សេអ៊ូល ៖ កូរ៉េខាងជើងនៅថ្ងៃនេះបានធ្វើការព្រមានខ្លាំងៗជាថ្មីម្តងទៀតប្រឆាំងជុំវិញការធ្វើសមយុទ្ធយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបាននិងកំពុងតែប្រព្រឹត្តទៅរបស់សម្ព័ន្ធមិត្តទាំងពីរ ដោយអះអាងថា ខ្លួនត្រៀមរួចជាស្រេចក្នុងការចាត់វិធានការតបតដោយឥតមេត្តា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់។
អ្នកនាំពាក្យយោធាកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា «អាមេរិកគួរតែទទួលខុសត្រូវទាំងស្រុង សម្រាប់វិនាសកម្ម ដែលនឹងបង្កឡើងដោយសារតែល្បែងសង្គ្រាមដ៏ធ្វេសប្រហែសរបស់ខ្លួន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បានសម្រេចជ្រើសរើសយកការប្រឈមមុខផ្នែកយោធាជាមួយយើង»។
ជាមួយគ្នានេះកូរ៉េខាងជើងបានចាត់ទុកសកម្មភាពយោធានេះគឺជាការហាត់សមមួយ ដើម្បីឈ្លានពានទៅលើប្រទេសខ្លួន ខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានអះអាងជាដដែលៗថា វាគឺជាការបង្កើនសមត្ថភាពការពារខ្លួនប៉ុណ្ណោះ។
តាមទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា យោធាកូរ៉េខាងជើង ដែលឈរជើងនៅតំបន់ Panmunjom បានលើកឡើងថា សហរដ្ឋអាមេរិកបានព្រងើយកន្តើយចំពោះការព្រមានរបស់ខ្លួន ក្នុងការជ្រើសរើសដើរផ្លូវត្រឹមត្រូវហើយបានគំរាមថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលរងការដាក់ទោសទណ្ឌដោយគ្មានមេត្តាជាក់ជាពុំខាន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះយោធាអាមេរិក-កូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើសមយុទ្ធរួមរយៈពេល១០ថ្ងៃ ដោយមានការចូលពីកងទ័ពអាមេរិកប្រមាណ ១៧,៥០០នាក់ និងកងទ័ពកូរ៉េខាងត្បូងប្រហែល ៥០,០០០នាក់៕


រាជធានីភ្នំពេញ ៖ តាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ដែលថ្ងៃទី២ នៃការប្រឡងបាក់ឌុប ស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗ មានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ ដោយពុំមានការយកសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡងឡើយ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលវិទ្យាល័យច្បារអំពៅរាជធានីភ្នំពេញ។
ចំពោះដំណើរការសំណេរនាព្រឹកនេះមានពីរមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា)៕

អេស្ប៉ាញ ៖ ប៉ូលិសអេស្ប៉ាញបញ្ជាក់ថា ជនសង្ស័យឈ្មោះ Younes Abouyaaqoub ដែលបានបើករថយន្ដបំបុកសម្លាប់មនុស្ស១៥នាក់ នៅក្នុងទីក្រុងបាស់សេឡូណា កាលពីសប្ដាហ៍មុនត្រូវបានកម្លាំងប៉ូលិសបាញ់ស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៧ នាសប្តាហ៍មុន មានបុរសម្នាក់បានបើករថយន្តដឹកទំនិញមួយគ្រឿង បំបុកចូលហ្វូងមនុស្សនៅលើដងផ្លូវមួយដែលសម្បូរទៅដោយភ្ញៀវទេសចរមួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សចំនួន ១៥នាក់ស្លាប់ និងជាង១០០នាក់ រងរបួស។
ដោយឡែកនៅប៉ុន្មានម៉ោងក្រោយឈានចូលថ្ងៃសុក្រ មានករណីបើករថយន្តបំបុកមនុស្សមួយផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នា កើតឡើងក្នុងទីក្រុង Cambrils ហើយបានបង្កឲ្យមនុស្សចំនួន០៧នាក់របួស ខណៈជនដៃដល់ទាំង ០៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់៕

