All posts by មេគង្គ ប៉ុស្តិ៍

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ៖ ក្រៅពីសហភាពអឺរ៉ុប អង្ករកម្ពុជានៅមានទីផ្សារច្រើនទៀត

ភ្នំពេញ ៖ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ទោះបីជាទំនាក់ ទំនង កម្ពុជា និង អឺរ៉ុប មានការថមថយមួយជំហានក្តី តែកម្ពុជានឹងពង្រីកទំនាក់ទំនង ទៅ ទីផ្សារថ្មីៗបន្ថែមទៀត ពិសេសជាមួយប្រទេសចិន ដោយព្យាយាមពង្រីកកូតានាំចេញ អង្ករ  របស់យើងឱ្យបានច្រើន។

លោក សុខ ពុទ្ធីវុធ បានថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាស ដែល លោកបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្រូវល្អបំផុតប្រចាំប្រទេសកម្ពុជា លើក ទី៣ និងអបអរ សាទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុត ពិភលលោកលើកទី៤។ ពិធីនោះផងដែរ ក៏មានការ ចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំ ចេញអង្ករ រួមទាំងតំណាងសហគមន៍ កសិករ ទូទាំងខេត្តប្រមាណជិត ១០០នាក់ នៅ សណ្ឋាគារសុខាភ្នំពេញ។

លោក សុខ ពុទ្ធីវុធ បានថ្លែងថា បច្ចុប្បន្ននេះ ភាគីកម្ពុជា បានជជែកពិភាក្សាគ្នាជាច្រើនជា មួយភាគីចិន ក្នុងការនាំអង្ករទៅទីផ្សារចិន ហើយបើទោះបីជាការនាំអង្ករទៅចិន មានចំនួន ច្រើនក្តី ប៉ុន្តែយើង នៅតែអាចបានផ្គត់ផ្គង់បាន មិនមានបញ្ហាទេ។ ចំពោះភាគីចិន គឺគាត់នៅ ត្រូវការអង្ករមានគុណភាព ច្រើនប្រភេទទៀតណាស់ ដូចនេះ យើងបានពិភាក្សាគ្នាបាន មួយកម្រិតហើយ ក្នុងការពង្រីកម៉ាក អង្ករ របស់យើងឱ្យបានឆាប់ ដើម្បីបំពេញតម្រូវការ របស់ទីផ្សារចិន។

លោក សុខ ពុទ្ធីវុធ បញ្ជាក់ថា កន្លងមក អង្ករក្រអូបរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើននៅ លើពិភពលោកទទួលស្គាល់ ហើយក្នុងការផលិតអង្ករប្រភេទនេះ យើងនឹងព្យាយាមស្វែង រកវិធីក្នុងការជំរុញទំនើបកម្ម និងប្រកួតប្រជែងផលិតអង្ករក្រអូប ឱ្យកាន់តែល្អប្រសើរបន្ថែម ទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារធំៗ នៅក្រៅប្រទេស ឱ្យបានកាន់តែច្រើនតាមការរំពឹង ទុក៕

លែងមានទៀតហើយ បញ្ហាបោះបង់ ចោលការរៀនសូត្រ ព្រោះសាលានៅឆ្ងាយពីផ្ទះ

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា អត្រាបោះបង់ការ សិក្សា ព្រោះ សាលារៀននៅ ឆ្ងាយពីផ្ទះ លែងជាបញ្ហាចោទទៀតហើយ។លោក អ៊ុន ចាន់ដា អភិ បាលខេត្តព្រះវិហារ បានណែនាំឱ្យលោកនាយក សាលា លោកគ្រូ អ្នកគ្រូត្រូវរៀបចំ សោភ័ណ្ឌសាលារបស់ខ្លួនឱ្យបានស្អាត ដើម្បីជាភាពទាក់ទាញដល់ សិស្សចង់ មក រៀនសូត្រ។

លោកអភិបាលខេត្តបានអះអាងទៀតថាអត្រាបោះបង់ការសិក្សារបស់សិស្សដោយសារមូលហេតុសាលារៀនឆ្ងាយពីផ្ទះ លែងជាបញ្ហាទៀតហើយ ព្រោះ នៅតាមភូមិ ឃុំខ្លះរាជរដ្ឋា ភិបាលសាងសង់សាលារៀន រហូតដល់កំរិត អនុ វិទ្យាល័យឯណោះ។

