ខេត្តបន្ទាយមានជ័យ ៖ ផលិតផលបក្សីឆ្អឹង និងជង្គង់មាន់ជិត១តោនខូចគុណភាពដែលឈ្មួញនាំពីប្រទេសថៃចូលមកក្រុងប៉ោយប៉ែត ដឹកបង្កប់តាមរទះកម្មករត្រូវបានមន្ត្រីជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបង្ក្រាបយកមកដុតកំទេចចោល។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យឲ្យដឹងថា មានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះមន្ត្រីជំនាញឃាត់បានតែផលិតផលបក្សីខូចគុណភាសរុប៨២០គីឡូក្រាម ចំណែកឈ្មួញអ្នកនាំចូលបានរត់គេចខ្លួន ខណៈដែលមន្ត្រីជំនាញកំពុងឆែកឆេរត្រួតពិនិត្យរទះកម្មករដឹកផលិតផលបក្សីហាមឃាត់ខុសច្បាប់។
លោក លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់បន្តទៀតថថា ផលិតផលទាំងនោះត្រូវបានច្បាប់ក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាហាមឃាត់មិនអនុញ្ញាតិឱ្យនាំចូលក្នុងប្រទេសកម្ពុជានោះឡើយវាជាប្រភេទផលិតផលកាកសំណល់ដែលខាងថៃគេពន្លះយកសាច់អស់ នៅសល់តែឆ្អឹង ហើយឈ្មួញខ្មែរបែរជានាំចូលលួចលាក់ខុសច្បាប់ បម្រុងយកមកចែកចាយ នៅលើទីផ្សារកម្ពុជា មិនគិតពី ផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋខ្មែរដែលមិនបានដឹងទិញយកទទួលទានបង្កគ្រោះថ្នាក់សុខភាពយ៉ាងធ្ងន់ធ្ងរនោះ។
លោកប្រាប់ឱ្យដឹងទៀតថា មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យដើម្បីគិតគូពីសុខភាពប្រជាពលរដ្ឋ មន្ត្រីជំនាញ អនុវត្តតាមតួនាភារកិច្ច បានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យជាប្រចាំដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបរាល់ផលិតផលទំនិញខូចគុណភាព និងទំនិញគ្មានសុវត្ថិភាពនៅមាត់ច្រកទ្វារព្រំដែន និងនៅលើទីផ្សារ ។កន្លងមកផលិតផលទំនិញខូចគុណភាពជាច្រើនសន្ធឹកសន្ធាប់ត្រូវបានមន្ត្រីជំនាញធ្វើការបង្ការទប់ស្កាត់និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។
លោកបញ្ជាក់ឱ្យដឹងទៀតថា បើតាមច្បាប់ទាំងឈ្មួញ និងអ្នកស៊ីឈ្នួលដឹកជញ្ជូនមានចេតនានាំចូលផលិតផលទំនិញខូចគុណភាព បង្គគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋ ត្រូវប្រឈមនិងមុខច្បាប់ដាក់ទោសទណ្ឌស្មើភាពគ្នា។ផលិតផលបក្សីខូចគុណភាពខាងលើនៅរសៀលថ្ងៃដដែលត្រូវបានមន្ត្រីជំនាញយកទៅដុតកំទេចចោលដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរនោះ។
សូមរំលឹកថាផលិតផលបក្សីខូចគុណភាពនោះដែរកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ផលិតផលបក្សីខូចគុណភាពសរុប៦២០គីឡូក្រាមក៏ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបានធ្វើការបង្ក្រាបនិងយកដុតបំផ្លាញចោលរួចហើយផងដែរ៕


