All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវពលរដ្ឋគ្រប់សាសនានៅកម្ពុជាបន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ

ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4bzX_tbjCzA

កម្ពុជា ស្នើ UNDP បន្តជួយគាំទ្រលើកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅ ទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូន សារតាំង និងសម្តែងការគួរសម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UOZZoYdCX0w

ការចោទប្រកាន់លាបពណ៌របស់ថៃមកលើកម្ពុជាគ្មានប្រសិទ្ធភាពឡើយ

ថ្លែងនៅក្នុងសង្ខេបព្រឹត្តិការណ៍ព័ត៌មាន ស្ដីពីការអនុវត្តបទឈប់បាញ់ជម្លោះ កម្ពុជា-ថៃ ព្រឹកថ្ងៃទី២០ ខែសីហានេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ លាបពណ៌ របស់ថៃតាមរយៈការរៀបចំឈុតឆាកសម្តែងនានាក្នុងបំណងទម្លាក់កំហុសមកលើកម្ពុជាគ្មានប្រសិទ្ធភាពឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LOUgNVUaz_A

ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពីប្រទេសចំនួន៥ ចុះទៅសង្កេតការណ៍នៅខេត្តព្រះវិហារ

នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការ   គណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dE0iJDsRvEY

រដ្ឋសភាបើកសម័យប្រជុំដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c8pktyU8Sx4

ឆមាសទី១ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពង់ចាមល្អប្រសើរ បទល្មើសថយចុះ

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។ បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀនចំនួន ១១៣ករណី បើធៀបនឹងឆមាសទីឆ្នាំ២០២៤ ថយចុះ២៤ករណី ឃាត់ខ្លួនមនុស្ស២៩៩នាក់ ថយចុះ៩៤នាក់ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ១៤ករណី ឃាត់ខ្លួនមនុស្ស៦១នាក់បញ្ជូនទៅតុលាការ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aSv5O_RFOeM

ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ចំពោះការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND

ក្រសួងបរិស្ថាន បានសម្រេចពិន័យអន្ដរការណ៍ករណីពុំមានកិច្ចសន្យា ការពារ បរិស្ថាន បន្ទាប់ពីបានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំពោះការបំពុលបរិស្ថាន។ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវដំណើរការប្រព័ន្ធសម្អាតផ្សែងឡចំហាយឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជាប់ជាប្រចាំ និងត្រូវរៀបចំ និងចោះបំពង់ផ្សែងចេញពីឡចំហុយឥដ្ឋសម្រាប់ក្រុមការងារធ្វើការវាស់គុណភាពខ្យល់ចេញពីបំពង់ផ្សែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZdLtKW8IDMQ

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)សម្រេចការងារសាងសង់បាន៤១%

គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ ក្រោយបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ពេលនេះការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និង កិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព។

អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និង បន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកធានាបីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ។

បើតាមលោក ផន រឹម បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន៖តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន ១៧ខែហើយ ស្មើនឹង ៤០% នៃផែនការសាងសង់ ៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។

គម្រោងនេះ ត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ ដោយរំពឹងថា កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ។

ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lhvoyQ8ntck

កម្មវិធី“ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ

នៅរាត្រីថ្ងៃទី ១៨ ខែសីហា កម្មវិធី “ស្លាបសន្តិភាព”  ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន  ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2Y2kLOIlyNQ

ឯកឧត្តមអភិសន្តិបណ្ឌិត មាតុភូមិនិវត្តន៍ពីទីក្រុងហាណូយមកដល់កម្ពុជាដោយសុវត្ថិភាព

ទស្សនកិច្ច២ថ្ងៃនៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យដោយនាយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PXOasy8bm3Y

អនុប្រធានទី១អាជ្ញាធរមីន ក្រើនរំលឹកទាហានថៃឈប់ទន្ទ្រានចូលដីកម្ពុជានាំឱ្យផ្ទុះគ្រាប់មីននៅសល់ពីសង្គ្រាម

ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់សំបូរដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម និងមិនទាន់បានបោសសំអាតនៅឡើយ នាំឱ្យមាន គ្រោះថ្នាក់ជាយថាហេតុ។ ការបញ្ជាក់របស់ឯកឧត្តម លី ធុជ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DyFRBC3l4rw

រដ្ឋមន្រ្តីបរិស្ថាន ជំរុញការអន្តរាគមន៍ទប់ស្កាត់បន្ទាន់កុំឱ្យប្រេងហូរចូលប្រព័ន្ធទឹកធម្មជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ កន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូររថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាតទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសូងបរិស្ថាន មន្ទីរបរិស្ថានខេត្ត ឯកឧត្តមអភិបាលរងខេត្ត តំណាងរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/o_m6SNRXN1c

សម្ដេចតេជោ ស្នើឱ្យពិចារណាប្រយ័ត្នចាញ់កលសត្រូវរឿងពហិការផលិតផលកូកា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានណែនាំយ៉ាងដូច្នេះ នៅថ្ងៃទី១៨ ខែសីហានេះ ក្រោយការផ្ដាច់កុងត្រាជាមួយតារាចម្រៀងខ្មែរលោក វណ្ណដា របស់ក្រុមហ៊ុន កូកា កូឡា បានធ្វើឱ្យពលរដ្ឋខ្មែរមួយ ចំនួន ប្រកាសអំពាវនាវឱ្យមានការពហិការមិនប្រើប្រាស់ផលិតផលកូកា។ ការផ្ដាច់កុងត្រាជាមួយតាមចម្រៀងខ្មែរ លោក វណ្ណដា ដែលត្រូវបានគេជឿថា ធ្វើឡើងដោយសារតែពលរដ្ឋថៃ បានធ្វើយុទ្ធនាការមិនប្រើប្រាស់ផលិតផលកូកា ដោយសារ លោក វណ្ណដា គឺជាអ្នកផ្សព្វផ្សាយរបស់ក្រុមហ៊ុនកូកានេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rHbU3co0y8E

ក្រសួងបរិស្ថាន រកឃើញដើមឈើអាយុកាលចន្លោះពី១០ម៉ឺនទៅ២លានឆ្នាំស្រុកសេសាន

ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៍ នៃនាយកដ្ឋានតំបន់បេតិកភណ្ណ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tlJrG7-u_GQ

អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ថាកម្ពុជាដាក់មីនថ្មី

អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ថាកម្ពុជាដាក់មីនថ្មី។