រាជធានីភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងការណ៍គាំទ្រចំពោះផែនការរបស់សម្តេច ហ៊ុន សែន ក្នុងការចុះដោយផ្ទាល់ទៅរោងចក្រ ដើម្បីពិនិត្យមើលទៅលើស្ថានភាពការងារ និង ស្ថានភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី។ GMAC បញ្ជាក់ថា ការចុះជួបផ្ទាល់នោះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតរបស់សម្តេច ហ៊ុន សែន ចំពោះកម្មករកម្មការិនី ដែលកំពុងបំរើការងារតាមរោងចក្រ សហគ្រាសនៅកម្ពុជា៕


រាជធានីភ្នំពេញ ៖ កាលពីល្ងាចម្សិលមិញនេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី លីបម៉េង បានចេញដីកាសម្រេចឃុំខ្លួនលោក ញឹក ប៊ុនឆៃ ជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ចំនួន២បទល្មើស ពីបទ «សមគំនិតក្នុងបទល្មើលផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន»។
គួរបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ កាលពីនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះកន្លងទៅថ្មីៗនេះ កាលពីឆ្នាំ២០០៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

ដោយ ៖ ប៉ែនសុផល
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុកបវេល បានអោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើងកាលពីម៉ោង៨យប់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ និងរថយន្ដ ដែលបង្កឡើងដោយម៉ូតូ C125 ពណ៌ខ្មៅ (2015) ស្លាកលេខ1P-4708បប បើកបរដោយឈ្មោះ ហោ ហន ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល(ជិះឌុបគ្នា02នាក់) បើកបរពីលិចទៅកើត(ស្របទិសគ្នា) មកដល់កន្លែងកើតហេតុ ក៏បុកគូថរថយន្ដមិនស្គាល់ម៉ាក(គេចខ្លួនបាត់ពីកន្លែងកើតហេតុ)។
ករណីនេះបណ្ដាលអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរឈ្មោះ ខា សំណាង ភេទប្រុស អាយុ27ឆ្នាំរស់នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្លាប់នៅកន្លែងកើតហេតុទាំង02នាក់។ មូលហេតុ អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន មិនបើកភ្លើងបំភ្លឺ គ្មានពាក់មួកសុវត្ថិភាព ។
ក្រោយកើតហេតុ សាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកបវេល រងចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕


ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៤ ខែ សីហា ម្សិលមិញនេះ បន្ទាប់ពីអញ្ជើញនិវត្ត មកពីចូលរួមសន្និសីទលើកទី៦ នៃគណៈកម្មាធិ ការកិច្ចការបរទេស រដ្ឋសភា ប្រទេសចំនួន៣ គឺកម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងវៀង ចន្ទ ប្រទេសឡាវ ប្រធានគណៈប្រតិភូសភាកម្ពុជា ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា ក្នុងសន្និសីទនេះ ខាងតំណាងសភាវៀតណាម បានស្នើ ដល់កម្ពុជា ឲ្យជួយមើលថែជនជាតិ វៀតណាម ដែលកំពុងរស់នៅកម្ពុជា ហើយជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានបញ្ជាក់ ថា ចំពោះជនជាតិវៀតណាម និងជនជាតិដទៃទៀតដែលមក រស់នៅដោយខុសច្បាប់ក្នុង ប្រទេសកម្ពុជា ត្រូវតែចាប់បញ្ជូនចេញពីកម្ពុជាវិញស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ ដែល ការធ្វើបែបនេះ មិនមែនតែចំពោះជនជាតិវៀតណាម នោះទេ។
ឯកឧត្តម ឈាង វុន បានបន្ថែមថា កម្ពុជាមានច្បាប់ស្តីពីអន្តោប្រវេសន៍ដូចបណ្តា ប្រទេសដទៃៗទៀតដែរ ហើយច្បាប់នេះត្រូវតែអនុវត្ត ដោយកន្លងមកអ្នកដែលឆ្លងដែនចូល មករស់នៅក្នុងប្រទេសកម្ពុជាច្រើនជាតិសាសន៍ត្រូវបានចាប់បញ្ជូនឲ្យចាកចេញពីកម្ពុជា មិន មែនមានតែជនជាតិវៀតណាមនោះទេ។ ដូច្នេះនៅក្នុងសន្និសីទនេះឯកឧត្តមបានសុំឲ្យភាគី វៀតណាមមានការយោគយល់ ព្រោះកម្ពុជាធ្វើអ្វីៗទៅតាមច្បាប់តែប៉ុណ្ណោះ។
ឯកឧត្តម ឈាង វុន បានបន្តថា សន្និសីទលើកទី៦ នៃគណៈកម្មាធិការកិច្ចការបរទេស
រដ្ឋសភា ប្រទេសចំនួន៣ កម្ពុជា ឡាវ វៀតណាម នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ តំណាងរដ្ឋសភានៃ ប្រទេសទាំង៣ បានពិភាក្សាគ្នាយ៉ាងផុលផុសដើម្បីរិះរកមធ្យោបាយធ្វើយ៉ាងណាលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍មាន១៣ខេត្ត ក្នុង នោះកម្ពុជាមាន៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ឡាវមាន៤ខេត្ត និង វៀតណាមមាន៥ខេត្ត ហើយក្រៅពីនេះអង្គសន្និសីទក៏បានលើកយកមកពិភាក្សាផងដែរនូវ បញ្ហាព្រំដែន បញ្ហានៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខេត្តទាំង១៣របស់ប្រទេសទាំងបី ការបណ្តុះបណ្តាលវិជ្ជាជីវៈ អន្តោប្រវេសន៍ និងបទឧក្រឹដ្ឋឆ្លងដែន រួមទាំងបញ្ហាគ្រឿង ញៀន ផងដែរ៕

ទោះបីជាមានប្រឡាយទឹកស្រោចស្របតែកំពុងតែបង្ហូរទឹក ដែលសាងសង់ដោយក្រសួងធនធានទឹក និងឧតុនិយម បានឆ្លងកាត់ដល់វាលស្រែ ប្រជាពលរដ្ឋប្រមាណជា៤៥០ហិចតា ស្ថិតក្នុងភូមិចំនួន២ គឺភូមិតាណូក និងភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ រួចហើយក្តី ក៏ប្រព័ន្ធធារាសាស្ត្រទាំងនោះ នៅមិនទាន់អាចស្រោចស្រប បានគ្រប់ដីស្រែរបស់ប្រជាកសិករទាំងអស់នៅឡើយទេ។
លោក យ៉ឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ខេត្តឧត្តរមានជ័យចាប់ពីឆ្នាំនេះទៅមុខ គឺប្រជាកសិករ មិនខ្វះទឹកធ្វើស្រែរនោះទេ ដោយក្រសួងបានសាងសង់រួចរាល់ហើយ នូវទំនប់សំរាប់ស្តុកទឹកចំនួន៥ គឺទី១ ទំនប់អាងទឹក០៥ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដោយទឹកហូរចុះពីលើភ្នំដងរែកចូលមក បន្តហូរចូលទំនប់អាងទឹកទី២ គឺអាងស្តុកទឹកបឹងតាម៉ុក ស្ថិតក្នុស្រុកអន្លង់វែង ដែលបន្តហូរចូលទំនប់អាងទឹកទី៣ គឺទំនប់ថ្មី ស្ថិតក្នុងស្រុកអន្លង់វែងដូចគ្នា ហើយបន្តហូរចូលទំនប់ទី៤ គឺទំនប់អាងទឹកស្ទឹងស្រែងពីរ និងទំនប់ទឹកទី៥ គឺទំនប់អាងទឹកស្ទឹងស្រែងមួយ ស្ថិតក្នុងស្រុកចុងកាល់។
