All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រីជំនាញកំពុងពិនិត្យ DNA ដើម្បី កំណត់មុខសញ្ញាអ្នកបាញ់មន្ត្រី ឧទ្យានុរក្សនៅស្រែពក

ខេត្តមណ្ឌលគិរី ៖ លោក កែវ សុភក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់អ្នក សារព័ត៌មានកាលពីពេលថ្មីៗនេះថា អត្តសញ្ញាណក្រុមជនសង្ស័យ ដែលបានធ្វើសកម្ មភាព បាញ់ប្រហារ បណ្តាលឲ្យរបួសក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈ លទ្ធផលពិនិត្យ DNA។

ប្រធានមន្ទីររូបនោះបានបញ្ជាក់ថា ពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញកំពុង តែធ្វើកោសល្យវិច្ឆ័យ លើ វត្ថុតាងតាមរយៈប្រព័ន្ធ DNA ដើម្បីងាយស្រួលក្នុងការកំណត់មុខសញ្ញា ។ ដូច្នេះនា ពេល ឆាប់ៗ ខាងមុខយើងនឹងកំណត់បានមុខសញ្ញា ។

សូមជម្រាបថា នាវេលាទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩កន្លងទៅ មាន ករណីផ្ទុះអាវុធដាក់គ្នារវាងក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងក្រុម ជនប្រមាញ់សត្វព្រៃនៅចំណុចភូមិសាស្ត្រឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់ ឈ្មោះ ចេង ចាន់ធី បានរងរបួសធ្ងន់ ហើយកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ៕

ដំណឹង​លក់​ស៊ីក្លូ​របស់​ឪពុកធម៌​សម្តេច​តេ​ជោ ហ៊ុន សែន តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​

​ភ្នំពេញៈ ស៊ីក្លូ ដែល​ឪពុកធម៌​សម្តេចនាយក​រដ្ឋមន្ត្រី ធ្លាប់​រត់​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ជាច្រើន​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​លក់​ជា​សាធារណៈ​ក្នុងតម្លៃ​១០៥០០០​ដុល្លារ​សហរដ្ឋអាមេរិក (១០​ម៉ឺន​៥​ពាន់ ដុល្លា​សហរដ្ឋអាមេរិក​) ។​

​គួររំឭកថា លោកតា ពុត សឿន មាន​ទីលំនៅ នៅ​ខេត្តស្វាយរៀង បានបញ្ចប់​មុខរបរ​ធាក់​ស៊ីក្លូ​ចិញ្ចឹមជីវិត​ទាំងស្រុង ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ បានស្នើ​សុំ​លោកតា ជា​ឪពុកធម៌ រួចមក ហើយ​លោកតា ក៏បាន​វិញ​ត្រឡប់​ទៅ​រស់នៅ នៅ​ស្រុកកំណើត ដោយ​សម្ដេច​តេ​ជោ សង់ផ្ទះ​ជូន​លោកតា​។ ស៊ីក្លូ​មួយ​នេះ លោក តា​បាន​ទិញ​ពី​ថៅកែ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ហើយ​រក្សាទុក​តាំងពី​ពេល​នោះមក​។​

​ដោយ​មានការ​សំណូមពរ ពី​លោកតា​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​មិនមាន​លទ្ធភាព​ផង​នោះ នៅ​ថ្ងៃទី ៦ កុម្ភៈ ២០១៩ យើងខ្ញុំ​ក៏​ប្រកាស​លក់​ស៊ីក្លូ​នេះ​វិញ ដោយ​តម្លៃ​មួយ ដែល​អ្នក​បារមី​ទាប មិនអាច​គិត​យល់​។​

​បញ្ជាក់​៖ ស៊ីក្លូ មួយគ្រឿង​នេះ គឺ​តំណាងអោយ​ភាពត្រជាក់ត្រជុំ​៕
​លេខ​ទំនាក់ទំនង 078 36 38 55
​

​កម្ពុជា នឹងធ្វើជំរឿនពលរដ្ឋ ចាប់ពីថ្ងៃ ទី៣ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំនេះ

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ រហូត ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ ឲ្យ បានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

តាមរយៈសារអំពាវនាវដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជា សាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាល អាចរៀបចំតាក់តែង គោល នយោបាយ បានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែល អាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស ។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មានអំពី ប្រជាជន ក្នុងមូលដ្ឋាន រហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការ មិនអាចមាន ប្រភពទិន្នន័យណាមកជំនួសបាន។

សម្ដេចបានគូសបញ្ជាក់ថា ទិន្នន័យជំរឿន នឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នក ណា ម្នាក់ឡើយ។

សូមបញ្ជាក់ថា ជំរឿនទូទៅប្រជាជននៅកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែមិនា ខាងមុខនេះ គឺជាជំរឿនលើកទី១ ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជា បាន ក្លាយជាប្រទេសមួយ មានចំណូលមធ្យមកំរិតទាប។ នេះជាជំរឿនលើកទីបី បន្ទាប់ ពី ជំរឿនលើកទីពីរ នៅឆ្នាំ២០០៨ គឺរយៈពេលដប់មួយឆ្នាំគត់ ស្របតាម ច្បាប់ ស្តីពី ស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវចូលរួមសហការក្នុង ការ ធ្វើជំរឿន៕

CDC អនុម័តបើកក្រុមហ៊ុនផលិត កាបូប ៤ថ្មីទៀតក្រោមទុនជាង ១៥លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងបើករោងចក្រផលិត កាបូប ចំនួន ៤ថ្មីទៀត សរុបទុនវិនិយោគជាង ១៥ លានដុល្លារអាមេរិក បង្កើតការងារ ជូនពលរដ្ឋខ្មែរច្រើនកន្លែងថែមទៀត។

តាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគ កម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូន ដល់ក្រុមហ៊ុនដូចខាងក្រោម ៖
១៖ ក្រុមហ៊ុន SHINING (CAMBODIA) BELT & BAG CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិត ខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣៦លាន ដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។

២៖ ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦០លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៥កន្លែង។

៣៖ ក្រុមហ៊ុន PARTAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិត កាបូប គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុង សំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦៨លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ២,០៥៩កន្លែង។

៤៖ ក្រុមហ៊ុន JIN BAO LI (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សំកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១២២កន្លែង៕

