All posts by មេគង្គ ប៉ុស្តិ៍

សម្តេចធិបតី បញ្ជាក់ថាកងកម្លាំងនគរបាលជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា កងកម្លាំងនគរបាលជាតិ បានដើរតួនាទីនិងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C8j_Cm2UHUM

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេស ថៃនាពេលថ្មីៗនេះ(Video Inside)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ដោយបានចាត់ទុកថា ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ នាំអោយមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qm3n-6Jf5-4

អាជីវករថៃដែលរស់នៅតាមជាយដែនស្នើឲ្យថ្នាក់លើថៃបើកច្រកព្រំដែនឡើងវិញ

គាត់ស្នើឱ្យនាយករដ្ឋមន្ត្រីថៃបើកព្រំដែនឡើងវិញ ព្រោះប្រជាជននៅតាមជាយដែនលំបាករកសុីណាស់។ គាត់ថា​ កុំចង់កុហកគាត់ មិនមែន​ខ្មែរជាអ្នកបិទទេ គាត់រស់នៅជិតព្រំដែន 30​ ឆ្នាំហើយ​ គាត់ស្តាប់ភាសាខ្មែរបានទាំងអស់! បិទព្រំដែនគេមិនងាប់ទេ ប៉ុន្តែ​យើងទេដែលងាប់។

សម្តេចតេជោ បញ្ជាក់ប្រាប់មេទ័ពជប៉ុនថាកម្ពុជាចង់ដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី

នេះបើតាមឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យប្រធានរដ្ឋសភា បានឲ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/otZx9duO9CE

កាកបាទក្រហមកម្ពុជានិងប្រតិភូសហព័ន្ធអន្តរជាតិ ចុះទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដឹកនាំដោយលោកស្រី កាទ្រីន ក្លាកសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ និងជាតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញចុះទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដើម្បីសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZcAKWV4jzLY

ពងកូនក្រពើភ្នំ៤៣គ្រាប់ត្រូវបានរកឃើញទៀតក្នុងឆ្នាំ២០២៥

អំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។

ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់យើង និងសហគមន៍មូល ដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ។ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំចុងក្រោយនេះបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x7zXP_PmI4I

គណកម្មការទី១០នៃព្រឹទ្ធសភា នាំយកអំណោយមនុស្សធម៌ប្រគល់ជូនទៅរដ្ឋបាលខេត្តសៀមរាប

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ គណប្រតិភូគណកម្មការទី១០នៃព្រឹទ្ធសភា ដឹកនាំឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណកម្មការទី១០និងគណប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េដឹកនាំដោយ ឯកឧត្តម គីម ជុងណាម បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនទៅរដ្ឋបាលខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V8Z6641lHRw

ក្រសួងបរិស្ថានអនុវត្តការបិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ

ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។ 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/99vl8Wtx_cY

លទ្ធផលជំនួបរវាងសម្តេចតេជោ និងមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងបញ្ជាក់ពីលទ្ធផលនៃជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cg7GQmsw2yk

ប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត រីករាយក្រោយទទួលបានអណ្តូងទឹកស្អាតប្រើ

អណ្តូងទឹកស្អាតដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ដែលបានកសាងឡើងនៅក្នុងឃុំ  ជីផាត ស្រុកថ្មបាំង ខេត្តកោះកុងកំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dLXcbYl0PxE

គណកម្មការទី១០នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ

គណកម្មការទី១០នៃព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េក្នុងឱកាសឯកឧត្តមដឹកនាំគណប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/N4NvKBfkLD8

ប្រមុខក្រសួងមហាផ្ទៃផ្ដល់សារៈសំខាន់លើការស្ដារនីតិសម្បទានិងការវិនិយោគទីតាំងបន្សាបគ្រឿងញៀន

បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជាកម្មសិទ្ធិផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KqOHjCoPeWY

រដ្ឋមន្ត្រីព័ត៌មាន ចុះជួបសំណេះសំណាលកងកម្លាំងប្រដាប់អាវុធឈរជើងព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-VjqCDnMiho

ទូតជប៉ុនប្រចាំកម្ពុជាបានសម្ពោធសមាគមអតីតនិស្សិតយោធានៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន

នាមឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបង្ហាញសេចក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានអញ្ជើញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន មកកាន់និវេសនដ្ឋាន ដើម្បីប្រារព្ធនូវពិធីសម្ពោធសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា ក្នុងឱកាសដែល ឯកឧត្ដម នាយឧត្ដមសេនីយ៍ MORISHITA អគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។ 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c0X4dz6TDWg

សម្តេចធិបតី បញ្ជាក់ថាព្រំដែនកម្ពុជាគឺបិទជាអចិន្ត្រៃយ៍បើថៃចង់បើកត្រូវតែបើកទាំងអស់ព្រមគ្នា

ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រំដែនរបស់កម្ពុជា ដែលបានបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើភាគីថៃ ចង់បើកព្រំដែនឡើងវិញ គឺត្រូវតែបើកព្រមគ្នាទាំងអស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/e_skNdGWhRo