ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភព លោក កម្ចាត់រោគរបេង ក្រោមប្រធានបទ៖ «មែន ហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចីរភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីជូនដំណើរនិស្សិតកម្ពុជាចំនួន៣២ រូប ដែលបានជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៦ ក្រោយធ្វើការប្រកួតប្រជែងយ៉ាងតឹងរឹងពីរដ្ឋាភិបាលជប៉ុន មុននឹងចេញដំណើរចាក់ចេញពីកម្ពុជា ដើម្បីឆ្ពោះទៅកាន់ប្រទេសជប៉ុន សម្រាប់បន្តការសិក្សានៅទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្នុងចំណោមថវិកាសរុបប៉ាន់ស្មានប្រមាណ ៣៧១លានដុល្លារអាមេរិក គឺភាគីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានជួយគាំទ្រដល់គម្រោងពង្រីករោងចក្រនិរោធក្នុងរាជធានីភ្នំពេញ នូវកញ្ចប់ថវិកាប្រមាណ ២៧៩លានដុល្លារអាមេរិក។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ។ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឡាវ ពង្រីកនូវកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នាក្នុងក្របខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ដើម្បីគាំទ្រដល់ទំនាក់ទំនងនយោបាយ និងការទូត ខណ:ប្រទេសទាំងពីរគឺជាមិត្ដដែលមានប្រវត្ដិសាស្ដ្រយូរអង្វែងជាមួយគ្នា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម លូ គីមឈុន ប្រតិភូរាជរដ្ឋាភិបាល ប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានបញ្ជាក់ឧ្យដឹងថា ជប៉ុននឹងជួយសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដែលធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាការបន្តជួយធ្វើទំនើបកម្មសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្តទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍ខាងក្រោម៖
នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស បានបន្តជំរុញ និងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលាដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីស្នាមញញឹម «Walk for a Smile» ជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅទាំងផ្នែកសុខភាព មនុស្ស ធម៌ និងសាមគ្គីភាពមនុស្សជាតិ ព្រមទាំងទេសចរណ៍សុខភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(ខេត្តមណ្ឌលគិរី)៖ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២៦ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹង
ជញ្ចូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ឈួន វិន និងអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាវីដេអូ៖
https://youtu.be/QSsIVxmSUWU
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចុច Link ដើម្បីទស្សនាវីដេអូ៖
https://youtu.be/XFqE2jnw0Yo
ចាប់ពីខែមេសាទៅ កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងរយៈពេលវិបត្តិប្រេងឥន្ធនៈសកល។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