ការបញ្ចុះថ្លៃស្កេនកុងតឺន័រ នឹងធ្វើឲ្យ វិស័យកាត់ដេរចំណេញប្រមាណ ៨០លានដុល្លារ

ភ្នំពេញ ៖ គោលនយោបាយសម្រួលការចំណាយជាអតិបរមាផ្នែកធុរជន ជាពិសេស ក្នុង វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង រាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្ត ការបញ្ចុះថ្លៃស្កែនកុងតឺន័រ ទាំងនាំចេញនិងនាំចូល សម្រាប់វិស័យនេះ ចាប់ពីថ្ងៃទី១ មេសា ខាងមុខនេះ ដែលអាចអោយវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ចំណេញថវិកាប្រមាណ ៨០លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា រាជរដ្ឋា ភិបាលកម្ពុជា នឹងចាប់អនុវត្តការបញ្ចុះថ្លៃស្គែនកុងតឺន័រ ទាំងលើការនាំចេញ និង នាំចូល សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិត ស្បែកជើង ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ តទៅ។

គោលនយោបាយ បញ្ចុះថ្លៃស្គែនកុងតឺន័រនេះ អាចអោយធុរកិច្ចវិស័យកាត់ដេរសំលៀក បំពាក់ និងផលិតស្បែកជើង ចំណេញជាទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក និង ចំណេញពីការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ ប្រមាណ៣លាន២សែនដុល្លារអាមេរិក។ បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា ការបញ្ចុះថ្លៃស្កែនកុងតឺន័រ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងនេះ គឺអនុវត្តដូចគ្នា ទៅនឹងការនាំចេញ អង្ករដែរ មានន័យថា ត្រឹម១០ដុល្លារអាមេរិក សម្រាប់កុងតឺន័រ២០ហ្វិត និង១៦ដុល្លារ អាមេរិកសម្រាប់កុងតឺន័រ៤០ហ្វិត។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសពីការបញ្ចប់តួនាទីអចិន្ត្រៃយ៍ របស់ អគ្គនាយកដ្ឋានកាំកុងត្រូលពីមាត់ច្រកអន្តរជាតិ ព្រំដែនគោក អាកាសយានដ្ឋាន និងកំពង់ ផែ ដើម្បីកាត់បន្ថយការចំណាយនាំចេញ នាំចូលទំនិញរបស់អ្នកធុរកិច្ចផងដែរ។ គោលការណ៌នេះ នឹងធ្វើអោយ រដ្ឋបាត់បង់ចំណូលប្រមាណ៣២លានដុល្លារអាមេរិក តែវិស័យឯកជននឹងចំណេញជាទឹកប្រាក់ប្រមាណ៤៣លានដុល្លារអាមេរិក។

ដោយឡែក គោលនយោបាយថ្មី ចំពោះការលុបចោលការចេញ វិញ្ញាបនប័ត្រ បញ្ជាក់ ប្រភពដើម C.O. សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ក៏ធ្វើអោយ វិស័យនេះ នឹងចំណេញជាទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិកផងដែរ ៕

ជិះម៉ូតូប៉ះគ្នាតិចតួច បើកឆាកប្រយុទ្ធ នៅមុខប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យ ១

 

ភ្នំពេញ ៖ បើកឆាកវាយប្រហារគ្នាមួយប្រាវនៅមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១

ផ្អើលពលរដ្ឋ និងប៉ូលិសប៉ុស្តិ៍កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមុខប៉ុស្តិ៍ នគរបាលរដ្ឋរដ្ឋបាលស្ទឹងមានជ័យទី១ នៅផ្លូវបេតុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីពីអ្នករត់ម៉ូតូឌុប និងប៉ូលិសដែលបានឃើញហេតុការណ៍ផ្ទាល់បានឱ្យដឹងថា មូល ហេតុដែលបណ្តាលឱ្យមានការប្រើហិង្សាដាក់គ្នាទៅវិញទៅមកនេះ គឺផ្តើមចេញពីការ ជិះម៉ូតូប៉ះ គ្នាបន្តិចបន្តួច មើលមុខឌឺដងដាក់គ្នា ដោយភាគីម្ខាងទៀតបានទាញដុំថ្ម វាយ ក្បាលបុរសម្នាក់ចំ២ដុំថ្ម បណ្តាលឱ្យបែកក្បាលហូរឈាមចេញតាមច្រមុះហើយជន រង គ្រោះបានតេហៅបក្ខពួកមកជាច្រើននាក់ ចំណែកជនដៃដល់ក៏កែន បក្ខពួកជាច្រើន នាក់ដូចគ្នា និងបានបើកឆាកប្រយុទ្ធគ្នាមួយប្រាវទៀត បណ្តាល ឲ្យ រងរបួសទាំងសង ខាងធ្ងន់ និងស្រាល៣នាក់ ចំណែកសមត្ថកិច្ចក៏បានចេញទៅ បំបែក ភ្លាមៗបញ្ឈប់ការ ប្រើហិង្សាដាក់គ្នា។

ក្រោយពីបើកការវាយប្រហារគ្នារួចភាគីទាំងសងខាងបានលើកគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១។អ្នកឃើញហេតុការណ៍បាននិយាយចំអក ថា« ចាំមើលថាភាគីខាងណាខុស ឬត្រូវ អាស្រយ័លើជំនាញរបស់សមត្ថកិច្ចអ្នកត្រូវនឹង ត្រលប់ ទៅផ្ទះអ្នកឈ្នះមានវាសនាដេកគុក »៕

មន្ត្រីប៉េអឹមម្នាក់ ត្រូវបានដាក់ពិន័យ ពាក់ព័ន្ធអំពើហិង្សាលើពលរដ្ឋនៅ ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅខេត្តព្រះសីហនុ ត្រូវបានក្រុមស៊ើបអង្កេត សម្រេចដកបញ្ឈរជើង និងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការបង្ក្រាប ដ៏ហិង្សាទៅលើក្រុមពលរដ្ឋមានជម្លោះដីធ្លីនៅក្នុងខេត្តនេះកាលពីខែមុន។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានវឪបញ្ជាក់ថា ក្រោយចុះ ស៊ើបអង្កេតករណីហិង្សានៅខេត្តព្រះសីហនុ គណៈកម្មការចំពោះកិច្ចរបស់ កងរាជអាវុធ ហត្ថ បានរកឃើញមន្ត្រីកងរាជអាវុធហត្ថម្នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា លើពល រដ្ឋ។

អ្នកជំនាញផ្នែកច្បាប់ លោក មេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើរកឃើញថា អំពើប្រព្រឹត្តរបស់មន្ត្រីកងរាជអាវុធហត្ថរូបនោះ ជាបទល្មើសព្រហ្មទណ្ឌ ដោយបង្កឱ្យមាន ពលរដ្ឋរបួសស្នាម ឬ ស្លាប់ ក្រៅពីពិន័យរដ្ឋបាល គឺត្រូវមានទោសទណ្ឌ ផ្នែករដ្ឋប្បវេណី និង ជាប់ពន្ធនាគារទៀតផង។