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា មានដូចជា៖


រាជធានីភ្នំពេញ ៖ តាមការឲ្យដឹងពីមេធាវីការពារក្តីបញ្ជាក់ថា សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបង ដែលប្រើកាំភ្លើងជ័របង្ហោះលើបណ្តាញសង្គម និងប្រមាថសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ អតីតអង្គនោះឈ្មោះ ហន សុផាន្នី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡូងចុងខែមិថុនា ឆ្នាំ២០១៧នេះ ។
សូមជម្រាបថា អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្សឹក អតីតសង្ឃឈ្មោះ ហន សុផាន្នី ហើយវាយខ្នោះ ខណៈដែលជនសង្ស័យរូបនេះស្នាក់នៅវត្តដំរីស ខេត្តបាត់ដំបង ដែលកាំភ្លើងនោះជាកាំភ្លើងជ័រ ដោយចោទប្រកាន់ពី បទប្រើប្រាស់អាវុធខុសច្បាប់ ខណៈបច្ចុប្បន្ននេះកំពុងឃុំខ្លួននៅពន្ធនាគារ ៕

ភ្នំពេញ ៖ អតិតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ថា ក្នុង ចំណោមសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ប្រទេសមាន ១០ប្រទេសក្នុងនោះក៏មាន កម្ពុជាផងដែរកំពុងមានកំណើនសេដ្ឋខ្ពស់ធ្វើឲ្យកម្ពុជាអាចកាត់បន្ថយភាពក្រីក្របានពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីឆ្នាំ២០១៦កន្លងទៅ អត្រានៃភាពក្រីក្ររបស់ពលរដ្ឋនៅសល់ត្រឹមតែ ១១,៥ប៉ុណ្ណោះ។
ការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បែបនេះក្នុងឱកាសដែលលោក និងលោកជំទាវអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងស្រង់សុគន្ធវារីប្រគេន ព្រះចៅអធិការ និងព្រះគ្រូសូត្រស្តាំវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ សីហា។ លោកថា បើងាកមកមើលពីវិស័យពុទ្ធចក្រវិញនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានជាង ៤ពាន់វត្ត និងមានព្រះសង្ឃជិត ៧ម៉ឺនអង្គ ហើយបើគិតពីបច្ច័យក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តអា រាមវិញឃើញថាមានរាប់ពាន់លានដុល្លារអាមេរិក សួរថាលុយកាក់ទាំងនេះបានមកពីណា គឺ បានមកពីកំណើនសេដ្ឋកិច្ចជាតិ និងកំណើនសេដ្ឋកិច្ចរបស់គ្រួសារប្រជាជននេះឯង ហើយការ ដែលមានកំណើនសេដ្ឋកិច្ចបែបនេះគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព វាផ្ទុយ ស្រឡះពីអ្នកមួយចំនួននិយាយដោយខ្វះសច្ចភាពថា ប្រជាជនចេះតែក្រទៅៗនោះ។
