All posts by មេគង្គ ប៉ុស្តិ៍

បញ្ជូន​អង្គរក្ស​លោក សួន សេរី​រដ្ឋា មក​តុលាការ​ករណី​រក្សាទុក​អាវុធ និង​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ ៖ នៅថ្ងៃនេះ​សមត្ថកិច្ច​បាន​ចាប់បញ្ជូន​បុរស​ម្នាក់​ដែលជា​អង្គរក្ស​លោក សួន សេរី​រដ្ឋា មក​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​រក្សាទុក​អាវុធ​ខុសច្បាប់​និង​ធ្វើតេស្ត​ទឹកនោម​រកឃើញ​មាន​សារធាតុ​ញៀន​។​
​មន្ត្រីនគរបាល បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ម៉ុម សួង អាយុ​៤៤​ឆ្នាំ អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែសីហា នៅក្នុង​ផ្ទះ​លោក​សួន សេរី​រដ្ឋា​តែម្តង ៕

fn-2017-08-15-10-19-42-0

​

ផែនការ​បាញ់​មី​ស៊ី​ល​ទៅលើ​កោះ​ហ្គ័​ម​ធ្លាក់​ដល់ដៃ​លោក គីម ជុង​អ៊ុន

​កូរ៉េខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​និយាយ​នៅ​ព្រឹក​នេះ​ថា មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​បានទទួល​របាយការណ៍​ពី​កងទ័ព​រួច ហើយ​ពាក់ព័ន្ធ​នឹង​ផែន​ការបាញ់​មី​ស៊ី​ល​ទៅលើ​កោះ​ហ្គ័​ម​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​បាន​និយាយថា លោក​នឹង​ឃ្លាំមើល​សកម្មភាព​របស់​សហរដ្ឋអាមេរិក​បន្តិច​សិន​មុនពេល​ធ្វើការ​សម្រេចចិត្ត​ចំពោះ​ផែនការ​នេះ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បានធ្វើការ​ត្រួតពិនិត្យ និង​ពិភាក្សា​លើ​គម្រោង​នេះ​យ៉ាង​ហ្មត់ចត់ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ក្នុងអំឡុង​នៃ​ការចុះ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការ​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េខាងជើង បន្ទាប់ពី​យោធា​នៃ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​បង្ហើយ​ផែនការ​លម្អិត​ក្នុង​ការបាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ចំនួន ០៤​គ្រាប់ ព្រមាន​កោះ​ហ្គាំ នៅត្រឹម​ពាក់កណ្តាល​ខែសីហា​នេះ ហើយ​បញ្ជូន​បន្តទៅ​ឲ្យ​លោក គីម ជុង​អ៊ុន ដើម្បី​រង់ចាំ​ការសម្រេចចិត្ត​ចុងក្រោយ​។ យ៉ាងណាមិញ លោក គីម ជុង​អ៊ុន ទំនងជា​នឹង​ពន្យារពេល​នៃ​ការអនុវត្តន៍​គម្រោង​នេះ ដោយ​និយាយថា រូបលោក​នឹង​នៅ​រង់​ចាំមើល​អាកប្បកិរិយា​របស់​ទីក្រុង​វ៉ាស៊ីនតោន បន្តិចទៀត​សិន​។​
​ផែនការ​របស់​ប្រទេស​កូរ៉េខាងជើង​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​មាន​ការមិន​ពេញចិត្ត និង​បាន​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នេះ​ដោយបាន​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​ផ្នែក​មួយចំនួន​នៅ​ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា ខេត្ត​ស៊ី​ម៉ា​ណេ ខេត្ត​កូ​ឈី​នៅ​ភាគ​ខាងលិច​ប្រទេស​ជាទី​ដែល​ប្រទេស​កូរ៉េខាងជើង​និយាយថា ខ្លួន​នឹង​បាញ់​មី​ស៊ី​ល​ឲ្យ​ឆ្លងកាត់​តាម​ខេត្ត​ទាំងនោះ​ឆ្ពោះទៅរក​កោះ​ហ្គ័​ម​៕

