All posts by មេគង្គ ប៉ុស្តិ៍

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹងទំពុន​រលត់​ទាំងស្រុង​ហើយ​

​រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​រលត់​ទាំងស្រុង​ហើយ នៅ​ម៉ោង​៧ និង​១៥​នាទី ព្រឹក​ថ្ងៃទី​១៤ ខែសីហា​នេះ​ក្រោយ​មាន​គ្រោះ​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​។​
​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដ​ងឹ​ថា គ្រោះ​អគ្គិភ័យ​នេះ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​នគរបាល​ចំនួន​១០​គ្រឿង បាន​ចេញមក​អន្តរាគមន៍ ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​៣​គ្រឿង​ទៀត ក៏​ចេញ​ជួយ​អន្តរាគមន៍​ផងដែរ ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​នគរបាល​បាញ់​ទឹក​អស់​៧​គ្រឿង ចំណែក​រថយន្ត​របស់​កងរាជអាវុធហត្ថ ប្រើប្រាស់​ទឹក​អស់​៣​គ្រឿង​។​ សេចក្តីរាយការណ័ខាងលើបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជិត​១០​ខ្នង ដែលជា​ប្រភេទ​ផ្ទះ​ស​ង្គ័​សី​។
​គួរ​បញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៤ ខែសីហា​នេះ ៕

fn-2017-08-14-07-26-27-8fn-2017-08-14-07-26-29-13

​

កម្ពុជា​គ្រោង​ប្រែក្លាយ​កសិករ និង​សមាគម​ម្រេច​ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម​

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ឲ្យ​ដឹងថា នា​ថ្ងៃ​អនាគត​ក្រសួង​មាន ទិសដៅ ប្រែក្លាយ​កសិករ និង​សមាគម​ម្រេច ឲ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម ប្រកបដោយ​លក្ខណៈ វិជ្ជាជីវៈ និង​ជំនាញ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ម្រេច​មាន​ភាពរឹងមាំ ក៏ដូចជា​បង្កើន​គុណ​តម្លៃ និង និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​។​
នៅក្នុង​អង្គសិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ នៃ​ការធ្វើ​ពាណិជ្ជ កម្ម លើ​វិស័យ ម្រេច​កម្ពុជា និង​ការកសាង​ទំនុកចិត្ត​លើ ផលិតកម្ម​ម្រេច​ប្រកបដោយ ចីរភាព រវាង​សមាគមន៍​ម្រេច​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១១ សីហា ឆ្នាំ ២០១៧​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋ​លេ​ខេ​ធិ​ការ​ក្រសួងពាណិជ្ជកម្ម មាន ប្រសាសន៍ថា ទន្ទឹមនឹងនេះ ក្រសួង​ក៏មាន​រៀបចំ​ជា​យុទ្ធសាស្ត្រ មួយចំនួន​ផងដែរ ដូចជា​៖ ពង្រឹង​រចនាសម្ព័ន្ធ​នៃ​ការផ្គត់ផ្គង់​ម្រេច ក្រសួង​បាននិងកំពុង​រៀបចំ​ចុះ​ពង្រឹង ឡើងវិញ និង រៀបចំ​បង្កើត​សមាគម​ម្រេច​នៅក្នុង​ស្រុក ខេត្ត​គោលដៅ​ផលិត​ម្រេច ដើម្បី​ជា​សេណា​រី​យ៉ូ ប្រទាក់ក្រឡា​មួយ ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន និង​សេវា​ផ្សេងៗ​ពី​ក្រសួង ស្ថាប័ន និង ដៃគូ​ពាក់ព័ន្ធ និង រៀបចំ​បង្កើត Task Force ដោយមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី រៀបចំ​យន្ត​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណ​តម្លៃ​ម្រេច និង​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​នៅ​កម្ពុជា​។​ល​។​
លោកស្រី ហ័ង ធី​លិញ (Hoang ThiLein) នាយក​ប្រតិបត្តិ​សហគមន៍​ម្រេច​អន្តរជាតិ លើកឡើងថា ជាមួយនឹង​ការគាំទ្រ​ពី​សមាគមន៍​ម្រេច​អន្តរជាតិ កម្ពុជា​គឺអាច​ចែករំលែក និង​មានឱកាស​ក្នុងការ​សិក្សា​ស្វែង យល់​ពី​អ្នកជំនាញ និង​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ នៅ​ឧស្សាហកម្ម​ម្រេច​នេះ​។ ហើយ​ផលិតផល​ម្រេច​នេះ គឺ​នាំមក​នូវ​ផលប្រយោជន៍​ដល់ សហគមន៍​ទាំងមូល​ផងដែរ​។​
​លោកស្រី​ឲ្យ​ដឹង​ទៀតថា សម្រាប់​គោលបំណង​របស់​សិក្ខាសាលា​ពេលនេះ គឺ​ផ្តល់ ព័ត​មាន​ដ៏​សំខាន់ ថា​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។ លោកស្រី​គិតថា កម្ពុជា គឺ​ដល់​ពេលវេលា​ហើយ​ក្នុងការ ចាត់​វិធានការណ៍​ជាថ្មី​បន្តទៀត ហើយ​សមាគមន៍ ម្រេច​អន្តរជាតិ ក៏​ប្តេជ្ញា​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការនាំ យក​ផលប្រយោជន៍ សមស្រប ដល់​សហគមន​កសិក​រ​កម្ពុជា ដើម្បី​សម្រេច​ជោគជ័យ​នៃ​ពាណិជ្ជ​កម្មនេះ​។​
​យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា រហូតមកដល់​បច្ចុប្បន្ន ឆ្នាំ​២០១៧ ដំណាំ ម្រេច ត្រូវ​បានឃើញ​រីកដុះដាល​រហូតដល់​ទៅក្នុង​ខេត្ត​ចំនួន​១៩ ចាប់ ពី តំបន់​និរតី រហូតដល់​តំបន់​ពាយ័ព្យ និង​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី ដាំ​ដុះ​សរុប​ប្រមាណ ៦,៦៧៨​ហិច​តា និង​ផ្តល់​ទិន្នផល ប្រមាណ​ជាង ២០,០៥០​តោន ដែល​គិត​ត្រឹម ខែឧសភា ឆ្នាំ​២០១៧៕