លោកបានលើកឡើងផងដែរទាក់ទងទៅនឹងបញ្ហាកម្មករដែលកំពុងបំរើការងារនៅ តាមរោងចក្រដែលបច្ចុប្បន្នមានចំនួនជិត ១លាននាក់ថា ចាប់ពីឆ្នាំ២០១៨ទៅថៅកែរោងចក្រ គឺជាអ្នកចេញលុយក្នុងការថែទាំសុខភាពរបស់កម្មករ ហើយចាប់ពីឆ្នាំ២០១៩ទៅកម្មករនឹង ទទួលបានបា្រក់ចូលនិវត្តន៍ដូចគ្នាទៅនឹងមន្ត្រីរាជការដែរ ហើយចំណុចមួយទៀតគឺចាប់ថ្ងៃ នេះទៅកម្មករទាំងអស់ជិះរថយន្តក្រុងទៅធ្វើការ និងត្រឡប់ទៅផ្ទះវិញនឹងមិនត្រូវបង់ប្រាក់ឡើយ ដែលទាំងនេះហើយគឺជាការវិត្តន៍ថ្មីក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ។
លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ការតម្លើងប្រាក់ខែយើងមិនចេះតែទាមទារបានស្រេចតែចិត្តទេ ព្រោះថៅកែរោង ចក្រទាល់តែរកស៊ីចំណេញទើបគេបើករោងចក្រ បើយើងទាមទារខ្ពស់ហួស គេមិនចំណេញ គេនឹងបិទរោងចក្រ ហើយរត់ទៅបើកនៅប្រទេសជិតខាងវិញ ពេលនោះឆ្នាំងបាយរបស់បង ប្អូនកម្មករយើងត្រូវជួបការលំបាកជាមិនខាន។ អញ្ចឹងហើយបានជារាជរដ្ឋាភិបាលបាន ចរចាជាលក្ខណៈត្រីភាគីមាន តំណាងរាជរដ្ឋាភិបាល តំណាងថៅកែរោងចក្រ និងតំណាង កម្មករក្នុងការតម្លើងប្រាក់ខែជូនកម្មករជារៀងរាល់ឆ្នាំ៕
ភ្នំពេញៈ សមត្ថកិច្ចចម្រុះខណ្ឌមានជ័យ បានចុះពិនិត្យហាងបញ្ចាំចំនួន៣កន្លែងនៅសង្កាត់ស្ទឹងមានជ័យ និងទីតាំងអាជីវកម្មទទួលបញ្ចាំម៉ូតូ និងកាតគ្រី ដឹកនាំកម្លាំងដោយលោក ឌី រត័្នខែមរុណ អភិបាលរងខណ្ឌមានជ័យ។ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៧ លើទីតាំងទី២នៅទលមុខគ្នាស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំនិងដំណាក់ធំ៣ក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ទីតាំងបញ្ចាំទី១ យីហោ ឈុន សុវណ្ណា និងទី២មានឈ្មោះ គៀម ចាន់ថុល ភេទស្រី អាយុ៣៧ឆ្នាំ ។
ក្រោយពីត្រួតពិនិត្យទីតាំងទាំង២ខាងលើ សមត្ថកិច្ចបានរកឃើញនៅទីតាំងទី១មានឈ្មោះ ឈុនសុវណ្ណា រកឃើញម៉ូតូទទួលបញ្ចាំចំនួន២៣គ្រឿងមានឯកសារគ្រប់គ្រាន់ ត្រូវបានប្រគល់អោយម្ចាស់ហាងខាងលើវិញ និងទីតាំងបញ្ចាំទី២ទល់មុខគ្នា មានម្ចាស់ឈ្មោះ គៀមចាន់ថុល ភេទស្រី អាយុ៣៧ឆ្នាំរកឃើញម៉ូតូ៩៩គ្រឿងមានឯកសារគ្រប់គ្រាន់ ប្រគល់អោយម្ចាស់ហាងវិញ ដូចគ្នា និងទីតាំងទី៣ ស្ថិតនៅក្នុងបុរី ម៉េងលី ភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ ដែលមានម្ចាស់ឈ្មោះ ឈឹម សុធី ភេទប្រុសអាយុ៣៩ឆ្នាំ រកឃើញម៉ូតូ១៦គ្រឿងមានឯកសារត្រឹមត្រូវ និងប្រគល់អោយម្ចាស់ហាងវិញ។
ប្រតិបត្តការនេះ រកមិនឃើញមានបទល្មើសពាក់ព័ន្ធនឹងយានយន្តក្នុងការបញ្ចាំនោះទេ៕