20770381_819467348226061_1478219974953065049_n
​

​សមត្ថកិច្ច​កំពុង​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ​

​រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ​កម្លាំង​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដឹកនាំ​លោក សៀង សុខ ព្រះរាជអាជ្ញា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បញ្ជា​កម្លាំង​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ អ៉ី សុខ​ឃី ប្រ​ធា​នាយកដ្ឋាន ប្រឆាំង​ភេរវកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន កំពុង​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​៕

fn-2017-08-15-09-12-58-1

​

កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលបន្តទៀតចេញពីនាវាមុជទឹក

អាមេរិក ៖ តាមរយៈរូបភាពថ្មីចេញពីផ្កាយរណបអាមេរិកបង្ហាញថា យោធាកូរ៉េខាងជើង កំពុងធ្វើការជួសជុលត្រៀមគ្រាប់មីស៊ីលបាញ់ចេញពីកងនាវាជើងទឹករបស់ខ្លួន ខណៈដែលភាពតានតឹងកើនឡើងក្នុងជម្លោះនុយក្លេអ៊ែរ រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
រូបភាពនេះបង្ហាញពីសកម្មភាពនៅទីតាំងបាញ់សាកល្បង ដែលដូចគ្នាទៅនឹងរូបភាពកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ដោយកាលនោះ កូរ៉េខាងជើងកំពុង ត្រៀមរៀបចំសម្រាប់ការបាញ់សាកល្បងគ្រាប់មីស៊ីល Pukguksong-1 ចេញពីនាវាមុជទឹករបស់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ មន្ទីរបញ្ជកោណបានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងនៅតែបន្តដំណើរការទៅតាមគម្រោងរបស់ខ្លួនដោយការធ្វើសមយុទ្ធ យោធារួមគ្នាក្នុងរយៈពេល១០ថ្ងៃ ដែលសកម្មភាពនេះច្បាស់ជាបញ្ឆេះកំហឹងរបស់កូរ៉េខាងជើងកាន់តែខ្លាំង៕

fn-2017-08-15-01-40-33-0

គ្រោះទឹកជំនន់ នៅ​ប្រទេស​សៀ​រ៉ា​ឡេ​អូន​សម្លាប់​មនុស្ស​ច្រើនជាង​២០០​នាក់

​សៀ​រ៉ា​ឡេ​អូន ៖ អាជ្ញាធរ​សៀ​រ៉ា​ឡេ​អូន​បានឱ្យដឹងថា មនុស្ស​ច្រើនជាង​២០០​នាក់​បាន​ស្លាប់ ដោយសារ​គ្រោះ​រអិល​បាក់​ដី និង​ទឹកជំនន់​ដែល​បាន​វាយប្រហារ​មកលើ​តំបន់ភ្នំ Regent ស្ថិត​នៅក្បែរ​រដ្ឋធានី​ហ្វ្រី​ថោ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AP​។​
​អាជ្ញាធរ​បាន​បន្តថា នៅក្នុង​តំបន់ ភ្នំ​Regent បាន​បាក់ស្រុត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​កប់​នៅក្រោម​គំនរ ភក់ ខណៈពេល​មនុស្សម្នា​កំពុង​ដេកលក់​នៅឡើយ​។
​ដោយឡែក ក្រុម​អ្នក​ជួយសង្គ្រោះ រួមទាំង​យោធា​ជាច្រើន​នាក់​បាននិងកំពុង បន្តធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់​ពួកគេ គ្រា​ដែល​គេ​ជឿជាក់ថា​ចំនួន​អ្នក​សា្ល​ប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​៕

pri_49539307

​

តុលាការ​សម្រេច​ឃុំខ្លួន លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ

​រាជធានី​ភ្នំពេញ ៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន និង​បន្ត​បើកសវនាការ​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​ខាងមុខនេះ​។ ការចេញ​ដីកាឃុំខ្លួន​លោក សួន សេរី​រដ្ឋា ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញារង លោក សៀង សុខ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ និង​បញ្ជូនទៅ​ចៅក្រម រស់ ពិសិដ្ឋ បើកសវនាការ​កាត់ក្តី​ភ្លាមៗ​តែម្តង ដោយសារតែ​ករណីនេះ​ជា​បទល្មើស​ជាក់ស្តែង​។​
​លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​រួមមាន ៖ ១ ៖ បទ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១​នៃ​ក្រមព្រហ្មទណ្ឌ​។ ២ ៖ បទ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ នៃ​ក្រមព្រហ្មទណ្ឌ​។ ៣ ៖ បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា​។​
​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា បាន​ធ្វើឡើង​ខណៈដែល​លោក​កំពុងធ្វើដំណើរ​ពី​ខេត្តកំពង់ចាម ចូលមក​រាជធានី​ភ្នំពេញ ត្រង់ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ចាប់ខ្លួន​វ៉ៃខ្នោះ​ហើយ លោក សួន សេរី​រដ្ឋា ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​​បញ្ជូនបន្ត​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ភ្លាមៗ​តែម្តង​៕

d228ba69d25759eff7720d10ac300b64fn-2017-08-14-17-49-46-0fn-2017-08-14-19-23-29-0

​

ACU និង​ក្រសួង​អប់រំ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ មិនអាច​ធូររលុង​ទេ​

​ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក​បណ្ឌិត​សភាចា​រ្យ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា បានបញ្ជាក់​ដូចគ្នា​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​ប្រឡង​បាក់​ឌុប​នា​ឆ្នាំ​២០១៨ ខាងមុខ ដែល​ចំ​ឆ្នាំ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ គឺ​ការប្រឡង​មិនមាន​ការធូររលុង ដូច​មតិ​មួយចំនួន​លើកឡើង​ឡើយ​។ ការបញ្ជាក់​នេះ​បន្ទាប់ពី​មានមតិ​មួយចំនួន បានលើកឡើង ថា ឲ្យ​តែ​ដល់ពេល​បោះឆ្នោត​ម្ដងៗ គឺ​ការប្រឡង​បាក់​ឌុប​នឹងមាន​ការធូររលុង ហើយ​សិស្ស​នឹង​អាចមាន​លទ្ធភាព​ជាប់​ច្រើនជាង​ធ្លាក់​។
​ក្នុង​ពិធី​ណែនាំ​ដល់​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២១ ខែសីហា នៅ​សាល​សហ​សិក្សា​សម្តេច​តេ​ជោ​ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​រសៀល​ថ្ងៃទី​១៤ ខែសីហា​នេះ លោក​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ទៅលើ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់ តាមរយៈ​ការដាក់​ពាក្យស្លោក ថា​”​អ្នកចេះ​គឺជា​ប់​”​។
​លោក​បន្ត ថា លទ្ធផល​កំណែទម្រង់​ដែល​ទទួលបាន​ផ្លែផ្កា​នេះ គឺ​ដោយសារ​មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អ្នកសង្កេតការណ៍​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តែងតែ​ជួយ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ ជាមួយគ្នានេះ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន បានស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន កីឡា ក្នុង​ការដាក់​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​នា​ឆ្នាំ​២០១៨​ខាងមុខ​បន្តទៀត បើទោះបីជា​ចំ​ឆ្នាំ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​ក៏ដោយ ក៏​ការប្រឡង​បាក់​ឌុប​នេះ នឹងមិន​មានការ​ធូររលុង​នោះដែរ​។
​ចំណែក​លោក​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ ថា មានមតិ​ខ្លះ​លើកឡើង ថា នៅពេល​មានការ​បោះឆ្នោត​ម្ដងៗ​គឺ​ការប្រឡង​បាក់​ឌុប នឹងមិន​មានការ​រឹតបណ្តឹង​ដូច​ឆ្នាំ ដែល​មិនមាន​ការបោះ​ឆ្នោះ​នោះទេ ពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​កន្លងទៅនេះ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នា​ឆ្នាំ​២០១៨​ខាងមុខ​។
​លោក​បានបញ្ជាក់ ថា ការលើកឡើង​ខាងលើនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ និង​នៅ​ឆ្នាំក្រោយ គឺ​នៅតែ​មានការ​រឹតបណ្តឹង​ដូច​រាល់​ឆ្នាំ​ដែរ ហើយ​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​នៅតែ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធ្វើកំណែទម្រង់​ការប្រឡង​នេះ​បន្តបន្ទាប់​ទៀត​។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​បន្ថែម ថា យើង​មិនអាច​យកគុណ​ភាព​អប់រំ របស់​ប្រទេសជាតិ​ទៅលេង​សើច​នោះទេ ខណៈដែល​កេរ្ដិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​កំពុង​តែមាន​កម្រិត​ខ្ពស់​ឡើង​នៅលើ​ឆាក​អន្ដរជាតិ ដូច្នេះ​ការប្រឡង​បាក់​ឌុប​មិនមាន​ហេតុផល​អ្វីដែល​ត្រូវ​ធូររលុង​នោះឡើយ​។
​សូម​ជម្រាប ថា ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន ជា​រដ្ឋមន្ដ្រី បានធ្វើ​កំណែទម្រង់​ការ​ប្រឡង​បាក់​ឌុប រយៈពេល​៣​ឆ្នាំ​មកហើយ ដោយ​ទទួលបាន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាពិសេស​មាតា​-​បិតា អាណាព្យាបាល​សិស្ស ក៏ដូចជា​បេក្ខជន​ប្រឡង​ផងដែរ​៕

fd4bcddb5c5de7c6edf3c0f64fdd361a8d308a1a10690040_707133379375546_586284129722471141_n

