ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ចូលរួមពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ចូលរួមពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធ និងថ្កោលទោសចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)។
កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។
ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកវេទិការួមគ្នាលើកទី១៦ រវាងរដ្ឋ និងឯកជនក្នុងតំបន់អាស៊ី ដែលរៀបចំឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិនីយកម្មស្តង់ដាររថយន្តជប៉ុន ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៨១១ គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ បានប្រារព្ធពិធីដង្ហែក្បួន យុទ្ធនាការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ដើម្បីទប់ស្កាត់លុបបំបាត់ព័ត៌មានមិនពិតព័ត៌មាន បំភ្លើស ព័ត៌មានធ្វើឲ្យមានការយល់ច្រឡំ ដែលកំពុងរីកសាយភាយនៅក្នុងបណ្ដាញសង្គម។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំថ្នាក់ដឹកនាំ មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដើររួមគ្នាក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ ការដើររួមគ្នានេះ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ពង្រឹងប្រសិទ្ធភាពការងារ ពង្រឹងស្មារតីការងារជាក្រុម បង្កើនភាពស្និទ្ធស្នាល និងបង្កើនភាពសុខដុមរមនា ក្នុងស្ថាប័នអាជ្ញាធរមីន។
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញអំពី វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖
បងប្អូនមានបញ្ហាឈឺក្រពះមែនទេ? ថ្ងៃនេះយើងមកស្វែងយល់អំពីបញ្ហានិងមូលហេតុនៃការឈឺក្រពះជាមួយវេជ្ជបណ្ឌិត ប៉ុន ម៉ារីណា ទាំងអស់គ្នា។
សូមទស្សនាព័ត៌មានពិស្ដារ៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវលេខ៣៧០ ប្រវែង ៦៣០០ម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ពិធីសម្ពោធបើកករដ្ឋានសាងសង់ផ្លូវនេះ បានប្រព្រឹត្តទៅជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០៤០០ម នៅក្នុងខេត្តត្បូងឃ្មុំ ទាំងមូលផងដែរ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។
សូមទស្សនាព័ត៌មានពិស្ដារ៖
មហាជនមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន។
សូមទស្សនាព័ត៌មានពិស្ដារ៖
ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។
សូមទស្សនាព័ត៌មានពិស្ដារ៖
កម្ពុជា បដិសេធដាច់ខាត ចំពោះរាល់ការចោទប្រកាន់ណាមួយរបស់ថៃ ដែលថា យោធាកម្ពុជា បានដាក់មីនថ្មី។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជម្រាបប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគីទៅវិញ។
បេក្ខជន បេក្ខនារីចំនួន៣០រូប បានឈ្នះរង្វាន់ក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា «អំណោយសុខភាពពីធម្មជាតិ» ក្នុងចំណោមបេក្ខជនចូលរួមប្រកួតប្រមាណជិត១ពាន់នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