ការរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវ នឹងធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានសោភ័ណភាព
សូមទស្សនាបទយកការណ៍៖
ការរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវ នឹងធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានសោភ័ណភាព
សូមទស្សនាបទយកការណ៍៖
ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដើម្បីចីរភាព(TOKYO-SEADS) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្ដាញទីក្រុងសកលសម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗរួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន) ព្រមទាំងអនុម័តលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់គឺ “វិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង ដើម្បីបង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព”។
សូមទស្សនាព័ត៌មានពិស្ដារ៖
អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង ស្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្របាកឧទាព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្តអាគមទូទាំងប្រទេស ដោយចាត់ទុកថាជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។ ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃសុក្រ ១៥កើត និងថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្តែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុន ល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយក្បាច់គុនកុងហ្វូ សៅលីង និងថៃជីរបស់ព្រះសង្ឃដែលនិមន្តមកពី វត្តសៅលីង ប្រទេសចិន។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍៖
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ក្រោមអធិបតីភាពរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួមស្តីពី “អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ” ព្រមទាំងចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្ដីថ្លែងការណ៍រួមផងដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់ សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែល នៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាសេចក្ដីថ្លែងការណ៍ពិស្ដារ៖
ការប្រារព្វ “ទិវាពលកម្មអន្តរជាតិ ១ ឧសភា” រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ “បុណ្យការងាររបស់ជាតិ” ដើម្បីរំព្ញកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងន័យនេះ ការប្រារព្វទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” គឺឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាពរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងប្រទេស តាមរយៈការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងអន្តរជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
មានរយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក បានបើកវគ្គបង្ហាត់បង្រៀនផ្នែក «គំនូរបុរាណ» ដល់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន មានសិក្ខាកាមចំនួន១៤នាក់។ ការងារនេះធ្វើឡើង ក្នុងបំណងអភិរក្ស និងផ្ទេរចំណេះដឹងអ្នកបន្តវេនមរតកនេះទៅថ្ងៃអនាគត ដ្បិតគំនូរបុរាណ ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលកូនខ្មែរត្រូវថែរក្សាឱ្យបានគង់វង្ស។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ ដែលកំពុងរងការខូចខាត ឱ្យប្រសើរឡើងវិញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាប៖
ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋបានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិច ជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយលោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ធំនាញ ទូកែៗ និងក្រោមកមើលតែយ៉ាងយកចិត្តទុកដាក់ខ្ពស់ បំផុត ពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេស ខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
សូមទស្សនាព័ត៌មានពិស្ដារ៖