទៅ​ឲ្យ​ស្ថា​ប័ន​ជំនាញ​ពាក់ព័ន្ធ​ចំនួន​គ្រប់​អង្គភាព ដែល​អង្គុយចាំ​រាប់​ក្បាល​ឡាន​យកលុយ ជា​ថ្នូរ​ការមិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​នេះ​។ មេ​ឈ្មួញ​ឈើ​ទាំង​ពីររូប​ខាងលើនេះ បាន​យកលុយ​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​រាប់សែន​ដុល្លារ យកមក​ចែកចាយ​បិទមាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​បាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ជាថ្មី​ឡើងវិញ នៅមុនបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម បន្ទាប់ពី​ផ្អាក​មួយរយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​ដល់​មន្ត្រី​កំពូលៗ ខណៈនៅពេល​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង បានធ្វើការ​ព្រមាន​ធ្ងន់ៗ​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន តែ​ផ្ទុយទៅវិញ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ហាក់ដូចជា​មិន​អើពើ​ពី​ការព្រមាន​នេះ​សោះ បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បីឈ្មោះ​ប្រចាំខេត្ត​នេះ បន្ត​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិភាគតិច​ជាប់​នឹង​ព្រំដែន ដោយ​គ្មាន​រអែង​ឡើយ​។

​ប្រភព​ដដែល​នេះ​បន្តថា ក្រៅពី​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ទាំងបី​ភូមិ​ខាងលើ ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​ក្នុងស្រុក​តា​វែង និង​ស្រុក​សេ​សាន ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​កូន​មុំ ស្រុក​លំផាត់ ក៍​ត្រូវបាន​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ ប្រចាំខេត្ត​រតនៈគិរី ទាំងពី​រូបនេះ ចេញមុខ​កាង​ឲ្យ​គេ​ចូល​កាប់បំផ្លាញ​នៅក្នុង​តំបន់​មួយចំនួន និង​រត់ការ​បើកផ្លូវ​ដឹកឈើ​យកទៅលក់​នៅ​ព្រំដែន​ដូចគ្នា​នឹង​សកម្មភាព​របស់ខ្លួន​ដែរ​។​

​លោក អ៊ូច ឡេង​វីរៈ សកម្មជន​បរិស្ថាន​ពិភពលោក បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​មិនអាច​ទប់ស្កាត់​បានទេ ពីព្រោះ នេះ​ជា​មុខរបរ​ដ៏​ចម្បង​របស់​បុគ្គល​មានអំណាច​គ្រប់គ្រង​អាណាចក្រ​នីមួយៗ ដែលមាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ តាំងពី​ក្រោម ដល់​លើ តាំងពី​ក្នុងព្រៃ​រហូត​ឆ្លងដែន ជាពិសេស​ឈ្មួញ​មក ពី​វៀតណាម និង​ចិន ដែល​ធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​នានា ។ លោក​ថា នេះ​ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ដែល​មិនអាច​ទប់ស្កាត់បាន​៕
​

មេ​ឈ្មួញ​ឈ្មោះ ស៊ី​នឿន បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស យ៉ាង​រង្គាល​

