All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់

ភ្នំពេញ ៖ ដើម្បីពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួង អប់រំ យុវជន និងកីឡា បានដាក់ចេញ វិធានការ៤ ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់(Valentine’s Day) (១៤កុម្ភៈ)នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្រសួងអប់រំបានដាក់ចេញវិធានការ ទប់ស្កាត់បែបនេះជារៀងរាល់ឆ្នាំ ក្រោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា បុណ្យនេះ ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

យោងតាមសេចក្តីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា ទិវាបុណ្យ នៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យ ប្រពៃណី របស់ជនជាតិខ្មែរនោះទេ ហើយនៅអំឡុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ ទិវាបុណ្យ នៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យ ភ្លេចការសិក្សា បាត់បង់ សេចក្តីថ្លៃថ្នូរ របស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរផងដែរ។

ដើម្បីពង្រឹង ការអនុវត្ត បទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ ដាក់ចេញវិធានការសំខាន់ៗរួមមាន៖ ១-ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យ នៃក្តីស្រឡាញ់។

២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ ឲ្យបានម៉ឺងម៉ាត់ជាពិសេស លើការគ្រប់គ្រង សីលធម៌ និង វិន័យ ដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។

៣-ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤-ត្រូវធ្វើទំនាក់ទំនង ជិតស្និទ្ធជាមួយ មាតា បិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាព មិនប្រក្រតី ដែលប្រព្រឹត្ត ដោយសិស្សា នុសិស្ស ដើម្បីសហការគ្នា អប់រំណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

សម្រាប់យុវជនកម្ពុជា ភាគច្រើន បានយល់ជ្រួលជ្រាបអំពី អត្ថន័យ នៃបុណ្យ នៃក្តីស្រលាញ់នេះ ដោយពួកគេធ្វើអំពើល្អៗ បង្ហាញដល់មនុស្សជាទីស្រលាញ់ ក្នុងនោះមាន លោកតា លោកយាយ លោកឱពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ បងប្អូន និងមិត្តភក្តិជាដើម។ ប៉ុន្តែក៏នៅមានយុវជនមួយចំនួនតូច ឆ្លៀតឱកាសយកទិវាបុណ្យ នៃក្តីស្រលាញ់ ទៅប្រព្រឹត្ត រឿងមិនគប្បី ដោយចំណាយខ្លួនប្រាណ ដើម្បីបង្ហាញពីការស្រលាញ់ ដែលផ្ទុយទៅនិងអត្ថន័យ នៃបុណ្យនេះ ឬ ប្រាចាក ពីប្រពៃណីដ៏ល្អផូរផង់ របស់ជាតិខ្មែរយើង។

យ៉ាងណាក៏ដោយគេរំពឹងថា តាមរយៈ ការដាក់ចេញ វិធានការ ទប់ស្កាត់ របស់ក្រសួងអប់រំ ក៏ដូចជាការយល់ដឹង កាន់តែច្រើនពីសំណាក់ យុវវ័យ និងប្រជាពលរដ្ឋកម្ពុជានោះ ទិវាបុណ្យ នៃក្តីស្រលាញ់ឆ្នាំ២០១៩នេះ នឹងទទួលបានការគាំទ្រកាន់តែច្រើន នូវ អំពើល្អ ដែល យុវវ័យនឹងធ្វើ ចំពោះមនុស្សជាទីស្រលាញ់ របស់ពួកគេ៕

ក្រសួងវប្បធម៌ បញ្ជាក់ថា ការទិញលក់ដោះដូរដីធ្លីក្នុងតំបន់អង្គរគឺខុសច្បាប់

សៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឱ្យប្រជាពលរដ្ឋកុំឲ្យមានការទិញ-លក់ ដោះដូរដីធ្លីក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ការលក់ ការទិញដូរណាមួយខុសពីព្រះរាជក្រិត គឺចាត់ទុកថា ជាទង្វើខុសច្បាប់។