maxresdefault

​

លោក សុខ ឥសាន ថា សំណើ​កែប្រែ​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ជា​កលល្បិច​របស់ CNRP

​ភ្នំពេញ ៖ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង ថា ការស្នើ សុំ​ធ្វើ​វិ​សោធ នម្ម​ច្បាប់​ស្តីពី​”​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​”​ពី​សំណាក់​តំណាងរាស្ដ្រ​គណបក្ស សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ជា កលល្បិច ដើម្បី​បំភាន់​មតិ​ពលករ​ចំណាកស្រុក និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ក្រៅប្រទេស​តែប៉ុណ្ណោះ​។
​ការលើកឡើង​នេះ បន្ទាប់ពី​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​៣៣​រូប កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ បាន​សរសេរ លិខិត​ដាក់​ទៅ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើសុំ​ធ្វើ​វិសោធន កម្ម​ច្បាប់​ស្ដីពី​”​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​” ដែល​ខ្លឹមសារ​នៃ​ការស្នើ​នេះ គឺ​ចង់​ឲ្យ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ ក្រៅប្រទេស អាចមាន​សិទ្ធិ​បោះឆ្នោត​បាន​។
​ចំពោះ​សំណើ​នេះ​ឯកឧត្ដម​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ដ្រ បាន​ឲ្យ​ដឹង ថា ការដាក់​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​”​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​”​នាពេលនេះ គឺជា សិទ្ធិ​របស់​តំណាងរាស្ត្រ​គ្រប់រូប ស្របតាម​មាត្រា​៩១​ថ្មី ជំពូក​ទី​៧ ស្តីអំពី​រដ្ឋសភា​។​
​ប៉ុន្តែ​លោក សុខ ឥសាន បាន​បញ្ជាក់ថា សេចក្តីស្នើច្បាប់​ទាំងឡាយ​អាចអនុវត្ត ទៅបាន​លុះត្រាតែ មានការ អនុម័ត​យល់ព្រម​ដោយ​សំលេង​លើស​៥០​ភាគរយ​បូក​១ ក្រោយពី​មានការ​យល់ព្រម​ពី​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៃ រដ្ឋសភា ឲ្យ​គណៈ​កម្ម​ជំនាញ​រដ្ឋសភា​សិក្សា​និង ពិនិត្យ​សព្វគ្រប់​រួច​នឹង​ដាក់ចូល ទៅក្នុង​របៀបវារៈ​ប្រជុំ​ពេញ អង្គ​រដ្ឋ សភា ហើយ​ការអនុម័ត​អាស្រ័យ​លើ​សិ​ទិ្ធ​ឯករាជ្យ​របស់​តំណាងរាស្ត្រ​ម្នាក់ៗ ដែលមាន​វត្តមាន​ក្នុង​អង្គប្រជុំ​។​
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ ថា ការស្នើ​ចង់​ឲ្យ​ពលករ​ចំណាកស្រុក និង​ប្រជាពលរដ្ឋ ខ្មែរ​កំពុង រស់ នៅក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​នោះ​គឺ​គ្រាន់តែ​ជា​ល្បិចកល​ចង់​បំភាន់​មតិ​ឲ្យ​មាន ការ យល់ច្រឡំ​ថា គណបក្ស របស់ខ្លួន​ចង់​ណាស់ តែ​ការពិត​បាន​ឯកភាពគ្នា​រួចហើយ គ្មានអ្វី​ត្រូវ​កែប្រែ​ទៀត​ទេ​។