លោកអភិបាលខេត្តថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៧ និង២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨ និង២០១៩ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា«បញ្ហាសំខាន់ដែល យើងត្រូវគិតគូរ នៅ ពេលនេះ គឺយើង ត្រូវរកវិធីសាស្ត្រធ្វើយ៉ាងណា ទាក់ទាញសិស្សឱ្យចង់ រៀន ដោយក្នុងនោះគ្រប់សាលារៀនត្រូវរៀបចំសោភណ្ឌភាពឲ្យបានស្អាត មាន របង មានខ្លោងទ្វារ មានទីតាំងលេងកីឡាជាដើម»។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់លោក នាយកសាលា មួយចំនួន ដែល ដឹងខ្លួនថាសាលារៀនរបស់ខ្លួនមិនទាន់មានសោភណ្ឌទេ គួរតែត្រឡប់ទៅវិញ។ត្រូវដឹក នាំលោកគ្រូ អ្នគ្រូសិស្សានុសិស្ស តាមរយៈ ការធ្វើពលកម្មមួយប្រចាំសប្តាហ៍ម្តង ត្រូវនាំ គ្នាធ្វើឱ្យបានស្អាត មិនត្រូវ ឱ្យព្រៃដុះពេញសាលានោះទេ។

ដោយឡែក សន្និបាតអប់រំនៅពេលនេះ គឺជាឱកាសឲ្យយើងបានជួបជុំគ្នា រវាងអ្នកពាក់ព័ន្ធ ក្នុង វិសយ័អប់រំ ដើម្បីធ្វើការបូកសរុបវាយតម្លៃ នៃការ អនុវត្តគោលនយោបាយអប់រំ ជា ពិសេសផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ដែលបានអនុវត្តកន្លងមក។

ទន្ទឹមនោះយើងបានសម្រេចដាក់ចេញនូវវិធានការ និងទិសដៅការងារ សម្រាប់ឆ្នាំ សិក្សាថ្មី នេះឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅនិង តម្រូវការចាំបាច់ នៃការសិក្សារៀន សូត្រ របស់សិស្សានុសិស្ស នៅគ្រប់ កម្រិតសិក្សាទូទាំងខេត្ត។

ជាមួយនឹងទិសដៅដែលអង្គសន្និបាត បានសម្រេចរួចមកហើយ លោក អ៊ុន ចាន់ដា បាន ផ្តល់អនុសាសន៍ មួយចំនួនដែលពាក់ព័ន្ធទៅនឹងការ អនុវត្ត គោលនយោបាយអប់រំ ទាំង ២សម្រាប់អនុវត្តនៅឆ្នាំសិក្សាខាងមុខ។

ក្នុងនោះរួមមាន ធានាការអប់រំមានគុណភាពសមធម៌ បរិយាប័ន្ន និងលើក កម្ពស់ ឱកាស ការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងធានាភាព ស័ក្កិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕

អាជ្ញាធរខេត្តព្រះវិហារ ជំរុញការ រៀបចំមូលដ្ឋានត្រៀមបើកច្រកទ្វារ អានសេះ ឆាប់ៗនេះ

ព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ត្រីនានា ត្រូវរៀបចំសម្អាតបរិវេណមាត់ច្រកអានសេះឲ្យបានស្អាត ដើម្បីត្រៀម លក្ខណៈបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់នេះ។

លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងថា រាជរដ្ឋាភិបាល បានព្រមព្រៀងគ្នាជាមួយ ភាគីពាក់ព័ន្ធរួចរាល់ហើយ ក្នុងការបើកច្រកអន្តរជាតិចំនួន៤ ក្នុងឆ្នាំ២០១៩ នេះ ដែលធ្វើ ការបើកព្រមគ្នាតែម្តង គឺមិនបើកម្តងមួយៗទេ ហើយក្នុងច្រកអន្តរជាតិទាំង៤នេះ គឺមាន ច្រកអានសេះ មួយដែរ។

លោក អ៊ុន ចាន់ដា បានបន្ថែមថា នីតិវិធីនៃការដាក់ឲ្យដំណើរច្រកអន្តរជាតិនេះ គឺធ្វើព្រមគ្នា ហើយទីតាំងត្រូវប្រារព្ធអាចនៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង ខណៈខេត្តទាំងពីរនេះក៏ មាន ច្រកអន្ដរជាតិ ចំណែកនៅខេត្តឧត្តរមានជ័យ មានច្រកជប់គរគី ដូច្នេះខេត្តព្រះវិហារ គឺ ច្រកអានសេះនេះតែម្ដង។

ដូច្នេះកម្មវិធីនៃការបើកដំណើរការនៃច្រកនេះ គឺប្រព្រឹត្តទៅក្នុងម៉ោងពេលតែមួយ ប៉ុន្តែថ្នាក់ ដឹក នាំយកច្រកមួយធ្វើជាគោល ហើយសម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបើក។