ការប្រកាសឲ្យប្រជាពលរដ្ឋកុំឲ្យចេះតែទិញលក់ដីនៅតំបន់អង្គរពីក្រសួងវប្បធម៌គឺដោយសារតែក្រសួង និងអាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ វិធានការដើម្បីទប់ស្កាត់សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព ព្រមទាំងបញ្ចៀសការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកើតឡើងពីការបោកបញ្ឆោតរបស់បុគ្គលមួយចំនួនអំពីការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់នៃរដ្ឋបាលសាលាខេត្តសៀមរាប ដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាបដូចជា ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ ចំនួន៣ផ្ទាំង ភូមិខ្វៀន សង្កាត់គោកចក ចំនួន១ផ្ទាំង ភូមិជ្រៃ សង្កាត់ទឹកវិល ចំនួន១ផ្ទាំង ភូមិថ្នល់ សង្កាត់ស្រង៉ែ ចំនួន១ផ្ទាំង។

ក្រៅពីទីតាំងនេះ អាជ្ញាធរជាតិអប្សរានឹងដំឡើងផ្ទាំងព័ត៌មាននេះនៅតាមទីតាំងភូមិសាស្ត្រមួយចំនួនទៀតដែលសកម្មភាពទិញ-លក់ដីធ្លីកំពុងតែកើតឡើង។
អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់បុគ្គលដែលកំពុងតែប្រព្រឹត្តសកម្មភាពទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានរបស់ខ្លួន និងសូមឲ្យពលរដ្ឋ ចូលរួមបំពេញតួនាទីជាអ្នកទប់ស្កាត់ ថែរក្សា ការពារ និងអនុវត្តច្បាប់យ៉ាងដាច់ខាតចំពោះការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ”។

គួរបញ្ជាក់ថា តំបន់១ ត្រូវវហាមមិនឲ្យមានការទិញលក់នោះ ជាតំបន់ដែលមានស្ថានីយ៍បុរាណវត្ថុសំខាន់ៗហើយត្រូវទទួលកិច្ចការពារខ្ពស់បំផុត។ ចំណែកតំបន់២ ជាតំបន់ដែលសម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់២មានសារៈសំខាន់ចម្បងដោយសារជាតំបន់ទ្រនាប់សម្រាប់ការពារតំបន់១។ តំបន់១និងតំបន់២ ហាមឃាត់ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទ លើកលែងតែការអភិវឌ្ឍណាដែលមានសារប្រយោជន៍សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃរមណីយដ្ឋានឬបុរាណវត្ថុនោះ ឬសម្រាប់ការថែរក្សារបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។

នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ដីធ្លីស្ថិតក្នុងតំបន់១និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ជាដីទ្រព្យសាធារណរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សានិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រីឯការប្រើប្រាស់ដីធ្លីក្នុងតំបន់១និងតំបន់២ត្រូវបានកំណត់ ១) ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបានដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ ២) ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បានដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ៣) ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឲ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឲ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុនឬបុគ្គល ឬការទិញ-លក់សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម៕

CPP ថ្កោលទោសសេចក្តីថ្លែងការណ៍ដែលថាគណបក្សប្រជាជនបែកបាក់

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី៨ ខែកុម្ភៈ នេះ បានប្រកាសថ្កោលទោសសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុកឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន” ដែលលោក សម រង្ស៊ី បានចែកចាយភ្លាមដែរនៅលើទំព័រហ្វេសប៊ុករបស់លោក។ សេចក្តីថ្លែងការណ៍នោះ បង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រៀមខ្លួនទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។