ដោយឡែកវីដេអូ ដែលថតក្នុងហេតុការណ៍នោះដែរ បានបង្ហាញពីពលរដ្ឋម្នាក់ជាប់ ខ្នោះដៃ ព័ទ្ធទៅក្រោយ ហើយត្រូវបានទាហានម្នាក់វាយនឹងកាំភ្លើងវែង ហើយពលរដ្ឋដដែលក៏ត្រូវ បានមន្ត្រីកងរាជអាវុធហត្ថម្នាក់មកជាន់ពីលើ ខណៈលោកជាប់ខ្នោះដៃ ព័ទ្ធមកក្រោយ និង កំពុងដេកផ្អាប់មុខទៅលើដីហើយនោះ។

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បានចុះអនុវត្តសាលដីកា របស់តុលាការ កំពូល វាស់វែងដីឲ្យអ្នកស្រី ហុង សួន ដែលជាភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា៕

ថៃ ចាប់ផ្តើមចុះឈ្មោះបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីលើកដំបូង ចាប់តាំងពីការធ្វើរដ្ឋប្រហារ

បាងកក ៖ បេក្ខជននៅក្នុងការបោះឆ្នោតទូទៅជាលើកដំបូងរបស់ថៃ ចាប់តាំងពីពួក យោធាដណ្តើម អំណាច ក្នុងឆ្នាំ ២០១៤ បានចាប់ផ្តើមចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃ ចន្ទទី៤ ខែ កុម្ភៈ ខណៈពួកអ្នកគាំទ្របានលើកបដាគ្រវី និងស្រែកពាក្យស្លោកនៅ ក្នុងសកម្មភាព នយោបាយ ដែលរហូតមកដល់ពេលថ្មីៗនេះ គឺជារឿងខុសច្បាប់។

នៅទីក្រុងបាងកកក្រុមអ្នកគាំទ្របានគ្រវីបដាររាំ និងស្រែកតាមពាក្យស្លោកថា មនុស្សពាន់ នាក់ នឹងក្លាយជាបេក្ខជនតំណាងរាស្ត្រមកពីគណបក្សជាច្រើន ហើយបានប្រមូលផ្ដុំទៅក្នុង ពហុកីឡាដ្ឋានដើម្បីចូលរួមការប្រកួតជាផ្លូវការ ហើយបានទាក់ទាញលេខរៀងឱ្យទៅតាម ឈ្មោះរបស់ពួកគេនៅលើសន្លឹកឆ្នោត៕

ស្ត្រី​ម្នាក់​ស្លាប់​ក្រោយ​សម្រាលកូន​រួច​នៅ​ម​ណ្ឌ​ល​សុខភាព​ស្រុក​ចន្ទ្រា​

​ស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពេល​សម្រាលកូន​រួច​នៅ​មន្ទី​មណ្ឌល​សុខភាព ស្រុក​ចន្ទ្រា (​មណ្ឌល​សុខភាព មេ ស ថ្ង​ក​) ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ មេ​. ស ថ្ង​ក​. ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។

​បើតាម​ការ​បាន​អះអាង​របស់​ក្រុមគ្រួសារ​សព​បញ្ជាក់ថា ប្អូនស្រី​របស់គាត់​មានឈ្មោះ ប្រាក់ សូ​ដា បាន​ឈឺពោះ​សម្រាលកូន​តាំងតែ​ពី​ម៉ោង​ប្រហែល​២​រសៀល ហើយ​កូន​សម្រាល​មក​មាន​សុខភាព​ល្អប្រសើរ​ណាស់​។ ប៉ុន្តែ​ដោយ​គ្រូពេទ្យ​មិនដឹងថា មាន​ជំនាញ​ច្បាស់លាស់ ឬ​យ៉ាងណា​នោះទេ បន្ទាប់ពី​ទម្លាក់​សុក​ធ្វើ​ឲ្យ​ប្អូនស្រី​របស់គាត់​មាន​អា​ការៈធ្លាក់​លោហិត​យ៉ាងច្រើន ហើយ​ចេះតែ​ខ្សោយ​ទៅៗ​រហូតដល់​ម៉ោង​ប្រហែល​៤​រសៀល ទើប​បញ្ជូន​បន្តទៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ជា​អកុសល​ទៅដល់​មន្ទី​ពេទ្យ​ភ្លាម​ក៏​ស្លាប់បាត់​បង់ជីវិត​ចោល​កូន​ដែក​ទើបនឹង​កើត និង​ក្រុមគ្រួសារ ស្វាមី បងប្អូន​ទាំង​វ័យក្មេង​ខ្ចី​បែបនេះ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​យ៉ាងណា​នោះទេ ប៉ុន្តែ​តាម​ដឹង​មណ្ឌល​សុខភាព មេ ស រ​ថ្ង​ក ស្រុក​ចន្ទ្រា នេះ​ធ្លាប់មាន​ប្រជាពលរដ្ឋ​រិះគន់​ច្រើនដង​ហើយ ចំពោះ​អាកប្បកិរិយា​របស់​ក្រុមគ្រូពេទ្យ​ដែល​មិន​សមរម្យ​ក្នុងការ​ជួយសង្គ្រោះ ជាពិសេស​ប្រើ​សំដី​អសុរ​ស​ជាច្រើន​ផង​ទៅលើ​អ្នកជំងឺ អ្នកខ្លះ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​មិនដឹងថា​ទៅ​ពឹងពាក់​ខាង​ណា​ជួយ​អន្តរាគមន៍ ។​

