ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាកសិកររាប់រយគ្រួសារស្ទើរគ្រប់ឃុំក្នុងស្រុកគាស់ក្រឡកំពុងតែប្រឈមនឹងការខាតបង់លើផលដំណាំយ៉ាងធ្ងន់ធ្ងរ ខណៈដែលមានការខ្វះទឹកស្រោចស្របលើផលដំណាំដោយសាតែទឹកភ្លៀងបានអូសបន្លាយពេលយួរខែធ្វើឲ្យផលដំណាំរបស់ពួកគាត់បានខូចខាតស្ទើរទាំងស្រុង។
លោក អាត មេឃុំព្រះផុះបានបញ្ជាក់ថា ក្នុងឃុំរបស់លោកមានប្រជាពលរដ្ឋក្នុងភូមិតានួតគឺប្រឈមនឹងការខូចខាតផលដំណាំច្រើនព្រមទាំងខ្វះទឹកប្រើប្រាស់ផងដែរប្រជាពរដ្ឋបង្ខំនាំគ្នាប្រើទឹកល្អក់យកមកកូសាច់ជួទើបប្រើបានហើយផលដំណាំស្រូវ.ពោតត្រូវខូចខាតទាំងស្រុងលោកសាតមេភូមិតានួតបានបញ្ជាក់ផងដែរថា ទឹកភ្លៀងបានខកខានតាំងពីខែ០៥មករហូតដែលនាំឲ្យប្រជាពលរដ្ឋខ្វះទាំងទឹកប្រើប្រាស់ប្រចាំថ្ងៃដោយសាតែខ្វះស្រះទឹកដូច្នេះប្រជាពលរដ្ឋក្នុងភូមិជាង២០០គ្រួសារបានជួបផលលំបាកលើកត្តាពីរយ៉ាងគឺខូចខាតលើផលដំណាំ និងខ្វះទឹកប្រើប្រាស់ដែលបង្កឲ្យក្មេងខ្លះឈឺពោះរាករុះ។
លោក ប៊ុន សារ៉ាត់ ប្រធានក្រុមបក្សគណបក្សប្រជាជនក្នុងភូមិសំរោងឃុំឆ្នាលមាន់បានត្អូញត្អែរប្រាប់ ដែរថា ប្រជាពលរដ្ឋក្នុងភូមិសំរោងចំនួន៨០គ្រួសារក៏រងការខូចខាតលើផលដំណាំពោតទាំងស្រុងនោះមានចំនួន១៦៧ហិកតា ហើយចំណែកទឹកប្រើប្រាស់ក៏គ្មាននាំគ្នាធ្វើដំណើរដឹកទឹកពីតំបន់ឆ្ងាយៗដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែកលោក ជិន សំអន មេឃុំដូនបានបញ្ជាក់ថា ផលដំណាំរបស់ប្រជាពលរដ្ឋក្នុងឃុំរបស់លោកបានខូចខាតប្រមាណ៧០%ដែលធ្វើឲ្យដំណាំស្រូវខ្លោចមិនអាចជួយសង្គ្រោះបាន។
ជុំវិញបញ្ហាដ៏ធ្ងន់ធ្ងរដែលស្រុកមួយនេះមិនធ្លាប់ជួបប្រទះនោះលោកផេងសុធីអភិបាលស្រុកគាស់ក្រឡបានទទួលស្គាល់ដោយលោកបញ្ជាក់នៅថ្ងៃទី១១នេះដែរថា ការខូចខាតលើផលដំណាំដោយសាកត្តាទឹកភ្លៀងបានអូសបន្លាយពេលយួរខែធ្វើឲ្យក្នុងស្រុករបស់លោករងគ្រោះស្ទើរគ្រប់ឃុំតែបើចំពោះប្រជាពលរដ្ឋដែលរស់នៅជិតប្រភពទឹកនោះមិនមានកាខូតខាតទេហើយចំពោះប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួនធំដែលពឹងផ្អែកទៅលើទឹកភ្លៀងនោះគឺខូចខាតស្ទើរទាំងស្រុងលោកបន្តថាអាជ្ញាជួយមិនបានដោយសាតែខ្វះប្រភពទឹកនិងប្រព័ន្ធធារាសាស្ត្រ។ ប៉ុន្តែលោកបានធ្វើរបាយការណ៍នេះដាក់ជូនទៅផ្នែកមន្ទីររួចហើយចំណែកស្ថាប័នគ្រោះមហន្តរាយក៏លោកបានដាក់ជូនផងដែរ។
ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរខេត្តព្រមទាំងសប្បុរស់នានាជួយដល់ពួកគាត់ដើម្បីឲ្យមានស្រះទឹកក្នុងភូមិជាផលប្រយោជន៍ប្រើប្រចាំថ្ងៃទោះមិនបានបំពេញលើផលផលដំណាំក៏ដោយព្រោះជាកត្តាចាំបាច់សម្រាប់ពួកគាត់ប្រើប្រាស់ក្នុងគ្រួសារនាឆ្នាំខាងមុខបន្តទៀតចៀសវាងអំណោយផលផលពីទឹកភ្លៀងមានការខកខានដូចបច្ចុប្បន្ន៕