ចំពោះកិច្ចប្រជុំនៅថ្ងៃនេះ លោក អ៊ុន ចាន់ដា បានស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ ព័ន្ធ ត្រូវធ្វើការដោះស្រាយឲ្យបានស្អាត ចំពោះទីតាំង ដែលជាបញ្ហាប្រឈម ដែលលើក ឡើងដោយភាគីថៃ ទៅលើតូបខាងស្តាំដៃ ហើយត្រូវធ្វើការសម្អាតឲ្យស្អាតអត់មានទុកទេ ព្រោះនៅក្នុង MoU ឆ្នាំ២០០០ ឲ្យរក្សាស្ថានភាពដើមទាំងអស់ តូបផ្សារពីមុនមានប៉ុន្មាន សំណង់ពីមុនមានប៉ុន្មាន គឺត្រូវរក្សាទាំងអស់អ្វីដែលសាងសង់ថ្មី ត្រូវសម្អាតឲ្យអស់ ចំពោះ អ្នកដែលពាក់ព័ន្ធជាមួយតូបត្រូវដកខ្លួនថយជាបន្ទាន់។

ចំពោះកិច្ចប្រជុំដែលកម្ពុជា ត្រូវប្រជុំជាមួយភាគីថៃ ខេត្ត អ៊ូប៊ុន នៅពេលខាងមុខនេះ គឺបាន លើកបញ្ហាត្រៀមលក្ខណៈដី៣ហិកតា សម្រាប់រៀបចំរដ្ឋបាលរបស់ច្រក។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការរៀបចំច្រក ដោយមិនធ្វើ សំណង់រឹងបានទេ គឺដាក់អូស្កូដូចនៅច្រក ជាំសាង៉ាំ៕

ហ្វេសប៊ុកស្ថានទូតចិន និងអាមេរិក ឆ្លើយឆ្លងគ្នាពាក់ព័ន្ធរដ្ឋប្រហារនាំឲ្យ កម្ពុជាធ្លាក់ក្នុងសង្គ្រាម

ភ្នំពេញ ៖ នៅយប់ ថ្ងៃទី១ខែកុម្ភៈ នេះ ស្ថានតំណាងប្រទេសចិន ប្រចាំកម្ពុជា បានផ្ញើសារ ចំអកឲ្យមន្ត្រីស្ថានទូតសហអាមេរិកនៅកម្ពុជា ថា« រដ្ឋប្រហារនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្គ្រាម រ៉ាំរៃ មិនមានទំនាក់ទំនង អ្វីនឹង“US” ទេ ប៉ុន្តែមានទាក់ទងនឹង“CIA” »…។

ការផ្ញើសារចំអកតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់អង្គទូចិន នេះ បានធ្វើឡើងនៅ ក្រោយពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក មិន មានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីព្រះ ប្រមុខរដ្ឋក្នុងអំឡុងទសវត្សរ៍៧០ ដែលដឹកនាំដោយសេនាប្រមុខ លន់ នល់ នោះទេ មិនតែប៉ុណ្ណោះស្ថានទូតសហរដ្ឋអាមេរិក អះអាងថា រដ្ឋាភិបាលចិន បានគាំទ្រយ៉ាង សកម្មដល់របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

សូមជម្រាបថា ឆ្លើយតបជាមួយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Kla ដែលបានសរសេរថា ” ប្រសិនបើអាមេរិក មិនជួយ លុនណុល ទម្លាក់សម្តេចតាទេ ក៏គ្មានខ្មែរក្រហមដែរ”។ស្ថាន ទូត អាមេរិក ប្រចាំកម្ពុជា បានសរសេរខំមេន ឆ្លើយតបវិញថា ”សូមអរគុណចំពោះមតិ របស់លោកអ្នក។

តែយើងសូមធ្វើការកត់សំគាល់ថា សហរដ្ឋអាមេរិកមិនមានការពាក់ព័ន្ធ ទៅនឹងរដ្ឋប្រហារ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋក្នុងអំឡុងទសវត្សរ៍៧០ ដែលដឹកនាំ ដោយសេនាប្រមុខ លន់ នល់ នោះទេ។

ស្ថានទូតចិនប្រចាំកម្ពុជា បានប្រតិកម្មភ្លាមៗ បន្ទាប់ពីហ្វេសប៊ុកផេករបស់ស្ថានទូត អាមេរិក នៅទីក្រុងភ្នំពេញ បានសរសេរដោយភ្ជាប់របបខ្មែរក្រហម ទៅនឹងការ ទទួល ខុសត្រូវរបស់ប្រទេសចិន។ ហ្វេសប៊ុកផេករបស់ស្ថានទូតចិន បានលើកឡើងថា ក្នុង ពេល ថ្មីៗនេះ ស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើង ជាសាធារណៈ ថា ប្រទេសខ្លួនមិនជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លុន នល់ នៅក្នុងប្រទេស កម្ពុជាកាលពីដើមទស្សវត្សរ៍ទី៧០ នៃសតវត្សមុនទេ។ ជាការពិតណាស់ រដ្ឋប្រហាដែលនាំ ឲ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មិនមានទំនាក់ទំនងអ្វី នឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង“CIA” ។