​

អាជ្ញាធរ​ក្រុងភ្នំពេញ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស​លើ​មហាវិថី​ចំនួន​៦​ដាក់​ក្នុង​បំពង់​ក្រោម​ដី​

​ភ្នំពេញ ៖ តាម​គម្រោង​ផែនការ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី គ្រោង នឹង​កាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​២ នៅ​ឆ្នាំ​២០១៧​នេះ បន្ថែមចំនួន​៦​ខ្សែ​ទៀត ដោយ​ធ្វើការ​កប់​ដី​ជំនួស​វិញ​។​
​ដើម្បីឱ្យ​ដំណើរការ​កាត់​ទម្លាក់​ប​ណ្ដា​ញ​ខ្សែ​កា​ប្លិ៏​អាកាស​លើ​មហាវិថី​សំខាន់ៗ ទាំង​៦​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ទទួលបាន​ជោគជ័យ លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ធ្លាប់បាន​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការជីក​កប់​បណ្ដាល​ក្រោម​ដី និង​ទម្លាក់​ខ្សែបណ្ដាញ​លើ​អាកាស​គ្រប់​ប្រភេទ តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ថា ក្រុមការងារ​ចម្រុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការរៀប​ចំកាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កា​ប្លិ៏​អាកាស​តាម​បណ្ដោយ​មហាវិថី​សំខាន់ៗ​ទាំង​៦ ដែល​ត្រូវ​កាត់​ទម្លាក់​ក្នុង​ជំហាន​ទី​២​នេះ​ដោយ​តម្រូវឱ្យ​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ដែលមាន​បណ្ដាញ​ខ្សែ​កា​ប្លិ៏​លើ​អាកាស​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ក្នុងការ​អនុវត្តន៍​យន្តការ​នេះ​អោយបាន​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​។​
​គួរ​បញ្ជាក់ថា ការ​កាត់​ទម្លាក់​និង​ត្រូវ​បញ្ចូល​ក្នុង​បណ្ដាញ​ក្រោម​ដី នៅតាម​ប​ណោ្ដ​យ​មហាវិថី​ទាំង​៦​រួមមាន មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះសីហនុ មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង​។​
​លោក ស៊ុយ សេ​រិ​ទ្ធ បានស្នើ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ការងារ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៏​លើ​អាកា​សមក​ចូល​បំពង់​បណ្ដាញ​ក្រោម​ដី ត្រូវដាក់​ស្លាក​សញ្ញា​សម្គាល់​ជា​ភាសា​ខ្មែរ ដើម្បី​មាន​ភាពងាយស្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​។​
​សូមបញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​ស្តុ​ប​ថ្មី​មួយកន្លែង​ទៀត​នេះ គឺ​ស្ថិតក្នុង​គម្រោង តម្លើង​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង ដែល​បាន​អនុវត្ត​ន៏​កាលពីដើមឆ្នាំ​២០១៦ ហើយ​មកដល់ពេលនេះ ត្រូវការ​តម្លើង​ជិត​រួចរាល់​ហើយ នៅសល់តែ​ការតភ្ជាប់​ប្រព​ន្ធ័​ខ្សែភ្លើង ពី​ភ្លើងស្តុប​ទាំងអស់​ជា​ប្រ​ព័​ន្ឋ​ទៅ បន្ទប់​បញ្ជារ​ត្រួតពិនិត្យ​រួម​ប៉ុណ្ណោះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

