All posts by មេគង្គ ប៉ុស្តិ៍

អាមេរិក​អបអរ CPP ដែល​ឈ្នះ​ការបោះឆ្នោត​ឃុំ​/​សង្កាត់​

​រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក Heidt បាន​ថ្លែងការណ៍​កោតសរសើរ​ចំពោះ​សម្ដេច ហ៊ុន សែន ដែល​បានរៀបចំ​ឲ្យ​ដំណើរ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ប្រព្រឹត្ត​ទៅដោយ​រលូន​និង​បាន​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់​គ្រប់គ្រង​អាសនៈ​ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស ។​
​ការ​ថ្លែង​កោត​សរសេរ​និង​អបអរសាទរ​នោះ​ធ្វើឡើង​ក្នុង​ឱកាសលោក Heidt ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហ៊ុន សែន នា​រសៀល​ម្សិលមិញ នៅ​ភូមិគ្រឹះ​របស់​សម្តេច​នា​ក្រុង​តាខ្មៅ ៕

aa896cb791954f4a07973e823c16fe45

សមាគម​ទូរទស្សន៍​កម្ពុជា​ប្រតិកម្ម​ចំពោះ​ការលើកឡើង​របស់ CNRP

​រាជធានី​ភ្នំពេញ ៖ សមាគម​ទូរទស្សន៍​កម្ពុជា នា​រសៀល​ម្សិលមិញ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​បញ្ចេញ​ប្រតិកម្ម​និង​ឆ្លើយតប​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​ជុំវិញ​ការចេញ សេចក្តីថ្លែងការណ៍ ទាក់ទង​ករណី​ជួល​ម៉ោង​ផ្សាយ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧, ។​
​សមាគម​ទូរទស្សន៍​កម្ពុជា បាន​អះអាងថា ស្ថានីយ៍ទូរទស្សន៍​ឯកជន គឺ​មិនមែនជា​កម្មសិទ្ធិ​របស់​គណបក្សនយោបាយ​ណាមួយ​ទេ​។ ស្ថានីយ៍ទូរទស្សន៍​ឯកជន​នានា មាន​សិទ្ធិ​ពេញលេញ​ដោយ​ឯករាជ្យ ក្នុង​ការជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្សនយោបាយ ដែលមាន​លទ្ធភាព​ជួល​ម៉ោង​ផ្សាយ ៕

tv-news-copyfn-2017-06-26-12-26-57-0

កាប់​ដើមឈើ ត្រូវ​ដើមឈើ​ដួល​ត្រូវ​បណ្តាល​ឲ្យ​ស្លាប់​

​ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ទៅ​កាប់​ដើមឈើ​ក្នុង​ចំការ​ដួលរលំ​ត្រូវ​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​មុនពេល​បញ្ជូន​ទៅដល់​មណ្ឌល​សុខភាព​ស្រុក​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ចំណុច​ដី​ក្រុមហ៊ុន​ជាំ​ង​លី​ក្នុងភូមិ​សាស្ត្រ​ភូមិ​តាំង​សេ (​បរខាំ​) ឃុំ ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។​
​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សំ ដា ភេទ ប្រុស​អាយុ​៥២ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ដាល​ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ ដើម​ចាន់ ឃុំ រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​
​ចំណែក​ជនរងគ្រោះ​ត្រូវបាន​សាច់​ញា​ត្តិ​បញ្ជូន​សង្គ្រោះបន្ទាន់​មក​មណ្ឌល​សុខភាព​ស្រុក​ហើយក៏​ស្លាប់​ពាក់​កណ្តាលផ្លូវ​។​
​បច្ចុប្បន្ន​ប្រពន្ធ និង​សាច់ញាតិ​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

