មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បីរាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បីសង្គ្រោះអាយុជីវិតកុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីស្មារតី និងសាមគ្គីភាព “ខ្មែរស្រឡាញ់ខ្មែរ” និងការជួយសង្គ្រោះអាយុវជីវិតរបស់កុមារ ដែលជាទំពាំងស្នងឫស្សី។
សូមទស្សនាព័ត៌មានពិស្ដារ៖
បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺ ដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំ និងដោះស្រាយជម្លោះព្រំដែន។ ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្តចុះជួបសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ៧៦១ គ្រួសារ ដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន៤៣៤ គ្រួសាររស់នៅក្នុងក្រុងបូកគោ ខេត្តកំពត ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម អូលីវៀរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅ ទីស្តីការក្រសួងការពារជាតិ។ ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងបារាំង មានតាំងយូរលង់មកហើយ ទាំងបច្ចុប្បន្ន និងទៅអនាគត នៅតែបន្ត ជាពិសេសនៅលើវិស័យការពារជាតិរបស់កងទ័ពយើងទាំងពីរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនិងទស្សនាតំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍សំបូរព្រៃគុក សហគមន៍ស្វាយចន្ទី ដំឡូងមី និងចិញ្ចឹមជ្រូក ក្នុងមូលដ្ឋានស្រុកប្រាសាទសំបូរ ក្នុងគោលដៅស្វែងយល់អំពីជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដើម្បីរួមចំណែកធ្វើឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ មានប្រាក់ចំណូលនិងប្រាក់ចំណេញច្រើនជាងមុន មានសុខភាពល្អ និងមានលទ្ធភាពអាចឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់។
សូមទស្សនាព័ត៌មានពិស្ដារ៖
យោធាកម្ពុជា ទាត់ចោលការផ្សាយព័ត៌មានថៃ អំពីការប្រើអគារកាស៊ីណូជាមូលដ្ឋានប្រតិបត្តិការដ្រូន និងចាត់ទុកជាការប្រឌិត បង្វែកំហុសខ្លួន។
អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញមកបញ្ជាក់ថា ពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងវៀតណាម ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញមកបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ
សូមទស្សនាព័ត៌មានពិស្ដារ៖
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនិងការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់ គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋាភិបាលអាល្លឺម៉ង់សម្រេចផ្តល់កម្ចីឱ្យកម្ពុជាចំនួន ៤៧,៥ លានអឺរ៉ូ ប្រហាក់ប្រហែលប្រមាណ ៥៥លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ។ ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមពៀងរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជាឡាវ និងវៀតណាម នាថ្ងៃទី១៩ ខែវិច្ឆិកា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ដោយបេសកកម្មចម្បងរបស់ពិព័រណ៍នេះ គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
សូមទស្សនាព័ត៌មានពិស្ដារ៖
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