All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញការណែនាំដល់អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ(Video Inside)

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញការណែនាំដល់អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួន ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/a5ydjd0UR3w

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថានគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យទេតែដើម្បីសុវត្ថិភាពចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។ បន្ថែមលើនេះ ការបើកបរលើសល្បឿនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែទទូចសូមឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l8SGBC1W5B8

គម្រោងវិនិយោគថ្មីត្រូវបានអនុម័តដោយបង្កើតការងារដល់ពលរដ្ឋកម្ពុជាជាង៤ម៉ឺនកន្លែង

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H_dI6M_kw_4

អ.វ.ត.ក. នឹងរៀបចំទិវាសប្តាហ៍បណ្ណសារអន្តរជាតិឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩-១៣ ខែមិថុនា

កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែមិថុនា នៅមជ្ឈមណ្ឌលធានធាន អ.វ.ត.ក. ជាប់ទីស្តីការគណៈរដ្ឋមន្ត្រី។ ទិវាសប្តាហ៍បណ្ណសារអន្តរជាតិឆ្នាំ២០២៥នេះ ផ្ដល់ឱកាសដល់សាធារណជន អាចចូលរួមបានដោយសេរីនៅក្នុងកម្មវិធីជាច្រើន។ ក្នុងកម្មវិធីនេះ មានការតាំងពិព័រណ៍សម្ភារៈ និងឯកសារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម ហើយត្រូវបានរក្សាទុកក្នុងបណ្ណសាររបស់ អ.វ.ត.ក.។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wcuuG4hR840

រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្តពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលសាធារណរដ្ឋកូរ៉េ

‎ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥– ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា  បាននាំយកអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត និងសម្ភារៈប្រើប្រាស់ ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kv_U2-Tpuks

កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិការពារសមុទ្រ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា បានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការ គ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g6iYVXx2WuA

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ebl_BbLrrkE

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YigobyFxLeA

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញគណនី Tik Tok ឈ្មោះ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញគណនី Tik Tok ឈ្មោះ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/oFOa3CB96lY

អ្នកឆ្លងព្រំដែនកម្ពុជា ថៃ ច្រកប៉ោយប៉ែតកកស្ទះខ្លាំងចាប់ពីខាងច្រកទ្វារព្រំដែនថៃរហូតដល់ខាងច្រកទ្វារព្រំដែនកម្ពុជា(Video Inside)

ដោយ៖នីមវណ្ណា

(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋដែលជាអាជីករនិងភ្ញៀវទេសចរណ៍ធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥នេះមានការកកស្ទះនៅត្រង់ចំណុចវ៉ៃត្រាប៉ាស្ព័រ(VISA)និងបោះត្រាលើប័រដឺផាស់(Border Pass)ក្នុងទឹកដីថៃរហូតមកដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។នេះបើតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។មន្ត្រី អន្តោប្រវេសន៍រួបនោះបញ្ជាក់ថាៈការកកស្ទះនៅព្រឹកថ្ងៃទី១០ នេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទៅទឹកដីថៃ។

សូមបញ្ជាក់ថាៈច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោ
​ភាគីនិងកែសម្រូលម៉ោងចេញចូល។គឺខាងភាគីថៃបើកឲ្យចេញចូលទៅនៅម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង៩ព្រឹកហើយបិទមិនឲ្យធ្វើដំណើរចេញចូលនៅម៉ោង៤ល្ងាចដូចគ្នាទៅនិងភាគីថៃដែរ។កន្លងមកសភាពការណ៍ធម្មតាច្រកទ្វារអន្តរជាតិបានបើកដំណើរការឲ្យភ្ញៀជាតិនិងអន្តរជាតិរួមទាំងអាជីវករដែលទៅលក់ដូរនៅផ្យាររោងក្លឿប្រទេសថៃនៅម៉ោង៦ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់នៅម៉ោង១០យប់។

មន្ត្រីប្រចាំច្រកទ្វារបញ្ជាក់ថាៈសំរាប់លិខិតឆ្លងដែនជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៍។ចំណែកប័ណ្ណព្រំដែនក៏បានរយៈពេលមួយ

សប្ដាហ៍ដូចគ្នា។
កន្លងទៅលិខិតឆ្លងដែនទេសចរណ៍ខ្មែរ ខាងភាគីថៃគេអនុញ្ញាតិឲ្យ៦០ថ្ងៃរីឯខាងកម្ពុជាយើងវិញគឺបានអនុវត្តន៍ដូចគ្នាទៅហ្នឹងភាគីថៃដែរ ចំពោះជនជាតិថៃដែលចូលមកកម្ពុជានេះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/18X0F8821ns

ការជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលានឹងបញ្ចប់នៅដំណាច់ខែកក្កដានេះ

រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ៩០ ភាគរយហើយ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទ បេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។
កាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទ បេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Jmg_G5KQtow

កាកបាទក្រហមកម្ពុជាបាននាំយកទេយ្យទានវេរប្រគេនព្រះសង្ឃនៅវត្តកែវសិក្ខាគិរីស្វារៈ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រើកិច្ចការងារផ្សេងៗនៅក្នុងវត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/58-fnDgyQog

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នៅផ្លូវថ្មើរជើងចតុមុខទទួលបានការគាំទ្រពីសាធារណ:ជនយ៉ាងច្រើនកុះករ

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខ (Walk Street)នារាត្រីនោះដែរ។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-my7jI0k8Wo

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0e8wk6WYrYI

ខួបគម្រប់ ៦៥ឆ្នាំ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផលប្រយោជន៍ពលរដ្ឋទំាងសងខាង

ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេល នេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណង មិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទាំងពីរ និងសកលលោកផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VEDYERPc6e0