ប្រធានមន្ទីរបានបន្តថា អាងស្តុកទឹកទាំង៥ ខាងលើ មានសារសំខាន់ ក្នុងការស្តុកទឹកសំរាប់ប្រើប្រាស់គ្រប់រដូវផងដែរ។ ដោយគំរោង អាជ្ញាធរ និងមន្ត្រីជំនាញកំពុងចុះពិនិត្យជីកប្រឡាយប្រវែង១៧គីឡូម៉ែត្រ ចាប់ពីទំនប់អាងទឹកស្ទឹងស្រែងមួយ ក្នុងរំដោះទឹក បន្តទៅចែកចាយជាពីរ តាមប្រឡាយទឹក ដោយចូលទៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ឆ្លងតាមស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោកបន្តថា ទោះបីជាមានភ្លៀងធ្លាក់គ្រប់គ្រាន់ក្តី តែមានដីស្រែស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកចុងកាល់ ដីស្រែខ្លះមានទឹក និងមានស្រែខ្លះគ្មានទឹក ព្រោះជាដីទីទួលដូច្នេះ ហើយ ទើបក្រសួងផ្តល់នូវម៉ាស៊ីនបូមទឹក ជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ន ក្រោយពី ប្រឡាយមេនៅសងខាងផ្លូវ ប្រជាពលរដ្ឋអាចជីកប្រឡាយ បន្តតាមស្រែររបស់ខ្លួននីមួយៗ ដើម្បីនាំទឹកស្រោចស្របគ្រប់កន្លែងបាន៕


ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែសីហា នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំពិធីចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី”កិច្ចសហប្រតិបត្ដិការ”ជាមួយក្រុមហ៊ុនចំនួន៤ ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងវិស័យឯកជន។
ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹង ថា ការចុះអនុស្ស រណៈយោគយល់គ្នានេះ គឺជាការចុះកិច្ចសន្យារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន ឯក ជនចំនួន៤ ក្នុងគោលបំណងសំខាន់ៗចំនួន៣ដូចជា៖
ទី១.ចង់ឲ្យក្រុមហ៊ុនប្ដេជ្ញាចិត្ដធ្វើជាស្ថាប័នស្អាតស្អំ,កសាងនូវវប្បធម៌តម្លាភាព,គោរពច្បាប់កម្ពុជា ដោយត្រូវបដិសេធរាល់អំពើពុករលួយ,។ ទី២.អង្គភាពប្រឆាំងអំពើពុករលួយ សន្យាការពារ សុចរិត ភាព និងគាំទ្រយ៉ាងពេញទំហឹង នូវការប្ដេជ្ញាចិត្ដរបស់ភាគីក្រុមហ៊ុន ដោយរក្សាឲ្យបាន ដាច់ខាត នូវ ការសម្ងាត់ពីប្រភពព័ត៌មាន និងភស្ដុតាងពាក់ព័ន្ធនឹងអំពើពុករលួយដែលផ្ដល់ជូន ហើយនឹងធ្វើការ ស៊ើបអង្កេត។ ទី៣.អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុននឹងបង្កើតច្រកទំនាក់ទំនងគ្នាមួយ ដែលលឿន រហ័ស និងសម្ងាត់សម្រាប់ប្រាស្រ័យទាក់ទងគ្នា គ្រប់ពេលវេលា និងគ្រប់កាលៈ ទេសៈ ដែលចាំបាច់។
