All posts by មេគង្គ ប៉ុស្តិ៍

ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃមកនេះ!

ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BUIs4hBWvYc

កាកបាទក្រហមកម្ពុជានិង ICRC ចុះអប់រំអំពីមីន-សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ

កាកបាទក្រហមកម្ពុជា សហការជាមួយ គណៈកម្មាធិ ការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ចុះបំពេញបេសកកម្មរួមគ្នា រយៈពេល៣ថ្ងៃ នៅខេត្តឧត្តរមានជ័យ ដើម្បីចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8IJh8MXwv28

រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់កម្ពុជា-ថៃ

មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8734xWvhmvs

ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស

ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនតំណាងវីរយុទ្ធជនការពារប្រាសាទតាមាន់ វីរយុទ្ធជនការពារប្រាសាទក្របី មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ នៅក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យ ព្រមទាំងជនភៀសសឹកចំនួន ២៦៧ គ្រួសារ ដែលកំពុងស្នាក់បណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តភ្នំកំបោរ ភូមិគាប ឃុំ គោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LHtGO7qsnyw

អាវុធហត្ថតាមចាប់ខ្លួនក្មេងទំនើង០២ក្រុម កាប់គ្នានៅភ្នំពេញ ដែលបណ្តាលឱ្យខូចខាតម៉ូតូមួយគ្រឿង

ក្រោយករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YKSnLjXuiug

វគ្គបណ្ដុះបណ្ដាលស្ដីពីការទប់ស្ដាត់ ការរើសអើងនិងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការពីមន្រ្តីជំនាញខេត្តមណ្ឌលគិរី

ដើម្បីពង្រឹងសុវត្ថិភាព កម្មករនិយោជិត ដែលបម្រើការងារតាមបណ្តាសហគ្រាស ឬគ្រឹះស្ថានការងារនានានៅខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរកិច្ចការនារី និងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាល ការទប់ស្ដាត់ ការរើសអើង និងការបៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី ដោយមានការចូលរួមពីនាយកក្រុមហ៊ុន និងកម្មករនិយោជិតសរុបជាង ១៦០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fxawnbr5gms

ថៃប្រើប្រាស់ព័ត៌មានក្លែងក្លាយ ជាអាវុធយុទ្ធសាស្ត្រ ដើម្បីបំបែកសាមគ្គីភាពដ៏រឹងមាំរបស់ខ្មែរ

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនៅតែជាអាវុធយុទ្ធ សាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើងដើម្បីបំបែកសាមគ្គី ភាពដ៏រឹងមាំរបស់ខ្មែរ។ អ្នកនាំពាក្យបានកសម្គាល់ឃើញ មានគណនី (អាខោន) ហ្វេសប៊ុកក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងក្នុងនោះមានមួយចំនួន ទោះបីជាដាក់ឈ្មោះខ្មែរ តែតាមពិត អ្នកកាន់គណនីយទាំងនោះ មិនមែនជាខ្មែរទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zO9yRYhe4HY

ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ឃ្លាំមើលការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ

ក្នុងសន្និសីទសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ថានទូតចិននៅកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេសដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់របស់កម្ពុជាថៃឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនូវប្រក្រតីភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fxQdn2MvR5c

ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃគម្រោងការពារច្រាំងទន្លេមេគង្គនិងទន្លេបាសាក់

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មាធិការលទ្ធកម្ម(គល) នៃក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ អញ្ជើញចុះពិនិត្យវាយតម្លៃគម្រោងការពារច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តកណ្តាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WVE1zuuew58

សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ រៀបចំដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YoYk1fJP-I0

កិច្ចប្រជុំវិសាមញ្ញ RBC បានបញ្ចប់ កម្ពុជា-ថៃ បានបញ្ចប់ដោយជោគជ័យ

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណា ចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QMYT_eT43WQ

ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល អញ្ជើញចុះពិនិត្យមើលសកម្មភាពទន្ទ្រានរបស់ភាគីថៃ(video inside)

ទិដ្ឋភាពសកម្មភាពរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំបណ្តាអង្គទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល អញ្ជើញចុះពិនិត្យមើលសកម្មភាពទន្ទ្រានរបស់ភាគីថៃ។

សូមចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ThWHKgIEfVc

កម្ពុជាបន្តអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយឲ្យ IOT ពិនិត្យជាក់ស្តែងនៅព្រះវិហារ

គិតចាប់តាំងពីម្សិលម៉ិញមក ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៏អន្តរកាលមកពី៥ប្រទេស មានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី Nazlee Bin Abdul Rahim ទៅកាន់ខេត្តព្រះវិហារ ដើម្បីពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ និងផ្ទៀតផ្ទាត់ ធ្វើរបាយការណ៏ក្រោយបទឈប់បាញ់ចូលជាធរមាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5WXk0GJxc1w

ប្រមុខការទូតកម្ពុជា ប្រជុំជាមួយតំណាង៤២ស្ថានទូតនិងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២០

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​ https://youtu.be/qp71OLiXvyU

ក្រុមការងារក្រសួងបរិស្ថាន រកឃើញមានជាតិពុលក្នុងទឹកនៅក្រុមហ៊ុន  M.H FASHION

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន  M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1SNZNw4grrU