​រតនគិរី ៖ ឈើ​ហ៊ុ​ប​ធំៗ​មាន​អាយុកាល​រាប់រយឆ្នាំ ត្រូវបាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ ស៊ី​នឿន ប្រើប្រាស់​រថយន្ត​បង្កុង​ដឹក​ចេញពី​ព្រៃ ឆ្ពោះទៅ​លក់​នៅ​វៀ​ណា​ម តាម​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ​។ មិន​បង្ក្រាប ដោយសារ​
​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ច​ច្រកទ្វារ​ព្រំដែន ដែល​ត្រូវគេ​ចោទប្រកាន់ថា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ មេ​ឈ្មួញ​ឈ្មោះ ស៊ី​នឿន បាន​នាំយក​ម៉ាស៊ីន​អារឈើ និង​រថយន្ត​រាប់សិប​គ្រឿង​ចូ ល​ទៅ​ក្នុងព្រៃ​សហគមន៍​ក្បែរ​ភូមិ បា​ដល ឃុំ​ញ៉ា​ង ហើយ​កាត់​រំលំ​ដើមឈើ​ធំៗ និង​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​សហគមន៍​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស រង​ការវិនាស​ស្ទើរ​អស់ទាំង​ស្រុង​ហើយ​។​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ ស៊ី​នឿន ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ដោយ​ប្រើប្រាស់​មនុស្ស​ជំនិត​របស់ខ្លួន​ឈ្មោះ ឲ្យ​ឈរ​បែងចែក​លុយរាប់​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ក្នុងនោះ​ក៏មាន​ប្រធាន​សហគមន៍​ឈ្មោះ រ​ចំ ស្មើ​ល ផងដែរ ទើប​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ដោយ​សហគមន៍ ត្រូវបាន​បំផ្លាញ​យ៉ាងគំហុក​ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ​។ ប្រភព​ដដែល​បន្តថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក្នុងស្រុក​អណ្ដូង​មាស នាំគ្នា​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយរូប​ក្នុង​ឃុំ​ញ៉ា​ង សុំ​មិន​ប្រាប់​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​មេ​ឈ្មួញ​ឈ្មោះ ស៊ី​នឿន បាន​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ក្នុងព្រៃ​សហគមន៍​ក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ រហូតដល់​ចំណុច​បង្គោល​លេខ​១៤ និង​លេខ​១៥ ក្នុងស្រុក​អណ្ដូង​មាស តាម​ទំនើងចិត្ត​។

​ប្រភព​ដដែល​បន្ត ថា ឈើ​ហ៊ុ​ប​ធំៗ ត្រូវបាន​ឈ្មោះ ស៊ី​នឿន ប​ញ្ជ្យ​ដឹក​តាម​រថយន្ត​កែច្នៃ​ទម្លាក់​ចូលក្នុង​ទឹក​ទន្លេសេសាន រួច​បណ្ដែត​ជា​ក្បូន​ឆ្លង​ចូលទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​យ៉ាង​រលូន ។ ករណី​ដឹក​ចេញ​យ៉ាង​រលូន មិនមែន​សមត្ថកិច្ច​គ្រ​ប់​ថ្នាក់ គ្រប់​ជំនាញ​ខ្លាច​ឈ្មោះ ស៊ី​នឿន នោះទេ តែ​គឺ​ដោយសារ​ទទួល​សំណូក​ពី​ឈ្មោះ ស៊ី​នឿន រួចហើយ​។​

​បើទោះបីជា​សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​បានកើត​មាន​ក្នុង​ខេត្ត​មួយ​នេះ យ៉ាង​អនាធិបតេយ្យ​បែបនេះ​ក្តី ក៏​គេ​សង្កេតឃើញថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ហាក់ដូចជា​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ ស៊ី​នឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តរតនគិរី ម្តងម្កាល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​យល់ច្រឡំ និង​ចោទប្រកាន់​ទៅដល់​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

​

អាយុ​១១​ឆ្នាំ​សោះ​ក្លាយជា​ឃាត​កស​ម្លា​ប់ម​នុស្ស​

ខេត្តកំពង់ចាម ៖ កុមារា​ពិការ​អវយវ​និង​ជា​មនុស្ស​គ​ថ្លង់​ម្នាក់​អាយុ​៧​ឆ្នាំ​បាន​បង្ករ​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដោយសារ​ដើរ​ពុំរួច ស្រាប់តែ​ឃើញ​ជា​សព​ចងក​ទៅវិញ​។​

ទោះបី​ឃើញ​ផ្ទាល់​នឹង​ភ្នែក​បែបនេះ​ក៏ដោយ វា​មិនអាច​ធ្វើអោយ​សមត្ថកិច្ច​ជំនាញ​ជឿជាក់​បានឡើយ រហូត​មាន កា​រសើប​អង្កេត​និង​ឈានទៅ​ចាប់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ជា​អនីតិជន​ដូចគ្នា​។