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០១៧នេះបានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣របស់ខ្លួន ក្រោមអធិបតីភាព លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា សម័យប្រជុំបានដំណើរ ការពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និង ដំណើរការបោះឆ្នោត ជ្រើសរើសបំពេញ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានប្រាប់នៅក្រោយកិច្ចប្រជុំនេះថា របៀបវារៈទី១ ត្រូវបានសមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន២៧រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ប្រការ៩ ប្រការ១១ ប្រការ១២ ប្រការ១៤ ប្រការ៧៨ ប្រការ៧៩ ប្រការ៨០ ប្រការ៨១ និង ចំណងជើងជំពូកទី១៣ ព្រមទាំងបន្ថែមជំពូកទី១២(ស្ទួន) ប្រការ៧៥(ស្ទួន) និងប្រការ៧៧(ស្ទួន)។
អ្នកនាំពាក្យបានបញ្ជាក់ថា ការកែសម្រួល និងបំពេញបន្ថែម ជំពូកទី១២(ស្ទួន) ប្រការ៧៥(ស្ទួន) និងប្រការ៧៧(ស្ទួន) គឺដើម្បីបញ្ចូលក្រមសីលធម៌សភា របស់សមាជិកព្រឹទ្ធសភា និងទណ្ឌកម្ម វិន័យកាត់ប្រាក់បំណាច់ប្រចាំខែ ដែលនាំឲ្យមានការកែប្រែប្រការ១១ ប្រការ១៤ ប្រការ៧៨ ប្រការ៧៩ ប្រការ៨០ ប្រការ៨១ និងចំណងជើងជំពូកទី១៣ ហើយក៏ដើម្បីលើកតម្កើងទំនុកចិត្តឆ្លើយតបទៅនឹងសំណូមពររបស់ម្ចាស់ឆ្នោត ស្របតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។
លោក ម៉ម ប៊ុននាង បន្តថា ការកែប្រែប្រការ៩ ដើម្បីផ្តល់លទ្ធភាពឲ្យសមាជិកព្រឹទ្ធសភាមួយរូប អាចជាសមាជិកពីរគណៈកម្មការបាន ស្របនឹងការអនុវត្តរបស់រដ្ឋសភា (ប្រការ១០ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា)។ចំណែកឯការកែប្រែប្រការ១២ ដើម្បីផ្តល់សិទ្ធិសម្រេចជូនប្រធានព្រឹទ្ធសភា ក្នុងការប្រគល់សិទ្ធិជូនអនុប្រធានព្រឹទ្ធសភាមួយរូប ទទួលភារកិច្ចចាត់ចែងការងារជំនួស ក្នុងករណីមានធុរៈមិនអាច បំពេញមុខងារបាន ស្របបញ្ញត្តិមាត្រា១១០ថ្មី នៃរដ្ឋធម្មនុញ្ញ និងការអនុវត្តរបស់រដ្ឋសភា។
លោកបញ្ជាក់ទៀតថា គោលបំណងនៃការធ្វើវិសោធនកម្មនេះ គឺសំដៅលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាអនុលោមតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលតម្រូវឲ្យក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ កសាងក្រមសីលធម៌ផ្ទៃក្នុង ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើពុករលួយ ហើយក៏ដើម្បីបង្កើនជំនឿ និងទំនុកចិត្តរបស់សាធារណជនមកលើសមាជិកព្រឹទ្ធសភានិងព្រឹទ្ធសភា តាមរយៈការពង្រឹងការគោរពវិន័យ និងវត្តមានចាំបាច់ក្នុងសម័យប្រជុំសភា ការទទួលខុសត្រូវ តម្លាភាព សុចរិតភាព ភាពថ្លៃថ្នូរ ដែលជាគំរូប្រកបដោយសីលធម៌ ខ្ពស់។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចំនួន៤៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ទាក់ទិននិងការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា លោកជំទាវ គុណ លំអង ពុំត្រូវបានជាប់ឆ្នោត ជាសមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយឡើយ ។ លទ្ធផលបោះឆ្នោតលោកជំទាវ ទទួលបានសំឡេងគាំទ្រតែ១៨សំឡេង គឺតិចជាងមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ប៉ុន្តែលោកជំទាវត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៣ មណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន៕