គណបក្សប្រជាជនកម្ពុជា បានចេញមកប្រកាស និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជាសេចក្តីថ្លែងការណ៏របស់គណបក្ស ប្រជាជនចុះថ្ងៃទី ០៧ កុម្ភៈ ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចែករំលែកដោយលោក សម រង្ស៊ីនៅក្នុងគេហទំព័ររបស់ខ្លួន នៅព្រឹកថ្ងៃទី០៨ កុម្ភៈ ក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជន បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ជនអនាមិក ដែលតាំងខ្លួនថា “អ្នកស្នេហាជាតិក្នុងជួរដឹកនាំគណបក្សប្រជាជន” បានអះអាងថា ខ្លួននឹងដឹកនាំកម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារួមកម្លាំងជាមួយអ្នកសេ្នហាជាតិផ្សេងទៀត ព្រមទាំងអ្នកគាំទ្រអតីតបក្សប្រឆាំងផង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៩នេះ ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ គណបក្សកាន់អំណាច បានហៅសេចក្តីថ្លែងការណ៍នោះថា ឯកសារក្លែងក្លាយក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កើតសេចក្តីថ្លែងការណ៍នេះ ហើយបានប្រកាសប្តឹងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខអ្នកបង្កើតសេចក្តីថ្លែងការណ៍នេះ យកមកផ្ទន្ទាទោសតាមច្បាប់។

អ្នកនាំពាក្យគណបក្សកាន់អំណាច ឯ.ឧ សុខ ឥសាន បានចាត់ទុកការបង្កើតសេចក្តីថ្លែងការណ៍នេះថា ជាឧបាយកលចាស់គម្រិលរបស់លោកសម រង្ស៊ី ចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ។ ទោះយ៉ាងណាគណបក្សប្រជាជនកម្ពុជាក៏បានប្រកាសដែរថា គណបក្ស មួយនេះគឺនៅតែរឹងមាំ និងមានសាមគ្គិភាពផ្ទៃក្នុងល្អ។ ពិសេសនឹងស្ថិតនៅ ជានិច្ចជាមួយប្រជាជន ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ៕

ខេត្តព្រះវិហារ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីស្នងការដ្ឋាននគរបាល

ព្រះវិហារ ៖ លោក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការយុទ្ធភូមិភាគទី៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្ទេរភារកិច្ច ចូលកាន់មុខតំណែងថ្មី ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយលោកឧត្តមសេនីយ៍ទោ យិន ចំណាំ អតីតស្នងការខេត្តព្រះវិហារ ត្រូវបានផ្ទេទៅកាន់មុខតំណែងជាស្នងការ នៃខេត្តរតន:គីរីបន្ត។

ការប្រកាសនេះធ្វើឡើង នាថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី៣សាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។

មានប្រសាសន៏ថ្លែងទៅកាន់គណៈអធិបតី នាឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្តេជ្ញាចិត្តថា៖ ក្រោយទទួលបានភារកិច្ចថ្មីនេះ ឯកឧត្តមនិងខិតខំធ្វើការឲ្យអស់ពីកំលាំងកាយចិត្ត និងគោរពតាមបទបញ្ជាគោលការ របស់ថ្នាក់ដឹកនាំដែលបានដាក់ជូន និងខិតខំបំរើការពារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោកគោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា៖ ខេត្តព្រះវិហារជាខេត្តជាប់ព្រំដែន ឡាវ និងថៃ ដែលកន្លងមកសមត្ថកិច្ច ក៏ដូចកងកំលាំងទាំង៣បានសហការគ្នាបានយ៉ាងល្អ ក្នុងការបំពេញភារកិច្ច តាមបន្ទាត់ព្រំដែនក៏ដូចនៅតាមបណ្ដាលស្រុក ក្រុង ខេត្ត។ ហេតុដូចនេះហើយសូមឲ្យលោកស្នងការថ្មីចូលរួមសហការជាមួយមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ ដើម្បីរក្សារនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិរបស់យើង។