​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ធ្លាប់បាន​បញ្ជាក់ ជាច្រើន​ដង ហើយ ថា គ​.​ជ​.​ប មិនអាច​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​និង​រៀបចំ​ការបោះឆ្នោត សម្រាប់​ពលករ​ចំណាកស្រុក និង​ប្រជា ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​បាន​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់បោះឆ្នោត មិនបាន​កំណត់​ឲ្យ​គ​.​ជ​.​ប​ធ្វើ​ដូច្នេះ​ឡើយ​។​
​ប៉ុន្ដែ​លោក ស៊ិ​ក ប៊ុន​ហុក បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស គួរតែ​វិល ត្រឡប់ មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចុះឈ្មោះ​បោះឆ្នោត ប្រសិនបើ​ចង់​ចូលរួម​ការបោះឆ្នោត​ជ្រើ ស​តំណាងរាស្ដ្រ​នីតិ កាល​ទី ៦ ឆ្នាំ​២០១៨​ខាងមុខ ដោយ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ចុះ ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នឹងត្រូវ​ចាប់ ផ្ដើម​ពី ថ្ងៃទី​១ ខែកញ្ញា រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​សូម​ជម្រាប ថា បើ​យោងតាម​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ ដែលមាន​អាសនៈ​ក្នុង រដ្ឋសភា កាលពី​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៤ បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​និង​ស៊ីជម្រៅ​រាប់​ខែ ទម្រាំ​បាន អនុម័ត​បណ្តា​ច្បាប់​ដែល ពាក់ព័ន្ធ​នឹង​ការកែទម្រង់​ការបោះឆ្នោត​។ នៅពេល​ពិភាក្សាគ្នា​ពេល​ប្រជុំ​ពេញអង្គ​រដ្ឋសភា និង​ពេល​ទៅ​ការពារ សេចក្តី ស្នើច្បាប់ តំណាងរាស្ត្រ​ទាំងពីរ​គណបក្ស​សុទ្ធតែ​បាន​លើកដៃ​អនុម័ត​ទាំងអស់ ដោយ​មិន​មានមតិ​ជំទាស់​អ្វី​ឡើយ​ដោយ ឯកភាព​ថា​មិនមាន​លទ្ធភាព​ណា​អាច​ឲ្យ​ពលករ​ចំណាកស្រុក និង​ពលរដ្ឋ​កម្ពុជា​រស់នៅ​បរទេស​អាច​បោះឆ្នោត​បាន នោះទេ​៕

Untitled

​

អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នៅ​សង្កាត់​បឹងទំពុន​

​រាជធានី​ភ្នំពេញ ៖ ខណៈពេល​នេះ អគ្គិភ័យ​បាននិងកំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ យ៉ាង​សន្ធោសន្ធៅ នៅ​ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​កំពុង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​៕

fn-2017-08-14-06-38-29-1fn-2017-08-14-06-38-28-0
​

នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ចប់​ភាព​តានតឹង​ដោយ​អាវុធ​នៅ​ព្រំដែន​កម្ពុជា ឡាវ

