All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. បន្តបំពុលព្រែកផ្អាវនិងព្រែកកំពង់ស្មៅ

ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរឃុំទឹកល្អក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពការបំពុលទឹកអូរព្រែកផ្អាវ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប៉ះពាល់ការបំពុលទឹក ដោយក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាជ្ញាធរឃុំទឹកល្អក់បានលើកឡើងថា៖ នៅក្នុងឃុំទឹកល្អក់ មានផលប៉ះពាល់ដោយការបង្ហូរសំណល់រាវដែលមានក្លិនស្អុយ ២ភូមិ គឺភូមិជ្រលង (មានប្រជា ពលរដ្ឋប្រមាណ ២២៤គ្រួសារ ស្មើនឹង ៩៣៥នាក់) ទទួលរងផលប៉ះពាល់ប្រមាណ១៥គ្រួសារ និងភូមិកំពង់ស្មាច់តូច (មានប្រជាពលរដ្ឋប្រមាណ ៣២៣ គ្រួសារ ស្មើនឹង ១២៨៧នាក់) ទទួលរងផលប៉ះពាល់ប្រមាណ ៧២គ្រួសារ។ រោងចក្របានបង្ហៀរសំណល់រាវដែលមានក្លិនស្អុយ ចូលអូរព្រែកផ្អាវ រួចបន្តចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ ដោយមានប្រជាពលរដ្ឋបានឃើញជាក់ស្តែង ហើយរាយការណ៍មកអាជ្ញាធរភូមិ-ឃុំ ហើយប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្ត ប្តូរមុខរបរទៅធ្វើការរោងចក្រ ដើម្បីរកថវិកាបង់សងបំណុលធនាគារ។

សំណូមពរ ៖ សូមឱ្យក្រុមហ៊ុនកុំបង្ហូរសំណល់រាវដែលបំពុលទឹក ចូលអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់បន្តទៀត ធ្វើឱ្យធនធានធម្មជាតិមានការថយចុះ ពុលងាប់ និងមានក្លិនស្អុយ ធ្វើឱ្យប្រជាពលរដ្ឋពិបាករស់នៅ មានជំងឺផ្សេងៗ និងធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងែ។

ប្រជាពលរដ្ឋបានសំណូមពរ ឱ្យក្រុមហ៊ុនត្រូវសម្អាតទឹកឱ្យបានស្អាតមុននឹងបង្ហូរចេញ ធ្វើយ៉ាងណាឱ្យព្រែកស្អាតឡើងវិញ ដើម្បីឱ្យមានត្រី ងាវ បង្គា ក្តាម អាចរស់នៅបាន និងអាចរកនេសាទ ឬចិញ្ចឹមត្រី ងាវ បង្គា ក្តាម។ បើក្រុមហ៊ុនមិនអាចធ្វើបានទេ សំណូមពរឱ្យបិទក្រុមហ៊ុន ដើម្បីកុំឱ្យបង្កផលប៉ះពាល់បន្តទៀត។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃដដែល បានចុះពិនិត្យអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ ហើយបានពិនិត្យឃើញថា ទឹកអូរព្រែកផ្អាវទាំមូលត្រូវបានបំពុលដោយសំណល់រាវបញ្ចេញពីរោងចក្រ KUBON ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ចុងព្រែកដែលភ្ជាប់ទៅនឹងព្រែកកំពង់ស្មាច់ ដោយទឹកមានសភាពល្អក់ មានក្លិនស្អុយខ្លាំង មានកំណកខ្លាញ់ និងកំទេចស្បែកអណ្តែតពេញផ្ទៃទឹក និងកកជាប់ឬសដើមកោងកាង និងគល់ដើមចាក៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CYWtmXlaP_U

ក្រសួងសាធារណការ សម្រេចបើកឱ្យប្រើលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត ម៉ូតូកង់បួន

ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា “ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ា នយោ បាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ៖ ទី១-ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយ ភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និងទី២-ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្លឹក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យ មានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន”។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zQ2xHc6cDCY