លោកនាយឧត្តមសេនិយ៍ ខេង សុមេធអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កងកំលាំងនគរបាលទាំងអស់ត្រូវគោរពតួរនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ចូលរួមរក្សារឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច។ ទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា ជាពិសេសបទស្មើសឆ្លងដែននិងគ្រឿងញៀនខុសច្បាប់ ដែលបច្ចុប្បន្នកំពង់មានលំហូរចូលពីប្រទេសជិតខាង ធ្វើយ៉ាងណាត្រូវសហការចូលរួមទប់ស្កាត់នៅតំបន់សរឲ្យបាន១០០%។

លោកបានបញ្ជាក់ថា កងកំលាំងនគរបាលទាំងអស់មុននិងអនុវត្តន៍សាលដីការ របស់តុលាការត្រូវរាយការណ៍ មកអគ្គស្នងការជាមុនសិន ជៀសវាងមានករណីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាចខូចឈ្មោះដល់ស្ថាប័ណ្ណនិមួយៗ ត្រូវរកដំណោះស្រាយនិងសន្តិវិធីឲបានល្អប្រសើរ ជាសវាងយកប្រជាពលរដ្ឋធ្វើជាសត្រូវ៕

បុរសអាណិកជនខ្មែរអាមេរិកម្នាក់ជិះម៉ូតូ ដួលចូលក្រោមរថយន្តកិនស្លាប់

ភ្នំពេញ ៖ បុរសអាណិកជនខ្មែរអាមេរិកម្នាក់ បានជិះម៉ូតូប៉ះដៃចង្កូតនឹងធុងមូលមួយដែល
ដាក់បាំងបង្គោលភ្លើងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធុនធំមួយគ្រឿងដឹកសរសបេតុងបង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ ចរាចរ ណ៍ ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវណតព្រីត ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សាន សុភ័ណ្ឌ ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅបុរីពិភពថ្មី ក្បែរវត្តសំរោងអណ្ដែតខណ្ឌសែនសុខ ទើបមកពីអារិកបានជិតខែ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជន រងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង ម៉ាកCLICKI ពណ៌ទឹកក្រូចលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AJ-4320 បើកបរដោយបុរសរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ ណតព្រីត ទិសដៅពីជើងទៅត្បូង ដោយមិត្តភក្ភ្រ័គេម្នាក់ទៀតជិះម៉ូតូផ្សេង ខណៈមកដល់ចំណុចកើកហេតុស្រាប់តែម៉ូតូ ជនរងគ្រោះជ្រុលទៅប៉ះនឹងធុងដែលគេដាក់បាំងបង្គោលភ្លើងដួល ហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ត បណ្ដាលឲ្យកិនជាប់អូសប្រហែលជិត១០០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ នៅនឹងកន្លែង ។ ភ្លាមៗអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានប្រគល់អោយសមត្ថកិច្ច យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន និងជំនាញចុះមកដល់វាសវែងនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ព្រះរាមស្តេចថៃ ចូលរួមប្រកួតប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រី

បាងកក ៖ ព្រះមហាក្សត្រី Ubolratana ព្រះរាមរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចូលរួមនៅក្នុងការប្រកួតប្រជែងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពីប្រទេសនេះប្រកាសធ្វើការបោះឆ្នោតលើជាបំបូងក្រោយរដ្ឋប្រហារយោធា។ នេះបើយោងតាមប្រភពពី BBC នៅមុននេះ។

យោងតាមឯកសារគណៈកម្មការរៀបចំការបោះឆ្នោតថៃដែលផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាថ្ងៃចុងក្រោយនៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយថា ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Varnavadi វ័យ៦៧ ឆ្នាំនឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្ស Thai Raksa Chart ដែលគាំទ្រលោកនាយករដ្ឋមន្ត្រី Thaksin Shinawatra ។