​ភ្នំពេញ ៖ នៅ​ទីបំផុត រដ្ឋាភិបាល​ឡាវ បានសម្រេច​ដកទ័ព​ចេញ​ពីលើ​ទឹកដី​កម្ពុជា​ក្នុង ខេត្ត ស្ទឹងត្រែង ហើយ ។ ការសម្រេច​បែបនេះ ត្រូវបាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត នៅក្នុង​សន្និសីទ​សារព័ត៌មាន​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ នៅក្នុង​ទីក្រុង​វៀង​ច័ន្ទ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ម្សិល មិញ នេះ​។
​លោក ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត បញ្ជាក់ ថា ៖ ថ្ងៃនេះ​យើង​បាន​ពិភាក្សាគ្នា​ត្រង់​ទៅ​ត្រង់​មក ដោយ​មិត្តភាព​។ ខ្ញុំ និង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាពគ្នា​ថា នឹង​ដកទ័ព​។ ខ្ញុំ បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថា នឹង​ដកទ័ព​ឲ្យ​អស់ពី​កម្ពុជា មិន​លើសពី​ព្រឹកស្អែក​ទេ​» (​ព្រឹក​ថ្ងៃ ទី​១៣ នេះ​)​។ លោក ស៊ី​ស៊ូ​លី​ត ក៏បាន​លើកឡើង​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏ បាន​យល់ព្រម​បញ្ជា​ឲ្យ​កងកម្លាំង​របស់​កម្ពុជា​ទាំងអស់​នៅ​តំបន់​នោះ ត្រឡប់​ទៅ​ជំរុំ​វិញ ដើ ម្បី ឲ្យ​សភាពការណ៍​វិល​មក​ប្រក្រតី និង​បង្កើត​ទំនុកចិត្ត​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​
​សូមបញ្ជាក់ថា ការចរចា​ប្រកបដោយ​ផ្កែ​ផ្កា​ដែល​អាច​បញ្ចៀស​ការប៉ះទង្គិច​ដោយ​អាវុធ​នេះ កើតឡើង​ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ម្សិល​ម៉ិ​ញ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ដ្រី​ឡាវ​លោក ថោង​លន់ ស៊ី​សូលី​ត ដើម្បី​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​។​
បន្ទាប់ពី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង​លោក ថោង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​រួចមក ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា សម្ដេច​តេ​ជោ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ គឺ​លោក ប៊ុន​ញុំ​ង វ៉ូ​រ៉ា​ជិត ផងដែរ​។​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជូន​ប្រធាន​រដ្ឋ​ឡាវ ថា សម្ដេច ពិតជា​រីករាយ​ជាខ្លាំង ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ បាន​ទាន់​សភាព ការណ៍​។​
សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា «​បញ្ហា​គ្រប់យ៉ាង គឺ​សុទ្ធតែ​អាច​ដោះស្រាយ បាន​ទាំងអស់ នៅពេលដែល​យើង​ជួបចរចា​គ្នា ហើយ​សម្ដេច​ក៏​អរគុណ​ដល់​ប្រទេស ឡាវ ផងដែរ ដែល​បានជ្រើសរើស​យក​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ គឺ​យើង​ឈ្នះ​ទាំងអស់គ្នា​។ ប្រទេស​យើង​ទាំងពីរ នឹង​ពង្រឹង​នូវ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ធ្វើអោយ​តំបន់ ព្រំដែន​ក្លាយជា​តំបន់​អភិវឌ្ឍន៍ រីកចម្រើន និង​ជា​តំបន់​សន្តិភាព​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។​
ក្រោយពី​ជំនួប​ប្រធាន​រដ្ឋ​ឡាវ រួចមក នាយករដ្ឋមន្ត្រី​នៃ​ឡាវ បាន​អញ្ជើញសម្ដេច តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ពិសា​អាហារ​ថ្ងៃត្រង់​មិត្តភាព​យ៉ាង​ស្និ​ទ្ឋ​ស្នាល មុន អញ្ជើញ​វិលត្រឡប់​មកកាន់​មាតុភូមិ​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ​៕

fn-2017-08-12-10-50-51-0

​

ឆមាស​ទី​១​ដើមឆ្នាំ​នេះ​សមត្ថកិច្ច​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥៤​ករណី និង​ឃាត់ខ្លួន​៩៩​នាក់

