All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងការពារជាតិ ថ្កោលទោសចំពោះអំពើឈ្លានពានដោយចោរសៀមមកលើខេត្តពោធិ៍សាត់

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយថៃ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NWCvh0rGiqY

អ្នកនាំពាក្យក្រសួងការពារជាតិ​ ថាថៃកំពុងរំលោភច្បាប់អន្តរជាតិ

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៏នៃការឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា លោកជំទាវ ម៉ាលី សុជាតា អ្នកនំាពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ថៃបានរំលោភច្បាប់អន្តរជាតិស្តីពីការហាម ឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p-6iECc-DL8

អ្នកនាំពាក្យរាជរដ្ឋាភិបាល ថាកងទ័ពរបស់កម្ពុជាឈរយ៉ាងរឹងមាំការពារបូរណភាពដែនអធិបតេយ្យភាព

ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានការវិវត្តន៏ការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កងទ័ពរបស់កម្ពុជា បានឈរយ៉ាងរឹងមាំការពារបូរណភាពដែនអធិបតេយ្យភាពរបស់ខ្លួន មិនឱ្យសត្រូវមកឈ្លានពានកម្ពុជាបានឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PHHmKWV99UE

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌

ការបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត“។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PHHmKWV99UE

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ ការប្រើប្រាស់កាំភ្លើងខ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U2Ojm0MTFYg

អាជ្ញាធរមីនថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ ព្រំដែនក្នុងទឹកដីកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c7wix5VaTgI

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០បានបិទបញ្ចប់ដោយជោគជ័យ

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកភាពជោគជ័យនៃកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះថា ជាកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាជាមួយតំបន់ និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត ដែលកំពុងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tp_OymV9em4

អ.វ.ត.ក. ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អ.ម.ត

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងការយល់ដឹងពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ពិសេសព្រឹត្តិការណ៍សោកនាដកម្មនៃសម័យខ្មែរក្រហម និងដំណើរឆ្ពោះទៅរកការផ្សះផ្សាជាតិ និងការកសាងនីតិរដ្ឋ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fBpGYDk4tcc

កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ

តាមរយៈហ្វេសប៊ុកផេកផ្លូវការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺក្រោយពីកងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ កម្ពុជា តែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយ តបដោយកម្លាំងប្រដាប់អាវុធប្រឆាំង នឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ImMqZW3j4IQ

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គលេខ៤ក្នុងកំពែងទី១របស់ប្រាសាទបាគង

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៤ ដែលស្ថិតនៅក្នុងកំពែងទី១ ផ្នែកខាងត្បូងប្រាង្គកណ្តាលនៃប្រាសាទបាគង ដោយប្រើរយៈពេល៦ខែ ចាប់ផ្តើមពីខែឧសភា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ បច្ចុប្បន្នប្រាង្គនេះ មានហានិភ័យដោយកត្តាមួយចំនួនបណ្តាលឱ្យតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល មានភាពខូចខាតធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះជាបន្ទាន់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UQeUUIdqPxs

រដ្ឋមន្រ្តីសុខាភិបាល ចូលរួមពិធីដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ

គោលបំណងនៃការរៀបចំប្រព័ន្ធកត់ត្រាបញ្ជីជំងឺមហារីកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺមហារីក ដោយទិន្នន័យជំងឺមហារីកនាពេលបច្ចុប្បន្ន និងការព្យាករណ៍នាពេលអនាគត នឹងប្រើប្រាស់សម្រាប់គាំទ្រក្នុងការសម្រេចចិត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តសម្រាប់ការបង្ការ ការរកឃើញទាន់ពេលវេលា ការគ្រប់គ្រងគ្លីនិក និងការថែទាំសម្រាប់អ្នកជំងឺមហារីក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1OuhpnipAPQ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិស្តីពីការវាយប្រហាររបស់ភាគីថៃមកលើកម្ពុជា

ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការវាយប្រហាររបស់ភាគីថៃមកលើកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះដោយថៃជាអ្នកចាប់ផ្តើមបើកការវាយប្រហារមុន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UVZ6PyQJ0AA

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ(Video Inside)

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ និងបានចាត់ទុកទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/8WLmWgnC-8U

ការផ្ទុះសង្រ្គាមរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ គឺផ្តើមចេញពីទាហានថៃបាញ់ មកលើកងទ័ពកម្ពុជាមុន(Video Inside)

ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ការផ្ទុះសង្រ្គាមរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ គឺផ្តើមចេញពីទាហានថៃបាញ់ មកលើកងទ័ពកម្ពុជាមុន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។

សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5u1wPYjZhgk

យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ

ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើក9និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2J5c28Gcvak