IMG-20170627-WA0001

CPP ​ថ្កោលទោស​ចំពោះ​សេចក្តីថ្លែងការណ៍​ CNRP

​រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​ច្រានចោល​រាល់​ការលើកឡើង​របស់ CNRP ហើយ​បានចាត់ទុក​ការនិយាយ​របស់ CNRP គឺជា​ការ​មួលបង្កាច់​គ្មាន​ការពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​។​
​គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍ ដោយ​ចាត់ទុក​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​មិនទាន់​បំពេញ​លក្ខខណ្ឌ​ពេញលេញ​តាម​គោលការណ៍​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ ៕

fn-2017-06-26-11-34-01-0 fn-2017-06-26-17-29-07-0 fn-2017-06-26-17-29-07-1 fn-2017-06-26-17-29-07-2

 

​ថៃ​ចោទប្រកាន់​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ពីបទ​ប្រឆាំង​បទបញ្ជា​រដ្ឋាភិបាល

បាងកក ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា សកម្មជន​ការពារ​សិទ្ធិមនុស្ស​ថៃ​ម្នាក់ ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​ពីបទ​ប្រឆាំងនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​។​
​លោក Rangsiman Rome មាន​អាយុ​២៥​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ និង​ត្រូវបាន​ព្រះរាជអាជ្ញា​យោធា​ថៃ​ម្នាក់​ក្នុង​ទីក្រុង​បាងកក ចោទប្រកាន់​ចំនួន​០៤​ករណី ក្នុងនោះ​រួមមាន​ការប្រមូលផ្ដុំ​ការជួបជុំ​ដោយ​ខុសច្បាប់ កាលពី​ឆ្នាំ​២០១៥ និង​ការធ្វើសកម្មភាព​ប្រឆាំងនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​យោធា​ថៃ តាមរយៈ​ការចែក​ខិត្តប័ណ្ណ រិះគន់​លើ ការបោះឆ្នោត​ប្រជាមតិ​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០១៦​ជាដើម​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​ការចាប់ខ្លួន​អ្នក​រិះគន់​ចុងក្រោយ​បំផុត​សម្រាប់​ការធ្វើសកម្មភាព​ជាប់​ប​ម្រាម គិត​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក​បន្ទាប់ពី​របប​យោធា​បាន​ឡើងកាន់​កាប់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និង​ចាប់ផ្ដើម​បង្ក្រាប ឬ​រឹតត្បិត​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងឡាយណា​ដែល​ហ៊ាន​រិះគន់​ខ្លួន ព្រមទាំង​បាន​ហាមឃាត់​ការជួប​ជុំគ្នា​ចាប់ពី​មនុស្ស​០៥​នាក់ ឡើង​ទៀតផង​៕

1442810749_DSC_3407

​គ្រឿងញៀន​​១២៦,៣១​គីឡូ​ត្រូវ​ដុតបំផ្លាញ​ចោល​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៦ មិថុនា នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​,​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួលបន្ទុក​ការងារ​គ្រឿងញៀន​, លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​,​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។ ក្នុង​ពិធី​នោះ ក៏មាន​ការដុត​បំផ្លាញ​គ្រឿងញៀន​សរុប​ជាង​១២៦,៣១​គីឡូក្រាម ក្រោយពី​កម្លាំង​ធ្វើការ​បង្ក្រាបបាន នៅក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នាពេល​កន្លងមក ៕

2e3c3108-695c-4a04-92bd-e78a4164d323b0dd6fbc-1992-4746-8e00-10695d6c4481

ក្បួន​ដង្ហែ​ញ្ញា​ត្តិ​របស់​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោមត្រូវសមត្ថកិច្ច​រារាំង​​