តាមប្រពៃណីគ្រួសាររាជវង្សថៃស្ថិតនៅក្រៅនយោបាយដូច្នេះនេះគឺជាសកម្មភាពមួយដែលមិនធ្លាប់មានពីមុនមក។ ចូលរួមក្នុងឆាកនយោបាយរបស់ព្រះអង្គម្ចាស់ក្សត្រី Ubolratana នេះ គឺជាលើកទី១ហើយ នៃការចូលរួមរបស់សែរាជវង្សថៃ ចាប់តាំងពីប្រទេសនេះ បានប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអស់រយៈពេល ៨៦ឆ្នាំមកនេះ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងជាមួយព្រះអង្គម្ចាស់ក្សត្រី Ubolratana Mahidol Sirivadhana Varnavadi បុត្រីច្បងព្រះចៅភូមិបុល អាដុលយ៉ាដេត ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

លោក ប្រាយុទ្ធ បញ្ជាក់ថា លោកនឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់គណបក្ស Phalang Pracharat ដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងប្រទេស។ លោកថា «ការសម្រេចចិត្តនេះ មិនងាយស្រួលឡើយ ពីព្រោះវាជារឿងដ៏សំខាន់របស់ជាតិ។ បើទោះបីខ្ញុំធ្វើជាទាហានអស់មួយជីវិតនេះក៏ដោយ ក៏ខ្ញុំនៅតែមានឆន្ទៈលះបង់ខ្លួនខ្ញុំផ្ទាល់ដើម្បីការពារប្រទេសថៃ»៕

មន្ត្រី​យោធា​ម្នាក់​ស្រវឹង​ដក​កាំភ្លើង​បាញ់​មេឃ​៣​គ្រាប់ ​នៅរមណីដ្ឋាន ទឹកធ្លាក់​ស្រែអំពិល

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​យោធា​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ស្ថិតនៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​​ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​រសៀល​ម្សិលមិញ​។​

​តាម​ប្រភពព័ត៌មាន​ពីដំបូង​របស់​សមត្ថកិច្ច​នគរបាល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​កើតហេតុ គេ​ឃើញយោធា​ខាងលើដែល​គេ​ស្គាល់ ឈ្មោះ រ៉េ​ន រិ​ទ្ធី ក្នុងស្ថានភាព​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី ម៉ាក​កា៥៤ បាញ់​ចំនួន៣គ្រាប់ ប៉ុន្តែ​ផ្ទុះ​តែ៣គ្រាប់ ផ្អើល​ភ្ញៀវ​ទេសចរណ៍ កំពុងកម្សាន្ត​លេង​សប្បាយ​នឹងទឹកជ្រោះ បណ្ដាល​ឲ្យ​ភ្ញៀវ ខ្លះ​រត់​ឡើងគោក ខ្លះទៀត​រត់​ចូល​រថយន្ត​យ៉ាង​ប្រញាប់បើក​ចេញពី​តំបន់​នោះ​ជាបន្ទាន់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច រួមទាំង​ប្រជា​ការពារ​និង​សហគមន៍​ទេសចរណ៍​ការពារ​នៅ​កន្លែងកើតហេតុ​បាន​ចាប់​ឃាត់ខ្លួន​ជនបង្ក​រួច​បញ្ជូន​មកកាន់​អធិការនគរបាល​​ស្រុក​ទឹកផុស ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​បន្ត​ចាត់ការ​បន្ត​៕

កម្ពុជា តែងតាំងផ្លាស់ប្តូរមន្រ្តីទូតប្រចាំ នៅ មីយ៉ាន់ម៉ា និងនៅ UN

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហ ប្រតិបត្តិ ការអន្តរជាតិ បានចេញប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រេចលុប ចោលការតែងតាំងមន្ត្រីរាជការចំនួន២រូប ដែលមានក្នុងប្រកាសចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

យោងតាមប្រកាសបានឲ្យដឹងថា ក្រសួងបានសម្រេចលុបចោល ការតែងតាំងមន្ត្រី រាជការ ចំនួន២រូប ដែលមានក្នុងប្រកាសចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដូចខាងក្រោម ៖

