លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានព្រលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាម ក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតាមបណ្តោយ ព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ផ្សាយបន្តផ្ទាល់: ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សូមទស្សនាការផ្សាយបន្តផ្ទាល់៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា ។
សូមទស្សនាព័ត៌មានពិស្ដារ៖
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាផ្ដល់ចំនួយឥតសំណងនូវថវិកាចំនួន ៣០៧,៧២០ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស សាលាបឋមសិក្សា អ៊ិ ជិ យិ គិ ត្រពាំងក្តុល និងបឋមសិក្សា ទួលខ្លុង ស្ថិតនៅក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
រាជរដ្ឋាភិបាលកម្ពុជាកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់ការងារ ដល់យុវជនជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពការងារ និងជំរុញសេដ្ឋកិច្ចជាតិ
ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញឲ្យកម្ពុជា និងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖
កំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងផ្លូវនិងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង មកដល់ ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការ មិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេល ជាង១ខែកន្លងមកនេះតែអ្វីយើងចង់បានគឺត្រូវបន្តធ្វើឱ្យសម្រេចបាន១០០ភាគរយនាពេលខាងមុខ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋទាំងសងខាង។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រជាពលរដ្ឋនៅឃុំព្រៃទន្លេស្រុកបន្ទាយមាសដែលមានភូមិសាស្ត្រជាប់ព្រំដែនប្រទេសវៀតណាមកំពុងមានការព្រួយបារម្ភជាខ្លាំងដោយសារតែប្រឡាយទឹកនៅឃុំព្រៃទន្លេ នេះរីងទឹកសាបអស់បែរជាទឹកប្រៃចូលវិញម្ដងធ្វើឲ្យអ្នកភូមិមានកង្វល់ពីការខ្វះទឹកសាបស្រោចស្រពដំដាំស្រូវប្រាំងរាប់រយហិកតាដែលជិតបានប្រមូលផល។
អ្នកភូមិ បាននិយាយប្រាប់ឲុ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថាប្រជាពលរដ្ឋនៅឃុំព្រៃទន្លេភាគច្រើនបានពឹងផ្អែកទៅលើប្រឡាយធំនេះ ដើម្បីយកទឹកមកស្រោចស្រពស្រែ។តែឥឡូវរីងអស់ហើយថែមទាំងហូរទឹកប្រៃចូលទៀតយកទៅស្រោចផលដំណាំអ្វីមិនបានទេ។គ្រាន់តែទឹកប្រៃចូលមកដល់ដើមកំប្លោកក្នុងប្រឡាយងាប់វាលអស់ហើយ។ប្រជាពលរដ្ឋបាននិយាយបន្តថាឥឡូវនេះពលរដ្ឋធ្វើស្រូវប្រាំងទាំងអស់បានបូមទឹកប្រហែលជិត១គីឡូម៉ែត្រយកមកដាក់ស្រូវដើម្បីកុំខាតបង់។ប្រជាពលរដ្ឋសំណូមពរឲ្យខាងធនធានទឹករួសរាន់ជួយអន្តរាគមន៍ផង និងជួយប្រមូលកំប្លោកចេញពីក្នុងប្រឡាយផងព្រោះរាក់អស់ហើយ។
នៅព្រឹកថ្ងៃដដែលនេះដែរ អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទរកមន្ត្រីធនធានទឹកដើម្បីសុំការពន្យល់ដែរតែមិនអាចទំនាក់ទំនងគ្នាបាន៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