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ត្រូវបាន​ដាក់ពង្រាយ និង​រារាំង​ក្រុម​សមាគម​កម្ពុជា​ក្រោម​មួយចំនួន ដែល​បាន​ជួបជុំគ្នា​នៅ​វត្ត​ចាស់ ដើម្បី​ត្រៀម​ហែ​ញត្តិ​ទៅកាន់​រដ្ឋសភា ព្រោះតែ​អាជ្ញាធរ​មិនបាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ហែរ​ក្បួន ។​
​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នកដឹកនាំ​ការជួព​ជុំនោះ ។ គោលបំណង នៃ​ការជួប​ជុំគ្នា​ហែ​ញ​តិ​ដាក់ជូន​រដ្ឋសភា​នេះ គឺ​ដើម្បី​ស្នើ​រដ្ឋសភា បញ្ចូល​ថ្ងៃទី ០៤ មិថុនា ជា​ថ្ងៃ​បុណ្យជាតិ​កាន់ទុក្ខ នៃ​ការបាត់បង់​ទីក​ដី​កម្ពុជា​ក្រោម ដែល​អាណានិគម​ន៍​បារាំង កាត់​ទៅឱ្យ​វៀតណាម​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​មួយ ដោយ​មិន​អនុញ្ញាតឱ្យ លោក ថាច់ សេដ្ឋា ដឹកនាំ​ការហែក្បួន​ដាក់​ញត្តិ​នេះឡើយ ។ ទន្ទឹម​នោះ សាលា​រាជធានី ក៏បាន​ព្រមាន​ដែរ​ថា ក្នុងករណី​នៅតែមាន​ការជួបជុំ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក​សាធារណៈ លោក ថាច់ សេដ្ឋា ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ៕

fn-2017-06-26-09-27-34-2fn-2017-06-26-09-27-34-4fn-2017-06-26-09-27-34-5

លិច​ទូក​ដឹក​អ្នកទេសចរ​នៅ​កូ​ឡុំ​ប៊ី​ស្លាប់​មនុស្ស​០៩​នាក់ និង​បាត់​ខ្លួន​២៨​នាក់

​កូ​ឡុំ​ប៊ី ៖ អាជ្ញាធរ​កូ​ឡុំ​ប៊ី​បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស​០៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​២៨​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ទូក​ដឹក​អ្នកទេសចរ​ដែល​មនុស្ស​ផ្ទុក​មនុស្ស​១៧០​នាក់​បាន​លិច​នៅក្នុង​បឹង Penol ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​នៅ​ថ្ងៃអាទិត្យ (​ម៉ោង​នៅក្នុង​តំបន់​)​។​
​ប្រធាន​នាយកដ្ឋាន​បង្ការ​គ្រោះមហន្តរាយ​កូ​ឡុំ​ប៊ី លោកស្រី Margarita Moncada បានបញ្ជាក់​ជាបឋម​ថា មនុស្ស​០៩​នាក់​បាន​ស្លាប់ និង​២៨​នាក់​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ ចំណែកឯ​មនុស្ស​៩៩​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ភ្លាមៗ​បន្ទាប់ពី​ទូក​ឈ្មោះ Almirante បានចាប់ផ្ដើម​លិច​ចូលក្នុង​ទឹក​បឹង Penol ហើយ​មនុស្ស​៤០​នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​គេ​ស្រង់​ចេញពី​ទឹក​ទាន់ពេលវេលា​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​។​
​ទោះបីយ៉ាងណា​អាជ្ញាធរ​ពុំទាន់​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្ដាលឱ្យ​ទូក​ដឹក​ភ្ញៀវទេសចរ​នេះ​លិច​នៅឡើយ​ទេ​៕

fn-2017-06-26-10-04-50-0

សម្តេច ហ៊ុន សែន ៖ មន្ត្រី​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​មិនមែន​ចៅហ្វាយនាយ​នោះទេ​

