All posts by មេគង្គ ប៉ុស្តិ៍

សម្តេចធិបតី បញ្ជាក់ថាកម្ពុជាមិនមែនលេងល្បែងជាមួយរឿងបិទបើកច្រកដូចយោធាថៃទេ

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមិនមែនលេងល្បែងជាមួយរឿងបិទ-បើកច្រក ដូចកូនក្មេងរបស់យោធាថៃនោះទេ។ក្នុងឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ស្នើសូមឲ្យយោគយល់ មិនមែនកម្ពុជាជាអ្នកចាប់ផ្តើមទេ ហើយសោរក៏មិនមែននៅកម្ពុជាដែរ។ សម្តេចបានបន្តថា កម្ពុជា មិនមែនជាអ្នកលេងល្បែងនេះទេ ហើយមិនគិតថា នេះជាល្បែងទេ ខណៈវិធានការបែបនេះ គឺប៉ះពាល់ពលរដ្ឋទាំងសងខាង ដែលថៃចាប់ផ្តើម កម្ពុជាត្រូវឆ្លើយតប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FNM8nXpAfGw

មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិការប្រមាណ ៥,៥ លានដុល្លារអាម៉េរិកពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ បង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរសយ៉ាងផុសផុល និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RvE27DwfaKk

អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទជីវៈចម្រុះថ្មី៣ប្រភេទនៅតំបន់ថ្មកំបោរក្នុងប្រទេសកម្ពុជា

តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋ អាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថា បានឱ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវរួមគ្នា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ អ្នកវិទ្យាសាស្រ្ត បានរកឃើញប្រភេទជីវៈចម្រុះចំនួន ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រទេសកម្ពុជា ហើយបន្ទាប់មក ប្រភេទថ្មីចំនួន៣ ត្រូវបានចាត់ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក រួមមាន៖

១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ  និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។

២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។

៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។

យោងតាមរបាយទីតាំងនៃការរកឃើញប្រភេទថ្មីៗទាំងនេះ ក្រុមអ្នកស្រាវជ្រាវស្នើ ចាត់បញ្ចូលប្រភេទទាំង៣ជាប្រភេទជិតផុតពូជបំផុត(Critically Endangered)នៃក្នុងបញ្ជីក្រហម IUCN។ ការរកឃើញនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ភ្នំថ្មកំបោរនៅកម្ពុជា ដែលជាជម្រកនៃជីវៈចម្រុះពិសេសៗដែលមានតែនៅប្រទេសកម្ពុជា ប៉ុន្តែតំបន់ភ្នំថ្មកំបោរជាច្រើន នៅពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ហើយអ្នកវិទ្យាសាស្ត្រជឿថា ប្រភេទសត្វកម្រជាច្រើនទៀតអាចនឹងមានវត្តមានរស់នៅទីនោះ។ យើងសង្ឃឹមថាការរកឃើញនេះនឹងជួយពង្រឹងដល់ការការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះឱ្យកាន់តែប្រសើរឡើង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aiTNjT0rZxM

ក្រសួងបរិស្ថាន រកឃើញរោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. បង្កការបំពុលបរិស្ថាន

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាករណីមានផ្សែងពណ៌ខ្មៅ ចេញពីបំពង់ផ្សែងឡចំហាយ របស់ រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ក្រុមការងារអធិការកិច្ចក្រសួង បរិស្ថាន ចុះត្រួតពិនិត្យទីតាំងរោងចក្រខាងលើ និងបានបានដាក់វិធានការឱ្យរោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់ និងនឹងត្រូវរងពិន័យអន្តរការណ៍ តាម ច្បាប់កំណត់។

ទន្ទឹមនឹងនេះ ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត ហើយត្រូវទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច។ពិសេសរោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់។

សូមបញ្ជាក់ថា ក្រុមហ៊ុន XIN MEI FUSHI (CAMBODIA) CO.,LTD. ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បើកដំណើរការនៅដើម ឆ្នាំ២០២៥ និងមានបុគ្គលិកសរុបចំនួន ២៥០ នាក់។ រោងចក្របានដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិក ដើម្បីដំណើរការឡចំហាយ និងមានរក្សាទុកកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកលាយជាមួយអុស នៅក្បែរឡចំហាយ និង ពុំទាន់មានលិខិតអនុញ្ញាតផ្សេងៗទាក់ទងនឹង ការគ្រប់គ្រងបរិស្ថាននៅឡើយ។

ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការដល់រោងចក្រឱ្យអនុវត្តរាល់បណ្តាចំណុចបញ្ជាកែប្រែខាងលើឱ្យមានប្រសិទ្ធភាព គិតចាប់ពីថ្ងៃចុះត្រួតពិនិត្យនេះតទៅ។ ក្នុងករណី ម្ចាស់រោងចក្រ មិនបានអនុវត្តនូវវិធានការច្បាប់ខាងលើ ក្រសួងបរិស្ថាន នឹងអនុវត្តទៅតាមវិធានការច្បាប់ដែលមានជាធរមានជាបន្តទៀត៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/D3NPvTX62wM

ផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាល, អន្លង់ស្វាយ, និងស្រែអំពិល,បានបើកការដ្ឋានសាងសង់

មានសង្ឃឹមហើយ ក្តីស្រមៃ ចង់បាន របស់បងប្អូនបានក្លាយជាការពិត ថ្ងៃនេះ យើងបានបើកការដ្ឋានស្ថាបនាផ្លូវ ដ៍លំបាកកន្លងមក ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឲ្យបានងាយស្រួល ផងក៏ដូចជាទៅកាន់ទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិផង។ ឯកឧត្តម ឆាយ រិទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសបែបនេះនៅក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវ ប្រវែង ៤១,១០ គីឡូម៉ែត្រ ក្នុងស្រុកទឹកផុស នៅទីតាំងសាលាបឋម និង អនុវិទ្យាល័យ កោះកណ្ដាល ក្នុងឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VXq2rqy9pzA

សន្និសីទកាសែតប្រកាសអំពីវេទិកាសហគ្រិនកំពូលនិងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម

លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា បានមានប្រសាសន៏ថា វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម នឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើ សារចម្បងមួយ ដែលមានចំណងជើងថា ពិភពលោកនឹងរីកចំរើនរុងរឿងនៅពេលដែលយើងសហការគ្នាជាធ្លុងមួយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Cs326ot70Io

សម្តេចតេជោ ប្រាប់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុនថាកម្ពុជាត្រូវការការដោះស្រាយព្រំដែនដោយសន្តិវិធី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធីពោល គឺតាមរយៈយន្តការនៃច្បាប់ អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរ ជាតិ ICJ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FqzyOFLTTuk

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណសារជាថ្មីចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ(Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណសារជាថ្មីចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហាញនូវឆន្ទៈម៉ឹងម៉ាត់ក្នុងខឿនការពារជាតិប្រជាជន។
ចុចបើក Link ដើម្បីទស្សនាព័តមានពិស្ដារ៖https://youtu.be/CEXFNpqn38o

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីថ្មីជំងឺផ្តាសាយបក្សី H5N1

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើស្ត្រីអាយុ៣៦ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UZWnDbbLfBg

ផ្លូវក្រាលក្រួសក្រហមចំនួន៣ភូមិ បានជួយលើកស្ទួយជីវភាពពលរដ្ឋឃុំជីផាត

ផ្លូវក្រាលក្រួសក្រហម ដែលបានកសាងជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងត្រូវបានបម្រើដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងក៏ជាសរសៃឈាមសំខាន់ទាំងការដឹកជញ្ជូន វិស័យទេសចរណ៍ កសិកម្ម ហើយទាំងនេះត្រូវបានប្រជាពលរដ្ឋចាត់ទុកថាបានលើកស្ទួយជីវភាពពួកគាត់កាន់តែប្រសើរឡើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eQT8pFMFK64

សម្តេចតេជោ ហ៊ុន សែន ថាថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន គឺក្រោយពី អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0vVtp26dWvg

សម្តេចពិជ័យសេនា អញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា

នៅក្នុងពិធីអបអរសាទរខួបលើកទី១៨ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០២៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៥នេះ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង និង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ អំពាវនាវឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមឲ្យចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជាចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និង ឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយឈរលើស្មារតី «ផ្ដល់កិត្តិយស ផ្ដល់ជីវភាពល្អប្រសើរ និងផ្ដល់ឱកាស» ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d6uHhKeJFCM

ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិករៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង

ខណៈនេះរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតិអោយក្រុមតន្ត្រីទព័អាកាស អាមេរិកប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) តបតាមការស្នើរសុំរបស់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ដែលធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ  ២០២៥នៅចំណុចមុខវត្តឧណ្ណាឡោមនៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OQCZ2oqnZy4

ឯកឧត្តមអភិសន្តិបណ្ឌិត រំលេចវីរភាពសម្ដេចតេជោនិងសម្ដេចធិបតី

ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃតាមខ្សែបន្ទាត់ព្រំដែន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/16OjKt6VsIU

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន

ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធាន មនុស្សកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គទី៤ ដែលអ្នកស្ម័គ្រចិត្ត ទទួលបានការបណ្តុះបណ្តាលដូចជា៖ វគ្គមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម និងវគ្គបច្ចេកទេសកសិកម្មទំនើប។ ចំពោះវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ មានសិក្ខាកាម៣២នាក់ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន បរិយាប័ន្នពិការភាព លើកកម្ពស់សិទ្ធជនពិការ សហគមន៍មានភាពធន់ទៅនឹងអាកាសធាតុ មានសុខភាពល្អ។ ក្រោយបញ្ចប់វគ្គ ដែលមានរយៈពេល២ថ្ងៃ សិក្ខាកាមយល់ដឹងជាមធ្យម៩៦%។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BIChYvGJr0s