All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរជាតិអប្សរាកំពុងពង្រីកផែនការទេសចរថ្មីៗនៅតំបន់អង្គរ

អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កិច្ចប្រជុំក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រលើកទី១៣

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលី សម្រាប់ជុំទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ បានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពី សន្តិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរសេនជូរី រីសត& ក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ (video inside)

ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ជូនអង្គទូត និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំកម្ពុជា

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅបុគ្គល អ៊ុំ សំអាន និងបក្សពួក ថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ(video inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅបុគ្គល អ៊ុំ សំអាន និងបក្សពួក ថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុងច្បារមនខេត្តកំពង់ស្ពឺ

‎វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លើកទី០២ អាណត្តិទី៤ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅ ក្រុងច្បារមន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ២៩០នាក់ ។

សូមទស្សនាព័ត៌មានពិស្ដារ៖

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខណ្ឌសែនសុខ

ឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខសុវត្ថិភាពផ្សេងៗ ស្ទើតែគ្មានក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ថ្នាក់ដឹកនាំសភាប្រជាជនស៊ីចាង សន្យាជំរុញអ្នកវិនិយោគនិងទេសចរមកកាន់កម្ពុជាឱ្យបានច្រើន

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន”។

សូមទស្សនាព័ត៌មានពិស្ដារ៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានស្ដីពីការអនុវត្តវិធានទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ចូលរួមពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ក្រសួងការងារ បដិសេធ និងថ្កោលទោសចំពោះការផ្សាយរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធ និងថ្កោលទោសចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)។

កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ(Video Inside)

កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។

វេទិការួមគ្នាលើកទី១៦រវាងរដ្ឋនិងឯកជនក្នុងតំបន់អាស៊ីជាព្រឹត្តិការណ៍សំខាន់សម្រាប់កម្ពុជា

ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកវេទិការួមគ្នាលើកទី១៦ រវាងរដ្ឋ និងឯកជនក្នុងតំបន់អាស៊ី ដែលរៀបចំឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិនីយកម្មស្តង់ដាររថយន្តជប៉ុន ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រជាជនងាយរងគ្រោះបំផុតក្នុងខេត្តកំពង់ធំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៨១១ គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្ត្រីព័ត៌មានខេត្តកំពង់ធំ បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ បានប្រារព្ធពិធីដង្ហែក្បួន យុទ្ធនាការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ដើម្បីទប់ស្កាត់លុបបំបាត់ព័ត៌មានមិនពិតព័ត៌មាន បំភ្លើស ព័ត៌មានធ្វើឲ្យមានការយល់ច្រឡំ ដែលកំពុងរីកសាយភាយនៅក្នុងបណ្ដាញសង្គម។

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដើររួមគ្នាដើម្បីពង្រឹងសាមគ្គីភាពប្រសិទ្ធភាពការងារ ក្នុងស្ថាប័ន

ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំថ្នាក់ដឹកនាំ មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដើររួមគ្នាក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ ការដើររួមគ្នានេះ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ពង្រឹងប្រសិទ្ធភាពការងារ ពង្រឹងស្មារតីការងារជាក្រុម បង្កើនភាពស្និទ្ធស្នាល និងបង្កើនភាពសុខដុមរមនា ក្នុងស្ថាប័នអាជ្ញាធរមីន។

សូមទស្សនាព័ត៌មានពិស្ដារ៖