គួររំលឹកថា ជារឿយៗ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក ជាអ្នកគាំទ្រសេនាប្រមុខ លន់ នល់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ទើប កើតមានរបបប្រល័យពូជសាសន៍ខ្មែរក្រហមកើតឡើងនៅកម្ពុជា៕

ក្នុងខែមករា ឆ្នាំនេះ ចំណូលពីការលក់ បណ្ណចូលទស្សនាអង្គរថយចុះ ៨,១៥ ភាគរយ

ភ្នំពេញ ៖ តាមរយៈគ្រឹះស្ថានអង្គរ នៅក្នុងខែមករា ឆ្នាំ២០១៩ នេះ កម្ពុជារកចំណូលបាន ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១២.៣៨០.៧០៥ ដុល្លារអាមេរិក និងចំនួនភ្ញៀវទេសចរបរទេស មានចំនួន ២៧១.០៥០ នាក់។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ចំណូលដែលទទួលបានពីការ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមករា ឆ្នាំ២០១៩ នេះ មានការថយចុះ ៨,១៥% និងចំនួនភ្ញៀវទេសចរ ថយចុះ៨,០៦% បើធៀបទៅនឹងរយៈពេលដូចគ្នា កាល ពីឆ្នាំ២០១៨៕

សហគ្រាសកសិកម្ម ទទួលបានការ អនុគ្រោះពន្ធលើប្រាក់ចំណេញ រយៈពេល៥ឆ្នាំ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន នៅថ្ងៃទី២៩ ខែមករា នេះ បាន ចេញ សេចក្តីប្រកាសសម្រេចឈប់យកពន្ធលើប្រាក់ចំណេញ ចំពោះសហគ្រាសដាំដុះ ផលិត និង ផ្គត់ផ្គងក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម មានដូចជា ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ….។

សេចក្តីប្រកាសនេះ បានបញ្ជាក់ពីការសម្រេចដែលប្រកាសព្យួរពន្ធលើប្រាក់ចំណេញ ចំពោះ សហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្មរយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីជំរុញការ នាំចេញ ដែលនឹងចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ នេះតទៅ។
ប្រធានសមាគមកៅស៊ូ លោក ម៉ុង ឬទ្ធី បានថ្លែងគាំទ្រចំពោះការសម្រេចនេះ ដោយ បញ្ជាក់ ថា គឺជាផ្នែកមួយនៃការជួយដល់អ្នកវិនិយោគ។

លោកថា « វាគឺជាការជួយសម្រាលបន្ទុកមួយដែរសម្រាប់ឈ្មួញកណ្ដាល អ្នកនាំចេញ និងទិញ បន្ត គឺជាការជួយសម្រាលការលំបាកជាបន្តបន្ទាប់។ លោកថា ប្រសិនជាយក ពន្ធលើអ្នកទិញ នោះអ្នកទិញក៏ទៅទិញពីកសិករក្នុងតម្លៃថោកដែរ » ។

គួរជម្រាបថា វិធានការមិនយកពន្ធលើប្រាក់ចំណេញរយៈពេល៥ឆ្នាំនេះ គឺធ្វើឡើងបន្ទាប់ ពី នាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ប្រកាសពីវិធានការពង្រឹងឯករាជ្យរបស់កម្ពុជា កាល ពីដើម ខែមករា កន្លងទៅនេះ ក្នុងនោះមានចាប់ពីការដកកាំកុងត្រូលចេញពីព្រំដែន ការលុប ចោលស្ថាប័ននាវាចរកាំសាប និងការិយាល័យក្រសួងនៅថ្នាក់ស្រុកមួយចំនួន ផងដែរ៕

គណៈរដ្ឋមន្ត្រី ៖ កម្ពុជាគ្មានការកែប្រែ ការដឹកនាំបែបរាជានិយម ទៅរបបសាធារណរដ្ឋទេ

ភ្នំពេញ ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចេញសេចក្តីថ្លែងការណ៍ ប្រកាសច្រានចោល និងបដិសេធព័ត៌មានយ៉ាង ម៉ឺងម៉ាត់បំផុតដោយចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ជាព័ត៌មានមិនពិតមានលក្ខណៈបំភ័ន្ត និងបំពុលសាធារណៈមតិ អំពី ” ផែនការ របស់រាជរដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែពីរាជានិយមទៅរបប សាធារណរដ្ឋ”។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ ជូនសាធារណមតិ ជាតិ និងអន្តរជាតិ ថា « មាត្រា ១៥៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្មរបស់ក្រុមប្រឹក្សា ធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វ គ្រប់ហើយ»។

