All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរមីននិងNPA ចុះអនុស្សារណៈស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុ ប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃអង្គារនេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា (NPA) ។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីចុះអប់រំផ្សព្វផ្សាយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

នៅថ្ងៃថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពីវិធានការការពារជំងឺមិនឆ្លង និងសហគមន៍មានភាពធននិងអាកាសធាតុ ព្រមទាំងសុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក លោកស្រី មន្ត្រីក្រុមប្រតិបត្តសាខា មន្ត្រីអនុសាខា ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន១.៤៦០ នាក់ ស្រីចំនួន៤៩០ នាក់ នៅក្នុងវិទ្យាល័យកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែឆ្លងកាត់២ភូមិក្នុងឃុំក្រវ៉ា

ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៨០២ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២ កន្លែង ឆ្លងកាត់ភូមិរូង ទៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសស្តីពីដំណើរការផ្លូវច្បាប់ទៅលើលោក ចេន ហ្ស៊ី

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺឆ្លើយតបទៅនឹង ការសាកសួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងដំណើរការផ្លូវច្បាប់និងការបណ្តេញលោក ចេន ហ្ស៊ី។

សូមទស្សនាព័ត៌មានពិស្ដារ៖

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៦

បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល និងមិនតម្រូវឱ្យបង់ថវិកាទេ សម្រាប់អាណត្តិ៣ឆ្នាំ។

សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះតួនាទីទូតឥណ្ឌូណេស៊ីក្នុងការពូនជ្រុំទំនាក់ទំនងឱ្យរីកចម្រើន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនសិស្សានុសិស្សរបស់ TYDA ក្នុងសាលាបឋមសិស្សាតាំងក្រសាំង

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មកពីសាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.»។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការងារលើកទឹកចិត្តអតីតពលករនិងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក

សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា នឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព តបតាមការអញ្ជើញរបស់លោក ដូ ណាលត្រាំ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។

«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមសេចក្ដីថ្លែងការណ៍ ៖

ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយអំបិលនិងក្រូចឆ្មារ

ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយអំបិល និងក្រូចឆ្មារ គឺជាវិធីថែទាំសុខភាពតាមបែបធម្មជាតិដ៏ពេញនិយមមួយ។ ភេសជ្ជៈនេះផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង ប្រសិនបើប្រើប្រាស់ក្នុងកម្រិតសមស្រប។

សូមទស្សនាព័ត៌មានពិស្ដារ៖

បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦

សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អាជ្ញាធរចម្រុះខេត្តមណ្ឌលគីរី ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយក្នុងក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគីរី៖ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីព្រៃឈើ កម្លាំងចម្រុះខេត្តមណ្ឌលគីរី បានចុះបង្ក្រាបទីតាំងសន្និធិផល-អនុផលព្រៃឈើដោយគ្មានការអនុញ្ញាតមួយកន្លែង នាពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

សូមទស្សនាព័ត៌មានពិស្ដារ៖