សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បដិសេធការយកប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិត
All posts by មេគង្គ ប៉ុស្តិ៍
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខេត្តមណ្ឌលគិរីប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការស្តារភាពបៃតងនៅកម្ពុជា»
(ខេត្តមណ្ឌលគិរី)៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF-កម្ពុជា បានរៀបចំកម្មវិធីទស្សនទាន «ទិវាមួយម៉ោងសម្រាប់ភពផែនដី» (Earth Hour) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការស្តារភាពបៃតងនៅកម្ពុជា»។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវិទ្យាល័យ ហ៊ុន សែន កោះញែក ក្រោមអធិបតីភាព ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និងលោកបណ្ឌិត ឌី ប៉ាងការ នាយកអង្គការ WWF-កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាសហគមន៍យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ឌឹម នី អភិបាលរងខេត្ត បានលើកឡើងពីក្តីបារម្ភចំពោះការប្រើប្រាស់ធនធានធម្មជាតិហួសប្រមាណ ដែលកំពុងគំរាមកំហែងដល់ភពផែនដី។ លោកបានអំពាវនាវដល់សាធារណជនឱ្យផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដើម្បីនិរន្តរភាពកម្ពុជា តាមរយៈការគាំទ្រទេសចរណ៍ធម្មជាតិ ការប្រើប្រាស់ថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ) និងការប្រើប្រាស់បរិក្ខាត្រជាក់ដោយមានការទទួលខុសត្រូវ។
ថ្លែងក្នុងពិធីកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នោះដែរ ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃព្រៃឈើក្នុងការស្តុកទុកកាបូន ការពារជីវៈចម្រុះ និងទ្រទ្រង់ជីវភាពមនុស្សរាប់លាននាក់។ ឯកឧត្តមបានបញ្ជាក់ថា យើងត្រូវរួមគ្នាឱ្យកាន់តែសកម្មក្នុងការការពារ និងស្តារបេតិកភណ្ឌធម្មជាតិរបស់យើង ចាប់ពីពេលនេះតទៅ ដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
ដោយឡែក លោកបណ្ឌិត ឌី ប៉ាងការ នាយកអង្គការ WWF-កម្ពុជា បានបង្ហាញមោទនភាពដែលទិវានេះបានឈានដល់ខួបលើកទី២០ កម្រិតសកល និងលើកទី១៦ សម្រាប់កម្ពុជា។ លោកបានកៀរគរឱ្យគ្រប់មជ្ឈដ្ឋានចូលរួមស្តារព្រៃឈើ និងការពារសត្វព្រៃដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីធានាអនាគតមួយដែលមនុស្ស និងធម្មជាតិរស់នៅជាមួយគ្នាដោយសុខដុមរមនា។
គួរបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី មិនត្រឹមតែជាការបិទភ្លើងនិមិត្តរូបមួយម៉ោងប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាសកលដែលដាស់តឿនឱ្យមនុស្សគ្រប់រូបងាកមកយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ ដើម្បីការពារ «ផ្ទះរួម» របស់ពួកយើងទាំងអស់គ្នា៕
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
កម្ពុជាស្វាគមន៍នាយទាហានម៉ាឡេស៊ី និងសិង្ហបុរី ចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន
កម្ពុជាស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
ការរៀបចំដីនិងផ្ទះជូនបងប្អូនភៀសសឹក មិនមែនជាការដោះដូរដីដែលថៃរំលោភយកនោះទេ
ថ្លែងទៅកាន់ពលរដ្ឋភៀសសឹក ក្នុងពេលចាប់ឆ្នោតរើសក្បាលដី និងផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ជូនបងប្អូនភៀសសឹកថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមអ្នកជំនាញបច្ចេកវិទ្យាអន្តរជាតិបង្ហាញសក្តានុពលរបស់ AI នៅក្នុងទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
អ្នកជំនាញការអន្តរជាតិ មកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយក្នុងប្រទេសចិន បានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែង អំពីការអនុវត្តបច្ចេកវិទ្យា AI ស្របពេលបច្ចុប្បន្ន បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
បទយកការណ៍៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»
បទយកការណ៍៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ នឹងនាំឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានស្គាល់បន្ថែមទៀតនូវតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងទឹកដីនៃខេត្តក្រចេះ និងសមិទ្ធផលផ្សេងៗរបស់ខេត្ត ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គដ៏វែង ដែលនឹងបើកជាបណ្ដោះអាសន្នឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរផងដែរ៕
សេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មានទាក់ទងនឹងការវិវត្តថ្មីៗ ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មាន
ទាក់ទងនឹងការវិវត្តថ្មីៗ ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ៕
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ឆ្នាំ២០២៦
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានចាប់ផ្តើមបើកដំណើរការ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ទឹកចិត្តដ៏ថ្លៃថ្លា! គ្រួសារអតីតយុទ្ធជនពលីនៅកំពង់ធំ ទទួលបានផ្ទះថ្មីដ៏ស្រស់ស្អាត អំណោយសម្តេចតេជោ
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន សមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា ខេត្ត និងលោក ឃន ចាន់ថៃ អភិបាលស្រុក និងជាប្រធានអ ន ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ទៅប្រគល់ផ្ទះមួយខ្នងថ្មីទៀត ដែលជាខ្នងផ្ទះទី៤៣ ក្នុងស្រុកបារាយណ៍ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
តើគួរញ៉ាំថ្នាំព្រូនជារៀងរាល់ឆ្នាំដែរឬទេ?
ការញ៉ាំថ្នាំទម្លាក់ព្រូន គឺជាទម្លាប់សុខភាពដ៏សំខាន់មួយ ប៉ុន្តែសំណួរថា «តើគួរញ៉ាំជារៀងរាល់ឆ្នាំដែរឬទេ?» គឺអាស្រ័យលើកត្តាបរិស្ថាន របៀបរស់នៅ និងអាយុរបស់អ្នក។
សូមទស្សនាការពន្យល់ពីវេជ្ជបណ្ឌិត ប៉ុន ម៉ារីណា៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។