សេចក្តីប្រកាសនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយ គណបក្សប្រជាជនកម្ពុជា ពិតជាបានដើរតួនាទីស្នូល និងជាឆ្អឹងខ្នង ដ៏រឹងមាំបំផុត នៅ ក្នុងដំណើរការនៃការនាំមកវិញនូវ របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញទី២នេះ ហើយ ជានិច្ចកាល ក៏ជាអ្នកការពារដាច់ខាតនូវរបបនេះដែរ ដែលប្រវត្តិសាស្ត្រក្នុងយុគសម័យនេះ បានទទួលស្គាល់ និងមិនអាចបដិសេធបានឡើយ។

តាមរយៈសេចក្តីប្រកាសចំនួន២ទំព័រ បានលើកឡើងនូវពាក្យសច្ចា របស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន នៅចំពោះ ព្រះសពរបស់ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ កាលពីឆ្នាំ ២០១២ ថា « ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការ ពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះ ព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូល បង្គំនឹងការពារ» ហើយ។

សម្តេច ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្ត កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថា «ត្រកូលហ៊ុន មិនមែនយកប្រទេសនេះ ធ្វើ ជាប្រទេសផ្តាច់មុខរបស់ខ្លួនទេ។ តែត្រកូលហ៊ុន សុំធានាការពារនូវសន្តិភាព សម្រាប់ ប្រទេសនេះ ការពារនូវរាជបល្ល័ង្ក ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវ ព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ»។

​តាមសេចក្តីថ្លែងការណ៍នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានអំពាវនាវឲ្យ សាធារណមតិជាតិ និងអន្តរជាតិ កុំជឿឲ្យសោះ នូវការផ្សាយព័ត៌មានក្លែងក្លាយ ដែល មានបំណងបំភ័ន្ត មួលបង្កាច់ និងបំពុលសាធារណមតិ បង្កចលាចល បំបែកបំបាក់ធ្លុង សាមគ្គីជាតិ និងបំផ្លាញសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត និងឥតងាករេ ទោះបីក្នុងតម្លៃណាក៏ដោយ ការពាររបបរាជានិយម អាស្រ័យដោយ រដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្ស៕

លោតទឹកសម្លាប់ខ្លួន ព្រោះចាញ់ បោកអាណិតជនខ្មែរតាម Facebook អស់ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយសារ តែចាញ់បោកគេតាម Facebook អស់លុយជិត២០ម៉ឺនដុល្លារ។ ប៉ុន្តែត្រូវ បានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ច ឲ្យដឹងថា ស្ត្រីរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូ វ័ន្ត មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។

ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាត បានរៀបរាប់ប្រាប់សមត្ថកិច្ច ថា គាត់បានចាញ់បោក ខ្មែរ អាណិកជននៅអាមេរិកម្នាក់ តាមប្រព័ន្ធតាមហ្វេសប៊ុក ដែលឲ្យផ្ញើលុយជាបន្តបន្ទាប់ រហូតអស់លុយជិត២០ម៉ឺនដុល្លារ ។ ប៉ុន្តែក្រោយមកស្រាប់តែប្រព័ន្ធ Facebook នោះ ទាក់ទងអត់បាន ទើបដឹងខ្លួនថា ចាញ់បោកគេ និងត្រូវប្ដីស្ដីបន្ទោសខ្លាំងៗ ហើយដោយ ពិបាកចិត្តគិតអ្វីលែងចេញ គឺចង់តែស្លាប់ ទើបរត់ចេញពីផ្ទះជិះកង់បីឥណ្ឌា តាំងពីម្តុំជម្ពូវ័ន្ត មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី នាពេលនេះតែម្តង។

យ៉ាងណាក៏ដោយ ស្ត្រីវ័យជាង៣០ឆ្នាំរូបនេះ មិនបានរៀបរាប់លម្អិតពីជីវិតពិត នាពេល បច្ចុប្បន្ននៅកម្ពុជានោះទេ ហើយក៏មិនបានផ្តល់ព័ត៌មាន ពីសាច់រឿងដែលនាំទៅដល់ការ ចាញ់បោកបុរសអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកនោះដែរ៕

