រាជធានីភ្នំពេញ ៖ តាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយមុននេះបន្តិចថា សមត្ថកិច្ចបានឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

ខេត្តក្រចេះ ៖ សាកសពស្ដ្រីវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលិចទឹកបឹងនៅខាងក្រោយផ្ទះ វេលាម៉ោង១៦នឹង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។
សាកសពមានឈ្មោះ តាត់ សាវ៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ក្រោយពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យលើសាកសព និងប្រមូលព័ត៌មានជុំវិញរឿងហេតុ អាចសន្និដ្ឋានបានថា គឺពិតជាស្លាប់ដោយលង់ទឹក នៅចន្លោះម៉ោងជាង២រសៀលថ្ងៃដដែល ។
ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ បានឲ្យដឹងថា សពស្ត្រីខាងលើ ជាស្ដ្រីមេមាយ មានកូន៧នាក់ មានជីវភាពក្រីក្រ ខ្វះខាតមុខក្រោយ ហើយគាត់តែងតែដើរទៅបេះបន្លែ ត្រកួន នៅបឹងខាងក្រោយផ្ទះយកមកស្លរ និងលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមកូនៗប្រចាំថ្ងៃ។
ប្រភពដដែល បានបន្តថា នៅថ្ងៃកើតហេតុគេឃើញស្ត្រីខាងលើផឹកស្រាស្រវឹង ហើយក៏ចុះទឹកបឹងបេះបន្លែដូចសព្វមួយដង ប៉ុន្តែជាអកុសបានលង់ទឹកបឹងស្លាប់ ដោយមិនមានកូនណាម្នាក់ដឹងឡើយ ។ លុះដល់ម៉ោងប្រហែល ១៦នឹង៣០នាទី មានប្រជាពលរដ្ឋទៅដាក់មង ក៏បានប្រទះឃើញសាកសព ហើយក៏ស្រែកឲ្យគេជួយស្រងឡើង ទើបកូនៗបានដឹងថា ម្ដាយលង់ទឹកបឹងក្រោយផ្ទះស្លាប់ ។
បច្ចុប្បន្នសពស្ត្រីខាងលើ ត្រូវបានកូនចៅយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ឋិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ៕



រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់ប្រតិភូកីឡាកម្ពុជាទាំងអស់ក្នុងម្នាក់ៗទទួលបានចំនួន ៥០០ដុល្លារដើម្បីត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃខាងមុខនេះ។
សម្ដេចបានប្រកាសដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលសរុបជាប្រាក់ឧបត្ថម្ភស្មើចំនួនជិត ១៤ម៉ឺនដុល្លារ។
សម្ដេចក៏បានបញ្ជាក់ដែលថា សម្ដេចនឹងដំឡើងប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ នៅព្រឹត្តិការណ៍ស៊ីហ្គេមក្រោយៗទៀត នៅពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីស៊ីហ្គេមឆ្នាំ២០១៥ សម្ដេចបានឧបត្ថម្ភអត្តពលិកកម្ពុជាម្នាក់ទទួលបាន ៣០០ដុល្លារផងដែរ៕

ខេត្តបន្ទាយមានជ័យ ៖ បុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារការដ្ឋានមានកម្ពស់១៤ជាន់បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយជណ្តើរយោងដាច់ខ្សែកាប។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចអគារការដ្ឋានសំណង់ក្នុងបរិវេណកាស៊ីណូក្រោន (ចំណុចហ្គេនទីង) ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះខាងលើឈ្មោះ គី ម៉ូសា អាយុ១៨ឆ្នាំ ជាខ្មែរអ៊ីស្លាម មានទីលំនៅក្នុងភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រងរបួសធ្ងន់បាក់ស្មងជើងស្តាំ-ពោះ និងបែកក្បាល ហើយត្រូវបានក្រុមកម្មករដូចគ្នា ជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ និងកម្មករផ្សេងទៀតសរុប៣នាក់ ជិះជណ្តើរយោងពីក្រោមទៅលើតែ២នាក់ បានចុះតាមជាន់ផ្សេងៗអស់នៅ តែជនរងគ្រោះបន្តឡើងទៅជាន់ទី១៤។ លុះទៅដល់ ស្រាប់តែដាច់ខ្សែកាបយោងធ្លាក់មកដីបង្ករបួសធ្ងន់ធ្ងរតែម្តង ។ ប្រភពបញ្ជាក់ថា ខ្សែកាបយោងនោះដាច់ជិតអស់យូរហើយ តែមិនឃើញមានការផ្លាស់ប្តូរទេ៕