រាជធានីភ្នំពេញ ៖ ភ្នាក់ងារបានរាយការណ៍ថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីចំនួន៤០នាក់នៅក្នុងរោងចក្រ «យូ រៀន» អាគារលេខ១៥, ១៦, ១៧ ក្នុងសួនកាណាឌីយ៉ា សង្កាត់ចោមចៅ បានបន្ដជួលសន្លប់ ដោយមិនដឹងមូលហេតុ។
សេចក្តីរាយការណ៍បញ្ជាក់ថា ដំបូងឡើងមានកម្មករ ២-៣នាក់ មានអាការៈក្អូត ចង្អោរ ហើយពេលនោះស្រាប់តែជួលសន្លប់ជាបន្ដបន្ទាប់តែម្ដង។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះកម្មករ-កម្មការិនីជិត១០០នាក់ ដែលធ្វើការក្នុងរោងចក្រកាត់ដេរ ក្នុងសួនកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុដូចគ្នាផងដែរ៕

ចិន ៖ នៅវេលាម៉ោង ៧ និង២៧នាទីព្រឹកថ្ងៃទី០៩ ខែសីហានេះ (ម៉ោងនៅប្រទេសចិន) គ្រោះរញ្ជួយដី កម្រិត៦.៦រិចទ័រ វាយប្រហារលើខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧រិចទ័របានវាយប្រហារតំបន់ Jiuzhaigou នៃខេត្ត Sichuan កាលពីយប់មិញបណ្តាលឲ្យស្លាប់ភ្ញៀវទេសចរ៩នាក់ និងរងរបួស៦៣នាក់ ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះបានសម្លាប់ក្រុមភ្ញៀវទេសចរចំនួន៥នាក់ និងបានបណ្តាលឲ្យមនុស្ស ចំនួន៦៣នាក់ទៀត ទទួលរងរបួសផងដែរ។ ដោយឡែកបើតាមមជ្ឈមណ្ឌលប្រព័ន្ធគ្រោះរញ្ជួយដីរបស់ចិន បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅប្រមាណ២០គីឡូម៉ែត្រ នៅក្រោមដី៕

ដោយ ៖ ដារ៉ា
ខេត្តកំពង់ចាម ៖ មានករណីមនុស្សស្លាប់នៅចំការកៅស៊ូ នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ នៅថ្ងៃទី08សីហាវេលាម៉ោង9 និង30នាទី កើតឡើងដោយជម្លោះរឿងមាន់មួយក្បាល។
ជនរងគ្រោះឈ្មោះ ភី បូរិទ្ធ ហៅព្រែក ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិ ចេកជ្វា ឃុំព្រែកកក់.ស្រុកស្ទឹងត្រង់ បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករជៀរជ័រកៅស៊ូនៅចំណុចកើតហេតុខាងលើ(បណ្តាលអោយស្លាប់)។
តាមការពិនិត្យលើសាកសពឃើញមានស្នាម របួសផុងឆ្អឹងលលាដ៏ក្បាល និងត្រូវរបួសក្បាលជាច្រើនកន្លែងទៀត។ កន្លែងកើតហេតុបន្សល់ទុកនូវ. មានចបកាប់ចំនួន01.ផ្លែដែកប្រលាក់ឈាម។
ក្រោយពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតឃើញថា មានមុខសញ្ញាសង្ស័យ01នាក់ឈ្មោះ ម៉េង.ចន្ថា ភេទប្រុស អាយុ22ឆ្នាំ ស្រុកកំណើតភូមិតាអុង.ឃុំតាអុង.ស្រុកចំការលើ.បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករជៀរជ័កៅស៊ូនៅចំណុចស្ពានទី2.ភូមិទួលសំបួរ.ឃុំទួលសំបួរ.ស្រុកស្ទឹងត្រង់ បានរត់គេចខ្លួនបាត់ទាំងគ្រួសារនិងម៉ូតូ01គ្រឿងម៉ាកC125សេរី2004ឡើងតែម2006។
ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ ស្នងការ បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ធ្វើកាតស្រាវជ្រាវ រហូតដល់ម៉ោង ៧.០០នាទី បានឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕



