All posts by មេគង្គ ប៉ុស្តិ៍

ឆមាសទី១ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិបានថយចុះចំនួន៣៦៨ករណី

នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិត្រូវបានបង្រ្កាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀបនឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត ៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3yY3E4-ic3U

កម្ពុជា-ឡាវ ឯកភាពគ្នាពង្រឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងឯកឧត្តម Sakhone Phommalath អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លើទឹកដីសៀមរាប-អង្គរ ភាគីទាំងពីរបានជជែក និងឯកភាពគ្នាពង្រឹង ពង្រីកលើការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ ក៏បានកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មានកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនេះបានយ៉ាងល្អ និងស័ក្តិសមយកជាគំរូ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួង ព័ត៌មានកម្ពុជា ដែលបានអញ្ជើញភាគីឡាវ ឱ្យមកចូលរួមកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយដ៏មានសារៈសំខាន់នាពេលនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ngxjoAPVvLU

ប្រតិបត្តិការយៈពេលជិត១ខែ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរឿងឆបោកជាង៣០០០នាក់ហើយ

ជនសង្ស័យនិងអ្នកពាក់ព័ន្ធជាង ៣០០០នាក់ហើយ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ក្នុងកិច្ចប្រឹងប្រែងបោសសម្អាតក្រុមឆបោកតាមអនឡាញ (online scam) របស់សមត្ថកិច្ចនិងអាជ្ញាធរចម្រុះ ដោយនៅថ្ងៃទី២២ កក្កដា ជនពាក់ព័ន្ធជិត ១៣០នាក់ ត្រូវបានរកឃើញនៅខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aAgRxuS1Tpo

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តមោះមុតប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9JJZpq7cDWk

ព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ

ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៏ថា ព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាព័ត៌មាន ជាពិសេសព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម បានជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ»។ នេះជាការបញ្ជាក់របស់ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dIpsxV9mrGI

កម្ពុជាលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានឆ្នាំ២០២៥

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៏ថា លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ (ARDEX-25) ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីអ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hEPrIDtftKs

ពិធីចុះ MoU រវាងអាជ្ញាធរមីននិងសាកលវិទ្យាល័យ Lancashire

អាជ្ញាធរមីន និងសាកលវិទ្យាលេនកាហ្សៀរនៃចក្រភពអង់គ្លេស ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ច ប្រតិបត្តិការសកម្មភាពមីន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i3Ors5dSx8g

រដ្ឋមន្ត្រីព័ត៌មាន ស្នើឱ្យពិភាក្សាលើគោលការណ៍រួមគ្នាសម្រាប់ក្រមសីលធម៌ AI លើវិស័យសារព័ត៌មាន

ថ្លែងក្នុងសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យសមាជិកសន្និសីទកំពូល ស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ រួមគ្នាចាប់ផ្តើមការពិភាក្សាលើគោលការណ៍រួមគ្នាមួយសម្រាប់ក្រមសីលធម៌ AI ក្នុងវិស័យសារព័ត៌មាន ដែលគាំទ្រដល់តម្លាភាព យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។ នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យប្រជាជាតិទាំងអស់ ដែលតំណាងនៅទីនេះឱ្យទទួលយកគំនិតផ្តួចផ្តើមជាតិស្រដៀងគ្នានេះ និងដើម្បីចែករំលែកការអនុវត្តល្អបំផុតតាមរយៈវេទិកានានាដូចជាកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cicQ9OPeHgc

ក្រុមហ៊ុន Minebea Mitsumi Inc. នឹងបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់

លោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. បានបញ្ជាក់ថាជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថាក្រុមហ៊ុននឹងបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឱ្យរូបលោកចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oShH4WoqX4U

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ជំរុញឲ្យពលរដ្ឋប្រញាប់នាំកូនដែលមានគ្រុនក្តៅទៅកាន់មណ្ឌលសុខភាព

លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានមានប្រសាសន៍លើកឡើងថា យោងតាមរដូវការនេះគឺជារដូវស្សាបានចូលមកដល់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យសត្វមូសងាយនឹងបន្តពូជនៅក្នុងការកើតកូនពូនជាចៅទៅតាមថ្លុកកំប៉ុង កង់ឡាន ពាងទឹកដែលមិនស្អាតឬក៏កំប៉ុងដែលមានទឹកដក ទាំងនេះគឺជាមូលហេតុបង្កឲ្យកើតមានពពួកមូសខ្លាយ៉ាងច្រើនដែលចូលទៅខាំមនុស្សជាពិសេសគឺកុមារាកុមារីតែម្ដង ដែលបង្កហេតុធ្វើឲ្យមានជំងឺ.គ្រុនក្តៅជំងឺគ្រុនចាញ់.និងជាពិសេសនោះគឺជំងឺគ្រុនឈាមតែម្ដង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b2qrIBdz5xg

ឯកឧត្តម គន់ គីម សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍ គត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា វីរភាពដ៍អង់អាចក្លាហានរបស់អតីតយុទ្ធជនយុទ្ធនារី របស់យើង ពិសេសសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានយកជីវិតធ្វើដើមទុន ដើម្បីទៅប្ដូរយកសន្តិភាព និងក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេច ទើបយើងមានសុខសន្តិភាព រហូតដល់ថ្ងៃនេះ ។ មានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ទីស្នាក់ការ សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​ https://youtu.be/uhLvNZ9kEp4

សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA)។ សន្និសីទនេះរៀបចំធ្វើឡើងនា សណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកទណ្ឌសាស្ត្រចូលរួមផ្ទាល់ប្រមាណជិត៥០០នាក់ និងតាមអនឡាញជិត៤០០នាក់។ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ព្រោះបានលើកឡើងនូវសកម្មភាពការងាររបស់សមាគម ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T4Sfpzfhgmc

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ

ធនាគារ វីង (ខេមបូឌា) បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យកាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c3i36h-Eke8

ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំត្រៀមទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា-ឡាវ-វៀតណាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២ ។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។យោងតាមរបាយការណ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1-HviNWJew8

យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក» សម្រេចបានប្រហែល 94% សម្រាប់ឆមាសទី១ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤%  នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LG7FUY4p03E