​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ចម្រុះ រួមមាន មន្ត្រីនគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​បាន​ចំនួន ៥៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៩៩​នាក់ និង​ដកហូត​វត្ថុតាង​រួមមាន មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ICE ចំនួន ១៨១​កញ្ចប់ មាន​ទំងន់​សរុប ២២៧.៤២​ក្រាម​។​
​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈបញ្ជាការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត លើកឡើង ដោយ​លោក​វរៈសេនីយ៍ឯក ហុង សុ​លី អនុប្រធាន​កណ្ដាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​នគរ បាល​ខេត្តក្រចេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការអនុវត្ត​ផែនការ ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន​ខុសច្បាប់​លើក​ទី​១ និង​លើក​ទិសដៅ​សម្រាប់​យុទ្ធនា​ការលើក​ទី​២ ក្រោម​វត្តមាន​លោក ហ៊ឿ ស៊ី​យ៉ែម អភិបាលខេត្ត​ស្ដីទី និង​ជា​ប្រធាន​គណៈបញ្ជាការ​ត្រួតពិនិត្យ​គ្រឿង ញៀន​ខេត្ត ដោយមាន​វត្តមាន​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្ថាប័ន​អយ្យា​ការណ៍​អម​សា លា​ដំបូង​ខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​ប្រមាន​ជា​២០០​នាក់ កាលពី​រសៀល​ថ្ងៃ ទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​សាល​មហោស្រប​ខេត្ត ។​
​លោក ហ៊ឿ ស៊ី​យ៉ែម អភិបាលខេត្ត​ស្ដីទី បាន​មានប្រសាសន៍​លើកឡើងថា មាតាបិតា និង​អាណាព្យាបាល​អោយ​យកចិត្តទុកដាក់​ថែទាំ និង​ស្វែងយល់​ពី​ទំនាក់ទំនង និង​តម្រូវការ របស់​កូនចៅ ដើម្បី​ដោះស្រាយ និង​ជួយ​ណែនាំ​អោយ​ពួកគេ​ឲ្យ​ជៀស​ផុតពី​បញ្ហា​អវិជ្ជមាន ផ្សេងៗ​នៅក្នុង​សង្គម ជាពិសេស​បញ្ហា​គ្រឿងញៀន​ដែល​អាច​កើតមានឡើង​ក្នុងតំណាក់កាល នៃ​ការវិវត្តន៍​លូតលាស់​របស់​ពួកគេ ។
​លោក​បាន​បញ្ជាក់ថា ជាក់ស្តែង តាម​របាយការណ៍​គ្រឿងញៀន​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ បាន​បង្ហាញថា ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ មាន​មនុស្ស​ប្រមាណ ២៤៧​លាន​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ មាន​ចំនួន ២៩​លាន​នាក់ បាន​ក្លាយជា​អ្នកញៀន និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​ក្នុង​មួយឆ្នាំៗ​មាន​មនុស្ស ២០​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា រហូតមកដល់​ឆ្នាំ​២០១៧​នេះ មាន​ប្រជាជន​ប្រមាណ ២​ម៉ឺន​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន ក្នុងនោះ​មាន​ជាង ១​ម៉ឺន​នាក់ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ ដូច្នេះហើយ​ការប្រយុទ្ធប្រឆាំង​គ្រឿង ញៀន គឺ​ពិតជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋ​ភិ​បាល ប៉ុន្តែ​បើ​គ្មាន​ការចូលរួម​នឹង​ការគាំទ្រ​ពី​ប្រជា​ពល រដ្ឋ និង​សហកមន៍​ទេនោះ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ក៏​មិនអាច​ទទួលបាន​ជោគជ័យ​ដែរ ។
​លោក​បានធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ស្វែងយល់​អោយបាន​ច្បាស់ ពី​បញ្ហា​គ្រឿងញៀន និង​គុណវិបត្តិ​របស់​វា ហើយ​បន្ត​ចូលរួម​គាំទ្រ​អោយ​កាន់តែ សកម្ម​ថែម ទៀត​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ និង​ទប់ស្កាត់​អោយ​កាន់​តែមាន​ប្រ​សឹ​ទ្ធ​ភាព​ខ្ពស់​នូវ​រាល់​ការប៉ុនប៉ង​លួចលាក់​ផលិត កែច្នៃ ជួញដូរ និង​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ ព្រោះថា មានតែ​បងប្អូន ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​ដឹង​ច្បាស់​ពី​សុខទុក្ខ និង​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​ក្នុង​សហគមន៍​របស់ខ្លួន ហើយ​សូម​ចាត់ទុកថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​របស់​យើងទាំងអស់គ្នា ៕ ប្រុ​ញ វិធិ​ន​

20751534_1918918318346729_1364644618_n20750502_1918918311680063_1004851168_n20751137_1918918308346730_1982354186_n