១. លោក ហេង ហុក ជាលេខាធិការទី១ នៃស្ថានឯកអគ្គរាជទូត និងអង្គការអន្តរជាតិ ប្រចាំ សហភាពមីយ៉ាន់ម៉ា។

២ កញ្ញា តាន់សូលីដា ជាលេខាធិការទី១ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ មន្ទីរ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសបានសម្រេចតែងតាំងមន្ត្រីរាជការ ឱ្យទៅបំពេញ ភារកិច្ ចនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពមីយ៉ាន់ម៉ា គឺលោក ម៉ៅ ដារ៉េត ជាលេខា ធិការទី១ ជំនួសលោក សូ ប៊ុណ្ណា។

ចំណែកនៅស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការ អន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺលោក សាយ ប៊ុនឆេង ត្រូវបានតែងតាំង ជាលេខាធិការទី១ ជំនួសលោក វ៉េ វុទ្ធា។

បើតាមប្រកាសដដែលនេះ លោក ហេង ហុក ត្រូវបានតែងតាំងជាអនុប្រធានសវនកម្មផ្ទៃ ក្នុង ជំនួសលោក ប៉ូ ស៊ីវុត្ថា ដែលចូលនិវត្តន៍៕

ភ្លើងដុតសំរាមបង្កជាអគ្គិភ័យឆាបឆេះ ផ្ទះអស់៤ខ្នង នៅស្រុកមេមត់(Video)

ខេត្តត្បូងឃ្មុំ ៖ ដោយសារការដុតភ្លើងសំរាម បានបង្កជាគ្រោះមហន្តរាយ យ៉ាងធំធ្វើអោយ លំនៅដ្ឋានចំនួន៤ខ្នង និងទ្រព្យសម្បត្តិ ជាច្រើនទៀតរបស់ប្រជាពលរដ្ឋត្រូវបាន អគ្គីភ័យ ឆាបឆេះ អស់គ្មានសល់់ ហើយកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់អស់ ១៥ រថយន្ដ ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានអោយដឹងថាហេតុការនេះ បាន កើតឡើងនៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ ជាំទ្រៀក ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ហុង គឹមហឿន បានបន្តថា អគ្គិភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ ចំនួន៤ខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត អស់ទាំងស្រុង តែមិនបង្ករគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្សឡើយ។លោកអធិការបានអោយដឹងថាក្នុងការពន្លត់អគ្គីភយ័នេះ សមត្ថកិច្ច បាន ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ អស់ចំនួន១៥ គ្រឿង ក្នុងនោះមាន :រថយន្ត អធិការ ស្រុកមេមត់៩ គ្រឿង និងរថយន្ត ស្រុកពញាក្រែក ចំនួន៣ គ្រឿង រថយន្តស្រុកតំបែរ ចំនួន២ គ្រឿង និងរថយន្ត ស្នងការ ដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ចំនួន១ គ្រឿង សរុបអស់ចំនួន១៥ រថយន្ដ ទើប អគ្គីភ័យ រលត់ អស់ទាំងស្រុង ។

លោកអធិការបានបញ្ជាក់ថាចំពោះការ ខូចខាត សមត្ថកិច្ចនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ព្រោះកំពុងស្រាវជ្រាវសួរនាំ ជនរងគ្រោះដែលជា ម្ចាស់ផ្ទះទាំង៤ខ្នងនោះនិងកំពុងរកមូល ហេតុ ដែលផ្តើមអោយមានអគ្គីភយ័នេះ។ តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ភ្លើងផ្តើមឆេះពីការដុតសំរាមនៅខាងក្រោយផ្ទះហើយកំទេចភ្លើងប៉ើងឆេះរាលដាលបន្តបន្ទាប់​៕

រដ្ឋាភិបាលកំពុងរៀបចំច្បាប់ឲ្យ បុគ្គលិកវិស័យឯកជន និងមន្ត្រីរាជការ មានប្រាក់សោធននិវត្តន៍ដូចគ្នា

