All posts by មេគង្គ ប៉ុស្តិ៍

មនុស្ស​៤០០​នាក់​ស្លាប់ និង​៦០០​បាត់​ខ្លួន​ក្នុង​គ្រោះទឹកជំនន់ និង​បាក់​ដី​នៅ​សៀ​រ៉ា​ឡេ​អូន​

សៀ​រ៉ា​ឡេ​អូ ៖ មនុស្ស​ជិត​៤០០​នាក់​បាន​ស្លាប់ និង​៦០០​នាក់​ផ្សេង​ទតៀ​កំពុង​បាត់​ខ្លួន​ដោយសារ​គ្រោះ​រអិល​បាក់​ដី និង​ទឹកជំនន់​នៅ​តំបន់ ភ្នំ រី​ជែ​ន ស្ថិត​នៅក្បែរ​រដ្ឋធានី​ហ្វ្រី​ថោ​ន នៃ​ប្រទេស​ស្ថិតនៅក្នុង សៀ​រ៉ា​ឡេ​អូ ដែល​កើតឡើង​កើត​តាំងពី​សប្តាហ៍​មុន​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​តាម​អាជ្ញាធរ​នៅក្នុង​តំបន់ភ្នំ​រី​ជែ​ន​បា​និយាយថា ភ្លៀង​ធ្លាក់​បាន​បង្ក​ជាការ​រអិល​បាក់​អី និង​ទឹកជំនន់​យ៉ាងគំហុក បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​កប់​នៅក្រោម​គំនរ​ភក់​។ អាជ្ញាធរ​បន្តថា ក្រុម​អ្នក​ជួយសង្គ្រោះ រួមទាំង​យោធា​ជាច្រើន​នាក់​បាន និង​កំពុង​បន្តធ្វើ​ប្រតិបត្តិ​ការស្វែងរក​ប្រជាជន​ដែល​បាត់​ខ្លួន​សរុប ៦០០​នាក់ ដែល​ត្រូវបាន​គេ​ជឿជាក់ថា ចំនួន​អ្នក​សា្ល​ប់​អាច​នឹង​កើនឡើង​ច្រើនជាង​ចំនួន​ខាងលើនេះ​៕

fn-2017-08-17-08-57-17-0fn-2017-08-17-08-57-17-2 fn-2017-08-17-08-57-19-0

​

កម្លាំង​សមត្ថកិច្ច​ចម្រុះ ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​

​ខេត្តក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ទ្រី ម៉េង​លាង នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ព័ទ្ធចាប់​រថយន្ត​កាម​រី​ហាយ​ប្រី​ដ ១​គ្រឿង ពណ៌​ស្ករ គ្មាន​ស្លាក​លេខ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ នៅតាម​បណ្ដោយ​ផ្លូវ​មាត់ទន្លេ​មេគង្គ ពី​ស្រុក​សំបូរ ចូលមក​ក្រុង​ក្រចេះ ស្ថិតនៅ​ចំនុច​ខាងក្រោយ​កំពង់ដ​-​ចម្លង​ឬ​ស្សី​ចារ ក្នុងភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​
​លោក ទ្រី ម៉េង​លាង នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន មន្ត្រី​នាយ​សង្កាត់​ថ្ម​គ្រែ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ ស​ហក​ការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី និង​យោធា​សឹក​រង​ក្រចេះ ។
​លោក បន្តថា ការចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​ខាងលើនេះ បន្ទាប់ពី​រូបលោក ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​រថយន្ដ​កាមរី​ហាយ​ប្រី​ដ ១​គ្រឿង ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នុង​ពេញ​ចេញពី​ស្រុក​សំបូរ ឆ្ពោះ​ចូលមក​កាន់​ក្រុង​ក្រចេះ នឹង​បន្តទៅ​ប្រទេស​វៀតណាម ដូច្នេះហើយ​កម្លាំង​របស់​លោក ក៏​ចេញទៅ​ឃ្លាំមើល រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី ក៏​ប្រទះឃើញ​រថយន្ដ​នោះមក​ដល់ ហើយក៏​ធ្វើការ​តាម​ចាប់​តែម្ដង នៅពេល​សមត្ថកិច្ច​ព័ទ្ធចាប់​នោះ​តៃកុង​រថយន្ដ​បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​រថយន្ដ​និង​ឈើប្រណិត​ពេញ​តែប៉ុណ្ណោះ ។​
​ហើយ​លោក ក៏បាន​នាំយក​រថយន្ដ ព្រមទាំង​ឈើប្រណិត​មក​ទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា​រ​តែម្ដង ដើម្បី​រើ​រាប់​ចំនួន​ឈើរ​ដែល​នៅក្នុង​រថយន្ដ​នោះ ក្រោយពី​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ រើ នឹងធ្វើ​ការវាស់វែង​ទៅ​ឃើញថា ឈើ​ដែល​នៅក្នុង​រថយន្ដ​មាន​ចំនួន​ប្រមាណ​ជាង ១​ម៉ែត្រគូប ៕

20883633_1921174784787749_1289711441_o20904110_1921174841454410_590605141_o 20904321_1921174824787745_625465911_o 20907270_1921174811454413_2123938895_o 20907283_1921174771454417_557664582_o

​

ហាង​បញ្ចាំ​អត់​ច្បាប់​២​កន្លែង​ត្រូវ​សមត្ថកិច្ច​ឲ្យ​ធ្វើ​កិច្ចសន្យា​ផ្អាក់​ការទទួល​បញ្ចាំ​