ឆ្នាំ២០១៨ រដ្ឋប្រមូលពន្ធបានប្រមាណ ២.១៩៧,៨៥ លានដុល្លារអាមេរិក

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅ ក្នុងសិក្ខាសាលាស្ដីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងអាករលើតម្លៃ បន្ថែម” បានថ្លែង ថា ក្នុងឆ្នាំ ២០១៨ កន្លងទៅ នេះ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមាន ចំនួន ៨៧៩១,៤០ប៊ីលានរៀល (ប្រមាណ ២១៩៧,៨៥លានដុល្លារអាមេរិក) ស្មើនឹង ១១៤,២៧ % នៃផែនការច្បាប់ បើទោះជា ឆ្នាំ ២០១៨ ជាឆ្នាំបោះឆ្នោត ដែលកន្លងមកតែងតែមាន ការធ្លាក់ចុះ ក្នុងការប្រមូលពន្ធ ក៏ដោយ។ នេះហើយជាការឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត របស់វិនិយោគិនសហ គ្រាស ជាអ្នកជាប់ពន្ធ និងសាធារណជនលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច របស់ព្រះ រាជាណា ចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានថ្លែងអំណរគុណចំពោះសហគ្រាសជា អ្នកជាប់ ពន្ធ ទាំងឡាយ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុនៃការធ្វើកំណែទម្រង់ និងទំនើប កម្មរដ្ឋ បាល សារពើពន្ធ តាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោម តាមច្បាប់ និង បទប្បញ្ញត្តិស្ដី ពី ពន្ធដារជាធរមាន ដែលនេះជាកត្តាជំរុញឱ្យមានការ សម្រេច បាននូវសមិទ្ធផលនៃការគ្រប់គ្រង ប្រមូលចំណូលដូចបានជម្រាបជូនខាងលើនេះ។

ឯកឧត្តមបន្តថា ទន្ទឹមនឹងពេលដែល អគ្គនាយក ដ្ឋាន ពន្ធដារ ធ្វើទំនើបកម្មក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ យើងបានលើកទឹកចិត្តអ្នក ជាប់ពន្ធ ទាំងអស់ ចូលរួមប្រើប្រាស់នូវ ប្រព័ន្ធ និងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យ ទទួលបាន សេវាអ្នក ជាប់ ពន្ធ ដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាព ប្រកបដោយ តម្លាភាព និង មានភាព ឆាប់ រហ័ស ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវ ប្រព័ន្ធ អនឡាញ សម្រាប់ គ្រប់គ្រងអាករលើតម្លៃបន្ថែម ដែលបានចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ២០១៩នេះ។ ដោយ ឡែកសហគ្រាសទាំងឡាយ ដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាព ដើម្បីជាប្រយោជន៍ទទួលបាននូវសេវាដូចបានរៀបរាប់ខាងលើ៕

សមត្ថកិច្ចឆែកឆេរឃ្លាំងស្កុកស្រា និងភេសជ្ជៈនាំចូលពីប្រទេសថៃ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកស្រា និងភេសជ្ជះគ្រប់មុខ មួយកន្លែងដែលនាំចូលពីប្រទេសថៃ ត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលគ្រោះថ្នាក់មានហា និ ភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ចុះឆែកឆេរដោយសង្ស័យ ថា ជាផលិតផល ក្លែងក្លាយ និងខូចគុណភាពស្តុកទុកចែកចាយនៅក្នុងទីផ្សារ បង្កគ្រោះ ថ្នាក់ដល់អ្នកផឹក។

ការចុះត្រួតពិនិត្យ ខ្លាំងនោះធ្វើឡើងនៅវេលាថ្ងៃត្រង់ទី៣១ខែមករា ឆ្នាំ២០១៩រហូតដល់ វេលាម៉ោងប្រមាណ៤រសៀលនៅក្នុងឃ្លាំងដ៍ធំមួយនៅតាមផ្លូវ ជាតិលេខ ៥ ក្នុងភូមិ បឹង ឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌស្សីកែវ ។

ក្នុងប្រតិបត្តិការក៍មានការចូលរួមពី មន្រ្តីកាំកុងត្រូលនិងសមត្ថកិច្ចមូលដ្ឋាន ផងដែរ។ឃ្លាំង ដែលសមត្ថកិច្ច ចុះឆែកឆេរ ត្រូវគេដឹងថា ជាឃ្លាំងស្រានិងភេសជ្ជះព្រមទាំងទឹកសុទ្ធ របស់ ក្រុមហ៊ុន IQPS ដែលនាំចូល ផលិតផលBIG COLAនិងផលិតផលជាច្រើនមុខទៀត។

