ចំពោះប្រជាពលរដ្ឋស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង ឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការងារនេះចាំពិភាក្សាជាមួយនឹងប្រធានការិល័យអប់រំខណ្ឌបន្ថែមទៀតថាយើងអាចដំឡើងពីអនុទៅវិទ្យាល័យបានដែរឬអត់ ព្រោះជាបច្ចេកទេសរបស់សាលា និងក្រសួងអប់រំ។ ក្រសួងអប់រំបានសមាហរណកម្មត្រឹមតែអនុវិទ្យាល័យនោះទេ ហើយត្រូវដំឡើងជាវិទ្យាល័យ ដូច្នោះត្រូវជជែកគ្នានូវលក្ខខន្តិកៈច្រើន។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោក នួន ពុទ្ធារ៉ា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលស្វាគមន៍លោក Hiroaki Sakai អគ្គលេខាធិការកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា ចំពោះការចុះពិនិត្យទីតាំង សម្រាប់ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធរវាង ប្រតិភូយុវជនកាកបាទក្រហម ជប៉ុន និងកម្ពុជានៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។
សូមទស្សនាព័ត៌មានពិស្ដារ៖
យោងតាមរបាយការណ៍ស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានឲ្យដឹថា កិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ នៃវេទិកាតំបន់អាស៊ានលើកទី២៧ ឬហៅកាត់ថា ARF-HDUCIM នាពេលនេះ សាកលវិទ្យាល័យការពារជាតិ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយសាលាបណ្ឌិត្យសភារយោធានៃប្រទេសកាណាដា និងជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អង្គការអភិវឌ្ឍន៍ហូឡង់ SNV ប្រចាំនៅកម្ពុជាសហការជាមួយអាជ្ញាធស្រុកបសេដ្ឋ និងដៃគូអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការស្រុកបរសេដ្ឋ ជាស្រុកគ្មានផ្សែងទីពីររបស់កម្ពុជា ក្រោមកម្មវិធីភូមិគ្មានផ្សែង (SFV) ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងលោក Bastiaan Teune នាយកស្តីទីប្រចាំប្រទេស និងជាអ្នកដឹកនាំវិស័យថាមពលរបស់អង្គការអភិវឌ្ឍន៍ហូឡង់ SNV ។
សូមទស្សនាព័ត៌មានពិស្ដារ៖
រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយនឹងគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួ ចុះពិនិត្យសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ដែលការគាំទ្រភាពជាដៃពីគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដំណាក់កាលទី៤។ ការចុះពិនិត្យ ក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖
របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជន ជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការ អត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជន សង្ស័យជាស្ត្រី។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឆ្លើយតបនឹងសំណូមពរនេះឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានណែនាំឱ្យសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ យកសំណើរនេះពិចារណាថាតើអាចទទួលថ្លៃបង់សេវាសំរាមរបស់ប្រជាពលរដ្ឋពីការបង់ប្រាក់ដុល្លារទៅជាប្រាក់រៀលវិញបានដែរឬទេ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា។
សូមទស្សនាព័ត៌មានពិស្ដារ៖
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានបើកសិក្ខាសាលាស្តីពី “សេចក្តីព្រាងច្បាប់សន្តិសុខជីវសាស្ត្រ” ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជានាយក វិទ្យាស្ថានស្រាវជ្រាវសារធាតុគីមី និងលោក Thomas Brown សហប្រធានកម្មវិធីសម្រាប់ការអនុវត្តនៅថ្នាក់ជាតិ (VERTIC) ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។
សូមទស្សនាព័ត៌មានពិស្ដារ៖
កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ- ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យប្រវែងជាង ៣៥ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣៦,៧% ហើយ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយតបចំពោះអ្នកដែលចង់ឱ្យកម្ពុជា ផ្ទុះអាវុធក្រោយមានហេតុការណ៍ទាហានថៃ បាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់។ សម្តេចបានពន្យល់ថា បើសិនជាកម្ពុជាផ្ទុះអាវុធត្រឡប់ទៅវិញ នោះនឹងមានមនុស្សស្លាប់កាន់តែច្រើនទាំងភាគីកម្ពុជា និងថៃ ហើយបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ នឹងត្រូវបំផ្លាញថែមទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្ដអំពាវនាវប្រជាពលរដ្ឋ ចូលរួមជាមួយរជរដ្ឋាភិបាល ដើម្បីបន្ដអភិវឌ្ឍន៍ខឿនការពារជាតិ ដោយសម្ដេចបានបញ្ជាក់ថា មិនត្រឹមតែរាជរដ្ឋាភិបាលនោះទេ ដែលមានតួនាទីការពារជាតិ គឺប្រជាពលរដ្ឋក៏មានតួនាទីការពារជាតិដូចគ្នា។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