​ក្នុងនោះដែរ​គ្រួសារ​ជនរងគ្រោះ​បាន​សំណូម​សូម​លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តស្វាយរៀង​មេត្តាជួយ​សម្រួល​ចាត់​មន្ត្រី​ចុះមក​អន្តរាគមន៍​ស្រាវជ្រាវ​ចំពោះ​បញ្ហារ​នេះ​ផង ដោយហេតុថា ជីវិត​ជនរងគ្រោះ​ស្លាប់​ហើយ​មិនអាច​រស់​វិញ​បានទេ ហើយ​នេះ​ជាការ​សោកសង្រេង​ដ៏​ធំធេង​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បានឡើយ ហើយ​សូមកុំ​ឲ្យ​បញ្ហារ​នេះ​កើតឡើង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទៃពោះ​ក្រោយៗ​ទៀត​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ​លោក កែ រដ្ឋា ប្រធាន​មន្ទី​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ ទី​៥ ខែកុម្ភៈ​ឆ្នាំ​២០១៩ នេះ​ថា ពិតជា​មាន​ករណី​សម្រាលកូន​រួច​ស្លាប់ ប៉ុន្តែ​ការស្លាប់​នេះ លោក​ពុំទាន់​ដឹងថា​បណ្តាល មកពី​គ្រូពេទ្យ ឬ​យ៉ាងណា​នោះទេ ហើយ​លោក​កំពុង​ចាត់​អោយ​ប្រធាន​អូ​ឌី​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ហើយ​។​លោក​បាន​បន្តទៀតថា ការ​រិះគន់ថា​មណ្ឌល​សុខភាព មេ ស ថ្ង​ក នេះ​ធ្លាប់មាន​ប្រជាពលរដ្ឋ​រិះគន់​ច្រើនដង​ហើយ ចំពោះ​អាកប្បកិរិយា​នៃ​អ្នក​គ្រូពេទ្យ​ដែល​មិន​សមរម្យ​ក្នុងការ​ជួយសង្គ្រោះ​ព្យាបាល តែ​លោក​មិនដឹងថា​ការលើកឡើង​ចំពោះ​គ្រូពេទ្យ​មួយណា​នោះទេ​។​ហើយ​បើ​មាន​ករណី​ចឹ​ង​មែន​នោះ​លោក​ចាត់​វិធាន​វិការ​ណ៍​ចំពោះ​អ្នកនោះ​ភ្លាម​។​

​សព​ប្អូនស្រី ប្រាក់ សូ​ដា ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ប្អូនស្រី ស្ថិតនៅ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​៕​​

ជន​ឆក់​កាបូប​ជនបរទេស​ម្នាក់ បាន​លោត​ពីលើ​ខន​ដូ​កម្ពស់​៧​ជាន់​ស្លាប់​ពេល​សមត្ថកិច្ច​ឡោមព័ទ្ធ​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ចចាប់​ដាក់​ខ្នោះ និង​ម្នាក់ទៀត​បាន រត់ឡើង​ទៅលើ​អាគារ​ជាន់​ទី​៧​នៃ​ខន​ដូ​មួយកន្លែង ហើយ​លោត​ចុះមក​ក្រោម​បណ្តាល​ឲ្យ​រងរបួស​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ស្ថិតនៅ​ផ្លូវ​លេខ​១២៣ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១​និង​០០​នាទី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​បើ​យោងតាម​សមត្ថកិច្ច​ប៉ុស្តិ​បឹងត្របែក និង​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន បានឱ្យដឹងថា មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​របស់​កម្លាំង​អធិការដ្ឋាន​ខណ្ឌចំការមន បាន​ចុះ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រដូវចូលឆ្នាំ​ចិន វៀតណាម​។​

​ពេលដែល​ទទួល​ព៍​ត័​មាន​ថា​មាន​ក្រុមចោរឆក់​កាបូប​ពី​ជនបរទេស​បានសម្រេច ភ្លាមៗ នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន សហ​ការណ៍​ជាមួយ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹងត្របែក បានចេញ​ដេញ​ប្រផិត​ប្រ​ភី​ញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​វាយខ្នោះ​បញ្ជូនទៅ​សាកសួ​នៅ​ប៉ុស្តិ៍នគរបាល​បឹងត្របែក​​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត បាន​ព្យាយាម​រត់គេច​ពី ​សមត្ថកិច្ច​ផ្លោះ​ចូលក្នុង​ខន​ដូ ជាន់​ទី​៧ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឡោម​ព​ទ្ធ័ ដើម្បី​ចូលទៅ​ចាប់​ជនសង្ស័យ​។ ខណៈដែល​ជនសង្ស័យ​បានឃើញ​សមត្ថកិច្ច មានការ​ភិតភ័យ​បាន​លោត​ចុះ​ពី​ជា​ន់ទី​៧ ធ្លាក់ចុះ​មកលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ បណ្ត​ល​ឲ្យ​បែកក្បាល​ហូរឈាម​ចេញ​តាម​ស្លឹកត្រចៀក​ស្លាប់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ចំការមន បាន​ចុះ​ធ្វើការ​ពិនិត្យ​សព​ជនសង្ស័យ​ខាងលើ ដើម្បី​រក​មធ្យោបាយ​លើកសព​ទម្លាក់​មកក្រោម និង​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​​ចំណែក​ជន សង្ស័យ​ម្នាក់ទៀត កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

មេ​កន្ទុយលេខ កែវ ចំរើន ហៅ​ព្រីង ល្បីកាន់តែ​ខ្លាំង​ថា មេ​ប៉ូលិស និង​ចៅហ្វាយក្រុង​អត់​ហ៊ាន​បង្ក្រាប

 

​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ ដែលមាន​ស័ក្ដិយស និង​តួនាទី​ធំ លំដាប់​ផ្កាយ បែរជា​មក​ព្រ​ព្រឹត្តិ​បទល្មើស​តាមរយៈ​បើក​ល្បែងស៊ីសង​ឆ្នោត​កន្ទុយលេខ​វៀតណាម យ៉ាង​កក្រើក​រាជធានី​ភ្នំពេញ សួរ​អ្នក​ភ្នំពេញ ឬ​អ្នក​អង្គុយ​កត់​កន្ទុយលេខ​(​កូនកញ្ច្រែង​) អ្នកណា​ក៏​ស្គាល់​លោក កែវ ចំរើន ហៅ​លោក​ព្រីង មេ​ល្បែង​ឆ្នោត​វៀតណាម នេះដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ កែវ ចំរើន ហៅ “​លោក​ព្រីង​” មានឈ្មោះ​ល្បី​ខាង​បើក​ល្បែង​ឆ្នោត​កន្ទុយលេខ​ផង កាង​ល្បែង​កន្ទុយលេខ​វៀតណាម​ផង ដែល​ការរកស៊ី​ល្បែងស៊ីសង​ដែលជា​បទល្មើស​សង្គម​ស្អប់ខ្ពើម​នេះ លោក ព្រីង រកស៊ី​តាំងពី​លោកស្នងការ​ចាស់​រហូត​ផ្លាស់​ស្នងការ​ថ្មី នៅតែ​ប្រកបមុខរបរ​ចាស់​ដដែល អត់​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​។ ដល់ពេល​អ៊ីចឹង ទៅ វា​ដូចជា​រាជធានី​ភ្នំពេញ​នេះ អត់​មានច្បាប់​ទម្លាប់ អត់​មាន​មេ​សមត្ថកិច្ច មេ​អាជ្ញាធរ​គ្រប់គ្រង​អ៊ីចឹង … ទុកឱ្យ​លោក ព្រីង កាង​ឆ្នោត​វៀតណាម ទូទាំង​រាជធានី​ភ្នំពេញ​ទាំង​១២ ខណ្ឌ យ៉ាង​គឃ្លើន​។