ខេត្តបាត់ដំបង ៖ លោក​ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជា​ឲ្យ លោក ជឿ​ម វិត អនុ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង ចុះទៅ​កន្លែង​ហាង បញ្ចាំ​ឥត​ច្បាប់​២​កន្លែង ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស លួច ឆក់ សម្ភារ​: ផ្សេងៗ យកទៅ​បញ្ចាំ​ទីនោះ ដោយ​ឲ្យ​ម្ចាស់ ហាង​ឈប់ ទទួល​បញ្ចាំ​តទៅទៀត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។​
​លោក ជឿ​ម វិត អនុ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង បាន​ដឹកនាំ​កម្លាំង​ចុះទៅ​លើ​ទីតាំង​ចំនួន​២​កន្លែង​រួមមាន ៖ ទីតាំង​ទី​១ ដែលមាន​ម្ចាស់​ឈ្មោះ នី វិទូ​រ្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម នៅ​ចំណុច​ផ្ទះ​លេខ​២៨៤ ស្ថិតក្នុង ក្រុមទី​១០ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ ទីតាំង​ទី​២ ដែលមាន​ម្ចាស់​ឈ្មោះ ហាវ ស្រេង ហៅ ម៉ី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ចំណុច​ផ្ទះ​លេខ​៤៣០ ស្ថិតក្នុង​ក្រុមទី​១៩ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។​
​លោក​បាន​បន្តថា ការចុះ​ទៅលើ​ទីតាំង​ទាំង​២​កន្លែង​នេះ គឺ​លោក​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ អោយ​ចុះ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​អោយ​ម្ចាស់​ទីតាំង​បញ្ឈប់​ការទទួល​បញ្ចាំ​ទ្រព្យសម្បត្តិ​និង​សម្ភារ​:​ប្រើប្រាស់​ផ្សេងៗ​ចូល​ជា​បន្តទៀត​ទេ គឺ​អនុញ្ញាតអោយ​ត្រឹមតែ​លក់​ចេញ​ប៉ុណ្ណោះ​ហើយ​បើ​ទីតាំង​ទាំងនេះ​មិន​គោរព​ទៅតាម​កិច្ចសន្យា​នេះ​ទេ លោក​និង​ចុះ​ដកហូតយក​សម្ភារ និង​ឈានដល់​ការបិទទ្វារ​ឈប់​អោយ​រកស៊ី​បន្ត​។​
​គួរ​បញ្ជាក់ថា រយៈពេល​កន្លងមក​ទីតាំង​ទាំង​២​កន្លែង​ខាងលើនេះ​តែងតែ​ទទួល​បញ្ចាំ​យក​ទ្រព្យសម្បត្តិ​និង​សម្ភារ​:​ប្រើប្រាស់​ផ្សេងៗ ពី​ក្រុម​យុវវ័យ​ដែល​បាន​ចេញពី​ការ លួច ឆក់ ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​បរទេស​ជាដើម​៕

20891519_1921335761438318_222487016_n20885002_1921335734771654_1793153384_n 20891372_1921335758104985_1276693845_n20916101_1921335781438316_2052623094_n 20917062_1921335741438320_299619230_n

​

រដ្ឋបាល​ក្រុងភ្នំពេញ ប្រើ​ធម៌​ក្តៅ​លើ​ទីតាំង​កុងស៊ី​អត់​ច្បាប់​

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បានស្នើ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​ត្រួតពិនិត្យ​ទីតាំង​កុងស៊ីបញ្ចាំ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ចាត់វិធានការ ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ត្រូវ​បញ្ឈប់ បិទ​កុងស៊ីបញ្ចាំ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ចាត់វិធានការ​បិទ​ភ្លាម និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ឬ ទៅសុំ​ច្បាប់​សាជាថ្មី ដោយ​មន្ត្រី​ទាំងអស់ អនុវត្ត​ការងារ​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានលើកឡើង​បែបនេះ​ក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ ស្តីពី ការធ្វើ​ឲ្យ​មាន​វឌ្ឍនភាព នៃ​ការ​តម្លើង​កា​ម៉េ​រា​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​លោក​អភិបាលខណ្ឌ​ទាំង​១២​និង​ប្រធាន​មន្ទីរជំនាញ​ជាមួយ​តំណាង​ក្រុមហ៊ុន​ឯកជន​ទាំងពីរ​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​លោក​អភិបាល​បញ្ជាក់ទៀតថា ក្នុងករណី​ដែល​មិន​ព្រមស្តាប់​តាម​ការណាំ​នាំ​ទេ អភិបាលខណ្ឌ​ខ្លួនឯង​ត្រូវមាន​វិធានការ​រដ្ឋបាល បិទ​ទីតាំង​កុងស៊ីបញ្ចាំ​នោះ​តែម្តង​។ ដូចគ្នានេះដែរ​បើទោះជា​ទី​តាំងហាង​បញ្ចាំ ឬ ក៏​កុងស៊ីបញ្ចាំ មានច្បាប់​ក៏ដោយ ត្រូវធ្វើ​ការត្រួតពិនិត្យ​ផងដែរ ដើម្បី​អោយដឹងថា ការអនុវត្ត​ច្បាប់​លើ​កុងស៊ីបញ្ចាំ នេះ​មាន​លក្ខណ​គ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ​? ។​
​លោក​អភិបាល​បាន​លើក​ជា​ឧ​ទារ​ណ៍ ចំពោះ​កុងស៊ី​របស់​ពួកគាត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក្នុងការ​ប្រកប​អាជីវកម្ម​បញ្ចាំ ប៉ុន្តែ​មាន​ករណី​យក​របស់របរ រថយន្ត ម៉ូតូ ដោយ​គ្មាន​លិខិតស្នាម​បញ្ជាក់​អំពី​ភាពជា​ម្ចាស់​ទ្រព្យសម្បត្តិ​ទាំងអស់នេះ ដោយ​កុងស៊ី​មួយចំនួន​ក៏​ទទួលយក​ដែរ ។ បញ្ហា​នេះ​ជាការ​បង្ហាញ​អំពី​ការមិន​ទទួលខុសត្រូវ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម ដូចជា​ករណី​ចោរលួច ចោរប្លន់ ក្រោយ​ពេលធ្វើ​សកម្មភាព​បាន​ហើយ គឺ​មិនមាន​ឯកសារ​លើ​ទ្រព្យសម្បត្តិ​នោះទេ ហើយ​កុងស៊ី​ទាំងអស់នោះ​ហើយ គឺជា​អ្នករកស៊ី​ទទួល​បញ្ចាំ​និង​ទិញ​ផល​ចោរកម្ម​នេះ ។​
​យ៉ាងណា​លោក​អភិបាល​រាជធានី បាន​សង្កត់ធ្ងន់​ចំពោះ​រដ្ឋបាល​ខណ្ឌ​ទាំងអស់ ត្រូវ​លុបបំបាត់ និង​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ស្អាត ក្នុង​រយៈពេល​យ៉ាងយូរ​២​សប្តាហ៍ ហើយ​ការកំណត់ រយៈពេល​២​សប្តាហ៍​នេះ គឺ​ដើម្បី​ឲ្យ​ខណ្ឌ​ទាំង​១២ ចាត់តាំង​អនុវត្តន៍ ទៅលើ​ការងារ​កុងស៊ីបញ្ចាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ចៀស​ឲ្យ​បាន​និង​បញ្ឈប់​វប្បធម៌​អន្តរាគមន៍​។
​សូមបញ្ជាក់​ផងដែរ​ថា ក្រោ​ពី​មាន​បទបញ្ជា​នេះ មាន​ហាង​បញ្ចាំ​ខ្លះ រត់គេច​ដោយ​ដឹក​ម៉ូតូ​ចេញទៅ​ខណ្ឌ​ក្រៅ​ក្រុង ប៉ុន្តែ​ត្រូវបាន លោក ឃួ​ង បញ្ជា​ភ្លាម​ដល់​អភិបាលខណ្ឌ​ទាំងអស់ ត្រូវតែ​តាម​ចាប់​ឲ្យ​បាន​ទាំង​ម្ចាស់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង ។ អនុវត្តតាម​ការណែនាំ​នេះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា​នេះ អាជ្ញាធរ​ខណ្ឌទួលគោក ដឹកនាំ​ដោយ លោក ប៉ាង លីដា អភិបាលខណ្ឌ បាន​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ហាង​បញ្ចាំ​ក្នុង​មូលដ្ឋាន បាន​រកឃើញ​ម៉ូតូ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ចំនួន​៤២​គ្រឿង បញ្ជូនទៅ​ប៉ូលីស​ក្រុង ហើយ​កុងស៊ី​ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ​ក៏ត្រូវ​បាន​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​ផងដែរ​។​
​ដោយឡែក​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក ប៉ឹ​ល កុសល អភិបាល បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ​ចុះ​ឆែកឆេ ឃ្លាំង​រក្សាទុក​នូវ​ម៉ូតូ​និង​រថយន្ត របស់​ហាង​ទទួល​ដាក់បញ្ចាំ ឬ​ហៅថា​”​កុងស៊ី​”​មួយកន្លែង រកឃើញ​ម៉ូតូ​និង​ឡាន​៨៤​គ្រឿង នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​គេ​សង្ស័យថា មិន​ស្របច្បាប់ ឬ អាចមាន​ការពាក់​ព័​ន្ឋ​ទទួលផល​ចោរកម្ម​។​
​ក្នុង​ប្រតិបត្តិ​ការឆែកឆេ​នេះដែរ សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​គ្រប់​ប្រភេទ​និង​ស៊េរី​ទំនើប​ចំនួន​៧៤​គ្រឿង និង​រថយន្ត​ចំនួន​១០​គ្រឿង​ទៀត ដែល​ក្នុងចំណោម​នោះ គេ​រកឃើញ​មាន​ម៉ូតូ​ចំនួន​៥១​គ្រឿង គ្មាន​ផ្លាកលេខ​និង​ឯកសារ​គ្រប់គ្រាន់ ចំណែកឯ​រថយន្ត​១០​គ្រឿង​មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន​២​គ្រឿង​។ ក្រៅពីនេះ​កម្លាំង​មាន​សមត្ថកិច្ច​តាម​ខណ្ឌ​នីមួយៗ កំពុង​បន្ត អនុវត្ត​បទបញ្ជា​នេះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​រៀងៗ​ខ្លួន​ដោយ​មិន​រារែក​នោះឡើយ​៕