12 3Untitled

​

សមត្ថកិច្ច​ត្រៀម​បញ្ជូន​លោក សួន សេរី​រដ្ឋា ទៅ​តុលាការ​នៅ​រសៀល​នេះ​

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ត្រៀម​បញ្ជូន​ខ្លួន​ជនសង្ស័យ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ អាច​នឹងត្រូវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា​នេះ ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា ។​
​យ៉ាងណាក៏ដោយ ក្រោយ​ការចាប់ខ្លួន​ក៏​លេចចេញ​នូវ​ការ​បង្ហោះ​ឯកសារ​សម្ងាត់​របស់លោក សួន សេរី​រដ្ឋា ដែល​ប្រមាថ​ព្រះមហាក្សត្រ​ថែមទៀត ខណៈដែល​ឯកសារ​សម្ងាត់​នោះ​ត្រូវបាន​មនុស្ស​ជំនិត​ម្នាក់​របស់លោក​ប​ង្ហោះ​តាម​ប្រព័ន្ធ Facebook ៕

d228ba69d25759eff7720d10ac300b64

​

ពលរដ្ឋ​រស់នៅ​សង្កាត់​អូ​ចារ​សប្បាយចិត្ត ខណៈ​ទទួលបាន​ប្លង់ដី​កម្មសិទ្ធិ​សាលារៀន​ស្របច្បាប់

​បាត់ដំបង ៖ ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៧ ឯកឧត្តម ឈាង វុន សមាជិក​រដ្ឋសភា ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង លោកជំទាវ ញឹក សា​គុន្ធ អភិបាលរង​ខេត្តបាត់ដំបង លោក សឿ​ម ប៊ុន​រឹទ្ធិ នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង លោក សៀង​ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ចារ​និង​យុវជន​សង្កាត់​អូរ​ចារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកយាយ លោកតា បងប្អូន​ប្រជាជន​នៅ​ទីតាំង​អតីត​សាលា​ម​ត្តេ​យ្យ​អូរ​ចារ នឹង​បានប្រគល់​ប្លង់ដី​កម្មសិទ្ធិ​សាលា​ជូនទៅ​លោក ងី សែត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង​វិញ ដើម្បី​គ្រប់គ្រង និង​ទុក​សាងសង់​សាលារៀន​ម​ត្តេ​យ្យ​សិក្សា​ដល់​ក្មួយៗ​ជំនាន់​ក្រោយ​បាន​បន្ត​ការសិក្សា​រៀនសូត្រ​នៅក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​៕

20839441_1920118811560013_1277031514_n20839211_1920118828226678_691121457_n 20839394_1920118801560014_234259890_n20840174_1920118798226681_828198191_n 20840451_1920118804893347_988688711_n 20864545_1920118821560012_2034223173_n

​

ធ្វើដំណើរ​ពី​ខេត្តក្រចេះ​ជិះ​ម៉ូតូ​ស្វែងរក​លួច​ម៉ូតូ​នៅ​ខណ្ឌដង្កោ​ត្រូវ​ជាប់​ខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​មុខសញា​កាច់ករ​ម៉ូតូ​យ៉ាងសកម្ម​បាន​២​នាក់​ទាំង​ព្រឹក​កាលពី​វេលា​ម៉ោង​០៨ និង​០០​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខ​សាលាសង្កាត់​សាក់​សំពៅ ផ្លូវ​ទំនប់​៧​មករា ស្ថិតនៅ​ភូមិ​ក្រាំង​តា​ផូ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បា​ម​ឈ្មោះ​ទី​១.​ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ២.​ឈ្មោះ ចាន់ ធឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​
​បើតាម​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ហស​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ តាមផ្លូវ​ជាតិ​លេខ​២០A ស្ថិតនៅ​សង្កាត់​ទៀន ខណ្ឌដង្កោ បានឃើញ​ជនសង្ស័យ​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-1468 លេខ​តួ និង​លេខ​ម៉ាស៊ីន​9572486 ឌុប​គ្នា​ពី​កើ​តទៅ​លិច សមត្ថកិច្ច​យើង​មានការ​សង្ស័យ ក៏​ជិះ​ដេញតាម​ពីក្រោយ រហូតដល់​ចំណុច​ខាងមុខ​សាលាសង្កាត់​សាក់​សំពៅ ស្ថិតនៅ​ភូមិ​ក្រាំង​តា​ផូ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០២ នៅក្នុង​ហោប៉ៅ​អាវ​ខាងស្តាំ និង​សោរ​ខ្សៀ​លេខ​០៨​ចំនួន​០១ នៅ​ចង្កេះ​ខោ​របស់​ជនសង្ស័យ​ឈ្មោះ ចាន់ ធឿន ហើយ​សមត្ថកិច្ច​យើង​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​
​សំភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​ចំនួន​០២ ២.​សោ​ខ្សៀ​លេខ​៨​ចំនួន​០១ ៣. កូនសោ​ម៉ូតូ​ចំនួន​មួយ ៤.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-1468 ៥.​សោ​ដោះ​ម៉ូតូ​មួយចំនួន ។​
​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​២​នាក់​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