ភ្នំពេញ ៖ រថយន្តកូរេដែលមានទម្ងន់១តោនកន្លះបានដឹកដីទៅចាក់ក្រោមផ្ទះរួចក៏បានជ្រុលបុកកិនក្មេងតូចអាយុទើបបាន១ខួបកន្លះបណ្តាលអោយ ក្មេងប្រុសនោះស្លាប់ភ្លាមៗនៅនឹងកន្លែកើតហេតុហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិព្រែតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្មេងតូចដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ លីន ហួ ភេទប្រុសអាយុ១ខួបកន្លះស្នាក់នៅកន្លែងកើតហេតុខាងលើ។ រីឯតែកុងដែលបើកបររថយន្តបង្កខាងលើមានឈ្មោះ ឆេង វត្ថា អាយុ ៤២ឆ្នាំ មុខរបរបើកបររថយន្ត។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានហៅអោយរថយន្តចាក់ដីបំពេញក្រោមផ្ទះ រួចរថយន្តនោះបានបើកឡើងលើវិញក្នុងល្បឿនលឿនបានជ្រុលទៅបុកក្មេងប្រុសខាងលើដែលរត់លេងនៅខាងមុខផ្ទះរួចកិនស្លាប់ ភ្លាមៗធ្វើអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលនៅជុំវិញនោះ បានខំប្រឹងជួយសង្គ្រោះដែល តែក្មេងប្រុសនោះបានស្លាប់បាត់បង់ជីវិតហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនតៃកុងរួមនឹងរថយន្តបង្ក ទៅកាន់អធិការដ្ឋានខណ្ឌមានជយ័ដើម្បីចាត់ការតាមនិតិវិធី៕



វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលអាមេរិកបានអះអាងថា កូរ៉េខាងជើងបានជញ្ជូនមីស៊ីលប្រដេញប្រឆាំងនាវាចំនួនពីរគ្រាប់ ទៅលើកប៉ាល់ល្បាតមួយគ្រឿងនៅឯតំបន់ Toejo Dong នៃឆ្នេរភាគខាងកើតដែនសមុទ្ររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានអាមេរិក Fox News ។
មន្ត្រីដដែលបន្តថា មីស៊ីលប្រភេទ Stormpetel ចំនួនពីរគ្រាប់ ត្រូវបានជញ្ជូនទៅលើនាវាល្បាតមួយគ្រឿង នៅឯតំបន់ Toejo Dong នៃឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុន ជាទីដែលទីស្នាក់ការរបស់កងទ័ពជើងទឹកភាគខាងកើតរបស់កូរ៉េខាងជើងតាំងនៅ ហើយប្រការនេះបានឲ្យជាតំរុយថា អាចនឹងមានការធ្វើតេស្តមីស៊ីលនាពេលឆាប់ៗខាងមុខនេះ ដោយសម្អាងថាសកម្មភាពគួរឲ្យសង្ស័យស្រដៀងគ្នានេះ បានកើតឡើងនៅប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ កាលពីឆ្នាំ២០១៤៕

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ទាក់ទងការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង ៖


រាជធានីភ្នំពេញ ៖ នៅក្នុងវេទិកាសាធារណកាលពីព្រឹកមិញបានផ្ទុះនូវព្រឹត្តិការណ៍ដ៏ព្រឺព្រួចមួយ ខណៈដែល ប្រជាពលរដ្ឋប្រមាណ៤០នាក់នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញបានជជីកសួរដេញដោលលោកចៅសង្កាត់ថ្មីមកពីគណបក្សសង្គ្រោះជាតិ រឿងលុយអភិវឌ្ឍន៍ឃុំ-សង្កាត់ ៥០ម៉ឺនដុល្លារ ដែលគណបក្សប្រឆាំងមួយនេះ បានថ្លែងសន្យាក្នុងពេលឃោសនាបោះឆ្នោតឃុំ សង្កាត់ នាពេលកន្លងទៅ។ ក្រុមប្រជាពលរដ្ឋក៏បានជជីកសួររឿងលុយឧបត្ថម្ភ១០ដុល្លារសម្រាប់ជួយដល់ចាស់ជរា ដែលគណបក្សមួយនេះ បានសន្យាកាលពីឆ្នាំ២០១៣ផងដែរ។
យ៉ាងណាក៏ដោយ លោក អ៊ុក ស៊ីណាត់ ចៅសង្កាត់ បានឆ្លើយទាំងរញីរញ័រទៅកាន់ប្រជាពលរដ្ឋថា ឥឡូវនេះសង្កាត់មិនទាន់មានលុយនោះទេ ហើយលុយទាំងអស់នេះអាចទទួលបាន លុះត្រាតែគណបក្សរបស់ខ្លួនជាប់ឆ្នោតថ្នាក់ជាតិសិន។
ការឆ្លើយតបរបស់លោកចៅសង្កាត់រូបនោះមិនបានធ្វើឲ្យពលរដ្ឋស្ងប់ចិត្តនោះទេ ហើយចាត់ទុកថា ការឆ្លើយនោះគ្រាន់តែជាការដោះសារយករួចខ្លួនប៉ុណ្ណោះ ។ ពលរដ្ឋថា ការសន្យាមុនការបោះឆ្នោតរបស់បក្សប្រឆាំងគឺជាការបោកប្រាស់ ៕


រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅថ្ងៃនេះបានសម្រេចតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែលលើសំណុំរឿងលោកស្រី ទេព វន្នី សកម្មជនបឹងកក់ គឺ ជនជាប់ចោទ ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។
យ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍បានបើកផ្លូវឲ្យលោកស្រី ទេព វន្នី ប្តឹងសាទុក្ខតាមកំណត់នៃច្បាប់ ៕

ខេត្តកណ្ដាល ៖ មន្ដ្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដោយមួយនៅក្រុងតាខ្មៅ និងមួយករណីទៀត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។
ហេតុការណ៍នៅក្រុងតាខ្មៅ កើតឡើងរវាងរថយន្ដ Camry ឆ្លាម បុកជាមួយរថយន្ដធន់ធំដឹកទំនិញ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួស២នាក់។ នគរបាលបញ្ជាក់ថា មូលហេតុមកពីរថយន្ដ Camry ឆ្លាម ស្ថិតក្នុងស្ថានភាពស្រវឹងជោគ ដែលកំពុងធ្វើដំណើរចេញពីខារ៉ាអូខេ។ដោយឡែកមួយករណីទៀត នៅស្រុកកៀនស្វាយ រថយន្ដមួយគ្រឿងបុកជាមួយម៉ូតូ បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយកើតហេតុវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕


រាជធានីភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពុំមានទេ បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ លោកបញ្ជាក់ថា ក្រសួងនឹងចេញលិខិតតបទៅកាន់អង្គការសង្គមស៊ីវិល ដែលចង់ស្នើបង្កើតបន្ទប់ស្ថានការណ៍សម្រាប់តាមដានការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះជាផ្លូវការ ដោយនឹងមិនអនុញ្ញាតមានបន្ទប់ស្ថានការណ៍ឡើយ។
លោក ខៀវ សុភ័គ បានរៀបរាប់ថា មូលហេតុដែលមិនឲ្យមានបន្ទប់ស្ថានការណ៍នោះដោយសារតែនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតច្រើនលើក ហើយដោយគ្មានផលលំបាកអ្វីនោះទេ។ ចំណែកបន្ទប់ស្ថានការណ៍ (បណ្តុំអង្គការ)ទើបតែបង្កើតតែប៉ុណ្ណោះ ។ ដូច្នេះកម្ពុជាមិនចាំបាច់មានបន្ទប់ស្ថានការណ៍ សម្រាប់ការបោះឆ្នោតនោះទេ៕