Untitled

​

សិស្ស​ថ្នាក់​ទី​១២​ក្នុងស្រុក​លើកដែក អាច​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន​

​ខេត្តកណ្តាល ៖ កាលពី​ការប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦​កន្លងទៅ​ស្រុក​លើកដែក ខេត្តកណ្តាល​មាន​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ក្នុង​អត្រា ៥៣,៨៧% តែ​សម្រាប់​ឆ្នាំ​២០១៧​នេះ ការិយាល័យ​អប់រំ​ស្រុក​មានជំនឿថា អត្រា​នៃ​ការប្រឡង​ជាប់​របស់​សិស្ស​អាច​កើន​ខ្ពស់ជាង​ឆ្នាំ ទៅ​មិញ ដោយហេតុថា​បេ​ក្ខ​ជ​ហាក់​មានការ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ពិសេស​ពួកគេ​ទទួល បានការ​រៀន​បំប៉នបន្ថែម​ពិសេស​ចាប់តាំងពី​ខែកុម្ភៈ​រហូតដល់​ខែសីហា​នេះ​។​
​ ​ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​លើកដែក ខេត្តកណ្តាល លោក រុន ប៉ូ​លី ក្នុង​ពិធី​ចែក​រង្វាន់​ជ័យលាភី​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ និង​ពិធី​សំណេះសំណាល ជាមួយ​សិស្ស​ថ្នាក់​ទី​១២ ត្រៀមប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ស្រុក​លើកដែក ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ហេង រតនា ប្រតិភូ​រាជ​រដ្ឋា​ភិ បាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា​(CMAC) និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា​នៅ​ទូទាំង​ស្រុក​មាន​សិស្ស​ត្រូវ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​សរុប​ចំនួន ២៧៧​នាក់​(​ស្រី ១៤៧​នាក់​)​។ លោក ថា សម្រាប់​ការប្រឡង​នេះ​បេក្ខជន​ហាក់បី​មានការ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​អស់ហើយ ដោយ ពួកគេ​បានទទួល​ការ​បំប៉នបន្ថែម​ពិសេស​រយៈពេល ២០​សប្តាហ៍​ចាប់ពី​ខែកុម្ភៈ​ដល់​ខែសីហា នេះ ដែល​នាំ​ឲ្យ​ការិយាល័យ​អប់រំ​ស្រុក​មានជំនឿថា​ឆ្នាំនេះ​សិស្ស​ថ្នាក់​ទី​១២ នៅ​ស្រុក​លើក ដែក​អាច​នឹង​ប្រឡង​ជាប់​ក្នុង​អត្រា​ខ្ពស់ជាង​ឆ្នាំមុន​។​
​ ​លោក ហេង រតនា មានប្រសាសន៍ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២១ ខែសីហា​ខាងមុខនេះ គឺជា​ម៉ែត្រ​សម្រាប់​វាស់​ស្ទង់​សមត្ថភាព​របស់​ក្មួយៗ​សិស្ស ថ្នាក់​ទី​១២​ផង និង​ជាការ​បើកផ្លូវ​ឲ្យ​ក្មួយៗ​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផង​នេះ​បើ​
​ក្មួយៗ​ប្រឡង​ជាប់​។ លោក​បាន​បញ្ជាក់ថា នៅពេលនេះ​ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង ក្មួយៗ​ជា​កុមារ និង យុវជន​មាន​ពេលវេលា​គ្រាប់​គ្រាន់​ក្នុងការ​សិក្សា​រៀនសូត្រ ហើយ​ថា​ក្នុង​វ័យ​សិក្សា និង​ជា​អ្នក កំពុង​សិក្សា​ក្មួយៗ​ត្រូវ​ផ្ចង់ស្មារតី​ទៅលើ​ការសិក្សា​ឲ្យ​បាន​ច្រើនជាង​បញ្ហា​អ្វីៗ​ផ្សេងទៀត​នោះ ទើប​ជាការ​ជោគជ័យ​។​
​ ​ប្រតិភូ​រាជរដ្ឋាភិបាល ហេង រតនា បានលើកឡើង​ពី​ការកែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​នៅក្នុង​វិស័យ​អប់រំ​ដើម្បី​ពង្រឹងគុណភាព​អប់រំ ពង្រឹងគុណភាព​នៃ​ការ កសាង​ធនធានមនុស្ស ពិសេស​ការ​រឹតបន្តឹង​នៅក្នុង​ការប្រឡង​សម​ដូច​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​ច្បាស់ៗ​ថា ចេះ​ជាប់ មានន័យថា ចេះ​គឺ​ប្រឡង​ជាប់​៕