20839976_1920118681560026_496830665_o20841530_1920118651560029_522151166_o 20841589_1920118668226694_223546896_o 20861108_1920118658226695_96461803_o

​

ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា រកឃើញ​កំហុស​ប្រមាថ​ព្រះមហាក្សត្រ​

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស អំណាច​ខ្មែរ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​ប្រធាន​គណបក្ស​រូបនេះ​បាន​បង្ហោះ សារ​តាម​បណ្តាញ Facebook ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ដែលមាន​ខ្លឹមសារ ជេរប្រមាថ​នឹង​មាក់ងាយ​ដល់​កងទ័ព​ជាតិ​យ៉ាងធ្ងន់ធ្ងរ រួមទាំង​មាន​ច​រិ​ក​ញុះញង់​បំបែកបំបាក់​ជាតិ ថែមទៀត ។​
ក្រោយ​ការឃាត់ខ្លួន​ក្រុម​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​ផ្ទះ​លោក សួន សេរី​រដ្ឋា នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៥៩៨ ខ័​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ លទ្ធផល​នៃ​ការ ឆែកឆេរ​នោះ​មិនទាន់​ត្រូវបាន​បញ្ចេញ​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ ។ ប៉ុន្តែ​ក្រោយ​ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា ក៏​ស្រាប់​តែមាន​មនុស្ស​ជំនិត​លោក​ម្នា​ក់បាន ចេញមុខ​បង្ហោះ​ឯកសារ​សម្ងាត់​មួយ​របស់លោក សួន សេរី​រដ្ឋា ដែលមាន​ខ្លឹមសារ​ប្រមាថ​ព្រះ​ចេ ស្តា​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ មិនអាច​ទទួលយកបាន​នោះឡើយ ។​
យោងតាម Facebook មួយ​មានឈ្មោះ « កូន​នាគ​អាស៊ី » ដែល​បាន​អះអាងថា ខ្លួន​ជា មនុស្ស​ជំនិត​លោក សួន សេរី​រដ្ឋា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ «​សូម​ក្រុម​សមាជិក KPPM នៅ​បារាំង ជួយ​ស្រាវជ្រាវ​រក​ឯកសារ​មួយ​ឲ្យ​បានមក​ឲ្យ​ខ្ញុំ ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ គឺ​ឯកសារ ដែល​បង្ហាញ​បញ្ជាក់ថា នរោត្តម សីហមុនី ជា​សញ្ជាតិ​បារាំង មែនឬ​មិនមែន​? ខ្ញុំ នឹង​វ៉ៃ​មួយឈុត​នេះ​ឲ្យ​ល្អមើល​កក្រើក​ក្នុង​ឆ្នាំ​២០១៦​នេះ​។ សូមជួយ​រក​ឲ្យ​ឃើញ យក​ឲ្យ​បាន​ឯកសារ​ឲ្យ​ខ្ញុំ ។​
​ហ៊ុន សែន ចង់​មានច្បាប់​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​មេបក្សនយោបាយ គឺជា​ឱកាស​របស់ KPP ធាក់​ឲ្យ​ធ្លាយ​វាំង​តែម្ដង​។ ចាំមើល​ស្ដេច និង​អាមាត្យ​វាំង ហ៊ាន​លា​សញ្ជាតិ​បារាំង​ទេ​? ហើយ​ពួក​យួន នៅក្នុង​បក្ស​ប្រជាជន រត់​ទៅ​ពួន​នៅ​កន្លែង​ណា​? ចាប់​កន្ទុយ​របស់​ពួកវា ញាត់​ចូល​មាត់​ពួកវា ឲ្យ​ខាំ​កន្ទុយ​ខ្លួនឯង​វា ហើយ​យើង​ចាំ​ឈរ​មើល​!» ។​
​ពាក់ព័ន្ធ​ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា នេះ​ផងដែរ នាយទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់​ស្ថាប័ន និង​មូលដ្ឋាន​កងទ័ព​បាន​ផ្ទុះ​កំហឹង​ឈឺចាប់​និង​ថ្កោលទោស​យ៉ាង ដាច់អហង្ការ ចំពោះ​ទង្វើ​របស់លោក សួន សេរីរដ្ឋ ហើយក៏​បានទាមទារ​ឲ្យ​ថ្កោលទោស​និង​ផ្តន្ទា ទោស​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​បុគ្គល​រូបនោះ​ថែមទៀត ៕

fn-2017-08-13-15-42-04-1

​

សមត្ថកិច្ច​នឹង​ចាប់ខ្លួន​អ្នក​ដែល​ចោទថា ព្រឹ​ត្ត​ការណ៍​ឈ្លានពាន​បរទេស​មកលើ​កម្ពុជា​ដើម្បី​សន្លឹកឆ្នោត​