ឯកឧត្ដម ឃាង សេង បានឲ្យដឹងបន្ត ថា រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនឯកជន ចំនួន ៨២ ហើយ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយអង្គភាពប្រឆាំង អំពើ ពុករលួយ ដើម្បីសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ជាមួយគ្នានេះ អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តអំពាវនាវ និងលើកទឹកចិត្ដឲ្យវិស័យឯកជនដទៃទៀត ចូលរួម ក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដើម្បីរួមកម្លាំងគ្នាចូលរួមអនុវត្ដគោល នយោបាយកំណែ ទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងក្នុងវិស័យ ឯកជន និងសាធារណៈ សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងផ្ដល់សេវាសាធារណៈ។
សូមជម្រាប ថា ក្រុមហ៊ុនទាំង៤ ដែលចុះអនុស្សរណៈយោគយល់គ្នា ជាមួយអង្គភាពប្រឆាំង អំពើ ពុករលួយនៅថ្ងៃនេះ រួមមាន៖ទី១.ក្រុមហ៊ុនមីលតុន ខេមបូឌា ម៉ាយក្រូអ៊ីនសួរេនភីអិលស៊ី ,ទី២.ក្រុម ហ៊ុនមីដូរី ថេកណ ផាក ខេមបូឌា ខបភើរេសិន,ទី៣.ក្រុមហ៊ុនរ៉ុកកូ ហ្វីនិក,និងទី៤.ក្រុមហ៊ុនអូកាតូ ខេមបូឌា ភ្នំពេញ៕


ក្រចេះ ៖ រថយន្តយីឌុបដឹកឈើរបស់លោកឧកញ៉ា តុប វីដា ចំនួនពីរគ្រឿង ដែលសមត្ថកិច្ចសន្និដ្ឋាន ថា ដឹកលើសច្បាប់ដឹកជញ្ជូន ឬ ហៅថាលើស PC ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សម្រេច ដោះលែងទៅ វិញ ក្រោយពីចាប់ឃាត់ បានមួយរយៈខ្លី។ ហើយការដោះលែងឡានដឹកឈើទាំងពីរគ្រឿង នេះត្រូវបាន គេលើកឡើងថា គឺមានការជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូលៗនៅក្នុងខេត្តក្រចេះ ក្រោយ ពីលោក ឧកញ៉ា តុប វីដា ជាថៅកែឈើ បានស្កាត់ជួបជាមួយថ្នាក់ដឹកនាំទាំងនោះរួចមក ។
ជាមួយនិងការសម្រេចដោះលែងឡានដឹកឈើទាំងពីរគ្រឿងនេះ ត្រូវបានមន្ត្រីរដ្ឋ បាលព្រៃឈើ ឱ្យដឹងនៅរសៀលថ្ងៃទី៤សីហា ម្សិលម៉ិញនេះថា ការសម្រេចដោះលេងឡានដឹកឈើ ទាំង ២គ្រឿងនេះ បន្ទាប់ពីសមត្ថកិច្ចវាស់ផ្ទៀតផ្ទាត់ចំនួនឈើនៅលើរថយន្ត ហើយឃើញថា ត្រឹមត្រូវតាម ច្បាប់ដឹកជញ្ជូន ។ តែទោះយ៉ាងណា នៅពេលដែលសមត្ថកិច្ចជំនាញ ចាប់ឃាត់រថយន្តដឹក ឈើទាំងពីរ គ្រឿង មានផ្ទុក ឈើពេញទ្រុង របស់លោកឧកញ៉ា តុប វីដា គឺសមត្ថកិច្ចគាត់បាន វាស់វែងទ្រុងរថយន្ត នឹងកំពស់ ឈើ នៅក្នុងទ្រុងឡាន ហើយសមត្ថកិច្ចបានអះអាងថា ឡានដឹកឈើទាំងពីរគ្រឿងនេះ អាចផ្ទុក ឈើលើស ច្បាប់ជាង២០ម៉ែត្រគីប តែមិនទាន់បានប៉ុន្មានម៉ោងផង ក្រោយពីចាប់បង្ក្រាប ក៏ត្រូវសមត្ថកិច្ច ដោះលែង ឡានដឹកឈើទៅវិញភ្លាម ក្រោមហេតុផលថា ដឹកត្រឹមត្រូវតាមច្បាប់ ។