Untitled

​

បង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា​ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណេ​ត ២៣១​នាក់

​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២៣១​នាក់ ដែល​សំងំ​លាក់ខ្លួន ធ្វើ​សកម្មភាព​ចាប់ជំរិត​ទា​ប្រាក់ តាម​ប្រព័ន្ធ​អ៊ិន​ធ្វើ​ណេ​ត្រ ទៅ​ក្រៅប្រទេស ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ខុន​ដូ មួយកន្លែង នៅ​ខណ្ឌទួលគោក​។​
​ ​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​ចាប់ជំរិត ឆ្លងដែន​នេះ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦ ខែសីហា ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួងមហាផ្ទៃ​និង​មានការ​សម្របសម្រួល ពី​លោក​សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​តាម​នគរបាល បានអោយដឹងថា ទីតាំង​ខុន​ដូ​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ នោះ​ស្ថិតនៅ​អាគារ​លេខ ៤ ផ្លូវ លេខ ៥៦៦ និង​ខាងក្រោយ ផ្លូវ​លេខ​៥៧៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដែលមាន​កម្ពស់​១១​ជាន់​។​
​ ​តាម​ព័ត៌មាន​អោយដឹងទៀតថា ដោយ​មានការ​ការផ្តល់​ព័ត៌មាន ពី​ភ្នាក់ងារ សំងាត់ ពី​ជនសង្ស័យ ជនជាតិ​ចិន មួយក្រុម ដែល​សំងំ​លាក់ខ្លួន ដោយ​ប្រើ​ម៉ាស៊ីន ឧបករណ៍ បំ​លែង ពី​INTER NET​ជា​មធ្យោបាយ សម្រាប់​គំរាម​ជំរិត​ទារប្រាក់​ទៅ​ក្រៅប្រទេស​សមត្ថកិច្ច​ក៍បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​ចុះមក​ឆែកឆេរ​តែម្តង ។​
​ តាម​នគរបាល អោយដឹងថា នៅក្នុង​ការចុះ​ឆែកឆេរ សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន​២៣១​នាក់ ដែល​ម្នា​ក់បាន​លោត​ពីលើ​ជាន់​ទី​១ បាក់ជើង ក្នុងនោះ​មាន​ស្រី​ចំនួន ២៨​នាក់ ព្រមទាំង​ដកហូត ឧបករណ៍ អេ​ឡិច​ត្រ​និ​ច​មួយចំនួន ដែលជា​មធ្យោបាយ សម្រាប់ធ្វើ​សកម្មភាព​ចាប់ជំរិត ជនជាតិ​ចិន​គ្នា ឯង នៅក្រៅ​ប្រទេស ។​
​ ​តាម​ព័ត៌មាន​អោយដឹងថា ជនជាតិ​ចិន រូបនោះ​បាន​ជួល ខុន​ដូ​នោះ ផ្តាច់ មុខ ប្រមាណ​ជាង​១​ខែ​មកហើយ ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត ៕

fn-2017-08-16-16-42-11-0fn-2017-08-16-16-42-11-1 fn-2017-08-16-19-11-12-2 fn-2017-08-16-19-11-12-3 fn-2017-08-16-19-11-12-4
​

​អ៊ីរ៉ង់ព្រមានដើរចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥

តេ​ហេ​រ៉ង់ ៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រូ​ហា​នី កាលពី​ម្សិលមិញ​បាន​និយាយថា នឹង​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​ពិភពលោក កាលពី​ឆ្នាំ​២០១៥ បើ​អាមេរិក នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​ថ្មី​ជា​បន្តបន្ទាប់​ទៀត​នោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​លោក Rouhani បាន​ព្រមាន​ថា អ៊ីរ៉ង់​បាន​ត្រៀម​ចិត្ត​ត្រៀម​កាយ​រួចជាស្រេច ដើម្បី​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ បាន​ជួយ​ដក​ទណ្ឌកម្ម​អន្តរជាតិ​ជាច្រើន ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់ ជា​ថ្នូរ​នឹង​ការបញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​បន្ថែមថា អ៊ីរ៉ង់ ពិតជា​ចង់​នៅ​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​នេះ ដែល​រូបលោក​បាន​ចាត់ទុកជា គំរូ​នៃ​ភាពជោគជ័យ​មួយ សម្រាប់​សន្តិភាព និង​ការទូត​ទៅលើ​សង្គ្រាម និង​ឯកតោភាគី​និយម ក៏ប៉ុន្តែ​វា​ពុំមែន​ជា​ជម្រើស​តែមួយគត់​នោះឡើយ​។ លោក Rouhani បាន​បន្តថា «​លោក ដូ​ណា​ល់ ត្រាំ បាន​ស្តែង​ឲ្យ​ឃើញថា លោក​ពុំ​អាច​ធ្វើជា​ដៃគូ​គួរ​ឲ្យ​ចិត្តបាន មិន​ត្រឹម​សម្រាប់​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ថែម​ទៀតផង​»​។​
​គួរ​បញ្ជាក់ថា ការអត្ថាធិប្បាយ​របស់ លោក Hassan Rouhani ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក ៥+១ គឺ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​រួមមាន ចិន បារាំង រុស្ស៊ី ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បូក​ជាមួយនិង​អាល្លឺម៉ង់ កំពុង​តែមាន​សម្ពាធ​កើនឡើង​៕

fn-2017-08-15-17-01-42-0

​

ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​មនុស្ស​០៥​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ពួក ISIS