​រាជធានី​ភ្នំពេញ ៖ នៅថ្ងៃនេះ​សម្តេច ហ៊ុន សែន បានបង្ហាញ​ជំហរ​ម៉ឺងម៉ាត់​និង​ព្រមាន​ធ្ងន់ៗ ចំពោះ​អ្នកណា​ដែល​បានធ្វើ​អត្ថាធិប្បាយ​ចោទថា ព្រឹ​ត្ត​ការណ៍​ឈ្លានពាន​បរទេស​ណាមួយ មកលើ​កម្ពុជា ដើម្បី​សន្លឹកឆ្នោត ។ សម្តេច​ព្រមាន​ថា នឹង​ចាត់​ខ្លួន​ពួកគេ​ប្រសិនបើ​និយាយ​ដូច្នេះ ៕

3b26cba2500f87fc1ee2c0632b99fe98

​

អាជ្ញាធ​រវេ​ណេ​ស៊ុយ​អេ​ឡា​ចាប់ខ្លួន​មនុស្ស​១៨​នាក់​សង្ស័យ​រៀបចំ​គំរោង​វាយប្រហារ​មូលដ្ឋានទ័ព​

​កា​រ៉ា​កាស់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា មនុស្ស​១៨​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រៀបចំ​គំរោងការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​សំខាន់ៗ នៅក្នុង​រដ្ឋ Carabobo ភាគ​ខាងជើង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រូវបាន​ចាប់ខ្លួន​។​
​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​វេ​ណេ​ស៊ុយ​អេ​ឡា លោក ហ្គូ​ស្តា​វ៉ូ ហ្គ​ន​ហ្សា​ឡែ​ស ឡូ​ប៉ែស បាន​ឲ្យ​ដឹងថា កងកម្លាំង​បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​១៨​នាក់ ខាងលើនេះ​ក្រោយពី​ពួកគេ​បាន​បញ្ចេញ​សកម្មភាព​ដ៏​គួរ​ឲ្យ​សង្ស័យ​ជាច្រើន ហើយ Sebin ក៏មាន​ភស្តុ​ផ្សេងទៀត​ដែល​បញ្ជាក់ថា ជនជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​ទាំង ១៨​នាក់​នេះ បាន​ចូលរួម​នៅក្នុង​សកម្មភាព​ភេរវកម្ម ដែលជា​គំរោង​ត្រៀម​ធ្វើការ​វាយប្រហារ ទៅលើ​មូលដ្ឋាន​យោធា​ខាងលើនេះ​។ លោក​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ មាន ០៦​នាក់ គឺជា​មន្ត្រី​យោធា ហើយ​ប្រមាណ ១២​នាក់​ផ្សេងទៀត គឺជា​អ្នកដើរ​តាម​ការបង្គាប់បញ្ជា​រប​ស់​ពួក​។​
បច្ចុប្បន្ន Sebin កំពុងតែធ្វើការ​ស៊ើបអង្កេត​រឿងនេះ​បន្ត ដែល​វា​អាចមាន​ជាប់​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ​ទៅនឹង​ក្រុមប្រឆាំង ដែល​កំពុងតែ​តទល់​នឹង​រដ្ឋាភិបាល លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​៕