​កូនកញ្ច្រែង​កត់​កន្ទុយ​លេខ​មួយចំនួន បាន​និយាយ​អួតអាង​ជំនួស​លោក ព្រីង ថា ការប្រកប​របរ​រក​ស៊ី​បើក​ល្បែ​ស៊ីសង​ឆ្នោត​កន្ទុយលេខ​វៀតណាម​របស់លោក​ ព្រីង គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ឈាន​ជើង​ទៅ​ក្បែរ​នោះទេ គ្រាន់តែ​ឮឈ្មោះ​លោក ព្រីង សមត្ថកិច្ច​មូលដ្ឋាន​បះសក់​ទៅហើយ មិនដឹងថា លោក ព្រីង គាត់​មាន​ឥទ្ធិពល​ឫទ្ធិ​ចេស្តា​អ្វី​ទេ​? តែ​យ៉ាងណាក៏ ដោយ លោក ព្រីង មិន​ជះ​លុយ​ទាំង​ដុំៗ​ឲ្យ មេៗ​ថ្នាក់លើ​ទេ គឺ​មិនអាច​ឈរ​ធ្វើ​មេ​កន្ទុយ លេខ​វៀតណាម​បាន​រាប់​ឆ្នាំ​ដោយ​រលូ​ន​បែប​នេះបានឡើយ​។​

គួរ​កត់សម្គាល់ថា នៅតាម​ទីប្រជុំជន ឬ​ផ្សារ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ អ្នក​កត់​ឆ្នោត​កន្ទុយ លេខ​វៀតណាម ឬ​ហៅថា​កូនកញ្ច្រែង សុទ្ធសឹងតែ​ជា​កូនចៅ​របស់​ឧ​ត្ត​ម​សេនីយ៍ កែវ ចំរើន ហៅ​ព្រីង ស្ទើរតែ​ទាំងអស់​។ បើសិន​មានកូន​កញ្ច្រែង​ណា​ហ៊ាន​ក្បត់ ទៅ​កត់​ឆ្នោត​ឱ្យ​មេ​ផ្សេង លោក ព្រីង និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះទៅ​ចាប់​ឃាត់ខ្លួន​តែម្តង​។ មានន័យថា ឧ​ត្ត​ម​សេនីយ៍ កែវ ចំរើន ហៅ​ព្រីង ពិតជា​មានអំណាច​ខ្លាំង​មែន គឺ​ខ្លាំង​ជាង​លោក​ស្នង​រាជធានី​ភ្នំពេញ លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ទើប​ឡើងកាន់តំណែង​ថ្មី​ទៅទៀត​ផង … ថា​មិនត្រូវ​ទេ ទំនងជា​ខ្លាំង​ជាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ទៅទៀត​ផងក៏មិនដឹង ?។

គិត​សព្វៗ​ទៅ គឺ​ខ្លាំង​មែន ព្រោះ​លោក កែវ ចំរើន ហៅ​ព្រីង បើក​ល្បែង​កន្ទុយលេខ​ស្រេច​នឹង​ចិត្ត រាប់​ឆ្នាំ​មកហើយ​ក្នុង​រាជធានី​ភ្នំពេញ​នេះ តាំងពីជំនាន់​លោកស្នងការ​ចាស់ ដល់ស្នងការ ថ្មី និង​លោក​អភិបាល​រាជធានី​ចាស់ ថ្មី គ្មាន​អ្ន​កណា​ហ៊ាន​ធ្វើ​អីទេ​​៕​

លុច​ស៊ី​ស​៤៧០​មួយគ្រឿង លាង​រួច​ទុកចោល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​បើក​ចេញ​បាត់​

​ខេត្តបាត់ដំបង ៖ រថយន្ត​លុច​ស៊ី​ស​សេរី​ទំនើប ៤៧០​មួយគ្រឿង ក្រោយ​ម្ចាស់​លាង​រួច​ចត​ទុកចោល​បាន​បន្តិច ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​បើក​ចេញទៅ​បាត់​។​

ករណី​ដ៏​កម្រ​ជួប​នេះ បានកើត​ឡើង​នៅ​អំឡុង​វេលា​ម៉ោង​៣ ៖ ២០​នាទី ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្ថានីយ៍​ប្រេង​ឥ​ន្ធ​នះ​យីហោ​តេ​លា រស្មី​បាត់ដំបង ស្ថិតក្នុង​ក្រុមទី​០៦ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង ខេត្តបាត់ដំបង​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា មុនពេល​ហេតុការណ៍​កើតឡើង បុគ្គលិក​ស្ថានីយ៍​ប្រេង និង​លាង​រថយន្ត​ខាងលើ បាន​លាង​រថយន្ត​លុច​ស៊ី​ស ៤៧០ នោះ រួចរាល់​ក៏​យក​រថយន្ត​នោះ​ទៅ​ចត​នៅ​ផ្នែក​ខាងមុខ​ស្ថានីយ៍​ក្នុង​គោលបំណង​ហាលថ្ងៃ​អោយ​ស្ងួត​បន្តិច​ដើម្បី​ជូត​សម្អាត ជួន​ពេលនោះ​បុរស​មាន​មាឌ​មាំ​ម្នា​ក់បាន​ដើរមក​ឡើង​រថយន្ត​ហើយ​បើក​ចេញទៅ ធ្វើអោយ​ម្ចាស់​រថយន្ត​មើលមុខ​គ្នា​ស្រឡាំងកាំង​តែម្តង រួម​នាំគ្នា​ជិះ​ម៉ូតូ​តាម​រថយន្ត រហូត​ទាន់​និង​កាក់​ជាប់​នៅ​ចំនុច​ខាងលិច​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ គ្រា​ដែល​ម្ចាស់​តាម​ទាន់ និង​ឃាត់​រថយន្ត​ជាប់​នេះ ជាហេតុ​ធ្វើអោយ​ជនសង្ស័យ​ស្ទុះ​បើកទ្វា​រថយន្ត​ហើយ​រត់ចេញ​យ៉ាង​លឿន​ទៅ​ចូលក្នុង​រថយន្ត​សេរី​ទំនើប​១​គ្រឿង​ទៀត ដែល​ឈប់​ថត​នៅក្បែរ​គ្នា ហើយ​ចាក់សោរ​រថយន្ត​ជាប់គាំង​ទៀត ធ្វើអោយ​ម្ចាស់​រថយន្ត​ទី​២ ស្លន់ស្លោ​រយៈពេល​យូរ​ទើប​បើកទ្វា​រថយន្ត​បាន​។​

