All posts by មេគង្គ ប៉ុស្តិ៍

ប្រទះឃើញអណ្តើកសមុទ្រប្រភេទល្មិច ឡើងមកទំលាក់ពងកូននៅលើកោះពូលូវ៉ៃ

អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ កាលពីសប្តាហ៏មុនបានប្រទះ ឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រ ចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់ លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xiseEs6fucw

ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8e27uz-c1ko

មន្ត្រីបសុព្យាបាលខេត្តកំពង់ធំ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីនៅស្រុកតាំងគោក

លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ភ្នាក់ងារសុខសត្វភូមិ ដោយមានកិច្ចសហការពីលោកអភិបាលរង នៃគណៈអភិបាលស្រុកតាំងគោក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកតាំងគោក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vpfwcXzPthY

ឯកឧត្តមអភិសន្តិបណ្ឌិត សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជន

ថ្លែងក្នុងពិធីបិទវគ្គជំនាន់ទី៣ និងបើកវគ្គជំនាន់ទី៤ នៃវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនឹងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ឬភាសាចិន ដល់យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាពដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xBlOP3_R37c

ឯកឧត្តម អ៊ូច បូរិទ្ធ ថ្លែងក្នុងសភាប្រើភាសាបារាំងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំងនិងជាអនុប្រធានសភាប្រើភាសាបារាំងបានថ្លែងប្រាប់ដល់ប្រធាន សមាជិក សមជិកា ក្នុងសភាប្រើភាសាបារាំងអំពីបញ្ហាដែលប្រទេសថៃរំលោភដែនអធិបតេយ្យកម្ពុជានិងមិនគោរពយុត្ថាធិការតុលាការអន្តរជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AqCKJ-U0nlo

កាកបាទក្រហមកម្ពុជាផ្តល់ការឧបត្ថម្ភដល់កុមារកំព្រានិងចាស់ឥតទីពឹងនៅអង្គការសង្គ្រោះជនអស់សង្ឃឹម

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកជំទាវ  ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ និងសហការីចុះមកសួរសុខទុក្ខ ដោយភ្ជាប់មកជាមួយនូវស្បៀងអាហារ-សម្ភារៈ និងថវិកា ព្រមទាំងរៀបចំអាហារសាមគ្គីមួយពេលជូនដល់បុគ្គលិក កុមារកំព្រា ចាស់ឥតទីពឹង ចំនួន៣២៨នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6iki_ao4xR4

សម្តេចតេជោ ស្នើថ្វាយព្រះមហាក្សត្រតែងតាំង លោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា

សម្តេចតេជោ បានស្នើថ្វាយទៅព្រះមហាក្សត្រ តែងតាំង លោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា ដែលនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា។សម្តេចបានលើកឡើងថា សម្តេចបានសម្រេចក្រាបបង្គំទូលស្នើសុំព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ  តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សារបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា និងសម្តែងនូវក្តីរំពឹងទុកថា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1qwsQZiFdZI

កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានយុវជនជាស្នូល

ក្នុងឱកាសនៃជំនួបឯកឧត្តម ឈិន ចូវ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uqhvsaZknfQ

កម្ពុជាជំរុញការអនុវត្តថាមពលឆ្លាតវៃ លើអគារពាណិជ្ជកម្មឱ្យបានចំនួន១៩ភាគរយនៅឆ្នាំ២០៣០

កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន ១៩% នៅឆ្នាំ២០៣០។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K-42FXEDDMQ

រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំឭកគណៈវិជ្ជាជីវៈសុខាភិបាលពិនិត្យឱ្យម៉ត់ចត់មុនចេញអាជ្ញាបណ្ណ

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំទៅគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rvXDhcClAJE

រដ្ឋសភាបានអនុម័តសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣

ការអនុម័តទៅលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែររូបណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជានិងប្រជាពលរដ្ឋខ្មែរដោយគប់គិតជាមួយបរទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hMKh5BFNS0o

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌២០០គ្រួសារជូនសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

ពិធីប្រគល់-ទទួលនេះមានការចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី មុំ ពុទ្ធីតា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជា ខេត្តឧត្តរមានជ័យ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AIcIDqMsyb0

សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ គ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖

១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។

៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ២៣ កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ១៧៨ កន្លែង និងស្ថាបនា សម្រេចជាស្ថាពរនូវថ្នល់បេតុងបង្រៀរទឹក សរុប ចំនួន ១០ កន្លែង ស្មើនឹង ២២១,៨០ ម៉ែត្រ។

៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១៧៦,៥០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវ ទទឹង ២០ ម៉ែត្រ បានប្រវែង ១៥១,២០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង ១២៤.៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរ ប្រវែង ៨៥,៩០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៥៣,៣០% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។

៥. ចំពោះមុខនេះ ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្ត ជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំងគឺ សម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់ ។

៦. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និង បន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាបន្តបន្ទាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RGAyLo6dtIU

កាកបាទក្រហមកម្ពុជានិងរដ្ឋបាលខេត្តបាត់ដំបង សហការរៀបចំព្រឹត្តិការណ៍ ម=ម

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅខេត្តបាត់ដំបង ដែលសហការណ៍រៀបចំដោយកាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់(ម=ម ឬ U=U) ចាប់ផ្តើមពីបរិវេណរង្វង់មូលវិមានឯករាជ្យ កាត់តាមផ្សារណាត់ ឆ្លងស្ពានថ្មថ្មី ឆ្ពោះតាមផ្លូវជាតិលេខ៥ ហើយឆ្ពោះទៅកាន់មន្ទីរពេទ្យរកា ឃុំរកា ខេត្តបាត់ដំបង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SlHi4-kOCyI

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម

លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសង ខាង ជញ្ជាំង និងដំបូលជាដើម។

ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ  ហើយជំនួសដោយឥដ្ឋថ្មី និងប្រើប្រាស់ឥដ្ឋចាស់ដែលរលុះធ្លាក់ខ្លះ ដែលនៅមានគុណភាពដើម្បីពង្រឹងផ្នែកដែលខូចខាតឱ្យរឹងមាំឡើងវិញ។ បិទកំបោរបាយអរនៅតាមមុខតំណនៃឥដ្ឋដែលបាត់បង់សារធាតុបាយអដើម្បីការពារជម្រាបទឹក ការពារសត្វល្អិត ស្មៅ និងរុក្ខជាតិផ្សេងៗ ដែលបង្កជាកំណកដីនាំឱ្យឥដ្ឋពុកបន្តទៀត។

ចំណែកជញ្ជាំងផ្នែកខាងត្បូងដែលមានហានិភ័យខ្ពស់ បណ្តាលមកពីពុកផុយជើងក្រោម និងរលុះឥដ្ឋ ធ្វើឱ្យជញ្ជាំងមានសភាពស្តើង និងខ្សោយខ្លាំង ត្រូវជួសជុលចាប់ពីជើងជញ្ជាំងរហូតទៅដល់ក្បាំងជញ្ជាំងផ្នែកខាងលើ ដែលមានស្នាមព្រិលជារាងបង្អួចនិងមានរន្ធខ្យល់នៅលើជញ្ជាំង រក្សាតាមលំនាំដើម តាមអនុសាសន៍ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

លោក រស់ វិសុទ្ធ បញ្ជាក់ទៀតថាប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានគ្រោះថ្នាក់ខ្លាំងនៅផ្នែកជើងជញ្ជាំងខាងក្រោម បណ្តាលមកពីទឹកភ្លៀងជ្រាបចូលទៅក្នុងស្រទាប់ឥដ្ឋ បន្តិចម្តងៗ ធ្វើឱ្យជញ្ជាំងឥដ្ឋចុះខ្សោយ រួមជាមួយការបៀមសំណើមនៅផ្នែកខាងលើ ដោយកត្តាស្មៅ និងរុក្ខជាតិដុះចាក់ឬសផងបានធ្វើឱ្យឥដ្ឋកាន់តែពុកផុយ និងរលុះធ្លាក់។

កាលពីឆ្នាំ២០២៤ កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម រួចរាល់ដោយជោគជ័យនិងបានរឹងមាំឡើងវិញ ឱ្យរួចផុតពីហានិភ័យនានាមកហើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/peb_zAyxAYA