ភ្នំពេញ៖ យោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមវត្តមានដឹកនាំ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខនស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។
២. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០។
៤.បញ្ហាផ្សេងៗ៕

ខេត្តពោធិ៍សាត់ ៖ អ្នកកាសែត២នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួនបញ្ជូនបន្តទៅមន្ត្រីជំនាញអនុវត្តន៍តាមនីតិវិធីបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ដោយអ្នកកាសែតទាំង២រូបខាងលើជាប់ពាក់ព័ន្ធ ២បទល្មើស ខណៈដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមការបញ្ជាពីលោក សូ សាហុង អភិបាលនៃអភិបាលស្រុកភ្នំក្រវាញ។
ជនសង្ស័យជាអ្នកកាសែតទាំង ២នាក់ត្រូវបានសមត្តកិច្ចនគរបាតលឃាត់ខ្លូនទី១ ឈ្មោះ អ៊ុយ គឹមង៉ុយ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិដំណាក់អំពិល សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ជាអ្នកសាព័ត៌មាន គំនិតខ្មែរ និងម្នាក់ទៀតឈ្មោះ ធម្ម នី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង (មិនបញ្ជាក់ជាអ្នកសាព័ត៌មានអ្វីនោះទេ) ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជាអ្នកសារព័ត៌មានទាំង២នាក់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ រាយការណ៍ ឃើញពួតគាត់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 21.L1 002.96 សង្ស័យក្លែងក្លាយ និងពាក់ម៉ាកសុវត្ថិភាព មានឡូហ្គោ (គណបក្សប្រជាជនកម្ពុជា) ដើរធ្វើសកម្មភាពយកលុយពីប្រជាជនដឹកឈើ។
ដោយឡែកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ ម៉ូ លីដា បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នេះថា ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង រង់ចាំឯកសារបន្ថែម ពីកន្លែងកើតហេតុខាងលើ ហើយនឹងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ៕


ខេត្តក្រចេះ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២១ ខែសីហាឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
លោក គង់ ស៊ីដន ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីរូបនេះ ដោយមានបទបញ្ជានឹងដឹកនាំផ្ទាល់ពីលោក កែវ សុជាតិព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ហើយ សហការជាមួយកំលាំងអធិការដ្នានគរបាលស្រុកសំបូរ បានចុះប្រតិបត្តការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ។
ចុះបង្ក្រាបនោះទៀតសោត បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យ ០១នាក់ ឈ្មោះ ជេន ចាន់ធី អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងដកហូតបានវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមពណ៌សចំនួន ២៧កញ្ចប់តូច-ធំនិង២កញ្ចប់ធំ ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន ហើយថង់សំរាប់ច្រកគ្រឿងញៀនចែកចាយមួយចំនួនផងដែរ ។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ រួមនិងវត្ថុតាងទាំងអស់ កំពុងឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ន នៅការិ-ប្រឆាំងគ្រឿងញៀន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ដើម្បីចាត់ការបន្ត៕



សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៣រួមមាន៖
១, ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូ លាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគមប្រ ជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាសេចក្តីស្នើរបស់ រាជរដ្ឋាភិបាលកម្ពុជា។
២, ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣៧ មាត្រា ៣៨ មាត្រា ១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ដែលជាសេចក្តីស្នើរបស់រាជ រដ្ឋាភិបាលកម្ពុជា និង
៣,ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងំណាងរាស្ត្រ ដែលជាសេចក្តីស្នើរបស់អ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ។
តាមរយៈកិច្ចប្រជុំព្រឹកមិញនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្រប ខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសា ធារណរដ្ឋប្រជាមានិតចិនទៅឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋ សភាសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៍មាននៃរដ្ឋសភា ដើម្បីសិក្សា និងវាយតម្លៃ រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ។ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣៧ មាត្រា ៣៨ មាត្រា ១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយិកម្ម និងសំណង់ ដើម្បីសិក្សា និងវាយតម្លៃ រួចរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ រីឯសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាបានសម្រេចប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាសិក្សា ស្រាវជ្រាវ
រួចធ្វើរបាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