ខេត្តក្រចេះ ៖ មេព្រៃសង្កាត់ស្នួល ចាប់បានរថយន្តសាំយ៉ុង០១គ្រឿងក្នុងចំណោម០២គ្រឿង របស់ថៅកែឈើឈ្មោះ ចែ មុំ ហៅម៉ាប់ ខណៈដែលមេព្រៃសង្កាត់ថ្មគ្រែ កំពុងតែសប្បាយចិត្តដេកចាំយកលុយ តែមិនបង្ក្រាប។
កាលពីវេលាម៉ោង៤ នឹង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងនគរបាលស្រុកធ្វើការចាប់ឃាត់រថយន្តដឹកឈើសុក្រមឃ្លុម បួនជ្រុងទ្រវែងមានមុខកាត់៣០ទៅ៤០សម និងប្រវែង៣ម៉ែត្រទៅ៣ម៉ែត្រកន្លះ ១គ្រឿង ក្នុងចំណោមរថយន្ត២គ្រឿង ស្ថិតនៅចំនុចភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយដឹកលោតឆ័ត្របំរុងយកទៅលក់ក្នុងប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ។
ប្រភពច្បាស់ការណ៍ បានអោយដឹងថា រថយន្តដឹកឈើខាងលើនេះ គឺបានដឹកឈើចេញពីចំនុចកាកុត ឃុំសំបុក ស្រុកចិត្របុរី ដោយដឹកឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ តាមផ្លូវជាតិលេខ៧ ក្រចេះ ស្នួល លោតឆ័ត្រគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញឡើយ បំណងយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែណាម្នាក់ ចុះបង្ក្រាបចាប់រថយន្តបានម្តងឡើយ។ ផ្ទុយទៅវិញ គឺចាំតែដេកយកលុយបទល្មើស ជាពិសេសរថយន្តដឹកឈើរបស់ចែ មុំ ហៅម៉ាប់ នេះតែម្តង ដឹកជញ្ជូនរាល់យប់ប៉ុន្តែមិនដែលឃើញមេព្រៃថ្មគ្រែបង្ក្រាបបានម្តងទេ មិនដឹងថាយ៉ាងម៉េច? ប៉ុន្តែជាអកុសល ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចចម្រុះនៅទីរួមស្រុកស្នួល ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។
ប្រភពពីសមត្ថកិច្ច បានខ្សឹបប្រាប់អោយភ្នាក់ងារមេគង្គប៉ុស្ដិ៍ ដឹងថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើនេះ គឺជាកម្មសិទ្ធរបស់ស្ត្រីជើងខ្លាំងម្នាក់ឈ្មោះចែ មុំ ហៅ ចែម៉ាប់ ដែលមានប្តីឈ្មោះ ធី រស់នៅភូមិអន្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ និងជាឈ្មួញឈើដុះស្លែរយូរឆ្នាំមកហើយ គ្មានសមត្ថកិច្ចជំនាញ ឬស្ថាប័នពាក់ព័ន្ធណាហ៊ានបង្ល្រាបឡើយកន្លងមក ព្រោះតែអំណាចមាន បងប្អូន ធ្វើការធំនៅក្នុងខេត្តក្រចេះ ហើយតែងតែជេរបញ្ចោរ និងប្រើសម្តីមើលងាយមើលថោកមកលើសមត្ថកិច្ចរហូតនាពេលកន្លងមក ប៉ុន្តែថ្ងៃនេះត្រូវអស់លក្ខណ៍ ជាប់អន្ទាក់មេព្រៃសង្កាត់ស្នួលតែម្តង ។
លោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលបានបញ្ជាក់អោយដឹងថា ក្នុងការចាប់ឃាត់រថយន្តដឹកឈើល្មើសច្បាប់ខាងលើ គឺសមត្ថកិច្ចមិនបានឃាត់អ្នកបើកបរឬម្ចាស់ឈើបាននោះឡើយ ព្រោះថា ពួកគេបាន រត់គេចខ្លួនបាត់មុនពេលកម្លាំងចម្រុះមកដល់ ។
លោកបានបន្តទៀតថា ពេលនេះទាំងរថយន្ត និងឈើល្មើសច្បាប់ត្រូវបានកម្លាំងមន្ត្រីរដ្ខបាល ព្រៃឈើនាំមកកាន់ស្នាក់ការសង្កាត់រដ្ឋបាល ព្រៃឈើស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ក្រោយពេលត្រួតពិនិត្យជាក់ស្តែងឃើញថា ឈើក្នុងរថយន្តមានចំនួន០៩ដុំ ហើយវាស់ឃើញបរិមាណជិត២ម៉ែត្រគូប ៕