​ហ្សា​ការ​តា ៖ ប៉ូលិស​ឥណ្ឌូនេស៊ី​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​មនុស្ស​០៥​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ពួក ISIS និង​រឹបអូស​សារ​ធាតុគីមី​មួយចំនួន​នៅក្បែរ​រដ្ឋធានី​ហ្សា​ការ​តា ដែល​គ្រោង​យកទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ជា​គ្រាប់បែក​វាយប្រហារ​លើ វិមាន​ប្រធានាធិបតី​នៅ​ចុងខែ​សីហា​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ប៉ូលិស​បាន​និយាយថា ក្នុងចំណោម​មនុស្ស​ទាំង​០៥​នាក់​ខាងលើ មាន​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ត្រូវបាន​គេ​និទេស​ពី​ទីក្រុង​ហុងកុង សម្រាប់​ការចោទប្រកាន់ថា បាន​ផ្សព្វផ្សាយ មនោគមវិជ្ជា​ជ្រុលនិយម ហើយ​ក្រុមមនុស្ស​ទាំងនេះ​ទៀតសោត​បាន​សិក្សា​រៀនសូត្រ​ពី​បច្ចេកទេស ផលិត​គ្រាប់បែក​តាមរយៈ​គេហទំព័រ​មួយ​គ្រប់គ្រង​ដោយ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​គេ​សង្ស័យថា មាន​ទំនាក់ទំនង​ជាមួយ​ពួក ISIS នៅក្នុង​ប្រទេស​ស៊ី​រី​។
​តែ​យ៉ាងណាក៏ដោយ អត្ត​សញ្ញា​ជនសង្ស័យ មិនទាន់​ត្រូវបាន​បញ្ជាក់​លម្អិត​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ឥណ្ឌូនេស៊ី កំពុង​ព្រួយបារម្ភ​លើ​ការកើនឡើង នៃ​សកម្មភាព​ជ្រុលនិយម​នៅក្នុង​ប្រទេស នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕

fn-2017-08-15-23-23-20-0

​

ប្រធាន គ ជ ប រំពឹងថា គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ចូលរួម​ជាមួយ គ​.​ជ​.​ប

​ភ្នំពេញ ៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានបង្ហាញ​ក្ដី សង្ឃឹម ថា ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់ នឹង​បន្ត​ចូលរួម​ជាមួយ​គ​.​ជ​.​ប ក្នុង​ការរៀប​ចំការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​ទៀត ខណៈដែល​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្ដិ​ទី​៤ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅនេះ បាន ប្រ​ព្រឹ​ត្ដ​ទៅដោយ​ជោគជ័យ​។
​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០១៧ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​នេះ ឯកឧត្ដម​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បានលើកឡើង ថា ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្ដិ​ទី​៤ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ជោគជ័យ ក៏​ព្រោះតែ​មានការ​ចូលរួម​យ៉ាង សកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង អស់ ដូចជា​៖​គណបក្សនយោបាយ​,​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្ដរជាតិ​,​តំណាង​ក្រសួង​-​ស្ថាប័ន នានា ក៏ដូចជា​អ្នកសារព័ត៌មាន​ផងដែរ​។ ក្នុងនោះ​ឯកឧត្ដម​សង្ឃឹម ថា ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ទាំងអស់ នឹង​បន្ដ​ចូលរួម​ជាមួយ​គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល ទី​៦ ឆ្នាំ​២០១៨​បន្ដទៀត​។
​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ឲ្យ​ដឹង ថា នា​ថ្ងៃនេះ​គឺ​លើក​ទី​១ ដែល គ​.​ជ​.​ប ជួបជុំ​ជាមួយ ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ប្រតិ​ទិននៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ បោះឆ្នោត​ឆ្នាំ​២០១៧ និង​ដើម្បី​ផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ ក៏ដូចជា​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ ស្មាន សម្រាប់​បម្រើ​ឲ្យ​ការ​របោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។
​ក្នុង​កម្មវិធី​ដដែល​នេះ​ឯកឧត្ដម​ស៊ិ​ក ប៊ុន​ហុក បាន​អំពាវនាវ​ដល់​តំណាង​អង្គការ មិនមែន រដ្ឋាភិបាល​ទាំ ង​អស់ ដែលមាន​បំណង​ចង់​ចូលរួម​សង្កេតការណ៍ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សូម​រួសរាន់​ដាក់ ពាក្យ​នៅ គ​.​ជ​.​ប ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨​។ ចំណែក​គណ បក្សនយោបាយ ដែល​ចង់​ដាក់​ភ្នាក់ងារ​សង្កេតការណ៍ មើល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ត្រូវដាក់ ពាក្យ​នៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ដល់ទី​១៤ ខែមករា ឆ្នាំ​២០១៨៕

12Untitled

​

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៅ​ថ្ងៃទី​១៨​ខែសីហា​

ភ្នំពេញ ៖ ដើម្បី​ពិភាក្សា និង​សម្រេច​លើកសំណើរ​របស់​គណៈកម្មកា​រ​ទី​៦ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​របៀបវារៈ​ប្រជុំ វិ​សា​សាមញ្ញ​ព្រឹទ្ធសភា​និតិ​កាល​ទី​៣ អគ្គលេខាធិការ​ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ ដើម្បី​បើក​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតី​យ​ភាព ឯកឧត្តម នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ព្រឹទ្ធសភា បានឱ្យដឹង​នៅថ្ងៃនេះ​ថា កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​លើក​ទី​២​នេះ នឹង​លើកយក​វ​បៀ​ប​វារៈ​សំខាន់ៗ​ចំនួន​៤​មក​ពិភាក្សា និង​សម្រេច ដែល​ក្នុងនោះ​មាន​៖
១-​ពិនិត្យ​និង​សម្រេច​លើកសំណើរ​របស់​គណៈកម្មកា​រ​ទី​៦​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​របៀបវារៈ​ប្រជុំ​វិ​សា​សាមញ្ញ​ព្រឹទ្ធសភា​និតិ​កាល​ទី​៣​។
២-​អំពី​និតិ​វិធី​បោះឆ្នោត ជ្រើសរើស​បំពេញ​សមាជិក គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា​។
៣- ពិនិត្យ​លើ​សំណើរ​របស់ សមាជិក​ព្រឹទ្ធសភា ស្នើសុំ​កោះប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​។​
៤-​កំណត់​របៀបវារៈ​និង​កាលបរិច្ឆេទ​ប្រជុំ​វិសាមញ្ញ ព្រឹទ្ធសភា និតិ​តិ​កាល​ទី​៣​របស់ខ្លួន​៕