ប៉ូលិស​បានអោយដឹងថា​នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​នឹង​០០​នាទី សមត្ថកិច្ច​នគរបាល​យ​ទទួលបាន​ពត៍​មាន​និង​បណ្ដឹង​ពី​ឈ្មោះ ជឹម សាវឿន ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម បានអោយដឹងថា​ឈ្មោះ ស៊ា​ក ម៉េង​ហ៊ាង ភេទ​ប្រុស​អាយុ​០៧​ឆ្នាំ (​មនុស្ស​គ​ថ្លង់​) ដែល​ត្រូវជា​ចៅ​របស់គាត់​បាន​ចងក​សម្លាប់ខ្លួន​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​កាលពី​ថ្ងៃ​២៤​ខែមករា​ឆ្នាំ​២០១៩​វេលា​ម៉ោង​ប្រហែល​១១​និង​០០ ។

បន្ទាប់ពី​ទទួលបាន​ពត៌មាន​ភ្លាម​និង​បណ្ដឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ប៉ុស្តិ៍នគរបាល​ទ្រាន ជំនាញកា​រិ យា​ល​យ័​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កា​រិ​យា​ល​យ័​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​សហការ​ធ្វេ​ី​ការស្រាវជ្រាវ​សព​ឃេ​ី​ញ​ថា ជា​ករណី​ឃាតកម្ម មិនមែន​អត្តឃាត​ទេ​។ ពេល​សមត្ថកិច្ច​បាន​ចុះ​ធ្វេ​ី​ការស្រាវជ្រាវ​រហូតមក​ដល់​ថ្ងៃ​២៨​ខែមករា​ឆ្នាំ​២០១៩ បានកំណត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ (​ថ ធ​) អាយុ​១១​ឆ្នាំ​ភេទ​ប្រុស ខ្មែរ មាន​ទីលំនៅ​ភូមិ​វាល​គ្រៀល ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នឹង​ហៅ​មក​សួរ​នាំនៅ​ចំពោះមុខ​អាណាព្យាបាល​(​ម្ដាយ​) ។

ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​១១ ខ្លួន​បាន​ជិះ​កង់​ចេញពី​ចំការ​របស់ខ្លួន​នៅ​ចំនុច​ខាង​លេ​ី​ទំនប់​ត្រួយ​ចេក​ឆ្ពោះ​មក​ផ្ទះ​របស់ខ្លួន​នៅជាប់​របង​វត្ត​ទ្រាន​ក៏បាន​ជួប​ជាមួយ​ឈ្មោះ ស៊ា​ក ម៉េង​ហ៊ាង ០៧ ជា​មនុស្ស​គ​ថ្លង់ ស្វិត​ជេ​ី​ង​ទាំងពីរ ដេ​ី​រ​ដោយ​កង់​រុញ ពេលនោះ​ខ្លួន (​ជនសង្ស័យ​)​ក៏បាន​ឈប់​កង់ ហេ​ី​យ​បាន​ធ្វេ​ី​សកម្មភាព​លេ​ី​ក​បី​ឈ្មោះ ស៊ា​ក ម៉េង​ហ៊ាង កាត់​ព្រៃ​ចុះ​ទៅដល់​ចំនុច​កេ​ី​ត​ហេតុ​ក៏​យក​ខ្សែ​បំពង់​ទឹកត្នោត​ពណ៌​ខ្មៅ​សរសៃ​តូច​យកទៅ​ចង​រុំ ក ជនរងគ្រោះ ហេ​ី​យ​អូស​ទៅ​ចំនុច​ព្រៃ​ក្រោម​ដេ​ី​ម​សង្កែរ​ហេ​ី​យ​ធ្វេ​ី​សកម្មភាព​កាន់​កន្ទុយ​ខ្សែ​ហេ​ី​យ​ឡេ​ី​ង​លេ​ី​ដេ​ី​ម​សង្កែរ និង​រឹត​ក​ជនរងគ្រោះ​ប្រកាច់​ស្លាប់​ភ្លាមៗ ។​