​

ឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ដែល​កាត់ទោស លោក សម រង្ស៊ី នៅ​ដដែល​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថា​រិ​ទ្ធិ បាន​ប្រាប់​សារព័ត៌មាន​ថា សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ​បានសម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ដែល​កាត់ទោស លោក សម រង្ស៊ី ឱ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ​៨​ខែ ពិន័យ​១០​លាន​រៀល និង​សង​សំណង​១០០​រៀល​ដដែល ករណី​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា នៅ​ពី​ក្រោយខ្នង នៃ​អំពើ​ឃាតកម្ម​សម្លាប់ លោក​បណ្ឌិត កែម ឡី​៕

cam-photo-rainsy-channa-WEB-ONLY-800x533

​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ទឹកដី​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​នេះ បានចេញ​បញ្ជា​ឲ្យ កងទ័ព​កម្ពុជា​ត្រៀមលក្ខណៈ ដើម្បី​បណ្តេញ​កងទ័ព​ឡាវ ដែល​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​កម្ពុជា ឲ្យ​ចេញ​ជាបន្ទាន់ ។ ប៉ុន្តែ​សម្តេច​បានប្រកាស​ទុក​រយះ ៦​ថ្ងៃ ដើម្បី​ឲ្យ​ភាគី​ឡាវ​ដក​កងទ័ព ឲ្យ​អស់ពី​ដែនដី​កម្ពុជា នៅក្នុង​ខេត្តស្ទឹងត្រែង ។​
​សូមជម្រាបថា ការកំណត់​ឱសានវាទ​ឲ្យ​ឡាវ​ដកទ័ព​ត្រឹម​ថ្ងៃទី​១៧ ខែសីហា​នេះ បន្ទាប់ពី​លិខិតផ្លូវការ​របស់​សម្តេច​ដែល​បានដាក់​ទៅ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត រឿង​ដកទ័ព​នេះ​មិនមាន​ការឆ្លើយតប​ពី​ភាគី​ឡាវ​វិញ​នោះឡើយ​។​
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​គ្រោង​នឹង​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ ផងដែរ ។ ប៉ុន្តែ​សម្តេច ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រសិនបើ​ឃើញ មានការ​ចល័ត​ទ័ព​ព្រោះ​ទ័ព​ទាំងនោះ ត្រូវ​ចល័ត​ទៅកាន់​ខេត្តស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លានពាន​ឡាវ​ចេញពី​ដី​កម្ពុជា​។​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ភាគី​ឡាវ​ថា មិត្តភក្តិ​ជា​រឿង​មិត្តភក្តិ តែ​មិនអាច​ឲ្យ​មិត្តភក្តិ មក​ជាន់​ក្បាល ខ្មែរ​នោះទេ​។ សម្តេច​បាន​បញ្ជាក់ថា សម្តេច​បាន​ចាត់ចែង​មេទ័ព​ខ្មែរ​រួច​អស់ហើយ ឲ្យ​ត្រៀមលក្ខណៈ​សម្បត្តិ​បណ្តេញ​ទ័ព​ឡាវ​ចេញពី​ដី​ខ្មែរ​។​
​យ៉ាងណាក៏ដោយ សម្តេច​អះអាងថា យើង​មិន​ចង់​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​នោះ ទេ តែ​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេសជិតខាង​រំលោភ ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះឡើយ សូម្បី​ដី​មួយ​ចំអាម​នោះឡើយ ៕

fn-2017-08-11-11-30-15-1

​

ស្ត្រី​មេ​តុងទីន​ចងក​សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​

​ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​៥២​នាទី មាន​ករណី​មនុស្ស​ស្រី ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះ​ខ្លួនឯង​ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​
​ប៉ូលីស​បញ្ជាក់ថា នារី​ស្លាប់​នេះ​ឈ្មោះ ស្រ៊ើ​យ ភៀ​ង ហៅ​អឿ​យ អាយុ​៤២​ឆ្នាំ ជា​មន្ត្រីនគរបាល និង​ជា​មេ​តុងទីន​នៅ​ភូមិ​កើតហេតុ​ខាងលើ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការធ្វើអត្តឃាត​នេះ​៕

20750851_1918781938360367_1310876237_n

​

ជនសង្ស័យ​២​នាក់​ទៀត​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅផ្ទះ​សំណាក់​សារី​ធំ​

​រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង ឃាតកម្ម​ដ៏​ល្បី​មួយ​ដែល​ឃាតករ​សម្លាប់​ជនរងគ្រោះ​ជា​សង្សារ​ហើយ បាន​រត់គេចខ្លួន​ផុត​រយៈពេល​៨​ខែ​។ ជនសង្ស័យ​នេះ មានឈ្មោះ អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ បាន​បាញ់សម្លាប់​នារី​ជា​សង្សារ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ក្នុងផ្ទះ​សំណាក់​សារី​ធំ ស្ថិតនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ការចាប់ខ្លួន​ឃាតករ​ដៃដល់​ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​គួរ​រំលឹក​ដែរ​ថា នារី​ម្នាក់​ឈ្មោះ ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត ត្រូវគេ​អះអាងថា ជា​ស្រី​ស្នេហ៍​របស់​បុរស​ម្នាក់​ឈ្មោះ អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ។ ក្រោយ​កើតហេតុ​ភ្លាមៗ ឃាតករ​រូបនេះ ត្រូវបាន​គេ​អះអាងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​ជា​ជនដៃដល់​បាន​យក​កាំភ្លើង​បាញ់សម្លាប់​នាង​ជា​សង្សារ ចំ​ភ្នែក​ធ្លាយ​ទៅក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​ន្លែ​ង កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​បន្ទប់​លេខ​៤០៤ ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ។​
​យ៉ាងណាក៏ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ត្រួតពិនិត្យ​ឈ្មោះ ក្នុង​បញ្ជី​គ្រប់គ្រង​កងរាជអាវុធហត្ថ ហើយ​បានបញ្ជាក់​ភ្លាមៗ​ផងដែរ​ថា ឈ្មោះ អ៊ុំ សុ​ផា នេះ​ពុំមាន​ឈ្មោះ​នៅក្នុង​បញ្ជី​និង​មិនមែនជា​មន្ត្រី​អាវុធហត្ថ​នោះទេ ។ ទន្ទឹម​នោះ​លោក សៅ សុខា ក៏បាន​ចេញ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស ហើយ​ទីបំផុត​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​ឃាតករ​ដៃដល់ ។​
​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា យោងតាម​ចម្លើយ​របស់​ឃាតករ​ឈ្មោះ អ៊ុំ សុ​ផា សមត្ថកិច្ច​បន្ត​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​២​រូប​ទៀត​គឺ ឈ្មោះ អ៊ុក វាសនា ហើយ​ឈ្មោះ អ៊ុក វាសនា បាន​សារភាពថា ពិតជា​បានទទួល​លុយ ពី​ឃាតករ អ៊ុំ សុ​ផា ដើម្បី​ធ្វើឯកសារ​សេចក្តីសម្រេច និង​អត្តសញ្ញាណប័ណ្ណ​ប៉េ​អ៊ឹម​ក្លែងក្លាយ​ពិតប្រាកដ​មែន តែ​ខ្លួន​មិនបាន​ធ្វើ​ផ្ទាល់​ទេ គឺ​យកទៅ​ឲ្យ​ឈ្មោះ ណុប ច័ន្ទ ជា​អ្នកធ្វើ​បន្ត​។ ក្រោយមក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឈានទៅ ឃាត់ខ្លួន ឈ្មោះ ណុប ច័ន្ទ ម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទ ក៏បាន​សារភាពថា​រូបគេ ពិតជា​បាន​បោកប្រាស់​ឈ្មោះ អ៊ុំ សុ​ផា ដោយ​ធ្វើឯកសារ​និង​អត្តសញ្ញាណប័ណ្ណ​អាវុធហត្ថ​ក្លែងក្លាយ​ឲ្យ ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ទៅ​ជួល​ក្មេងៗ នៅ​ហាង​ហ្វូ​តូ​កូ​ពី​ឯកជន​ជា​អ្នក​កាត់ត ឯកសារ​សេចក្តីសម្រេច​និង​អត្តសញ្ញាណប័ណ្ណ​ទាំងនោះ ដើម្បី​បោក អ៊ុំ សុ​ផា យកលុយ​ចាយ​ប៉ុណ្ណោះ​តែ​មិន​នឹក​ស្មានតែ​មានរឿង​ធំ​ដល់​ម្លឹ​ង​ទេ ៕