រំលឹកថា រថយន្តធុនយក្សដឹកឈើពេញទ្រុង ទាំងពីរគ្រឿងនេះ គឺសមត្ថកិច្ចកម្លាំង ជំនាញរដ្ឋបាល ព្រៃឈើស្រុកស្នួលខេត្តក្រចេះក្រោមការដឹកនាំដោយលោកធុចបញ្ជៈសន្តិភាព ព្រះរាជ អាជ្ញារងខេត្ត បានសម្រេចចាប់ឃាត់ កាលពីព្រឹកថ្ងៃទី២ ខែសីហា នៅលើផ្លូវជាតិលេខ៧៦ក្បែរព្រំប្រទល់ខេត្តមណ្ឌល គិរីក្នុងឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ក្រោពីរថយន្តមួយគ្រឿងនេះដឹកឈើចេញ ពីព្រៃក្នុងខេត្តមណ្ឌលគិរី ចូលមកដល់ទឹកដីខេត្តក្រចេះ។ ហើយក្រោយពីសមត្ថកិច្ចចាប់ឃាត់រថយន្ត ដឹក ឈើនេះ រួចមក រួចមក គេសង្កេតឃើញ លោកឧកញ៉ា តុប វីដា ដែលជាថៅកែឈើល្បីឈ្មោះ បានស្កាត់សុំជួប ថ្នាក់ដឹកនាំកំពូលៗ ក្នុងខេត្តក្រចេះ ដើម្បីសុំកិច្ចអន្តរាគមន៍ ។
ក្រោយពីស្កាត់ជួបថ្នាក់ដឹកនាំកំពូលៗ មិនទាន់បានប៉ុម្មានម៉ោងផង រថយន្តដឹកឈើ របស់លោក ឧកញ៉ា តុប វីដា ដែល សមត្ថកិច្ចសន្និដាថា ដឹកឈើលើសច្បាប់កំណត់ រហូតទៅដល់ជាង២០ម៉ែត្រគូប នោះ ត្រូវបានសម្រេចដោះលេងទៅវិញ នៅយប់ថ្ងៃដដែលដោយសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា រថយន្តធុនយក្សពីរគ្រឿងរបស់លោកឧកញ៉ា តុប វីដា ដែលមានផ្ទុកឈើ ពេញ ទ្រុងបានដឹកជញ្ជូនចេញពីក្រុមហ៊ុនវិនិយោគឈ្មោះ(យូនីហ្គ្រីនរីសស៍ខូអិលធីឌី) ដែលមានមូលដ្ឋាននៅ ស្រុកកោះញែក ខេត្តមណ្ឌលគីរី នាំឆ្ពោះយកទៅកាន់ស្រុកមណ្ឌលសីមា ខេត្ត កោះកុង។ ចំនែកឯការដឹកជញ្ជូនគឺមាន ច្បាប់អនុញ្ញាត្រឹមតែ១៦មែត្រគូប ក្នុងមួយរថយន្ត ហើយឈើ ដែលត្រូវដឹក ជា ប្រភេទឈើអារលេខ១។ តែទោះយ៉ាងណាក្រោយពីចាប់ឃាត់និងមានការវាស់វែង លើទ្រុងរថយន្ត ទាំងពីរគ្រឿងនោះរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តទាំងពីរគ្រឿងនេះ អាចផ្ទុកឈើ លើសច្បាប់ កំណត់រហូតទៅដល់ជាង២០ម៉ែត្រគូបឯណោះ ។ លើសពីនេះលោកឧកញ៉ា តុប វីដា បានធ្វើ់ការកាប់ បំផ្លាញ នឹងដឹកជញ្ជូនឈើគ្រប់ប្រភេទចេញពីព្រៃអភិរក្សខេត្តមណ្ឌលគីរីយកនាំចូលក្រុមហ៊ុនយូនីហ្គ្រីន ដើម្បីធ្វើជាឈើស្របច្បាប់។ ហើយការដឹកជញ្ជូន គឺបានធ្វើឡើងស្ទើរជាប្រចាំ ដោយមានឈើរាប់រយ មែត្រ គូបត្រូវបាន បានដឹកជញ្ជូននាំចេញ ឆ្ពោះចូលទៅព្រំដែនវៀតណាម តាមច្រករបៀងទន្លេចាម ក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមរូបភាពជាឈើមានច្បាប់ និងមិនបានដឹកជញ្ជូនយកទៅតាម គោល ដៅ ដែលកំណត់នោះទេ៕



អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបង្ហោះសារមួយនៅលើគណនីធ្វីតធ័រ (Twitter) របស់លោកថា ទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ីគឺស្ថិតនៅក្នុងកម្រិតទាប និងគ្រោះថ្នាក់បំផុតមិនធ្លាប់មាន បន្ទាប់ពីសភាអាមេរិកបានរុញច្រានអោយមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងប្រទេសរុស្ស៊ី។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពីលោកបានចុះហត្ថលេខាអនុម័តសេចក្ដីព្រាងច្បាប់ថ្មីមួយដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលត្រូវបានចោទប្រកាន់ថាបាន លូកដៃចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០១៦។ ក្នុងសេចក្ដីព្រាងច្បាប់ទណ្ឌកម្មនោះដែលត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ នៅឯសេតវិមាន ក៏នឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងផងដែរ៕