ជ​នស​ង្ស​យ័​បាន​បញ្ជាក់ថា មូលហេតុ​បណ្តាលអោយ​ខ្លួន​សំលាប់​ជនរងគ្រោះ ព្រោះ​ខឹង​នឹង​ឈ្មោះ ម៉េង ហា៑ង កាលពី​៤​ថ្ងៃមុន បាន​យក​ដុំថ្ម​គប់​ជើង​ខ្លួន​។​

បន្ទាប់ពី​សមត្ថកិច្ច​ប​ញ្ជូ​ន​សំណុំរឿង​ដល់​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​កំពង់ចាម​ហើយ លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​អនុញ្ញាតអោយ​ជនសង្ស័យ​ត្រឡប់​ទៅ​មូលដ្ឋាន​វី​ញ​ដោយ​ជ​នស​ង្ស​យ័​ជា​អនីតិជន​មិនទាន់​គ្រប់​អាយុ​ត្រូវ​ឃុំខ្លួន ៕ ដោយ ៖ សុផល​

ផឹក​ចំ​ស្រា​ប្តូរ​និ​ស្ស​យ័ បងថ្លៃ​ចាក់​ប្អូនថ្លៃ​ធ្លាយ​ពោះ​

​ខេត្តកំពង់ចាម ៖ ទឹក​ប្តូរ​និ​ស្ស​យ័​បានធ្វើអោយ​បងប្អូន​ទាំង​២​ក្លាយជា​សត្រូវ​ហើយក៏​ប្រើ​អំពើ​ហឹ​ង្សា​វាយប្រហារ​គ្ទៅ​វិញ​ទៅមក​បណ្តាលអោយ​រងរ​បួស​ទាំងសងខាង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

ប៉ូលិស​បានអោយដឹងថា​ករណី​ហឹ​ង្សា​ដោយ​ចេតនា​ទៅវិញទៅមក​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៨​ខែមករា​២០១៩​វេលា​ម៉ោង​១៩​និង​៣០​នាទី​នៅ​ចំណុច​ត្រពាំង​ជ្រៃ ស្ថិតក្នុង​ភូមិ​ពាម​ក្នុង​.​ឃុំ​ពាម​កោ​ស្នា​.​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម រវាង​(​បងថ្លៃ​និង​ប្អូនថ្លៃ​) បន្ទាប់ពី​ផឹកស្រា​ជាមួយគ្នា​រួចមក​។ ប្រភព​ពត៍​មាននៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​រសៀល​ថ្ងៃកើតហេតុ ឈ្មោះ​យិន​.​សុខ​ជា ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ត្រូវជា​បងថ្លៃ​)​និង​ឈ្មោះ​ម៉ៅ​.​ប្រុស ភេទ​ប្រុស​អាយុ​52​ឆ្នាំ​(​ត្រូវជា​ប្អូនថ្លៃ​)​ទាំងពីរ​នាក់​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ បាននាំគ្នា​លេង​ប៊ៀ​ផឹកស្រា​នៅ​ក្រោមផ្ទះ​ប្អូនថ្លៃ រហូត​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន​រួចមក​ក៏មាន​ជម្លោះ​ពាក្យសំដី​គ្នា​។

