ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បន្តជម្រុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ ការរាយលួសបន្លា និងដាក់កង់ឡាន នៅតំបន់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទិសទី១ នៃយោធភូមិភាគទី៥ និងតំបន់ដទៃផ្សេងទៀតនៅព្រំដែន។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងប៉ារ៉ាថៃ និង តម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YmafmusGthQ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៏ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាសូមអំពាវនាវឱ្យថៃ សហការពន្លឿនបង្កើតក្រុមអង្កេតការណ៍អាស៊ាន ដើម្បីធានាបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិន្តរភាព។ ការបញ្ជាក់របស់លោកជំទាវនៅពេលនេះ គឺស្រប ពេលដែលយោធាថៃ ជាបន្តបន្ទាប់បានរំលោភទៅលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC គឺការមិនចល័តទ័ព និងការមិនដើរល្បាតចូលដែនអធិបតេយ្យភាពអ្នកដទៃ តែថៃនៅតែបន្តដើរល្បាតចូលទឹកដី កម្ពុជា និងបានជាន់មីនរងបួសជាដើម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hDHzTVW1YlA
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាបានដោះមីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាសំណល់ពីសង្គ្រាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ ជុំវិញហេតុការណ៍ទាហានថៃជាន់មីនផ្ទុះរងរបួសនៅតំបន់ប្រាសាទតាមាន់ធំកាលពីម្សិលមិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្ដិភាពនៅក្នុងពិភពលោក និងចូលរួមដោះមីនក្នុងបណ្ដាប្រទេសជាច្រើនក្រោមឆត្រអង្គការសហប្រជាជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Oi7CeIXewM
ព្យុះទី១១ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រ អាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រ កម្ពុជា។ ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HcvGoZ-b4SU
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MoFAIC) បានបញ្ជាក់ថា កម្ពុជា បានដាក់លិខិតដាច់ដោយឡែកចំនួន២ ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយជូនដំណឹងដល់ស្ថាប័នអន្តរជាតិកំពូលទាំងពីរ អំពីសកម្មភាពបង្កហេតុរបស់ប្រទេសថៃ ដែលរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃបទឈប់បាញ់កម្ពុជា-ថៃ។ ក្នុងលិខិតរបស់ប្រមុខកាទូតកម្ពុជា បានព្រមានថា សកម្មភាពទាំងនេះកំពុងបង្កើនហានិភ័យដល់បទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរួចទៅហើយរវាងកម្ពុជា និងថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foDeerV5_2k
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីពេលថ្មីៗកន្លងទៅ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប ដែលពិធីបុណ្យធ្វើនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RA0DLqRKawE
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែសីហានេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជា ដាច់ខាត ត្បិតកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I_kWPSI5AKc
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន ១៨រូប។ គិតមកទល់ពេលនេះ មានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1bzzvEY2STc
នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគវិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លានដុល្លារ, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលានដុល្លារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V2ZzPU_hswk
នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំពិធីធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZplPj_md3eU
ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយាធាកម្ពុជា និងយោធាភាគីថៃ និងបានជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងនេះ ជាអចិន្ត្រៃយ៍ ដើម្បីប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tC0zkK-dik
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះ សំណាលជាមួយនិស្សិតជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈសម្ដេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0jWefOvaAOU
បើតាមការបញ្ជាក់ពី ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលសកម្មភាពកំចាត់មានកម្ពុជាហៅកាត់ថា CMAC ឲ្យដឹងថា តាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមាន ជ័យ មានគ្រាប់បែកចំនួន១,៥៤៩គ្រាប់ដែលកងទ័ពថៃទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KcZUyyLn1-M
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរវរៈកងទ័ព២រូប ដែលមានរបួស កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ក្នុងការប្រយុទ្ធតតាំងពីការឈ្លានពានសត្រូវសៀម បណ្តាល ឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
អរគុណចំពោះវីរៈកងទ័ពរបស់យើងគាត់ពិតជាក្លាហានណាស់គាត់តម្រូវឲ្យទាហានសៀមសាររបងលួសចេញពីដែនដីខ្មែរ។ ប្រជាពលរដ្ឋខ្មែរសូមជូនពរឲ្យបងៗ មានសុខសុវត្ថិភាពនិងឲ្យមានជ័យជំនះឈ្នះអស់មារសត្រូវគ្រប់ទិសទី។ផ្កាយរណបអាមេរិកនិងម៉ាឡេស៊ីកំពុងតែតាមដាននិងចាប់យករូបភាពនិងព្រឹត្តិការណ៍ដែលកំពុងកើតឡើងរាល់ថ្ងៃនៅតាមព្រំដែនខ្មែរថៃនៅក្នុងពេលនេះហើយ។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