ខេត្តកំពង់ឆ្នាំង បានបញ្ចប់គម្រោងដាក់ឲ្យដេញថ្លៃមូលនិធិឃុំសង្កាត់ ទាំង៨៧ គម្រោង

ខេត្តកំពង់ឆ្នាំង លោក យ៉ុង វណ្ណា អភិបាលរងស្រុក តំណាងលោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ មានប្រសាសថា អ្នកសារព័ត៌មាន ជាសាក្សីយ៉ាងសំខាន់ ដើម្បីឆ្លុះ បញ្ចាំង ការដេញថ្លៃគម្រោងសាងសង់សមិទ្ឋិផលនានា ត្រូវប្រកដោយតម្លាភាព ដើម្បីធានាគុណភាព ដោយមិនស៊ីសំណូក មិនឃុបឃិត  ដែលធ្វើឱ្យខាតបង់កញ្ចប់ថវិការជាតិ ។ មានប្រសាសបែបនេះ នៅក្នុងពិធីដេញថ្លៃអភិវឌ្ឍន៍ គម្រោងស្ថាបនា ហេដ្ឋារេចនាសម្ព័នក្នុងឃុំចំនួន ៣  ក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uvoEt9aR1OY

ខេត្តកំពង់ឆ្នាំងនៅខ្វះកម្លាំងពលកម្មច្រើនណាស់សម្រាប់បណ្ដារោងចក្រដែលកំពុងដំណើរការ

ឯកឧត្តម  បានបន្តថា ថ្មីៗនេះយើងមានវិវាទព្រំដែនកម្ពុជា-ថៃពលករខ្មែរ បានចាកចេញពីប្រទេសថៃមកស្រុកកំណើតវិញ  ហេតុនេះ សូម អាជ្ញាធរស្រុក យកចិត្តទុកដាក់ ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃដើម្បីស្វះស្វែងរកការងារជូនពួកគាត់ ។នេះគឺជាការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចបវរអធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ អោយបានខ្ជាប់ខ្ជួន ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/324gPMgeCTg

សភាតំណាងប្រជាជនចិនខេត្តក្វាងទុង បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៏ថា ការបំពេញទស្សនកិច្ចការងារនៅ កម្ពុជា គឺជាផ្នែកសំខាន់មួយ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបនៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KNo-bjgOqCY

រាជរដ្ឋាភិបាល ចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ចសង្គម

សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9wqJV1dOP-c

សម្ដេចតេជោ ស្នើឱ្យវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរពីអ្នកឃុបឃិតជាមួយបរទេស

សម្ដេចតេជោ ហ៊ុន សែន អះអាងកម្ពុជាដល់ពេល ដែលត្រូវកែរដ្ឋធម្មនុញ្ញហើយ ដើម្បីធានាថាកម្ពុជាមិនទទួលបានការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេស លើជនជាតិខ្មែរណាម្នាក់។ សម្ដេច ពន្យល់បន្ថែម ការធ្វើបែបនេះ ក៏ដើម្បីធានាផលប្រយោជន៍ជាតិដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YfAj4TWq0M8

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ីមកពី ២០សមាគម ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

លោកប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ។ 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7kvUpuRqJy8

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសថៃ កំពុងមានជម្លោះគ្រប់ប្រទេសដែលព្រំដែនគោកជាប់គ្នា(Video Inside)

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសថៃ កំពុងមានជម្លោះគ្រប់ប្រទេសដែលព្រំដែនគោកជាប់គ្នា ខណៈកម្ពុជាជាប្រទេសមានជម្លោះក្រោយគេប៉ុណ្ណោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/–3n9eBug2U

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថៃ ថា កុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថៃ ថា កុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀងបារាំង-សៀម។ សូមបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MlKZI3kEYV8

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល(Video Inside)

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល និងសូមឱ្យបរទេសទាំងឡាយដែលស្រលាញ់សន្ដិភាព មើលឃើញឱ្យច្បាស់អំពីការឈ្លានពានរបស់ថៃ។
ចុចបើក Link ដ់ម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/QggyWkC9xKg

ឯកឧត្តម ប៉ែន បូណា ថាដើម្បីបណ្តុះបានមនុស្សពូកែទាល់តែគ្រូខ្លាំង

នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណ ៦០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Xru3-IO8xbE

សម្តេចតេជោ ណែនាំឱ្យប្រជាពលរដ្ឋជីកលេណដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផល

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅជាកាលានុវត្តភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kdOk2oYQb8s

សម្ដេចតេជោ ប្រាប់កងទ័ពទាំងឡាយកុំខ្លាចនៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពាន

សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kl2bOH-R7Uo

ក្រសួងការងារនិង PSE ចុះកិច្ចព្រមព្រៀងដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ(C1)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pKnmqkEiz14