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​រម្លឹក​ជាថ្មី​ទៀតថា មន្ត្រី​ជា​អ្នកបម្រើ​ប្រជាជន មិនមែន​ចៅហ្វាយនាយ ប្រជាពលរដ្ឋ​ទេ ស្ថានភាព​នេះ​ដែល​សម្តេច​តែងតែ​ដាស់តឿន ឲ្យ​មន្ត្រី​ទាំងអស់ ធ្វើការ​ដោយ​ភាពស្មោះត្រង់ ត្រូវធ្វើ​ម៉េច​ឲ្យ​ចៅហ្វាយនាយ​ពេញចិត្ត ហើយ​ទ្រឹស្ដី​នេះ​មិនមែន​ទ្រឹស្ដី​ដាច់ដោយឡែក របស់​មន្ត្រី​នោះទេ តែ​ក្រុមហ៊ុន​មួយចំនួន ក៏​គេ​អនុវត្ត​អីចឹង​ដែរ​។​
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា រឿង​ប្ដី​សក្តិ​បី ប្រពន្ធ​សក្តិ​៤ កូន​សក្តិ​៥​នេះ ជា​រឿង​ដែល​ខ្ញុំ​ស្អប់​ណាស់​ខណដែល ពាក្យ​ខ្មែរ​សំណាប​យោង​ដី ស្រី​យោង​ប្រុស មាន​ភរិយា​ជួយ​កិច្ចការ​ប្ដី ក្នុង​កិច្ចការ​មនុស្សធម៌​មិនមែន​លូកលាន់ កិច្ចការ​ប្ដី​មិនមែន​ត្រី​មួយ​ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​នោះទេ ។ សម្តេច​បន្តថា ករណី​ដូច​លោក ឌួង ឆាយ ដែលជា​កូន ឌួង ងៀប បានក្លាយ​ទៅជា​អ្នក​មនុស្សធម៌​មួយរូប ប៉ុន្តែ​រឿង​ប្រវត្តិ ឌួង ឆាយ មិនតូច​តាច​ទេ​កន្លងទៅ ហើយ​ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ ឌួង ងៀប ឲ្យ​កូន​ចូលមក​ដោះស្រាយ តាមផ្លូវ​ច្បាប់ និង​ទី​២​លាក់​កូន​ទៅ ឥឡូវ ងៀប អរគុណ​ខ្ញុំ អ្នកធ្វើ​ខុសត្រូវ​ដាក់ទោស តាមច្បាប់​ដើម្បី​យុត្តិធម៌ ។ ឥឡូវនេះ ឌួង ឆាយ ក្លាយទៅជា​អ្នកធ្វើ​កិច្ចការងារ មនុស្សធម៌​ដ៏​ល្អ យើង​មិនត្រូវ​ទម្រើសកូន​ទេ ។​
​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​នូវ​ពាក្យ​ខ្មែរ​ដែល​មានន័យថា ទទួលខុសត្រូវ​ដែល​ពាក្យ​នេះ​មានន័យថា ទទួល​ទាំង​ខុស​ទាំង​ត្រូវ កុំ​ស្រ​វ៉ា​យក​ត្រូវ អា​ខុស​ច្រានចោល​នោះទេ ត្រូវ​ទទួល​អស់ លើ​លោក​នេះ​គ្មាន អ្នកណា​ល្អឥតខ្ចោះ​ទេ តែ​យើង​ត្រូវ​មើល ខុស​ច្រើនជាង ឬ​ត្រូវ​ច្រើនជាង យើង​ត្រូវ​ហ៊ាន​ប្រឈម ជាមួយ​កិច្ចការ​នោះ កុំ​គិតថា​ជោគជ័យ​ជា​របស់​យើង អា​មិន​ជោគជ័យ​ទម្លាក់​ឲ្យ​គេ ៕

b2f8794ddf854dba254df2223699a8e4

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​

​រាជធានី​ភ្នំពេញ ៖ គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ លទ្ធផល​ផ្លូវការ​បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ចៅសង្កាត់​-​មេឃុំ ចំនួន​១១៥៦ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ចៅសង្កាត់​-​មេឃុំ ចំនួន​៤៨៩​។ សូម​មើល​តារាង​លទ្ធផល​ផ្លូវការ​ពី​គ​.​ជ​.​ប​៕