fn-2017-08-14-08-55-35-0

​

ថៅកែ​ឈើ​ជើងចាស់​រហស្សនាម​ចែ​ម៉ាប់ ឈ្មោះ មុំ ចាប់​មិនចេះ​រាងចាល

​ខេត្តក្រចេះ ៖ រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​ជាច្រើន​គ្រឿង ផ្ទុក​ឈើ​ពេញៗ​ប្រៀប បានធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ជា​រៀងរាល់​យប់​ចេញពី​ទឹកដី​នៃ​ស្រុក​ចិត្រ​បុរី ក្នុង​ខេត្តក្រចេះ តម្រង់​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​គេ​សង្កេតឃើញថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដែល​ទើបនឹង​ប្តូរ​មក​ថ្មី​នោះ មាន​ភាព​សកម្ម ហាក់បីដូចជា​គ្មាន​ចំណាត់ការ ឬ​អើពើ ធ្វើការ​បង្ក្រាប ទប់ស្កាត់ បទ​ល្មើ​យ​ព្រៃឈើ​ឡើយ ។​
​សកម្មភាព​រថយន្ត​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ទាំងនោះ គឺ​លើកដាក់​នឹង​ដឹក​ចេញពី​ចំណុច​មាត់ទន្លេ​មេគង្គ ឋិត​ក្នុងភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដោយ​ដឹក​ឆ្លង​កាត់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ ឆ្លងកាត់​ទឹកដី​ក្រុង​ក្រចេះ តាមផ្លូវ​ជាតិ​លេខ​៧ (​ក្រចេះ​- ស្នួល​) ដោយ​ឆ្លងកាត់ សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត មេព្រៃ​ស្វាយ​ជ្រះ មេព្រៃ​ឈើ​ឃ្សឹ​ម មេ​ព្រៃឈើ​ស្នួល នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ផងដែរ ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ចម្រុះ អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ចេញ​ធ្វើការ​បង្ក្រាប​នោះឡើយ គឺ​បណ្តែតបណ្តោយ​ទុក​ឲ្យ​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ដឹកជញ្ជូន​យកទៅលក់​ដល់​គោលដៅ​យ៉ាង​រលូន​ប្រកបដោយ​សុវត្ថិភាព​។​
​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ យប់មិញ​នេះ វេលា​ម៉ោង​០២​យប់ មាន​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​សុ​ក្រំ​ពេញៗ ២​គ្រឿង ជា​របស់​ថៅកែ​ស្រី​ដ៏​ល្បីឈ្មោះ​បោះ​សំលេង​ប្រចាំ​ខេត្តក្រចេះ គឺ​ឈ្មោះ​ចែ មុំ ហៅ ម៉ាប់ និង​ប្តី​ឈ្មោះ ធី ចំណែកឯ​មន្ត្រី​ជំនាញ សម​ត្ត​កិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ ដែល​គេ​ឃើញ​ដាក់​ក្បាល​ឡាន​ចេញ​ក្រៅ​គ្រប់កន្លែង តាម​ស្នាក់ការ​នីមួយៗ​នោះ គឺ​ចាំតែ​រាប់​ក្បាល​ឡាន​យកលុយ​តែប៉ុណ្ណោះ ហើយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ទាំងនោះ ចាប់​បង្ក្រាបបាន​ម្ដងណា​ឡើយ ។​
​ប្រភពពី​សមត្ថកិច្ច បាន​ខ្សឹបប្រាប់​អោយ​ភ្នាក់ងារ​មេគង្គ​ប៉ុស្តិ៍​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើនេះ គឺជា​កម្ម​សិទ្ធ​របស់​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​ចែ មុំ ហៅ ចែ​ម៉ាប់ ដែលមាន​ប្តី​ឈ្មោះ ធី រស់នៅ​ភូមិ​អន្តែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ និង​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ​យូរ​ឆ្នាំ​មកហើយ គ្មាន​សមត្ថកិច្ច​ជំនាញ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ប​ង្ល្រា​ប​ឡើយ​កន្លងមក ព្រោះតែ​អំណាច​មាន បងប្អូន ធ្វើការ​ធំ​នៅក្នុង​ខេត្តក្រចេះ ហើយ​តែងតែ​ជេរ​បញ្ចោរ និង​ប្រើ​សម្តី​មើលងាយមើលថោក​មកលើ​សមត្ថកិច្ច​រហូត​នាពេល​កន្លងមក ។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ ១​គ្រឿង ក្នុងចំណោម​រថយន្ត​២​គ្រឿង​របស់ ថៅកែ​ស្រី​ឈ្មោះ​ចែ មុំ ហៅ​ម៉ាប់ និង​ប្តី​ឈ្មោះ ធី ម្តង​រួចមកហើយ ស្ថិតនៅ​ចំនុច​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ដឹក​លោតឆ័ត្រ​បំរុង​យកទៅលក់​ក្នុងប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ ៕​

Untitled

​