/>
សេអ៊ូល ៖ ទីបំផុតកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំហើយ នៅថ្ងៃចន្ទនេះ បើទោះជាមានការគំរាមវាយប្រហារពីកូរ៉េខាងជើងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
យោងតាមយោធាកូរ៉េខាងត្បូង សមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Guardian (UFG) ប្រព្រឹត្តទៅពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយមានការចូលរួមពីកងទ័ពអាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូង ៥០,០០០នាក់ ក៏ប៉ុន្តែចំនួនកងទ័ពអាមេរិកចូលរួមនៅក្នុងសមយុទ្ធយោធាលើកនេះ គឺមានចំនួនតិចជាងកាលពីឆ្នាំមុន ដែលមានរហូតដល់ ២៥,០០០នាក់ចូលរួម។
ដោយឡែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានអះអាងថា ការកាត់បន្ថយចំនួនកងទ័ពអាមេរិក មិនមានជាប់ពាក់ ព័ន្ធនឹងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ឬក៏ការគំរាមកំហែងពីកូរ៉េខាងជើងនោះទេ។
ជាការឆ្លើយតបនឹងសមយុទ្ធយោធានេះដែលកូរ៉េខាងជើងចាត់ទុកថា ជាការត្រៀមលក្ខណៈចូលឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន នោះកាលពីថ្ងៃអាទិត្យកូរ៉េខាងជើងក៏បានគំរាមជាថ្មីដែរថា ខ្លួនមានសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិកគ្រប់ពេលវេលា គ្រប់ទីកន្លែងមិនថា រដ្ឋហាវ៉ៃ ឬក៏កោះហ្គាំឡើយ៕


ក្រចេះ៖ រថយន្តដឹកឈើជាច្រើនគ្រឿងកំពុងសម្រុកដឹកឈើចេញពីបន្ទាយយោធាមួយក្នុងខេត្តក្រចេះ ដែលគេដឹងថា ជាឈើរបស់លោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំនុះវរៈសេនាតូច២០៤ ដែលមានលោក មាស សុភាព ជាមេបញ្ជាការ។
សេចក្ដីរាយកាណ៍ពីស្រុកស្នួល បានឲ្យដឹងថា រថយន្តដឹកឈើរបស់លោក ហួត ប៊ុនគីម កំពុងធ្វើចរាចរណ៍នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងទិសដៅឆ្ពោះទៅកាន់ព្រំដែនវៀតណាម។
ប្រភពអះអាងទៀតថា យ៉ាងហោចណាស់ ឈើប្រមាណជា៣០ម៉ែត្រគូប ត្រូវបានគេដឹកចូល និងរក្សាទុកនៅក្នុងបន្ទាយយោធាវរៈ៤០២ ដើម្បីត្រៀមដឹកទៅលក់ឲ្យឈ្មួញឈើអន្តរជាតិរបស់វៀតណាម ។
ជាក់ស្តែង នៅវេលាម៉ោង៤ នឹង៣៣នាទី ល្ងាច ថ្ងៃទី១៧ សីហា ២០១៧ ឈើប្រណិតពេញមួយឡានអាប្រកុង កំពុងតៀមចេញទៅស្រុកយួន ទីតាំងដែលគេរៀបចំចេញនេះ គឺនៅក្នុងបន្ទាយ គ.៣ ភូមិក្រញូង ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ។
ដែលមានមេការឈ្មោះ នី ជំនួសមុខអោយចែ វី ប្រពន្ឋលោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំនុះវរៈសេនាតូច២០៤ និងមានលោក មាស សុភាព ជាមេបញ្ជាការអ្នកនាំផ្លូវយកទៅលក់នៅវៀតណាមតាមច្រកងាំ០៦ ។
ប្រភពពីប្រជាពលរដ្ឋ បាននិយាយរិៈគន់ចំៗថា រថយន្តអាប្រកុង ដែលដឹកឈើទាំងថ្ងៃនោះ ជារបស់លោក ហួត ប៊ុនគីម មេបញ្ជការកងអនុសេនាធំគ- ៣ ចំនុះវរៈការពារព្រំដែនលេខ២០៤ និងជាចំណុះអោយតំបន់ប្រត្តិបត្តិការសឹងរងខេត្តក្រចេះ និងថៅកែឈើស្រីកំពុងតែល្បីនៅខាងk3 ដែលគេស្គាល់ឈ្មោះច្បាស់នោះមានឈ្មោះ ចែ វី ត្រូវជាប្រពន្ធលោក ហួត ប៊ុនគីម នោះដែរ ។ ហើយក៏មិនមែនទើបតែលើកទីមួយនោះដែរ ដែលឈ្មួញល្បីឈ្មោះលោក ហួត ប៊ុនគីម យកអំណាចបុណ្យស័ក្តិមកប្រើប្រាស់ រកស៊ីក្នុងជំនួញជួញដូរដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅប្រទេសវៀតណាមនោះ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមឈ្មួញដែលមានឈ្មោះ លោក ហួត ប៊ុនគីម និងប្រពន្ធឈ្មោះចែ វី បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីក្នុងបន្ទាយយោធាស្រស់ៗតែម្តង ប៉ុន្តែគ្មានសមត្តកិច្ចពាក់ព័ន្ធណាហ៊ានចេញមុខមកចាប់ ឬបង្ក្រាបរថយន្ដដឹកឈើរបស់មេឈ្មួញឈ្មោះ ហួត ប៊ុនគី ដែលមានតួនាទីជាមេបញ្ជាការកងអនុសេនាធំ គ ៣ រូបនោះឡើយ ៕