រថយន្ត លុច​ស៊ី​ស LX ៤៧០ ពាក់ព័ន្ធ​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ២B-៦១៩៩ ដែល​ម្ចាស់​ជា​ជនរងគ្រោះ​ឈ្មោះ ឈឿន ទិ​ត្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ចំនុច​ភូមិ សង្កាត់​កន្លែងកើតហេតុ​ខាងលើ ។​

ក្រោយ​រឿងរ៉ាវ​ជាច្រើន​បានកើត​ឡើង​បន្តបន្ទាប់​រួចមក សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ខាងដើម​ថា ជា​ជន​មាន​សតិ​មិន​គ្រប់ ហើយ​មិនបាន​ឃាត់ខ្លួន​ឡើយ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ម៉ូតូ ឬ​រថយន្ត​តូច ធំ នៅតាម​មូលដ្ឋាន​នានា សូម​បង្កើន​ការ​ប្រុង​យ​ត្ន័​ក្រែង​កើតមាន​ហេតុការណ៍​ដូចគ្នា​បង្ក​ការលំបាក​៕ ដោយ ៖ សុផល​
​

ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា – ថៃ ក្លាយជា​អង្គភាព​របស់​ក្រុមគ្រួសារ​លោក​ផ្កាយ​២ ពេជ្រ វណ្ណា ?

​បន្ទាយមានជ័យ ៖ អង្គភាព​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ ដែល​គ្រប់គ្រង ដោយ​លោក​ផ្កាយ​២ ពេជ្រ វណ្ណា កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន ពិសេស​ក្នុង​ជួរ​កងទ័ព ធ្វើការ​រិះគន់​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស​ក្រសួងការពារជាតិ ខណៈដែល រចនា ស​ម្ព័​ន​ពីលើ ដល់​ក្រោម​ក្នុង​អង្គភាព​មួយ​នេះ ត្រូវបាន​គេ​មើលឃើញថា សុទ្ធតែជា​បងប្អូន បង្កើត និង​ខ្សែ ស្រ​ឡាយ​ជា​សាច់ញាតិ ផ្ទុយ​ពី​ប្រសាសន៍​របស់​ឯកឧត្តម វង្ស ពិ​សេន អគ្គ បញ្ជាការ​កង យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែល​បាន​ថ្លែង​កាលពីពេល​ថ្មីៗ នេះ ដោយ​មិន អនុញ្ញាត​ឲ្យ​មាន​ករណីបែបនេះ​នៅក្នុង​ស្ថាប័ន​កងទ័ព​ឡើយ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ វង្ស ពិ​សេន អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការ ពារ​ជាតិ បាន​ថ្លែងថា​« …​មិន​អនុញាត​ឲ្យ​កងទ័ព​កម្ពុជា បំរើ​ការងារ​ក្នុង​អង្គភាព​បែប​ក្រុម គ្រួសារនិយម​ជាដាច់ខាត​។​ព្រោះថា ការងារ​បែប​អង្គភាព​គ្រួសារនិយម បើទោះជា ការងារ នោះ ល្អ ក៏​មជ្ឈដ្ឋាន​ជាច្រើន​មិន​ឲ្យ​តម្លៃ​លើ​ការងារ​ដែរ ពោលគឺ​បើ​បង​ធើ្វ​ជា មេ បញ្ជាការ ចំណែក​ប្អូនបង្កើត ធើ្វ​ជា​មេបញ្ជាការរង ទោះបី​ប្អូន​នោះ​គាត់​មាន​សមត្ថភាព​ខ្ពស់ លើ​ការងារ បានល្អ​ក៏ដោយ​ក៏​មិន​ទទួល បានការ​កោត​ស​សើរ​ពី​មហាជន​នោះដែរ » ។​

​ឯកឧត្តម វង្ស ពិ​សេន បាន​ថ្លែង​បែបនេះ ខណៈដែល​ឯកឧត្តម អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើ ប្រាស់ សាលា​នាយទាហាន​សកម្ម កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ។​

​ឯកឧត្តម វង្ស ពិ​សេន បាន​ថ្លែងថា​« បើ​បង ឬ​ប្អូន ធ្វើការ​នៅ​អង្គភាព​ផ្សេងគ្នា ទោះ​ការងារ នោះ មិនសូវ​ល្អ​ក្តី ក៏​មិន​រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​ដែរ » ។​

​ពាក់​ព​ន្ធ័​នឹង​អនុសាសន៍ ណែនាំ​របស់​ឯកឧត្តម អគ្គបញ្ជាការ​ដូចខាងលើ គឺ ពិតជា​មាន រឿង​ដូចនេះ​មែន នៅក្នុង អង្គភាព​ការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា ថៃ ដែល​គ្រប់ គ្រង​ដោយ​លោក​ផ្កាយ​២ ពេជ្រ វណ្ណា មាន​ទីស្នាក់ការ​ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រធាន ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ គឺ​លោក ពេជ្រ វណ្ណា ធើ្វ​ជា​ប្រធាន ចំណែក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពេជ្រ សារឿន ដែល​ត្រូវជា​ប្អូនបង្កើត ធើ្វ​ជា​អនុប្រធាន​ទទួល បន្ទុក​ហិរញ្ញវត្ថុ ហើយ​លោក​វរសេនីយ៍ឯក ឈុន លន់ ត្រូវជា​ឳ​ពុក​មា បង្កើត​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា នោះ​វិញ ជា​ប្រធាន​ក្រុមការងារ នៃ​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រក​គីឡូ​១៣(​ភ្នំ​ដី​) ក្នុងស្រុក​សំពៅ​លួ​ន ខេត្តបាត់ដំបង រីឯ​លោក​វរសេនីយ៍ ឯក លន់ សុជា ដែល​ត្រូវជា​កូនបង្កើត របស់លោក​វរសេនីយ៍ឯក ឈុន លន់ នោះ​សព្វថ្ងៃ​ធើ្វ​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ ។ ចំណែកឯ លោក​វរសេនីយ៍ឯក ផាន យុ​ត្ថា​ន ត្រូវជា​បងថ្លៃ​បង្កើត របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ទៀតសោត សព្វថ្ងៃ​ធើ្វ​ជា​ប្រធាន​ក្រុមការងារ ប្រចាំ​ច្រក​តំបន់​អូរ​អន្លក់ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ផងដែរ ។ ការងារ​បែប​គ្រួសារនិយម ដូចនេះ ពិតជា​ផ្ទុយ​នឹង​អនុសាសន៍​របស់​នាយ​ឧ​ត្ត​ម វង្ស ពិ​សេន យ៉ាងពិត​ប្រាកដ​។​