Untitled
​

អង្ករ​កម្ពុ​ជាមាន​ទីផ្សា​រ​យ៉ាង​ល្អ​លើ​ឆាក​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៥

​ភ្នំពេញ ៖ ទោះបី​យើង​មិនទាន់​អាច​សម្រេចបាន​នូវ​ការនាំ​អង្ករ​ចេញ ១​លាន​តោន គិត​មកទល់ នឹង ពេលនេះ​ក្តី តែ​យើង​បានសម្រេច​ធ្វើឱ្យ​អង្ករ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ ឆ្នាំ​២០១៥ ហើយ​ផលិតផល​ស្រូវ​លើសពី​សេចក្តីត្រូវការ​បាន​កើន​ឡើងដល់​ប្រមាណ ៥​លាន តោន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បាន​ក្លាយជា​ប្រភព​ដ៏​សំខាន់​នៅក្នុង​ការធានាបាន នូវ​ស្ថិរភាព​នៃ​ប្រភព​ស្រូវ ដើម្បី​ធ្វើការ​កែច្នៃ​សម្រាប់​នាំ​អង្ករ​ចេញ​។ ទន្ទឹមនឹងនេះ ប្រព័ន្ធ​ខ្សែ ចង្វាក់​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​កាន់តែ​មាន ការយល់ដឹង និង​សមត្ថភាព​ជំនាញ ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ពង្រីក​លទ្ធ​ភាព​នាំ ចេញ​របស់​កម្ពុជា​ទៅ​ថ្ងៃមុខ​តាមរយៈ​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា និង​ពង្រឹង​ភាព​ទន់ ខ្សោយ​របស់​កម្ពុជា​នៅក្នុង​ប្រព័ន្ធ​ខ្សែចង្វាក់​កែច្នៃ​អង្ករ​ទាំងមូល​។​
​នេះ​ជាការ​បញ្ជាក់​របស់លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការប្រមូល​ទិញស្រូវ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​រាជ រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ដែលមាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​នានា​។ លោក រដ្ឋមន្ត្រី​ស្តីទី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ទោះបី​កន្លងមក​ធាតុ​ចូល​នៃ​ផលិតកម្ម​ដូចជា ពូជ ជី ថ្នាំ​កសិកម្ម​ជាដើម​មានការ​ឡើងថ្លៃ​ក៏ពិតមែន តែ​ថ្លៃ​ស្រូវ​របស់​យើង​នៅតែមាន​ភាព​ប្រកួតប្រជែង​ធៀប​នឹង​ប្រទេសជិតខាង ហើយ​គុណភាព​ទៀតសោត​ក៏​ចាប់ផ្តើម​កាន់តែ​ប្រសើរឡើង ដោយសារ​កសិករ​ភាគច្រើន​ចាប់ផ្តើម​ងាក​ទៅ​ផលិត​ស្រូវ​ក្រអូប​,​ការកើនឡើង​នូ​វយ​ន្តូ​ប​នីយកម្ម​, ប្រព័ន្ធ​ស្រោចស្រព​, ការទទួលបាន​បច្ចេក​ទេស​ថ្មី​, ការធ្លាក់​ចុះថ្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​ខ្លះ រួមទាំង​ការធ្លាក់​ចុះថ្លៃ​អគ្គិសនី​ទោះបី​នៅ​ខ្ពស់​បន្តិច​ក្តី​។
​លោក វ​ង្សី វិស្សុត ថា បញ្ហា​របស់​យើង​គឺ​ចាប់ពី​កា​រស​ម្ងួ​ត និង​ការកែ​ច្នែ រហូត​ទៅដល់​ការដឹកជញ្ជូន ដល់​កំពង់ផែ ដែល​ធ្វើឱ្យ ថ្លៃ​អង្ករ​នាំចេញ​របស់​កម្ពុជា​ខ្ពស់​ជាងគេ​វិញ​។ លើសពីនេះ​ឱ្យតែ​ដល់ រដូវ​ប្រមូល ផល​គឺ​ថ្លៃ​ស្រូវ ច្រើនតែ​ធ្លាក់ចុះ​ដូច​ធ្លាប់បាន​កើតឡើង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​តាម​ការសិក្សា មូលហេតុ​នៃ​ការធ្លាក់ចុះ​នេះ​គឺ​បណ្តាលមកពី​កត្តា Market failure នៅក្នុង​ប្រព័ន្ធ​ទីផ្សារ​ស្រូវ ក្នុងស្រុក របស់ យើង ពោលគឺ​មិនមែន​បណ្តាលមកពី​កត្តា​ទីផ្សារ ឬ​កត្តាសេដ្ឋកិច្ច​នោះទេ​៕