តាមនគរបាលអោយដោយមានការសង្ស័យថាទីតាំងលួចលាក់ក្លែងបន្លំផលិតផលក្លែងក្លាយ សមត្ថកិច្ច ក៍បានសុំគោលការណ៍ពីព្រះរាជ្ញាចុះឆែកឆេរ តែម្តង ។

តាមព័ត៌មានអោយដឹងទៀតថានៅក្នុងការឆែកឆេរសមត្ថកិច្ចបានរកឃើញស្រា,ភេសជ្ជះគ្រប់មុខ នាំចូលពីប្រទេសថៃចំនួន ២៨ម៉ាក រាបពាន់កេស ដែលសង្ស័យថា នាំចូលគេចព័ន្ធ ដែ លខ្លះហួសដឺឡេ។

តាមនគបាលបានអោយដឹងថានៅក្នុងការឆែកេរសមត្ថកិច្ចរកពុំឃើញមានផលិតផលក្លែងក្លាយនោះតែរកឃើញទំនិញមួយចំនួនខូចគុណភាពហួសដឺឡេព្រមទាំងពុំមានឯកសារគ្រប់គ្រាន់។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចក៍បានធ្វើការដកហូត ផលលិតផល មួយចំនួន ជានិម្មិតរូបទៅធ្វើការត្រួតពិនិត្យ និងណែនាំ អោយម្ចាស់ទៅស្នាកការដើម្បីសាកសួរ ផងដែរទោះបីជាយ៉ាងណា អ្នកយកព័ត៌មានយើងពុំទទួលបានការបំភ្លឺណាមួយឡើយ ពីក្រុមហ៊ុនឡើយ ៕

អ្នកទោសម្នាក់ ជិតដល់ថ្ងៃត្រូវដោះលែងបែរជាលួចរត់ចេញ​ពីគុកបាត់

ភ្នំពេញ ៖ អ្នកទោសដែលជាប់នៅមណ្ឌលអរំកែប្រែទី១បានរត់គេចខ្លួនខណៈពេលដែលចេញ មកសួនបន្លែហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង ២០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៩ ស្ថិតនៅភូមិកំរាង សង្កាត់ព្រៃ ស ខណ្ខដង្កោ រាជធានីភ្នំពេញ។

តាមប្រភពីសមត្ថកិច្ចបានអោយដឹងថានៅម៉ោងប្រហែលជា១០ បានអោយអ្នកទោសដែល ជាប់នៅក្នុងមណ្ឌលចេញមកសួនបន្លែងដើម្បីស្រោចទឹកបន្លែ និងកាប់ដឺរៀបចំសួនបន្លែ ក៏ស្រាប់តែមានអ្នកទោសម្នាក់នោះបានរត់គេចខ្លួនបានទៅ។

ជនសង្ស័យដែលបានលួរត់គេចខ្លួនពីមណ្ឌលកែប្រែ(ម១)មានឈ្មោះ កែម ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ដែលបានជាប់ពន្ធនាគាកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ពីបទ លួចមានស្ថានទំងន់ទោស។ ជនសង្ស័យខាងលើនេះ នៅសល់តែ ២៦ថ្ងៃទៀតនឹងត្រូវ បានដោះលែង។

ប្រភពដដែលបានអោយដឹងថា ក្រោយពីជនសង្ស័យខាងលើ បានរត់គេចខ្លួនចេញពីពន្ធ នាគាព្រៃសកម្លាំងសមត្ថកិច្ចបាននាំគ្នាចេញតាមរកចាប់ខ្លួនតែការុករកមិនឃើញជនសង្ស័យ។

គួរញ្ជាក់ផងដែរថា នេះជាករណីមួយដែលសមត្ថកិច្ចក៏ដូចជាប្រធានគុកព្រៃស បណ្តែត បណ្តោយអោយ មានអ្នកទោសលួចរត់ចេញពីគុកដោយសុវត្តិភាបពបែបនេះ៕

ក្រសួងទេសចរណ៍ ៖ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍នានាទៅមកកម្ពុជា ជាង៦០០ជើង

ភ្នំពេញ ៖ យោងតាម ប្រភពព័ត៌មានពីក្រុមហ៊ុន Cambodia Airport បានឲ្យដឹងថា ក្នុង១ សប្តាហ៍ មានជើងហោះ ហើរទៅ មក កម្ពុជា សរុបប្រមាណ ៦៣៦ជើង ក្នុងនោះ អាកាស យានដ្ឋាន សៀម រាប មានប្រមាណ ២៤០ជើង ភ្ជាប់ពីទីក្រុងចំនួន៥៨ ដោយក្រុមហ៊ុន អាកាសចរចំនួន១៩ រាជធានី ភ្នំពេញ មានចំនួន ៣៣៩ជើង ភ្ជាប់ពីទីក្រុងចំនួន៣៩ ដោយ ក្រុមហ៊ុនអាកាសចរណ៍២៥ នៅខេត្ត ព្រះសីហនុ មានចំនួន៥៧ជើង ភ្ជាប់ពី ទីក្រុងចំនួន ២២ ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន១១។