​ពាក់ព័ន្ធ​នឹង​អង្គភាព​បែប​គ្រួសារនិយម​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រភព​បាន​បង្ហើប​ទៀតថា ក្រៅ​តែ ពី​តំណែង​គ្រាក់ៗ​នៅក្នុង​អង្គភាព​នេះ ក៏មាន​សែស្រឡាយ សាច់សាលោហិត របស់លោក ផ្កាយ​២ ពេជ្រ វណ្ណា មួយចំនួនធំ​ទៀត ធើ្វ​ជាម​ន្ត្រី​ផងដែរ ។​

​ប្រភព​ដដែល​បន្តថា បើ​បែបនេះ​មែន​នោះ តើ​វាសនា​អង្គភាព​ការិយាល័យ​មួយ​នេះ ទៅ​យ៉ាង ណា​ទៅ​ថ្ងៃមុខ ? បើ​អង្គភាព​មួយ​បាន​ប្រែក្លាយជា​ស្ថាប័ន​ក្រុម​គ្រួសារនិយម​ហើយ​នោះ ទង្វើ បក្សពួកនិយម រឿង​អី​មិនកើត​មាននៅ​ក្នុង​អង្គភាព​នោះ ? ។ ដូច្នេះ​ដើម្បី​កុំ​អនុសាសន៍ ដ៏ ថ្លៃ ថ្លា របស់​ឯកឧត្តម អគ្គបញ្ជាការ​កង​យោពល​ខេមរភូមិន្ទ វង្ស ពិ​សេន សាប​ដូច​ទឹកទន្លេ​នោះ គួរតែបង្កើត​ការស្រាវជ្រាវ​ជាបន្ទាន់​មួយ ដើម្បី​កែប្រែ​ស្ថាប័ន​ជាតិ​មួយ​នេះ​ឲ្យ​ត្រូវ​តាម ខ្លឹមសារ រួម​របស់​ក្រសួងការពារជាតិ​។​

​មជ្ឈដ្ឋាន​មួយចំនួន បានស្នើឯកឧត្តម សៀក សុជាតិ នាយក​ទី​ចាក់​ការ ការ ងារ​ព្រំដែន​កម្ពុជា ថៃ ពិនិត្យករណីនេះផង។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា ថៃ មិនអាច​ទាក់ទង​ដើម្បី​ឲ្យ​លោក ជួយ​បកស្រាយ​បាន​នៅឡើយ​ទេ ជុំវិញ​ករណី​ចោទថា ជា​អង្គភាព​បែប​គ្រួសារនិយម​។ មេគង្គ​ប៉ុស្តិ៍ ស្វាគមន៍​រាល់​ការបកស្រាយ​ជា​វិជ្ជមាន​ពី​លោក​ផ្កាយ​២ ពេជ្រ វណ្ណា ដោយ​ក្តី​រីករាយ​៕
​

ទីតាំងជីករ៉ែមាសជាង១០កន្លែង ក្នុងស្រុករវៀង អាជ្ញាធរបញ្ជាឲ្យបិទខ្លះ ទុកខ្លះ

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋដែលដឹងពីសកម្មភាពរបស់ឈ្មួញ ជី ក​យករករ៉ែមាស ខុសច្បាប់នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង បាន​លើកឡើងថា តើមានមូលហេតុអ្វី បានជាគណៈបញ្ជាការឯកភាពស្រុក​រវៀង ចុះត្រួតពិនិត្យទីតាំងរ៉ែមាស ហើយទីតាំងខ្លះបញ្ជាអោយរុះរើ និង​កន្លែងខ្លះមិនឃើញអោយរុះរើ?។  ទីតាំងដែលមិនរុះរើនោះ គឺនៅចំណុច រំដែង ក្នុងភូមិត្រពាំងទឹម ឃុំរមទម មានចំនួន ៤ទីតាំងគឺ កន្លែងយក​រ៉ែមាសតាខៀវ កន្លែងយករ៉ែមាសភ្នំបាក់ កន្លែងយករ៉ែមាសប្រឡាយបុស កន្លែងយករ៉ែមាសប្រឡាយឡែង និងកន្លែងយករ៉ែមាសបុសតាថោង ទល់អនុវិទ្យាល័យភ្នំដែក ក្នុងភូមិភ្នំដែក ឃុំរមមនីយ ស្រុករវៀង ខេត្ត​ព្រះវិហារ។

ទាក់ទងនឹងភាពមិនប្រកតីនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បាន សុំការបកស្រាយពីគណៈអភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បាន អោយដឹងថា « លោកអត់មានបក្សពួកខ្សែសាច់ឈាមបងប្អូនអីនៅ ក្នុងហ្នឹងទេ (ពួកអ្នកជីកយករ៉ែមាសខុសច្បាប់) លោកបន្តថា « ទីមួយ អ្នកទើបនឹងមក(អ្នកមកជីកមាសថ្មី)យើងអត់ដែលអោយធ្វើកិច្ចសន្យា យើងនឹងអោយធ្វើកិច្ចសន្យាមានលើកទី១ ទី២ ទី៣ អ្នកដែលធ្លាប់ មាន កិច្ចសន្យាហើយនៅតែប្រព្រឹត្តខុសច្បាប់ទៀត យើងត្រូវបង្ខំអោយរុះរើ ដោយខ្លួនគាត់ លោកថា យើងមិនត្រូវធ្វើថ្នាក់ដឹកនាំ ប៉ះដៃយកដៃ ប៉ះជើង យកជើងនោះទេ វាមានដំណាក់កាលរបស់វា»។

លោកបានពន្យល់បន្ថែមទាក់ទងនឹងកន្លែងជីកយករ៉ែមាសទាំង៥ នេះថា« វាមិនមែនជាកន្លែងថ្មីទេ ហើយយអាជ្ញាប័ណ្ណមិនដឹងមាន សុពលភាព ឬអត់ទេ ហើយបើមានអាជ្ញាបណ្ណសុំធ្វើអាជីវកម្មមែន ក៏ ខុសច្បាប់ដែរជាពិសេស កន្លែងយករ៉ែមាសបុសតាថោង ទល់អនុវិទ្យាល័យ ភ្នំ ដែក ក្នុងភូមិភ្នំដែក ឃុំរមនីយ ព្រោះអ្នកទាំងនោះប្រើគ្រឿងផ្ទុះ និង គ្រឿងចក្រជាលក្ខណៈក្រុមហ៊ុនទ្រង់ទ្រាយធំ ?»។