cambodia-rice-file.2e16d0ba.fill-960x540

​

រថយន្ត​លុច​ស៊ី​ស​៤៧០​ដឹកឈើ​គ្រញូង បុក​មនុស្ស​២​នាក់​ស្លាប់ នៅ​ស្រុក​កំពង់ស្វាយ​

​ខេត្តកំពង់ធំ​ ៖ យ៉ាងហោចណាស់ ក៏​មនុស្ស​២​នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើត ហេតុ ដោយសារតែ​រថយន្ត​ដឹកឈើ​ក្រញូង បុក​យ៉ាង​ពេញទំហឹង កាលពី​វេ​ល​ម៉ោង​៧ និង​៥៥​នាទី​យប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ ២០១៧ នៅ​កំណាត់​ផ្លូវ​អាស៊ាន ស្ថិតនៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
​ ​ជនរងគ្រោះ ក្នុងករណី​គ្រោះ​ថា្នក់​ចរាចរ​នេះ នៅ​ភូមិ​ពាម​ក្រែង ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ភេទ​ប្រុស​ទាំង​២​នាក់ ប៉ុន្តែ​អត្ដ​សញ្ញាណ​លំអិត នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ នៅពេល​ភា្ល​មៗ​នោះ​។​
​ ​យោងតាម​ស​ក្សី​ដែល​ឃើញ​ហេតុនេះ បាន​និយាយ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស ២​នាក់​នេះ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ទ្រី​ម​សង់ ព៌​ណ​ខ្មៅ ចេញពី​ភូមិ​ពាម​ក្រែង ក្នុងទិសដៅ ពី​លិចទៅ​កើត លុះ មកដល់​កន្លែង​កើត ក៏​ឆ្លងផ្លូវ​អាស៊ាន ជិត​ផុត​ទៅហើយ ស្រាប់​រថយន្ត​ម៉ាក​លុច​ស៊ី​ស ៤៧០ មួយគ្រឿង បើក លុះ​លឿន​ដូច​ព្យុះ លើ​កំណាត់​ផ្លូវ​អាស៊ាន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយក៏​ទៅបុក​បុរស​២​នាក់​នោះ​តែម្ដង បណ្ដាល​មនុស្ស​ខ្ទាត​ចេញពី​ម៉ូតូ ចំណែក​ម៉ូត​នៅ​គៀប​អូស​ជាប់​នឹង​កាង ខាងមុខ​ផ្នែក​ខាងឆ្វេង តែម្ដង​។​
​ ​ប្រភពព័ត៌មាន​ពីស​ក្សី​ដដែល បាន​បន្តថា ភា្ល​មៗ​នេះ ស្ថិតនៅក្នុង​សភាព​ជ្រួលច្របល់ តៃកុង​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​សាកសព និង​វត្ថុតាង លុះ​បន្តិចក្រោយមក ទើប​សមត្ថកិច្ច​មកដល់ ក៏​ដឹងថា រថយន្ត​ផ្ទុក​ឈើ​ក្រញូង​ពេញ ហើយ​នៅ​កៅអី​មុខ មាន​ឧបករណ៍​ជក់ ថ្នាំ​ញៀត​ទៀតផង​។​
​ ​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ​នេះ គឺ​ដឹកនាំ ដោយ​លោក​ព្រះរាជអាជ្ញា អ៊ិត សុធា ដែល​គេ​ស្គាល់​ថា ធ្លាប់បាន​បង្ក្រាប ឈ្មួញ​ឈើ​ក្រញូង​ធំៗ និង​មាន​ឥទ្ធិពល ជាច្រើន​ករណី​មកហើយ រួមទាំង​ជន​ចែក​ចាញ​គ្រឿង​ញៀ​ង​ផង​៕

1Untitled

​

លោក កែវ រ៉េមី ពន្យល់​ជប៉ុន រឿង​វិសោធនកម្ម​ច្បាប់​បក្សនយោបាយ និង​ច្បាប់​សមាគម​

​ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ពន្យល់​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​ការបង្កើត​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជូន​មន្ដ្រី​នៃ​ក្រសួង ការ បរទេស​ជប៉ុន​។ ការពន្យល់​នេះ បានធ្វើ​ឡើង​គ្រា​ដែល​លោក កែវ រ៉េមី បានអនុញ្ញាត​ឲ្យ​លោក ម៉ាសា​តូ អូ​តា​កា អគ្គនាយករង​នៃ​ការិយាល័យ​កិច្ចការបរទេស នៃ​ក្រសួង​បរទេស​ជប៉ុន ចូលជួប​ពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះ​។
​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា ក្នុងជំនួប​នេះ លោក ម៉ាសា​តូ អូ​តា​កា បានលើកឡើង​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​”​និង​ការបង្កើត​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា​៖ អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្សនយោបាយ ដើម្បី​ឲ្យ​ភាគី​ទាំងនោះ​យល់ច្បាស់​អំពី​បំណង និង ខ្លឹមសារ​ពិតប្រាកដ​នៃ​ការធ្វើ​វិសោធនកម្ម និង​ការបង្កើត​ច្បាប់​ទាំងពីរ​នេះ​។
​ជាការ​ឆ្លើយតប​លោក កែវ រ៉េមី បាន​ពន្យល់ ថា ការបង្កើត​ច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​”​គណបក្សនយោបាយ​”​កាលពីពេល​ថ្មីៗ​នេះ គឺ​រាជរដ្ឋាភិបាល​បាន​ស្រាវជ្រាវ យ៉ាង យក​ចិ​ត្ដ​ទុកដាក់ និង​ម៉ត់ចត់​ជាទីបំផុត ហើយ​បាន​យក​លំនាំ​តាម​បណ្ដា​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​ដូចជា ដា​ណឺ​ម៉ាក​,​ម៉ាឡេស៊ី​,​ឥណ្ឌូនេស៊ី​,​និង​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​មួយចំនួនទៀត​ផងដែរ​។
​ចំណែក​ការបង្កើត​ច្បាប់​ស្ដីពី​”​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​”​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្រាវជ្រាវ យក​លំនាំ តាម​បណ្ដា​ប្រទេស​រីកចំរើន​មួយចំនួន ដូចជា​៖​ប្រទេស​បារាំង​,​ជប៉ុន​,​អូស្ដ្រាលី​,​និង​ប្រទេស​សិង្ហ​បុរី​ជាដើម ហើយក៏​មានការ​ចូលរួម​រៀបចំ​ពី​អ្នកជំនាញ​ការទូត និង​អ្នកពាក់ព័ន្ធ​នានា ដែល​ចំណាយពេល​រៀបចំ​ប្រមាណ​ជា ២០​ឆ្នាំ​៕

1Untitled

​

អភិបាលខេត្ត​មណ្ឌលគិរី នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជាប់​និទ្ទេស A

​ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជាការ​ផ្តល់​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់ ដែល​ជាប់​និទ្ទេស A ក្នុងការ​ប្រលង បាក់​ឌុប អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ាង នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន ថ្លែង​ក្នុង​ពិធី​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នុ​សិស្ស​រៀន​បំប៉ន់ ដើម្បី​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យម សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​។
​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​ការលើកទឹកចិត្ត​នោះដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត
​បាន​ផ្តល់នូវ​បទពិសោធន៍ និង​អនុសាសន៍​ល្អៗ​មួយចំនួន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដើម្បី​យកទៅអនុវត្ត​ក្នុង​ថ្ងៃ​ប្រលង​អោយទទួល​បាន​ជោគជ័យ​។ ឯកឧត្តម បាន​បញ្ជាក់ថា នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ ក្នុង ការកែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុងការ​រឹតបន្តឹង​លើ​វិស័យ​អប់រំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិ​ស្សា នុ​សិស្ស​មានចំណេះដឹង និង​បញ្ចេញ​នូវ​សមត្ថភាព​ពិតប្រាកដ​។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេងៗ និង​ត្រូវ​រំលឹក​មើល​មេរៀន​ឡើងវិញ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ប្រលង ជាពិសេស ត្រូវ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ អស់ពី​សមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​។ ដូច្នេះ ដើម្បី​ជាការ​ផ្តល់​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់ ដែល​ជាប់​និទ្ទេស A ក្នុងការ​ប្រលង​បាក់​ឌុប ក្នុងនាម​ឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន ហើយ​សង្ឃឹមថា នៅ​ឆ្នាំនេះ​ប្អូនៗ​នឹង​បន្ត​យក​ជ័យលាភី​បន្ថែមទៀត ដើម្បី​លើកស្ទួយ​កិត្តិយស​របស់​ខេត្ត សាលារៀន គ្រួសារ និង​ខ្លួនឯង​ផ្ទាល់​តែម្តង​។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ទាំង​កំលាំងកាយ​ចិត្ត​ខិតខំ​បង្ហាត់បង្រៀន​បំប៉ន​ដល់​សិស្ស​បន្ថែម​សម្រាប់​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ អោយ​ទទួលបាន​ជោគជ័យ ។
`​តាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត លោក ទឹម សង្វាត បាន​ឲ្យ​ដឹងថា​ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១​ខែសីហា មាន​រយៈពេល​២​ថ្ងៃ បែក​ចែកជា​ពីរ​មណ្ឌល​ប្រលង មាន​ថ្នាក់​វិ​ទ្យ​សាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ហើយ​បេក្ខជន​ទាំងអស់​មកពី​វិទ្យាល័យ​ក្រុង​/​ស្រុក ទាំង​៥​ទូទាំង​ខេត្ត ចំនួន​៣២០​នាក់ ស្រី​១៦៨​នាក់ ត្រូវ​មក​ប្រលង​នៅ​វិទ្យាល័យ ហ៊ុនសែន​មណ្ឌលគិរី​។​
​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​នាំយក​ថវិកា និង​សម្ភារៈ​សិក្សា​មួយចំនួន​ផ្តល់ជូន​ដល់ លោក​គ្រួ អ្នកគ្រូ ដែល​បាន​បង្រៀន​បំប៉ន​សិស្ស ថែមទាំង​ផ្តល់ជូន​ដល់​សិក្សា​នុ​សិស្ស​ទាំងអស់​ផងដែរ​៕

20864147_1920604548178106_1112133953_n20839417_1920604534844774_1200883167_n 20863978_1920604541511440_1666067010_n

​

ក្រុមចោរ​យក​បំពង់​ហ្គាស​ផ្លុំ​ទម្លុះ​ទូ អេ​ធី​អឹម ABA ឆេះ​លុយ​អស់​នៅ​ខេត្ត​កែប​

​កែប ៖ ឆេះ​ទូ អេ​ធី​អឹម របស់​អនាគារ ABA អស់​លុយ​រាប់ម៉ឺន​ដុល្លារ ខ​ណះ​ក្រុមចោរ​យក ធុង​ហ្គាស​មក​ផ្លុំ​ទម្លុះ​សោ និង​ជញ្ជាំង​ទូ អេ​ធី​អឹម មិនបាន​សំរេច​។​
​ចោរ​មួយក្រុម បាន​ប្រើប្រាស់​វិធី​ម្យ៉ាង​ដោយ​យក​ធុង​ហ្គាស ទៅ​ផ្លុំ​ទម្លុះ​ជញ្ជាំង​ទូ អេ​ធី​អឹម មួយកន្លែង​របស់​ធនា​គារ ABA ប៉ុនប៉ង​យកលុយ​ក្នុង​ទូ​អេ​ប៊ី​អឹម នោះ តែ​មិនបាន​សំរេច ដោយសារ ភ្លើង​បាន​ឆាបឆេះ​ឡើង ក្នុងពេល​ពួកគេ​បាន​បញ្ឆេះ​ភ្លើង​ហ្គាស​ដើម្បី​ទម្លុះ​ទូ អេ​ធី​អឹម នោះ​។​
​ហេតុការណ៍ ឆេះ​ទូ អេ​ប៊ី​អឹម នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​3​ទៀបភ្លឺ ថ្ងៃទី​15 ខែ សីហា ឆ្នាំ 2017 នៅ​ភូមិ​ថ្មី​ផ្លូវ​ចូល​ផ្សារ​ក្ដាម ស​ង្គា​ត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ លោក​វរៈ​សេនី​ទោ សូង ស៊ិន អធិការនគរបាល​ក្រុង បាន​ប្រាប់​អោយដឹងថា ក្រុម​ជន​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ​នោះ បាន ធ្វើ​សកម្មភាព​យក​ធុង​ហ្គាស​មក​ផ្លុំ​បញ្ឆេះ​ទម្លុះ​ទូ​យកលុយ​ក្នុង​ធុង​អេ​ប៊ី​អឹម​នៅ​ចន្លោះ​ម៉ោង​3 ទៀបភ្លឺ ថ្ងៃទី​15 ខែសីហា​។ តែ​មិនដឹងថា មាន​មូលហេតុ​យ៉ាងម៉េច​ទេ បានជា​ធ្វើឱ្យ ឆ្លង​ឆេះ​ទូ អេ​ធី​អឹម ហើយ​លុយ​រាប់ម៉ឺន​ដុល្លារ ដែលមាន​នៅក្នុង​នោះ ក៍​ត្រូវបាន​ឆេះ​ខ្លោច​អស់​ដែរ​។
​លោក​វ​រះ​សេនី​ទោ សូង ស៊ិន អធិការ​ក្រុងកែប បាន​ប្រាប់​បន្តថា កាមេរ៉ា​សុវត្ថិភាព ត្រូវបាន ក្រុមចោរ​យក​ស្ព្រា​យ​កំប៉ុង​ព័​ណ​ខ្មៅ ទៅ​បាញ់​បិទ​កញ្ចក់ ដើម្បី​កុំឱ្យ​ថត​ជាប់​រូបភាព​ទៀតផង​។ ពេល នេះ នគរបាល​កំពុងតែធ្វើកា​រ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ខ​ណះ​ដែល​ឆេះ​ទូ អេ​ធី​អឹម ហើយ​ចោរ រត់​បាត់​បន្សល់ទុក​តែ​ដែកកេះ និង​បំពង់​ហ្គាស​មួយ​ប៉ុណ្ណោះ​៕

fn-2017-08-15-11-14-42-5fn-2017-08-15-11-14-42-2 fn-2017-08-15-11-14-42-3

​