គួរជម្រាបថា ឆ្នាំ២០១៨ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៦.២លាននាក់ក្នុងនោះទេសចរចិនមានប្រមាណ ១,៩លាននាក់ ស្មើនឹង ៣០.៦% នៃចំនួនទេសចរសរុប ធ្វើឲ្យ ចំនួនទេសចរចិនមកកម្ពុជា ស្ថិតក្នុងលំដាប់លេខ ១ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងចំណោម ទី ផ្សារធំៗទាំង១០៕

ខ្ទឹមសមានសារធាតុថ្នាំពុលកសិកម្មនាំមកពីចិទម្ងន់ ២៥តោន ត្រូវដុតកំទេចនៅស្រុកព្រៃនប់

ព្រះសីហនុ ៖ ទំនិញខ្ទឹមស នាំចូលពីប្រទេសចិន ដែលមានផ្ទុកសារធាតុគីមី ប្រភេទ ថ្នាំពុលកសិកម្មម្យ៉ាងឈ្មោះ Disulfoton (ឌីសសាល់ ហ្វូតុន ) សម្រាប់ ការពារ សត្វល្អិត បំផ្លាញ ដំណាំ និងគ្រាប់ធញ្ញជាតិទម្ងន់ ជាង ២៥តោន ត្រូវបាន អគ្គនាយកដ្ឋាន កាំកុង ត្រូល នៃក្រសួងពាណិជ្ជកម្ម ដុតកំទេចចោល កាលពី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបបានទាន់ពេលវេលា នូវទំនិញផ្ទុកសារធាតុគីមី ឬខូច គុណភាពនៅតាម ទីផ្សារ ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរ ពិសោធន៍ចល័តចំនួន ៣គ្រឿង (២គ្រឿង សម្រាប់ ត្រួតពិនិត្យ និងវិភាគផលិតផលម្ហូបអាហារ និង ១គ្រឿង សម្រាប់ត្រួតពិនិត្យ គុណភាព និងបរិមាណប្រេង នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំង ប្រទេស៕

ស្ពានជ្រោយចង្វាទី១ ជួសជុលបាន៩៣ភាគរយហើយ និងគ្រោងដាក់ឲ្យប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរ

ភ្នំពេញ ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាទី១)សម្រេចបាន៩៣ ភាគរយលឿន ជាងការគ្រោងទុក១៤ភាគរយ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ មុនថ្ងៃ បុណ្យចូលឆ្នាំខែ្មរខាងមុខនេះ។

ស្ពាននេះ បានចាប់ផ្តើមការជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ជាជំនួយហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិ បាល ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ គម្រោងនេះ នឹងបញ្ចប់នៅ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្ត គម្រោង នេះ បានលឿនជាងការគ្រោងទុក ស្ពាននេះ នឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ៕

អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ កន្លែងដែលខ្មាន់កាំភ្លើងបាញ់មន្ត្រី អនុរក្សរងរបួស

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បានដឹកនាំ គណៈបញ្ជាការ ឯកភាព ខេត្ត ចុះទៅពិនិត្យទីតាំងកើតហេតុដោយផ្ទាល់ ករណីខ្មាន់កាំភ្លើងប្រដាប់ ដោយអាវុធ អាកា បាញ់រះមកលើក្រុមអនុវត្តច្បាប់នៃដែនជម្រកសត្វព្រៃស្រែពក ហើយបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន១រូបរងរបួសត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ។

លោក ស្វាយ សំអ៊ាង បានសម្ដែងនូវការសោកស្ដាយចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង នៅគ្រាដែលលោក មានភារកិច្ចចូលរួមកិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ លោកអភិបាលខេត្តបានចាត់ក្រុមការងារឲ្យចុះទៅជួយរៀបចំនិងសាកសួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់នៅបន្ទប់សង្រ្គោះក្នុងរាជធានីភ្នំពេញ ដ្បិតលោកផ្ទាល់កំពុងមានភារកិច្ច ហើយក៏បានធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរីវិញភ្លាមៗផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងកម្លាំងនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងប្រតិ បត្តិការសឹករងខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងក្រុមការងាររបស់អង្គការ WWF ដែលធ្វើ កិច្ចការនិងគាំទ្រទៅលើផ្នែកបច្ចេកទេសនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនេះផងដែរ៕