លោក ហោ ប៊ុនហួរ បានអោយដឹងថា« រឿងប្រើគ្រឿងផ្ទុះ និងគ្រឿងចក្រ អេស្កាវេទ័ហ្នឹង លោកអត់ដឹងទេ ក្រែងលោពេលមុនលោកចុះទៅជាមួយ ជំនាញហ្នឹង គេយកលាក់អស់លោកអ់ឃើញ លោកនឹងខំព្យាយាមបន្តទៅ ទៀត»។

លោក យូ ចិន្តាយុត្តិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ មិអាចសុំ ការបកស្រាយបានទេ ដោយពុំមានលេខទូរស័ព្ទ ប៉ុន្តែកន្លងមក លោក ធ្លាប់ប្រាប់អ្នកសារពត៌ត៌មានថា កាលពីថ្ងៃទី ១៥ ខែមករា លោក និង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ តាមទីតាំងរ៉ែមាសជាង ១២ កន្លែង ក្នុងនោះមាន ២កន្លែង បាន និង កំពុងធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត។

មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ និងចោទប្រកាន់ថា ភាពស្រពិច ស្រពិល របស់អាជ្ញាធរ គឺជាចេតនាកន្ទេលធំបន្លំដេក បង្កប់នូវភាពពុករលួយជា លក្ខណៈ ប្រព័ន្ធ រវាងមន្ត្រីជំនាញមានសមត្ថកិច្ច និងក្រុមឈ្មួញរុករក រ៉ែមាស។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានគណ:បញ្ជាការឯកភាពស្រុករវៀង បាន ដឹកនាំកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ចុះត្រួតពិនិត្យទីតាំងរ៉ែខុស ច្បាប់ជាច្រើនកន្លែង និងឲ្យរុះរើព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រកប អាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ស្ថិតនៅ ក្នង ស្រុករវៀង។

លោក ហោ ប៊ុនហួរ បានប្រាប់ឲ្យដឹងថា ការចុះណែនាំដល់ប្រជាពលរដ្ឋ និង ក្រុមអាជីវកម្មរ៉ែមាសខុសច្បាប់ បានធ្វើកិច្ចសន្យាដល់ពួកគាត់ឲ្យរុះ រើ ម៉ាស៊ីន និងសម្ភារ:ប្រកបអាជីវកម្មរ៉ែមាស ឲ្យរួចក្នុងកំឡុងថ្ងែដែលកង កំលាំង ចុះមកនៅថ្ងៃនេះ បើមិនដូចច្នោះទេ នឹងមានវិធានការក្ដៅ ដោយយកកំលាំងចុះរុះរើ និងដកហូតសម្ភារ:ទាំងនោះទុកជាសម្បត្តិរដ្ឋ។ ហើយក្នុងពេលចុះមកអនុវត្តន៍នៅថ្ងៃនេះ ដែលកងកំលាំងបានចុះរុះរើ ទីតាំងអាជីកម្មវ៉ែមាសបានចំនួន ៦កន្លែង និងឲ្យរុះរើដោយខ្លួនឯង បានចំនួន៨កន្លែង ព្រមទាំងឲ្យគ្រឿងចក្រ« អេស្កា»២គ្រឿង និងរថយន្ដ ដឹក ដីចំនួន៥គ្រឿងឲ្យដកចេញពីតំបន់រ៉ែមាសខាងលើនោះជាបន្ទាន់៕

កម្ពុជា ចាត់ទុករបាយការណ៍មន្ទីរចារកម្មអាមេរិក បែបវិទ្ធង្សនារំលោភលើឯករាជ្យភាពកម្ពុជា

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែកុម្ភៈ នេះ បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះចារកម្មអាមេរិក ដែលមានបំណងចង់ស្វែងរកការពិតនៃមូលដ្ឋាន ទ័ព បរទេសនៅលើទឹកដីកម្ពុជា។ ប៉ុន្តែ បើរកមិនឃើញភ័ស្តុតាង ឬទឡ្ហីករណ៍ជាក់លាក់ ទេ អាមេរិកត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រឌិត ញុះញង់ លាបពណ៌ និងជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងកម្ពុជាបន្តទៀត។

ការប្រកាសរបស់ក្រសួងការពារជាតិ នេះ ធ្វើឡើងបន្ទាប់ពីមន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក ចេញរបាយការណ៍កាលពីចុងខែមករា ឆ្នាំនេះ ស្តីពីការវាយតម្លៃលើការគំរាមកំហែង ទូទាំង ពិភពលោក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសស្វាគមន៍ជានិច្ចចំពោះមន្ទីរ ចារកម្មជាតិសហរដ្ឋអាមេរិក ដែលមានបំណងចង់ស្វែងរកការពិត លើការសង្ស័យណា មួយ ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអំពី បញ្ហានេះ ។

សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ថា បើក្នុងករណីដែលរកមិនឃើញភស្តុតាង ឬទឡ្ហីករណ៍ ច្បាស់លាស់ទេ សូមឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវការប្រឌិត ញុះញង់ លាបពណ៌ និង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតទៅទៀត ។

ក្រសួងការពារជាតិ បានចាត់ទុករបាយការណ៍នេះ ជារបាយការណ៍ញុះញង់ គ្មានមូលដ្ឋាន បែបវិទ្ធង្សនារបស់មន្ទីរចារកម្មជាតិសហរដ្ឋអាមេរិក បង្កឱ្យមានការភាន់ច្រឡំ ដល់សាធារ ណៈជាតិ និងអន្តរជាតិ មកលើឯករាជ្យភាពរបស់កម្ពុជា ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា «របាយការណ៍ស្តីពីការវាយតម្លៃលើការ គំរាម កំហែងទូទាំងពិភពលោករបស់សហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវចេតនា អាក្រក់មួយ ក្នុងការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងជាការ ប៉ុនប៉ងបំផ្លិចបំផ្លាញលាបពណ៌មកលើឯករាជ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជា ទោះបីជា មានការបំភ្លឺផ្លូវច្បាប់ និងបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ម្តងហើយម្តងទៀត ពីសំណាក់រាជ រដ្ឋាភិបាលកម្ពុជា ចំពោះវត្តមានកងទ័ពបរទេសក៏ដោយ » ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល បានរំឭកផងដែរថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដែលផ្តើមចេញពីរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិក ឆ្នាំ១៩៧០ និងធ្លាប់រងគ្រោះដោយ វត្តមានកងទ័ពបរទេសនៅលើទឹកដី ដូច្នេះហើយ កម្ពុជាក៏មិនចាំបាច់កែរដ្ឋធម្មនុញ្ញ ដើម្បី ទទួល វត្តមានកងទ័ពបរទេសនោះដែរ៕