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានឲ្យដឹងនៅព្រឹកនេះថា សម្តេចតេជោ ហ៊ុន សែន មានគម្រោងចុះទៅតាមរោងចក្រជួបកម្មករដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែម នូវស្ថានការណ៍ និងជីវភាពរស់ នៅរបស់កម្មករ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកថា “ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន បន្ទាប់ ពីជួបជាមួយនឹងកម្មករ កម្មការិនី នៅកោះពេជ្រ ថ្ងៃទី២០ ខែសីហា ខាងមុខនេះ ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការពង្រឹងភាពជិតស្និទ រវាងសម្ដេចតេជោ ហ៊ុន សែន និងកម្មករ បង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ ៕

ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ គិតត្រឹមរយៈពេល១ខែសមត្ថកិច្ចខេត្តបាត់ដំបងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១៣៥នាក់រួមនិងថ្នាំញៀនរាប់រយក្រាម។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នេះថា គិតត្រឹមរយៈពេល១ខែចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបអ្នកពាក់ព័ន្ធរក្សាទុកនិងជួញដូរគ្រឿងញៀនបានចំនួន៨៨ករណី ក្នុងពេលនោះ ឃាត់ខ្លួនជនសង្ស័យ១៣៥នាក់មានស្រី៦នាក់និងដកហូតបានថ្នាំញៀនប្រភេទ(ICEម៉ាទឹកកក)ចំនួន៣៣៩,០៧ក្រាម និងប្រភេទ(wyយ៉ាម៉ា)ចំនួន១០០៣គ្រាប់ ទម្ងន់ស្មើ៩៤,៦១ក្រាម។
លោកបន្តថា ក្រៅពីកាងារបង្ក្រាបសមត្ថកិច្ចជំនាញរបស់លោកក៏បានចុះធ្វើកិច្ចការជាច្រើនផ្សេងទៀតរួមមាន ៖ កាងារផ្សព្វផ្សាយនិងអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចំនួន៣៣៣លើក អ្នកចូលរួមសរុប២៦៥៧៨នាក់ស្រី១៣០៩៧នាក់។ ចុះតាមកម្មវិធីសិក្សានៅតាមគ្រិះស្ថានសិក្សាចំនួន៩០លើកសិស្សចូលរួមសរុប ១១៨៤៧នាក់ស្រី១៤៧៣១នាក់-បានធ្វើវេទិកាសាធារណៈប្រធានបទពាក់ព័ន្ធគ្រឿងញៀនចំនួន២៤៣លើក ប្រជាពលរដ្ឋចូលរួម១៤៧៣១នាក់ក្នុងនោះ ស្រី៦៩៣០នាក់៕



រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះគណៈរដ្ឋមន្ត្រី បើកកិច្ចប្រជុំរបស់ខ្លួន ដោយពិភាក្សាលើរបៀបវារៈចំនួន៣ ខណៈដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
របៀបវារៈចំនួន៣រួមមាន ៖ ១៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំរូឧស្សហកម្ម។ ២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែក ហានិភ័យ ការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជធការ និងអតីតយុទ្ធជន។ ៣៖ បញ្ញាផ្សេងៗ ដូចជា សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញត្តិលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត៕