ខេត្តកំពត៖សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីនគរបាលម្នាក់ ដែលធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃស្រី ខ្លួនឯង បានសម្រេចរហូតដល់ទៅ៤ដង កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ ។ ការឃាត់ខ្លួននោះធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
ជនសង្ស័យមានឈ្មោះ សួន សុភារ៉ា ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រី្ដប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំថ្មី ស្រុកទឹកឈូ សព្វថ្ងៃរស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ (ត្រូវជាបងថ្លៃ ជនរងគ្រោះ), ចំណែកជនរងគ្រោះមានឈ្មោះ ស ផ អាយុ១៦ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ត្រូវជាប្អូនថ្លៃ ជនសង្ស័យ៕

រាជធានីភ្នំពេញ៖ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» កញ្ញា ធី សុវណ្ណថា បានព្រមានថា នាងនឹងដឹកនាំប្រជាពលរដ្ឋ ធ្វើមហាបាតុកម្មប្រឆាំងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើបាតុកម្មរបស់បក្សប្រឆាំងកើតឡើងប្រាកដមែន។ ទន្ទឹមនោះកញ្ញា ធី សុវណ្ណថា បានហៅគម្រោងធ្វើមហាបាតុកម្មរបស់ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដើម្បីប្រឆាំងនឹងការសម្រេចរបស់តុលាការថា មានចេតនាចង់បង្កចលាចល និងអសន្តិសុខដល់ប្រទេសជាតិ។
កញ្ញា ធី សុវណ្ណថា បានព្រមានដូច្នេះ គឺបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានព្រមានជាថ្មី ថា លោក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស បើសិនជាតុលាការនៅតែបន្តផ្តន្ទាទោសលើរូបលោក ហើយមិនអាចរកដំណោះស្រាយនយោបាយ ជាមួយគណបក្សកាន់អំណាចបាន៕

