All posts by មេគង្គ ប៉ុស្តិ៍

ទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន

នៅថ្ងៃទី២៣ មិថុនា ២០២៥កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖

ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួនការលើក ឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំ ពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ ដោយ។

ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WoMehd2ZObM

កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនឹងត្រូវចាប់ឆ្នោតជុំទី១ នៅចុងខែនេះ

កម្មវិធីផ្ដល់ដីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្ដល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6MLpMGPzqZQ

ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេគឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្តទាំង២៥។ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់និងជួញដូគ្រឿងញៀន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rOQTxx-MRSs

រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបសំដែងការគួរសមជាមួយគណប្រតិភូសំរាកបំប៉នសុខភាពគ្រួសារវៀតណាម

ឯកឧត្តម  នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណប្រតិភូសំរាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាមទាំងអស់និងបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ កាលពីជាង៤០ឆ្នាំមុន ដែលរូបឯកឧត្តមផ្ទាល់បានចូលរួមក្នុងជួរកងទ័ព និងបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្មគ្រចិត្តវៀតណាម  ក្នុងបុព្វហេតុរំដោះជាតិ ការពារជាតិនិងការស្វែងរកសន្តិភាព ជូនប្រជាជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K-fLvt1BPWQ

សម្តេចធិបតី ណែនាំក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញលើទីផ្សារបញ្ចៀសការលួចតម្លើងថ្លៃ

ការបញ្ជាក់នេះ ធ្វើឡើងក្រោយវិធានការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបន្ដបន្ទាប់ដើម្បីឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្នុងនោះមុខទំនិញមួយចំនួនដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ ត្រូវបានកាត់ផ្ដាច់ចោលទាំងស្រុងមិនឲ្យនាំចូលពីប្រទេសថៃឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LyHOvBsnbOI

កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅ ICJ

នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pVMGHpk0R2I

Walk Street ក្លាយជាសមុទ្រមនុស្ស មិនតិចជាងពិធីបុណ្យអុំទូកនោះទេ

នារាត្រីថ្ងៃអាទិត្យទី២២មិថុនានេះដែរឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញដើរថ្មើរជើងកំសាន្ដសប្បាយរីករាយទឹកមុខញញឹមរាក់ទាក់ថតរូបស៊ែលហ្វីជាមួយបងប្អូនដែលមកដើរកំសាន្តតាមផ្លូវថ្មើជើង ( Walk Street) នេះទៀតផងហើយក៏ឆ្លៀតពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់របៀបរាយសាធារណៈបញ្ហាអនាម័យ បរិស្ថាននៅផ្លូវថ្មើរជើងនេះ ធ្វើយ៉ាងណាស្អាតនិងមានសោភណ្ឌភាពល្អគ្រប់ពេល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2-_Pg9pWPhY

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន១៧៩គ្រួសាររស់នៅក្នុងស្រុកបន្ទាយមាស ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តបន្ទាយមាសស្ថិតក្នុងភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/raOOzos1OpM

ក្រុមហ៊ុន United Pharma បានផ្តល់ថ្នាំសម្ភារៈសុខាភិបាលយ៉ាងច្រើនដល់ក្រសួងព័ត៌មាន

ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួប និងទទួលអំណោយថ្នាំពេទ្យ ពី លោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ,នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YXo_d-wuO6g

ឯកឧត្តម លី ធុជ បានជំរុញវិនិយោគិនចិនទាំងអស់ឱ្យពិចារណាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា

ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះក្លឹប President Club ដែលមានទស្សនវិស័យ គោលបំណង គោលដៅ និងវិសាលភាពការងារច្បាស់លាស់ ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ជំរុញវប្បធម៌សុខដុមរមនា និងការរីកចំរើនរបស់ពិភពលោក ក៏ដូចជាសម្របសម្រួលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល ដែលទាំងនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវអត្ថន័យយ៉ាងធំធេងសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ អស់ជាង ៣ទសវត្សរ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6u_cJR1LdHQ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ទីរពេទ្យហ្លួងម៉ែឲ្យបង្កើនវិធីសាស្ត្រនៃការព្យាបាល

រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានមាន ប្រសាសន៍ថា «មន្ទីរពេទ្យ ហ្លួងម៉ែ គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក បន្ថែមថ្មីមួយទៀតទៅនឹងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមាននៅកម្ពុជា ដែលមន្ទីរពេទ្យនេះ កំពុងឈានទៅការបម្រើសេវាគ្រប់ជ្រុងជ្រោយ ជាដំណាក់កាលបន្តបន្ទាប់ ឈរលើប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌។»

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ibixrwCTHes

រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហ ប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ ៦០ នាក់ ដែលរួមមានឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី, ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតចំនួន ១៨នៅក្នុងនិងក្រៅប្រទេស, ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hNn9J7tYR5E

ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត

ថ្លែងក្នុងពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា បានមាន ប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងគោលបំណងរំឭកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាកាលពីជាង ៥៥ឆ្នាំមុន និងការរំឭកការធ្វើពលិកម្មលះបង់អាយុជីវិតផ្ទាល់ខ្លួនរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះអាយុជីវិតប្រជាជន និងរំដោះប្រទេសជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DZuGRv7rOQ4

សាលារាជធានីភ្នំពេញត្រៀមរួចរាល់សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងចតុមុខ

ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នារសៀលថ្ងៃទី១៩ មិថុនានេះនៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FYa71Z9F8Bs