ខេត្តរតនគិរី ៖ អ្នកកាសែត២នាក់ក្នុងចំណោម៤នាក់ដែលត្រូវសមត្ថកិច្ចខេត្តរតនគិរីចាប់ខ្លួន ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមឈ្មួញឈើ កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការសម្រេចធ្វើការដោះលែងឲ្យនៅក្រៅឃុំចំនួន២រូប ខណៈដែលការដោះលែងនោះធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីលោក សួស ឡា ប្រធានតុលាការខេត្តរតនគិរី ។ លោកថា ការដោះលែងនេះគឺស្ថិតនៅលើភស្តុតាង។
អ្នកកាសែត២នាក់ ដែលត្រូវលែងគឺទី១មានឈ្មោះ ប៉េង សុថារ៉ាក់ អ្នកយកព័ត៌មាន ទូរទស្សន៍អនឡាញ CPN និងទី២ឈ្មោះ ម៉ី មេញហ៊ុយ អ្នកយកព័ត៌មានកាសែតដំណឹងភ្នំពេញ ។ ដោយឡែកអ្នកកាសែត២រូបទៀត មិនទាន់ត្រូវបានដោះលែងទេ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ អ្នកកាសែតចំនួន៤នាក់ ដែលមាន ១-ឈ្មោៈ យ៉ន ទិត្យ (ហៅទិត្យឦសាន) និពន្ធនាយករងសាព័ត៌មានយុវជនខ្មែរព័ត៌មាន, ទី២-ឈ្មោៈ ចាន់ រ៉ា ភេទស្រី ភ្នាក់ងារព័ត៌មាន TNM អនឡាញ, ទី៣-ឈ្មោៈ ប៉េង សុថារ៉ាក់ ភ្នាក់ងារព័ត៌មាន CPN អនឡាញនិងទី៤-ឈ្មោៈ ម៉ី ម៉េញហ៊ុយ ភ្នាក់ងារគេហទំព័រកាសែតដំណឹងភ្នំពេញ ត្រូវបានកងរាជអាវុធហត្ថខេត្តរតនគិរីចាប់ខ្លួនពីទីតាំងផ្សេងៗគ្នាតាមបណ្តឹងរបស់ក្រុមឈ្មួញឈើ ពាក់ព័ន្ធនឹងបទកំហែងយក និងជំរិតទារប្រាក់។
ទោះជាយ៉ាងណាជុំវិញសំណុំរឿងនេះដែរ សារព័ត៌មានយើងនៅមិនទាន់អាចទាក់ទងសុំការពន្យល់ពីលោក គង់ សាំងម៉េញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរីបាននៅឡើយទេ។
គួរបញ្ជាក់ថា ករណីចាប់អ្នកកាសែតខាងលើនេះ បានធ្វើឲ្យអ្នកកាសែតភាគច្រើនផ្ទុះការតវ៉ាដល់ស្ថាប័នពាក់ព័ន្ធសំខាន់ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែគេមើលឃើញថា ការចាប់ខ្លួនអ្នកកាសែតទាំង៤នាក់នោះ ធ្វើឡើងជាការផ្គាប់ចិត្តឈ្មួញឈើខុសច្បាប់ និងជាការគំរាមអ្នកកាសែត ដើម្បីកុំឲ្យឆាឆៅក្រុមឈ្មួញឈើតែប៉ុណ្ណោះ ៕


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសាររថភ្លើងកិនស្លាប់ បន្ទាប់ពីបុរសរូបនេះចេញពីផឹករួចដើរទៅផ្ទះ ដោយឆ្លងផ្លូវរថភ្លើងតែឆ្លងមិនផុតក៏ត្រូវបានរថភ្លើងបុក និងកិនតែម្តង។ ហេតុការណ៍នេះបានកើតឡើងនាម៉ោងជាង១១យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវរថភ្លើងខាងក្រោយសាលាតិចណូ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ ដែលស្លាប់មានអាយុជិត៣០ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំនែករថភ្លើងត្រូវបានត្រឡប់ទៅចតនៅ កន្លែងចេញដំណើរវិញ៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