iVdTynrNpxw)
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជាសន្តិសុខឯកជនរបស់ក្រុមហ៊ុន «SPES» ត្រូវជនមិនស្គាល់មុខបាញ់៣គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ខណៈជិះម៉ូតូទៅជិតរថយន្តក្នុងបំណងសួរនាំគេ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់មិញ ស្ថិតនៅម្តុំអង់តែនទួលគោកភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះ ញៀន សុផាត អាយុ៣១ឆ្នាំ មុខរបរសន្តិសុខឯកជនរបស់ក្រុមហ៊ុន «SPES» ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ចំណែកជនង្កមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូស្មាស់រេវ៉ូ ពណ៌ខ្មៅ មិនចាំស្លាកលេខបានមកដឹកមិត្តភក្តិចេញពីផឹកស៊ី ធ្វើដំណើរទៅដល់ម្តុំអង់តែនទួលគោក ខណៈជិះម៉ូតូមកដល់ក្បែរកន្លែងកើតហេតុស្រាប់តែប្រទះឃើញរថយន្ត មួយគ្រឿង ម៉ាក ឡិចស៊ីល RX300 ពណ៌ស ឈប់នៅទីនោះ។ ជនរងគ្រោះក៏ជិះម៉ូតូចូលទៅជិត ហើយសាកសួរម្ចាស់រថយន្ត ស្រាប់តែពេលនោះ ម្ចាស់រថយន្តក៏បានដកកាំភ្លើងចេញមក រួចក៏បាញ់ទៅលើជនរងគ្រោះចំនួន ៣គ្រាប់ត្រូវចំដៃខាងស្តាំថ្ពាល់ខាងឆ្វេង និងទ្រូងខាងស្តាំក្រោយពីកើតហេតុជនបង្កបានជិះរថយន្តរត់គេចខ្លួនបាត់តែម្តង។
សូមបញ្ចាក់ថា ករណីផ្ទុះអាវុធនៅក្នុងទឹកដីខណ្ឌឫស្សីកែវក្នុងរយៈពេលមិនទាន់បានមួយអាទិត្យផងបានកើតឡើងំនួន២លើកហើយ តែសមត្ថកិច្ចខណ្ឌមិនបានធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់មកដាក់ទោសតាមផ្លូវច្បាប់នៅឡើយទេ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