Election-Day-1_largefn-2017-06-25-10-20-44-0 fn-2017-06-25-14-33-38-0

ផ្ទុះ​រថយន្ត​ដឹក​ប្រេង​សម្លាប់​មនុស្ស១៤៨​នាក់ និង​របួស​ជាង​១០០​នាក់​

​ប៉ា​គី​ស្ថាន ៖ យ៉ាងហោចណាស់​មាន​មនុស្ស​១៤៨​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាង​១០០​នាក់​ផ្សេងទៀត​រង របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ផ្ទុះ​រថយន្ត​ដឹក​ប្រេង ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន CNN​។​
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​សាហាវ​នេះ​កើតឡើង​នៅ​តំបន់ Baahawalpur ភាគ​ខាងកើត ប្រទេស​ប៉ា​គី​ស្ថាន ក្នុង​ខេត្ត Punjab នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ (​ម៉ោង​នៅក្នុង​តំបន់​)​។ អាជ្ញាធរ​បន្តថា ក្នុងចំណោម​មនុស្ស​ជាង​១០០​នាក់​ដែល​រងរបួស មាន​ជាង​៣០​នាក់​រងរបួស​ធ្ងន់​។ អាជ្ញាធរ​បានបញ្ជាក់​ថា ហេតុការណ៍​ផ្ទុះ​នេះ​ដោយសារ រថយន្ត​ដឹក​ប្រេង កំពុង​បើកបរ​លើផ្លូវ​ជាតិ​ធំ​មួយ និង​កំពុងមាន​ចរាចរណ៍​ច្រើន​ធ្វើដំណើរ​ទៅមក​, បាន​ក្រឡាប់​បណ្តា​ឲ្យ​ផ្ទុះ​ឆាបឆេះ រាលដាល​ដល់​រថយន្ត និង​ម៉ូតូ​ដទៃទៀត​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​៕

fn-2017-06-25-15-37-56-0fn-2017-06-25-15-37-56-1

គ្រាប់​ជាង​២​រយ​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ស្រុក​សំឡូត​

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានអោយដឹង​ថា គ្រាប់​ចំនួន​២៦៣​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ដី​ខ​ណះ​ពេលដែល​ពួកគាត់​កំពុង​ខួង​រណ្តៅ​ដាំ​ជន្លង់ម្រេច ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៣.៤៥ នាទី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ចំណុច ចំការ​អូរ​ចោត​ស្ថិត​ក្នុងភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា គ្រាប់​ទាំង​ចំនួន​២៦៣​គ្រាប់​រួមមាន​ដូចខាងក្រោម ៖ ១.​គ្រាប់​៨២mm​ចំនួន​១១៣​គ្រាប់ ២.​គ្រាប់​៦០mm​ចំនួន​១៤៥​គ្រាប់ ៣.​បេ​៤០ ចំនួន​១​គ្រាប់ ៤.​គ្រាប់​ដេ​កា​៨២mm​ចំនួន​១​គ្រាប់ ៥.​គ្រាប់បែកដៃ​ចំនួន​៣​គ្រាប់​។ សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា គ្រាប់​ទាំងអស់​ដែល​ប្រទះឃើញ​នៅពេលនេះ​គឺជា​គ្រាប់​ដែល​សេះសល់​កាលពី​សម័យ​សង្គ្រាម​ហើយ​ត្រូវបាន​គេ​យកមក​កប់​ទុកចោល​នៅក្នុង​ដី​។​
បច្ចុប្បន្ន​គ្រាប់​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​គាស់​យក​រក្សាទុក​នៅ​ទី​មាន​សុ​វត្ថ​ភាព​ហើយ​ខាង​រដ្ឋបាល​ស្រុក​បាន​ទំនាក់ទំនង​ទៅ​អង្គភាព​ស៊ីម៉ាក់​រួចហើយ​ដើម្បីអោយ​ចុះមក​ពិនិត្យមើល​គុណភាព​គ្រាប់់​នឹង​យកទៅ​ធ្វើ​ការដុត​កំទេចចោល​៕

19511734_1896190567286171_138046148_n19512223_1896190577286170_809292437_n19512167_1896190543952840_490639628_n