ភ្នំពេញ ៖ កម្មករ-កម្មករិនីរោងចក្រ NEW ORANG៧៩នាក់បានដួលសន្លប់ជាបន្តរបន្ទាប់ដោយមិនទាន់ដឹងមូលហេតុកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវែងស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិសែនជយ័នៅអាគារលេខ១៤ ១៥ ១៦ ១៧ ខណៈនេះជនរងគ្រោះខាងលើត្រូវបានបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមូលមិត្ត។
បើយោងតាមប្រភពពត៍មានពីសន្តិសុខរោងចក្រ និងតាមសម្តីជនរងគ្រោះខាងលើបានប្រាប់ថា ខណៈពេលដែលពួកគេកំពុងតែធ្វើការសុខៗក៏មានកម្មករប្រហែលជា៣នាក់បានដួលសន្លប់ដោយឃើញហេតុការណ៏បែបនេះទើបធ្វើអោយកម្មករដែលនៅក្បែរៗដួលសន្លបើជាបន្តរបន្ទាប់សរុប៧៩នាក់។ ចំណែកកម្មករដែលពុំមានបញ្ហាអីនោះត្រូវថោកែរោងចក្រអនុញ្ញតិអោយត្រលប់ទៅផ្ទះវិញ ហើយរោងចក្រខាងលើត្រូវបានបិទទ្វារជាបណ្តោះអាសន្នសិនចាំអោយគណៈកម្មការចំរុះចុះស្រាវជ្រាវរកមូលហេតុពិតប្រាកដដែលបណ្តាលអោយកម្មករខាងលើដួលសន្លប់៕



ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៤ និង៥០នាទីទាបភ្លឺថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតនៅចំណុចភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងរថយន្តកាមរីឆ្លាម បុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់។
មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកបើកបររថយន្តបង្ក ឈ្មោះ ឈាន ម៉ានី ភេទប្រុស អាយុ៣៨ឆ្នាំ រស់ នៅភូមិអូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន រងរបួសធ្ងន់ បើកបរថយន្តម៉ាកកាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2A-7083 ។ ចំណែកអ្នករួមដំណើរទី១. ឈ្មោះស៊ន អ៊ីសារ៉ា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន រងរបួសស្រាល ទី២. ឈ្មោះ ម៉ែន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ស្លាប់ដោយមុតនឹងពូថៅក្នុងរថយន្ត រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ។
មន្ត្រីនគរបាលបានបញ្ជាក់បន្ថែមថា ចំពោះអ្នកបើកបររថយន្តសាំងយ៉ុង ឈ្មោះ ប៉ុល ភាស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឫស្សី១គុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្រាល ដោយបើកបរថយន្តសាំងយ៉ុងពាក់ស្លាកលេខ ភ្នំពេញ 2AC- 9648 និងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល ៕


នីហ្សេរីយ៉ា ៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១១នាក់បានស្លាប់បាត់បង់ជីវិតនិងមនុស្ស១៨នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារនៅក្នុងព្រះវិហារមួយកន្លែងក្នុងភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ ដែលត្រូវបានគេអះអាងថា កើតឡើងដោយសារជម្លោះរវាងសមាជិកសហគមន៍ក្នុងតំបន់។
ប៉ូលិសបន្តថា ក្រុមខ្មាន់កាំភ្លើងនោះបានបើកការវាយប្រហារទៅលើព្រះវិហារដែលស្ថិតនៅក្នុងទីក្រុង Ozubulu កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយពួកគេត្រូវបានគេជឿថា បានព្យាយាមតាមសម្លាប់បុរសម្នាក់ដែលក្រុមអាជ្ញាធរមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា គ្រិស្តសាសនាគឺមានឥទ្ធិពលជាងគេនៅក្នុងភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ា ហើយការវាយប្រហារនេះគឺជាអំពើហិង្សាដ៏កម្រមួយនៅឯព្រះវិហារ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