បន្ទាប់មក​អ្នក​ទាំង​២ ក៏បាន​វាយ​គ្នា​ទៅវិញទៅមក ហើយក៏​ត្រូវ​សាច់ញាតិ​បំបែក​បែក​គ្នា ហើយ​ឈ្មោះ​ម៉ៅ​.​ប្រុស (​ត្រូវជា​ប្អូនថ្លៃ​)​បាន​ឡើងទៅ​ដេក​លើផ្ទះ​របស់ខ្លួន ។ បន្ទាប់មក​ឈ្មោះ​យិន​.​សុខ​ជា ត្រូវជា​បងថ្លៃ​បាន​យក​កូនកាំបិត​លប​ឡើង ទៅលើផ្ទះ​តាម​រាន​ខាងក្រោយ រួច​ចាក់ទៅលើ​ប្អូនថ្លៃ​ឈ្មោះ​ម៉ៅ​.​ប្រុស បណ្តាលអោយ​ធ្លាយ​ពោះ​ហើយក៏​មានការ​វាយ​ប្រតាយប្រតប់​គ្នា​ម្តងទៀត ប៉ូលិស​បាន​បន្តថា​ករ​ណី​នេះ​បណ្តាលអោយ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ ប៉ូលិស​បាន​បន្តថា ទទួលបាន​ពត៍​មាន​នេះ​ភ្លាម លោក ប៉ាក ជាតិ បាន អោយ កំលាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​និង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​។ ដោយ ៖ សុផល​
​

បង្ក្រាប​សង្វៀន​ជល់​មាន់​ចាប់បាន​មាន់​១៤​ក្បាល ម៉ូតូ​១៨​គ្រឿង ចំណែក​ម្ចាស់​រត់​បាត់អស់

​បន្ទាយមានជ័យ ៖ សង្វៀន​ប្រជល់មាន់​មួយកន្លែង ត្រូវបាន​កម្លាំង​ប៉ូលីស​ចុះទៅ​បង្ក្រាប ផ្អើល​អ្នកលេង​រត់គេច​បាត់អស់ បន្សល់ទុក​សម្ភារៈ​វត្ថុតាង រួមមាន មាន់​ជល់​ចំនួន ១៤​ក្បាល ម៉ូតូ​១៨​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត​។

​ប្រតិបត្តិការ​ខាងលើ​បាន​ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ព្រំ សា​ខន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ក្នុង​ប្រ​តិ្ត​ការ​នេះ សមត្ថកិច្ច​បាន​ប្រមូលយក​វត្ថុតាង​ទាំងអស់ ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ថ្មពួក ដើម្បី​រៀបចំ​ឯកសារ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី ចាត់វិធានការ​បន្ត​តាមច្បាប់​៕

​

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៨ ខែមករា ស្លាប់​៥​នាក់ របួស​២៣​នាក់

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៣​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៦​នាក់ និង​របួសធ្ងន់​១៧​នាក់ ។

​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន ១៤ គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, គោយន្ត​១​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ២៩៧​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ១២៦​នាក់​, របួសធ្ងន់ ៣០០​នាក់ និង​របួសស្រាល ១៦៣​នាក់​៕

ក្រុមហ៊ុន ២ កំពុង​សិក្សា​សង់​ផ្លូវ​ថ្មី​ពី​ភ្នំពេញ​-​សៀមរាប ដែលមាន​៤​គន្លង

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​២ កំពុង​សិក្សា​សង់​ផ្លូវ​ថ្មី ដែលមាន​៤​គន្លង ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប​។ ឯ​.​ឧ​.​ថ្លែង​ដូច្នេះ​ទៅកាន់​អ្នកសារព័ត៌មាន​នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរីសោភ័ណ​-​ប៉ោយប៉ែត​)​។​

​ទោះបីជា ក្រុមហ៊ុន​ទាំង ២ នោះ មិនទាន់បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា នេះ​នៅឡើយ​ក្តី តែ​លោក ស៊ុន ចាន់ថុល បាន​និយាយថា រាជរដ្ឋាភិបាល​បាន​ស្វាគមន៍​ចំពោះ​វិស័យ​ឯកជន​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ ទៅ​ខេត្តសៀមរាប ដែលមាន ៤​គន្លង ប្រសិនបើ​ការវិនិយោគ​នោះ​ជា​ប្រភេទ BOT (​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​)៕