អាហ្វហ្គានីស្ថាន ៖ ក្រុមតាលីបង់បានបើកការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីព្រឹកថ្ងៃពុធម្សិលមិញទៅលើក្បួនរថយន្តរបស់កងទ័ពអង្គការណាតូនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីនាំពាក្យក្រុមតាលីបង់នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានបានអះអាងថា រថពាសដែកចំនួន២គ្រឿងត្រូវបានបំផ្លាញ ហើយទាហានបរទេសចំនួន១៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅជាយទីក្រុងកាន់ដាហានៅប្រទេសអាហ្វហ្គានីស្ថាន។
ទោះយ៉ាងណាមន្ត្រីនាំពាក្យយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពិតជាមានការវាយប្រហារបណ្ដាលឲ្យមនុស្សស្លាប់ពិតមែន ប៉ុន្តែមន្ត្រីនាំពាក្យរូបនេះមិនបានបញ្ជាក់ពីចំនួនច្បាស់លាស់ និងសញ្ជាតិជនរងគ្រោះនោះទេ។
គួរបញ្ជាក់ថា តាមធម្មតាក្រុមតាលីបង់តែងតែបំភ្លើសតួលេខនៃចំនួនអ្នកស្លាប់ក្រោយពីក្រុមរបស់ខ្លួនធ្វើការវាយប្រហារម្ដងៗ៕

មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងដាម៉ាស់ប្រទេសស៊ីរីបានរងនូវការវាយប្រហារពីពួកភេរវករ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik។
ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់ដូច្នេះថា៖«យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មលើស្ថានទូតរុស្ស៊ី ប្រចាំ ទីក្រុងដាម៉ាស់ ហើយយើងសូមបញ្ជាក់ឡើងវិញថា រុស្ស៊ីចង់ឱ្យមានការយកចិត្តទុកដាក់កាន់តែច្រើនឡើងលើការវាយប្រហាររបៀបនេះ របស់ពួកភេរវករប្រឆាំងនឹងសង្កាត់ទីប្រជុំជនក្នុង ទីក្រុងដាម៉ាស់ និងប្រជាជនស៊ីវិលស៊ីរី…ខណៈរៀងរាល់ថ្ងៃជនស៊ីវិល ស្ត្រីនិងកុមារ បានក្លាយជាជនរងគ្រោះនៃអំពើដ៏សាហាវនេះ»។
ជាមួយគ្នានេះនៅក្នុងសេចក្ដីថ្លែងការណ៍ ទីក្រុងមូស្គូក៏បានជំរុញឱ្យបណ្ដាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ បញេ្ចញប្រតិកម្មលើការវាយប្រហារទាំងឡាយណាប្រឆាំងនឹងបេសកកម្មទូត រុស្ស៊ីនៅស៊ីរី។
ទោះបីយ៉ាងណាពុំទាន់មានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕

ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងថា ផលប៉ះពាល់នៃជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលបានបង្កការជន់លិចយ៉ាងកំហុកក្នុងអំឡុងរយៈពេលចុងខែកក្កដានេះ បើទោះបីជាកម្ពស់ទឹកនៅមិនទាន់ជន់លិចដល់កម្រិតប្រកាសអាសន្នយ៉ាងណាក្ដី តែក៏បានបង្កឲ្យមានផលប៉ះពាល់តិចតួច វិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ពន្ធក៏ដូចជាវិស័យសង្គមកិច្ចមួយចំនួនក្នុងខេត្ត និងបង្កឲ្យបុរសម្នាក់ស្លាប់ផងដែរ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបង្ហាញឲ្យដឹងថា ក្នុងអឡុងរយៈ៤ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា គ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កដល់វិស័យកសិកម្ម រួមមាន សន្ទូងស្រូវវស្សា មានចំនួនជាង ១៥០០ហិកតានៅតាមបណ្តាឃុំ/សង្កាត់ចំនួន ៣២ឃុំ/សង្កាត់ នៅតាមបណ្តាស្រុកក្រុងនៅទូទាំងខេត្ត និងជំលៀសសត្វពាហនៈ គោក្របី ជាង៣ពាន់ក្បាល់ ទៅកាន់ទីទួលសុវត្ថិភាព ។
ក្រៅពីនោះក៏បានបង្កផលប៉ះពាល់ដល់វិស័យហេដ្ឋានរចនាសម្ពន្ធដូចជា ដែលបានជន់លិចផ្លូវជាតិ៦កន្លែង មានចំនួនជាង៤ពាន់ម៉ែត្រ នៅក្នុងឃុំពីរនិងស្រុកពីរ ដែលមានទីតាំងនៅជាប់នឹងជួរមាត់ទន្លេ និងលិចលង់ផ្លូវលំនៅតាមជនបទចំនួន២៨ខ្សែរ មានប្រវែងជាង ៤ម៉ឺនម៉ែត្រ ។ លិចលង់ប្រព័ន្ធធារាសាស្ត្រចំនួន ៥៧កន្លែង ប្រវែងជាង៨ម៉ឺនម៉ែត្រ ប៉ះពាល់វិស័យសង្គមកិច្ច មានសាលារៀនចំនួន ៤៤សាលាបានលិចលង់ ក្នុងនោះក៏មាន២៨សាលាក៏បានផ្អាក់ការសិក្សាទាំងស្រុង បង្កការប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នង ក៏ត្រូវបានជម្លៀសប្រជាពលរដ្ឋជិត១០០គ្រួសារទៅកាន់ទីទូលសុវត្ថិភាព ។
របាយការណ៍ដដែលបានបន្តថា មានបុរសវ័យ៥៣ឆ្នាំម្នាក់ រស់នៅឃុំជ្រោយបន្ទាយ ក្នុងព្រែកប្រសព្វ បានស្លាប់ដោយសារលង់ទឹក ខណៈដែលបុរសរូបនោះបានចុះទៅលុបមុខនៅមាត់ទន្លេបណ្តាលឲ្យធ្លាក់ទឹក ស្របទៅនឹងស្ថានភាពទឹកជំនន់ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គនេះ។ អាជ្ញាធរខេត្តក្រចេះ បានអះអាងថា ស្ថានភាពការលិចលង់នេះ មិនទាន់បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ តែវាជាកត្តាអំណោយផលល្អដល់ការធ្វើដំណាំវិស័យកសិកម្មរបស់ប្រជាពលរដ្ឋនៅរដូវទឹកសម្រកទៅវិញ ។
កន្លងមកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងជាអភិបាលរងខេត្តក្រចេះ ឯកឧត្តម ខណ្ឌ ចំណាន ធ្លាប់បានបញ្ជាក់ប្រាប់ថា អាជ្ញាធរ ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត បានត្រៀមលក្ខណៈរួចជាស្រេចដូចជាស្បៀងថ្នាំសង្កូវ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ជួយដល់ប្រជាពលរដ្ឋប្រឈមនឹងការលិចលង់ ដើម្បីបញ្ជៀសពីគ្រោះមហន្តរាយធ្ងនធ្ងរដោយទឹកជំនន់ឲ្យមានសុខសុវត្ថិភាព ។
ក្នុងនោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយណ៍ថ្នាក់ខេត្ត ក៏ដូចជាណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយណ៍ថ្នាក់ស្រុក បានត្រៀមទីទួលសុវត្ថិភាពជាង២០០កន្លែង ទុកសម្រាប់ជំលៀសមនុស្ស និងសត្វពាហនៈ ដើម្បីបញ្ជៀសពីការលិចលង់ផងដែរ៕