ភ្នំពញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ចាប់ ពីឆ្នាំ២០១៩ ទៅ វិស័យឯកជននឹងមានរបបសោធននិវត្តន៍ដូចមន្ត្រីរាជការដែរ ក្រុមការ ងារអន្តរក្រសួងមួយដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងផ្សេងៗ ទៀត បានរួមគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់ នេះ មានជំពូកមួយនិយាយពីរបបសោធននិវត្តន៍។

នេះបើតាមលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងបញ្ជាក់ឲ្យដឹងនៅបន្ទាប់ ពីលោកស្រីជួបពិភាក្សាការងារជាមួយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ពី សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិល មិញនេះ នៅវិមានរដ្ឋសភាជាតិ។

លោកស្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា នៅក្នុងរបបសោធន និវត្តន៍ នៃច្បាប់ថ្មីនេះ នឹងបញ្ចូលការដាក់អោយអនុវត្ត នូវរបបសោធននិវត្តន៍សម្រាប់ វិស័យឯកជន និងការធ្វើកំណែទម្រង់របបសោធននិវត្តន៍មន្ត្រីរាជការ ដែលមានស្រាប់។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ថ្មី បានកំណត់ថា មន្ត្រីរាជការដែលធ្វើការបាន៣០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ៦០ភាគរយ នៃប្រាក់បៀវត្សរ៍សរុប ដែល ខុសពីបច្ចុប្បន្នមន្ត្រីរាជការ ចូលនិវត្តន៍ទទួលបានប្រាក់សោធននិវត្តន៍ ៨០ភាគរយនៃ ប្រាក់បៀវត្សរ៍មូលដ្ឋាន៕

ខ្ទើយ«ចំប៉ីខ្មៅ»ប្រឈមជាប់ពន្ធនា គារ ពី១ទៅ៣ឆ្នាំ រួមនិងការពិន័យ ប្រាក់

ភ្នំពេញ ៖ ជនភេទទី៣ ឈ្មោះ យិន ហេង មានរហស្សនាមថា «ចំប៉ីខ្មៅ» នៅថ្ងៃទី៦ ខែកុម្ភៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃ ស ក្រោមការ ចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូ លើ បណ្តាញសង្គម Facebook ដោយបានធ្វើការប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។ តាម មាត្រាច្បាប់របស់កម្ពុជា បទល្មើសនេះ អាចប្រឈមនឹង​ការជាប់ពន្ធនាគារពី១ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។

សមត្ថកិច្ចខណ្ឌដូនពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ បានបញ្ជូនខ្លួនជនភេទទី ៣ «ចំប៉ីខ្មៅ» ទៅ សាលាដំបូងរាជធានី បន្ទាប់ពីជននេះបានបង្ហោះវីដេអូ មួយ ដែលប្រើពាក្យពេចន៍ជេរ ប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីយុវជនមិនស្គាល់អត្តសញ្ញាណ ៣នាក់ផ្សេង ទៀត បានជិះម៉ូតូមកខោកក្បាលរូបគេពីក្រោយ។

លោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាង អយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ យិន ហេង ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី ៤ កុម្ភៈ នៅក្បែរព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញបាននិយាយលើហ្វេសប៊ុករបស់ខ្លួន៖ «ខ្ញុំជិះម៉ូតូតែខ្ញុំតែម្នាក់ឯងទេ ចុះហេតុអ្វីពួក អា ៣ នាក់ឈាមថោកនោះ មកខោកក្បាលខ្ញុំ ខ្ញុំអត់យល់ តើខ្ញុំបានធ្វើអ្វីខុសមែន ថ្ងៃហ្នឹង ខ្ញុំថា អត់ទ្រាំណាស់ តែ ៣ នាក់ហ្នឹងខោកក្បាលខ្ញុំឡើងពក»។

តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌចែងថា ៖ « អំពើញុះញង់ដោយផ្ទាល់ តាមមធ្យោបាយ ណាមួយ ដែលមានចែងក្នុងមាត្រា ៤៩៤ ស្តីពីលក្ខខណ្ឌអត្ថិភាពនៃការញុះញង់ នៃក្រម នេះឲ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ឬក្រុមណាមួយ ដោយ មូលហេតុបុគ្គលនេះជាសមាជិកឬមិនមែនជាសមាជិកនៃជាតិពិន្ទុ ក្រុមជាតិ ពូជសាសន៍ ឬ នៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀលប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធ ភាពទេ៕

៣ថ្ងៃចូលឆ្នាំចិន ស្លាប់២៩នាក់ របួសធ្ងន់ស្រាល ៦៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ ឲ្យ ដឹងថា មនុស្ស ២៩នាក់បានស្លាប់ និង៦៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុង គ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេសរយៈពេល៣ថ្ងៃ (ថ្ងៃទី០៤-០៦ ខែកុម្ភៈ) នៃពិធីបុណ្យ ចូលឆ្នាំចិន កើតឡើងចំនួន៥២លើក។

របាយការណ៍បន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេសរយៈពេល៣ថ្ងៃ កើតឡើង ចំនួន៥២លើកបណ្តាលឲ្យខូចខាតម៉ូតូ៦០គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្តធំ៨គ្រឿង, យានផ្សេងៗ៧គ្រឿង និងថ្មើរជើង៣នាក់ ហើយមូលហេតុដែលកើតគ្រោះថ្នាក់ ចរាចរណ៍ ច្រើនជាងគេ គឺដោយសារបើកបរល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ ស្តាំ បត់គ្រោះថ្នាក់ជាដើម។

ដោយឡែកសម្រាប់តែថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើត ឡើង ចំនួន៩លើក ស្លាប់មនុស្ស៦នាក់ និង៩នាក់រងរបួសធ្ងន់ស្រាល បណ្តាលឲ្យខូចខាត ម៉ូតូ ចំនួន១០គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្តធំ២គ្រឿង និងថ្មើរជើងម្នាក់៕

មេដឹកនាំអាមេរិក និងកូរ៉េខាងជើង នឹង ជួបគ្នានៅវៀតណាមថ្ងៃទី២៧-២៨កុម្ភៈ នេះ

កូរ៉េ ៖ ប្រទេសវៀតណាម នឹងក្លាយជាទីណាត់ជួបពិភាក្សាលើកទី២ រវាងប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលរៀបចំពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ខែកុម្ភៈ ខាងមុខនេះ។ ទោះជាយ៉ាងណាក្តី របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំលើកទីពី២ នេះ មិនទាន់បង្ហើបឲ្យដឹងទេ ។
សូមរម្លឹកថា កិច្ចជំនួបលើកទី១ រវាងមេដឹកនាំកំពូលទាំងពីរ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំមុន នៅក្នុងប្រទេសសិង្ហបុរី។ កាលនោះសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗ ជាច្រើន៕

សីតុណ្ហភាពនឹងមានកំណើនពី ១ទៅ ២អង្សាទៀតពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែកុម្ភៈ

ភ្នំពេញ ៖ យោងតាមព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ព្រឹក ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថាសីតុណ្ហភាពនឹងមានកំណើនពី១ ទៅ ២ °C បន្ថែមទៀត ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ខាងមុខនេះ។

ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៖
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ។
បណ្តារាជធានី-ខេត្តដទៃទៀត៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សារសេ។
ការជូនដំណឹងខាងលើនេះ បន្ទាប់ពីក្រសួងបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជា កំពុងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ដោយកម្រិតសម្ពាធទាប៕

ស្ថាប័ន កាំសាប នឹងត្រូវប្រកាស រំសាយជាផ្លូវការ ​នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពី ការរំសាយសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» ដែល អនុក្រឹត្យនេះ សម្រេចដាក់ឲ្យអនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។
សូមអានខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យ ដូចខាងក្រោម ៖