តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធរូបវ័ន្តជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្លូវបេតុងថ្មីចំនួនពីរខ្សែ ដែលទើបនឹងស្ថាបនាថ្មីនេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វើដំណើរ ក៏នឹងរួមចំណែកកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរ។ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្លូវចាក់បេតុងចំនួន២ខ្សែនៅក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុប៣០១០ម៉ែត្រ បានបើកឱ្យទេសចរ និងប្រជាពល រដ្ឋទូទៅអាចប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ក្រាំងពង្រ និងអាជ្ញាធរភូមិទឹកថ្លា បានបន្តចុះត្រួតពិនិត្យតាមដាន រកប្រភពបំពុល ដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោត នាពេលកន្លងមក ស្តិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្នែកខ្សែទឹកខាងលើនៃចំណុចដែលមានសេចក្តីរាយការណ៍ករណីមានត្រីងាប់)។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អបអរសាទរស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកដំណើរការឱ្យប្រជាពលរដ្ឋធ្វើដំណើរ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះតទៅ ដោយស្ពាននេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ក្នុងខេត្តក្រចេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអគ្គលេ ខាធិការ CICA បានលើកឡើងអំពីកិច្ចសហប្រតិ បត្តិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌកម្ពុជានិង CICA ទាំងក្នុងវិស័យទេសចរណ៍ វិស័យអប់រំ និងវិស័យពាណិជ្ជកម្ម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៃបរិបទកម្ពុជាជាមួយ CICA និងបណ្ដាសមាជិករបស់ CICA។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកស្រី June Kunugi នាយិកាការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានបញ្ជាក់ថា UNICEF បន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ។ ការបញ្ជាក់នេះធ្វើឡើងនៅពេលដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានទទួលជួប នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ ទៅដល់កន្លែងកើតហេតុ ដែលសង្ស័យមានត្រីងាប់ជាច្រើនក្បាលក្នុងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាសេចក្ដីថ្លែងការណ៍៖
ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ បានដំណើរការប្រឡងប្រជែងនាព្រឹកថ្ងៃអាទិត្យ ទី២៩ មីនាឆ្នាំ២០២៦នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »មានទីតាំងស្ថិត នៅក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញជាមួយនិងបេក្ខជនប្រឡងចំនួន ២៣៩រូប ជានារីចំនួន ៩៩ រូប ស្មើនឹង១១ បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៣រូប។
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្ពុជាស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តជួយស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់(ចម្រោះ)នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជួយលើកកម្ពស់គុណភាពទឹកដែលប្រើប្រាស់រួច មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកផ្សេងៗ ពិសេសដងទន្លេ ខណៈក្នុងរាជធានីភ្នំពេញនាពេលនេះមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តែ ១ប៉ុណ្ណោះដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សូមទស្សនាព័ត៌មានពិស្ដារ៖
ទឹកប្រាក់ប្រមាណ៤៤២ពាន់លានដុល្លារ ត្រូវបានបាត់បង់ទូទាំងសកលលោកដោយសារ “Online Scam” ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ
ក្នុងឱកាសការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធ
បច្ចេកវិទ្យា” នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទម្លាយនូវទិន្នន័យដ៏គួរឱ្យតក់ស្លុតអំពីទំហំនៃការខូចខាតដែលបង្កឡើងដោយឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
«ក្នុងរយៈពេលតែមួយឆ្នាំ សកលលោកបានបាត់បង់ប្រាក់ប្រមាណជា៤៤២ពាន់លានដុល្លារ ដោយសារការបោកប្រាស់តាមប្រព័ន្ធអនឡាញ(Scam) និងការបន្លំហិរញ្ញវត្ថុ។»
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដោយមើលឃើញពីគ្រោះថ្នាក់ដ៏ធំធេងនេះ ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាជា «អាទិភាពថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការពារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពី
វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