បាងកក ៖ យោងតាមមន្ត្រីការិយាល័យអន្តោប្រវេសន៍បានឲ្យដឹងថា ចំនួនពលរដ្ឋកូរ៉េខាងជើងដែលបាន ចូលក្នុងប្រទេសថៃដោយខុសច្បាប់គឺបានកើនឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះខណៈភាពតានតឹងបានកើនឡើងនៅឧបទ្វីបកូរ៉េដោយសារតែកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។
ប្រទេសថៃគឺស្ថិតនៅលើផ្លូវឆ្លងកាត់ដ៏ពេញនិយមមួយសម្រាប់ប្រជាជនកូរ៉េខាងជើងដែលបានចាកចេញពីរដ្ឋកុម្មុយនីសក្រីក្រមួយនេះ។ មនុស្សរាប់រយនាក់បានភៀសខ្លួនជារៀងរាល់ឆ្នាំទៅកាន់ប្រទេសចិននិងធ្វើដំណើរទៅប្រទេសថៃបន្ទាប់ពីដំណើរឆ្លងកាត់តាមផ្លូវគោកពីកន្លែងដែលពួកគេជាទូទៅត្រូវបានបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង។
យោងតាមទិន្នន័យពីការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃបានឲ្យដឹងថា នៅឆ្នាំ២០១៦ មានជនជាតិកូរ៉េខាងជើងចំនួន៥៣៥នាក់បានទៅដល់ប្រទេសថៃប៉ុន្តែក្នុងរយៈពេលត្រឹមតែ៦ខែដំបូងប៉ុណ្ណោះនៃឆ្នាំនេះគឺមានចំនួន៣៨៥នាក់ទៅហើយ។
មន្ត្រីអន្តោប្រវេសន៍ម្នាក់ដែលបាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា “ពលរដ្ឋកូរ៉េខាងជើងជាមធ្យមពី២០ទៅ៣០នាក់បានមកដល់រាល់សប្ដាហ៍នៅភាគខាងជើងប្រទេសថៃ”។
ការកើនឡើងនេះបានកើតឡើងបើទោះបីជាមានការត្រួតពិនិត្យយ៉ាងតឹងតែងដោយកូរ៉េខាងជើងនៅតាមព្រំដែនរបស់ខ្លួនជាប់ប្រទេសចិនក៏ដោយ។ វាស្របពេលជាមួយនឹងភាពតានតឹងដែលកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េជុំវិញការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរបស់ក្រុងព្យុងយ៉ាងនិងការព្រមានដោយសហរដ្ឋអាមេរិកដែលថា ខ្លួនបានបាត់បង់ភាពអត់ធ្មត់ជាមួយរដ្ឋឯកោមួយនេះហើយ។
ជាផ្លូវការ ប្រទេសថៃបានចាត់ទុកពលរដ្ឋកូរ៉េខាងជើងដែលចូលក្នុងប្រទេសរបស់ខ្លួនថាជាជនអន្តោប្រវេសន៍ខុសច្បាប់ជាជាងជនភៀសខ្លួន។
ប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៥១ស្តីពីជនភៀសខ្លួនទេហើយក៏មិនមានច្បាប់ជាក់លាក់ណាមួយស្តីពីជនភៀសខ្លួនផងដែរ៕

ខេត្តកណ្តាល ៖ កុមារីអាយុ៧ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខចាប់រំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ខណៈដែលសាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញកាលពីម្សិលមិញនៅចំណុចស្រះទឹកមណ្ឌលយោធិនពិការ៣១៧ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ជនរងគ្រោះឈ្មោះ គង់ សំណាង ហៅធីតា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរបួសស្នាមជាំកផ្នែកខាងមុខ និងប្រដាប់ភេទមានស្នាមដាច់រលាត់មានឈាម ។ ឪពុកឈ្មោះ ផុន សុភក្ត្រា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ-ម្តាយឈ្មោះ សី សឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិទួលដូង ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល៕



ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់មនុស្ស២នាក់ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធបទល្មើសកាប់ រានព្រៃឈើ ១កន្លែង នៅចំណុចផ្លូវដីស ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក។
សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមានគោយន្តច្នៃ ១គ្រឿង, រណារយន្ត ១គ្រឿង, កាំបិទផ្គាក់៣, ពូថៅ១ និង ម៉ូតូ១គ្រឿង ហើយបានយកមករក្សាទុកនៅ ផែ្នកព្រៃឈើកំពង់ថ្ម ដើម្បីរៀបចំចងក្រងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

ខេត្តតាកែវ ៖ ទីបំផុតតុលាការក្រុងភ្នំពេញ បានសម្រេចចេញដីការឃុំខ្លួនបុរសដែលបង្ហោះនៅលើបណ្តាញ ទំនាក់ទំនង Facebook មានថាជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវ ។
បុរសរូបនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya» បានជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចល ក្នុងសង្គម ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ៕