ឆក់​កាបូប​បានសម្រេច តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​

​ដោយ ៖​ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ កម្លាំង​ក្រុម​បង្កា​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់​បានសម្រេច​។​
សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ទៅ​ជនសង្ស័យ​រូបនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៧ និង​៤៥​នាទី ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សុះ ឆៃ​យ៉ា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ ហប់ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1Q6091​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ស្វាយ វិវឌ្ឍនៈ ភេទ​ស្រី អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​មុខ​បញ្ជាការដ្ឋាន​យោធា​ភូមិភាគ​៥ នៅវេលា​ម៉ោង​១៦ និង​០០​នាទី​។​
ដកហូត​កាបូប​បាន​ក្នុង​កាបូប​នោះ​មាន​កាបូប​ដាក់​លុយ​ចំនួន​១​និង​ទូរស័ព្ទដៃ​ម៉ាក iphone 6plus​ចំនួន​១​គ្រឿង​នឹង​បានប្រគល់​អោយទៅ​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​ត្រូវបាន ក្រុម បង្ការ​បង្ក្រាប​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

19512283_1896191050619456_897420119_n19512553_1896191043952790_1627491699_n 19550870_1896191067286121_497427612_n19489616_1896191040619457_744272974_n

សម្តេច ស ខេង ៖ ឧក្រិដ្ឋជន​គ្រឿងញៀន​ជាង​៥​ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន​

​រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ក្នុង​រយះពេល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស គឺ​សមត្ថកិច្ច​បាន​ចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រមាណ​ជាង​៥០០​នាក់ ហើយ​នោះ​ជា​ជោគជ័យ​សម្រាប់​យុទ្ធនាការ​ដំណាក់កាល​ទី​១​ផងដែរ ។​
​ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​ក្នុងឱកាស សម្តេច ស ខេង ចូលរួម​នៅក្នុង​ពិធី ប្រកាស​តែងតាំង​អភិបាលខេត្ត​កោះកុង​ថ្មី​គឺ​លោកស្រី មិថុនា ភូ​ថង​, កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ទី​រួម​ខេត្តកោះកុង ។​
​ផ្តើម​ពី​នោះ​សម្តេច ស ខេង ក៏បាន​ស្នើ​ដល់ សមត្ថកិច្ច​ខេត្តកោះកុង ក៏ដូចជា​សមត្ថកិច្ច នៅ​ទូទាំងប្រទេស ធ្វើយ៉ាងណា​បន្តសកម្មភាព​បង្ក្រាប​គ្រឿងញៀន​នេះ ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ប្រយោជន៍​សង្គម​ទាំងមូល ។ សម្តេច​ក៏បាន​ប្រកាសថា កម្ពុជា​នឹង​បន្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដំណាក់កាល​ទី​២​ថែមទៀត ដែល​នឹង​ចាប់ផ្តើម​ពី ថ្ងៃទី​១ ខែសីហា រហូតដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ ៕

fn-2017-06-23-15-39-42-0fn-2017-06-23-15-40-01-0

គួរ​ឲ្យ​រន្ធត់ ! អ្នកបើក​គោយន្ត​កន្ត្រៃ​យ៍​ដាច់​ជា​២​កំណាត់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ដាច់​ខ្លួន​ជា​២​កំណាត់ ចេញ​ពោះវៀន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ដ​កូរ៉េ​២​តោន​កន្លះ​បុក​ជាមួយ​គោយន្ដ​កន្ដ្រៃ​យ៍​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខ​ខ្លោងទ្វារវត្ត​ពូន​ភ្នំ​លើ ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ​រថយន្ដ​កូរ៉េ​២​តោន​កន្លះ បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ជាមួយ​គោយន្ដ​ក​ន្រៃ្ត​យ៍​ម៉ាក KUBOTA លុះដល់​ចំណុចកើតហេតុ​រថយន្ដ​នោះ​បត់ ស្រាប់តែ​បុក​កិន​គោយន្ដ​តែម្ដង​។ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ម្ចាស់​គោយន្ដ​កន្ដ្រៃ​យ៍ ដែល​ស្លាប់ ឈ្មោះ អ៊ិន ឃីម អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​ក្រោយ​កើត​ភ្លាមៗ ម្ចាស់​រថយន្ដ​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្ដង ដោយ​បន្សល់ទុក​តែ​គោយន្ដ និង​ម្ចាស់​ស្លាប់​នៅ​កន្លែង​តែប៉ុណ្ណោះ​៕

fn-2017-06-24-08-21-50-0fn-2017-06-24-08-21-58-0