fn-2017-08-10-22-53-33-10

fn-2017-08-10-22-53-32-4

​

អាមេរិកចំណោយថវិកាបង្កើន​កម្មវិធី​ប្រឆាំង​មី​ស៊ី​ល​​

​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោក​គ្រោង​ចំណាយ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ថែមទៀត​ទៅលើ​កម្មវិធី​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។ លោក​ថ្លែង​បែបនេះ​ក្រោយពី​កិច្ចប្រជុំ​សន្តិសុខ​ជាតិ​នៅ​រដ្ឋ​ញូ​វ​ជឺ​ស៊ី​សហរដ្ឋអាមេរិក​។​
​លោក ត្រាំ បាន​បញ្ជាក់ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ច្រើន និង​ខ្លាំងជាងគេ​ទៅហើយៗ​លោក​បាន​អះអាងថា រដ្ឋការ​របស់លោក​តែងតែ​បង្កើត​អ្វី​ថ្មីៗ​ជាច្រើន​ថែមទៀត​។​
​ជាមួយគ្នានេះ​លោក​ក៏បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ ដោយ​និយាយថា លោក​មិន​ចង់ឃើញ​ពិភពលោក​រលាយ​ដោយសារ​អាវុធ​នុយក្លេអ៊ែ​រ​នោះទេ ប៉ុន្តែ​បើ​មានរឿង​បែប​នោះ​កើតឡើង​មែន សហរដ្ឋអាមេរិក​នឹង​ក្លាយជា​ប្រទេស​ខ្លាំងជាងគេ​បំផុត​នៅលើ​ភពផែនដី​នេះ​៕

20799266_816565148516281_8746857871909835728_n

​

ជប៉ុន​នឹង​បាញ់​ស្កាត់​គ្រាប់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​បាញ់​ទៅ​កោះ​ហ្គាំ​

​ជប៉ុន ៖ ភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ជប៉ុន​អាច​នឹង​បាញ់​ស្កាត់​គ្រាប់​មី​ស៊ី​ល​កូរ៉េខាងជើង​ដោយ​ស្របច្បាប់ ប្រសិនបើ​កូរ៉េខាងជើង​ពិតជា​បាញ់​គ្រាប់​មី​ស៊ី​ល​សំដៅទៅ​កោះ​ហ្គាំ​មែន​នោះ​។
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក អ៊ី​តស៊ូ​ណូរី អូ​ណូ​ដឺ​រ៉ា បាន​ថ្លែងប្រាប់​គណៈកម្មាធិការ​ស​ភា​កាលពី​ម្សិលមិញ​ថា ជប៉ុន​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​បាញ់​កម្ទេច​គ្រាប់​មី​ស៊ី​ល​ដែល​ហោះ​សំដៅទៅ​ដែនដី​ប៉ាស៊ីហ្វិក ប្រសិនបើ​ត្រូវបាន​រកឃើញថា វា​ជាការ​គំរាមកំហែង​ដល់​ជប៉ុន​។ លោក​ថា នេះ​គឺជា​ការបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​៕

1

​

ព្រឹកនេះបើកសវនាការ​សំណុំរឿង​លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​សម្លាប់​លោក កែម ឡី​

​រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​រឿងក្ដី​លោក សម រង្ស៊ី ពាក់ព័ន្ធ​ការចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លោក កែម ឡី ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​៕

cam-photo-rainsy-channa-WEB-ONLY-800x533

​

លោក គឹម សុខ ជាប់គុគ​១៨​ខែ និង​សង​សំណង​៨០០​លាន​រៀល​

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្តន្ទាទោស លោក​គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង​សងជំងឺចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល ក្នុង​សំណុំរឿង​ដែល​លោក គឹម សុខ ចោទថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម ឡី ។​
​តាម​មន្ត្រី​តុលាការ​បញ្ជាក់ថា លោក គឹម សុខ ត្រូវបាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ៕

fn-2017-08-10-07-31-59-0

​

ឧទ្ធរណ៍​លើក​ពេល​ប្រកាស​សាលដីកា​សំណុំ​រឿងក្ដី​លោកស្រី ថាក់ ឡា​នី​

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​សំណុំ​រឿងក្ដី​លោកស្រី ថាក់ ឡា​នី ដែល​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​វិញ​។ ការប្រកាស​បែបនេះ​ធ្វើឡើង​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​នេះ​។​
​គួររំលឹកថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១​ឆ្នាំ​និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​៕

311a5d963ee9e96e4309ca5f023f1ded

​