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ខុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងសម្របសម្រួលដោយព្រះរាជអាជ្ញា លោក មាស ចាន់ពិសិដ្ឋ កាលពីព្រឹកថ្ងៃទី២ ខែសីហានេះ បានចុះបង្ក្រាបជនជាតិចិនខុសច្បាប់ ជាង១០០នាក់ ដែលចាប់ជំរិតទាប្រាក់តាមប្រព័ន្ធ Online ជាង១០០នាក់ នៅចំណុចមុខកាស៊ីណូផ្កាយ៥មួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត៕


ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ធប្រទះឃើញមានស្នាមអា ករ ដេកស្លាប់នៅក្នុង ផ្ទះបាក់បែកមួយ សង្ស័យជាអំពើឃាតកម្ម បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២ខែសីហា ឆ្នាំ២០១៧ នៅក្នងផ្ទះបែកបាក់មួយដែលអត់មានមនុស្សនៅស្ថិតភូមិព្រែកទល់ ក្រុម៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
សពជនរងគ្រោះមានឈ្មោះ ប៉ែន រ៉ាដូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅ៣៣១ ក្រុម៩ ភូមិព្រែកទល័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឪពុករបស់ជនរងគ្រោះមានឈ្មោះ ប៉ែន សំអុន ភេទប្រុស អាយុ៧៦មុខរបរនៅផ្ទះ ម្តាយមានឈ្មោះ ឈួន សារ៉ាន់ ភេទស្រី ៥៨ឆ្នាំ មុខរបបនៅផ្ទះ
តាមសម្ដី ឪពុកជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលសំរានដូច ដូចសព្វដង ខណៈពេលយប់ជ្រៅទៅហើយ ក៍ស្រាប់តែមានប្រជាការពារភូមិ បានទៅគោះទ្វារហៅ រូបគាត់និង កូនប្រសារប្រុសរបស់គាត់ អោយទៅមើលសពកូនប្រុស(ជនរងគ្រោះ)ថាបានដេកស្លាប់នៅក្នុងផ្ទះបាក់បែកមួយ ក្នុងដីឡូមួយកន្លែង ដោយមានស្នាម អាករ ផង ឬដូចនេះរូបគាត់ជាឪពុកក៍បានអោយ កូនប្រសារប្រុសរបស់គាត់ទៅមើល ថាតើពិតជាដូចគេមកប្រាប់ដែរឬទេ ខណៈពេលនោះដែរកូនប្រសារ ប្រុសរបស់គាត់បានទៅមើល ឃើញថាពិតជាកូនប្រុស របស់គាត់មែន ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីដឹងថា ពិតកូនប្រុសរបស់គាត់មែន រូបគាត់ បានអោយកូនប្រសាប្រុស ជិះម៉ូតូទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ អោយចុះមកមើល កន្លែងកើតហេតុតែម្តងទៅ ។ ប្រភពបានបង្ហើបថា កូនប្រុស របស់គាត់ដែលជាជនរងគ្រោះ គឺជាមនុស្ស ញៀនថ្នាំ ហើយរូបគាត់ក៍បានបញ្ជូនទៅមណ្ឌលកែប្រែចំនួន២លើករួចមកហើយដែរ តែពេលចេញមកវិញក៍នៅតែមិនកែរប្រែនោះដែរ ហើយការដើរលេងច្រើនរបស់គេទៅណាមកណា ក៍មិនដែលប្រាប់ឪពុកម្ដាយនោះដែរ ។
ដោយឡែកខាងសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ដោយគ្រាន់តែទទួលដំណឹងនេះភ្លាម ពួកគាត់បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ឃើញថាមានករណីអាករស្លាប់ពិតប្រាកដមែន
ហើយក៏បានរាយការណ៏បន្តរទៅសមត្ថកិច្ចជំនាញកោសល្យវិច្ចយ័ក្រុងចុះមកពិនិត្យសពបុរសខាងលើក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចឃើញមានស្នាមអារដៃខាងស្តាំនិងស្នាមអារករជាមួយផ្លែឡាមដោយខ្លួនឯងពុំមានជាប់ពាក់ពន្ធ័និងករណីឃាកម្មអ្វីនោះទេ
ហើយសពត្រូវបានប្រគល់អោយក្រុមឍក្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស៕


រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១១ ខែសីហា មានដូចជា៖


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