ភ្នំពេញ៖ប្រជាពលរដ្ឋបានរិះគន់ផ្លូវសហព័ន្ធរុស្ស៊ីក្លាយជាក្រាលគ្របដណ្តប់ដោយដី និងកម្ទេចថ្មស្ទើរទាំងស្រុងទៅហើយគិតចាប់ពីរង្វង់មូលចោមចៅដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្កអោយបាត់បង់បរិស្ថានដងផ្លូវសាធារណៈអនាម័យសោភ័ណ្ឌភាពក្រុងយ៉ាងខ្លាំងដីហុយសុខភាពប្រជាពលរដ្ឋជាពិសេសគឺបង្កគ្រោះថ្នាក់ចរាចណ៍និងសង្គមផងដែរ។
ប្រពលរដ្ឋបន្តថា អាជ្ញាធរតាមមូលដ្ឋានមិនយកចិត្តទុកដាក់អប់រំដល់ក្រុមឈ្មួញដឹកដី ដឹកខ្សាច់ ដឹកថ្ម យ៉ាងអនាធិបតេយ្យគ្មានគិតពីផល់ប៉ះពាល់ ជាពិសេសនោះគឺមេឃភ្លៀងវានឹងបង្កអោយស្ទះលូថែមទៀតផង។
ប្រជាពលរដ្ឋធ្វើដំណើរបានរិះគន់បន្តទៀតថា ផ្លូវដែលមានភ្ញៀវអន្តរជាតិចេញចូលជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរតាមមូលដ្ឋានមិនយកចិត្តទុកថែទាំរក្សារ និងអប់រំដល់ក្រុមឈ្មួញឡានដឹកដីដឹកថ្ម និងដឹងខ្សាច់ជាហេតុនាំអោយគ្មានសណ្តាប់ធ្នាប់ជ្រុសពាស់វាលពាសកាលបណ្តែតបណ្តោយអោយនៅលើដងផ្លូវក្រាលគ្របដណ្តប់ដោយដីស្ទើរទាំងស្រុងគ្របជិតផ្លូវទៅហើយ៕



ប៉េកាំង៖យោងតាមបណ្តាញសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីព្រឹកមិញថាយោធាចិន និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធហើយនៅសមុទ្រចិនខាងត្បូងនាថ្ងៃចន្ទនេះ។
សមយុទ្ធនេះមានឈ្មោះថា Joint Sea-2016 ស្ថិតនៅក្នុងគោលដៅបង្កើន កិច្ចការពារជាតិ ការសង្គ្រោះ និង ការប្រឆាំងនាវាមុជទឹក ក៏ដូចជាការរឹបអូសទំនិញខុសច្បាប់ ពីក្រុមដឹកជញ្ជូន តាមនាវាផងដែរ។ សមយុទ្ធនឹងរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ដោយមានការចូលរួមពីនាវាចម្បាំង, នាវាមុជទឹក, យន្តហោះយោធា, នាវាផ្ទុកឧទ្ធម្ភាគចក្រ និងកងទ័ពជំនាញមកពីប្រទេសទាំងពីរផងដែរ។ នេះជាសមយុទ្ធដ៏កម្រមួយដែលមានរុស្ស៊ីចូលរួម ហើយវា នឹងធ្វើឡើងនៅក្នុងតំបន់ដែនទឹកក្បែរខេត្តក្វាងទុង ភាគអាគ្នេយ៍ប្រទេសចិន៕

បាងកក៖សារព័ត៌មាន DNN របស់ថៃចេញផ្សាយនាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះថា ករណីឆ្លងវីរុស្ស Zika រហូតដល់ទៅ៥១ករណីត្រូវបានរកឃើញនៅក្នុងសង្កាត់ Sathon ដែលជាមូលដ្ឋានពាណិជ្ជកម្មស្នូល នៃទីក្រុងបាងកកប្រទេសថៃ។
រហូតមកដល់ពេលនេះ អាជ្ញាធរក្រុងបាងកកកំពុងធ្វើការក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ជាពិសេសអ្នកដែលរស់នៅសង្កាត់ Sathon ត្រូវប្រុងប្រយ័ត្នចំពោះសត្វមូសខាំ។ ទន្ទឹមនោះភ្នាក់ងារពេទ្យនឹងធ្វើការតាមដាននៅតំបន់ Sathon រយៈពេល ៣០ថ្ងៃទៀត។
ដោយឡែកបើតាមការអះអាងពីមន្ត្រីថៃបានឲ្យដឹងថា បុរសម្នាក់បានធ្វើដំណើរត្រឡប់មកពីប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ហើយបន្ទាប់មកលោកក៏បានចម្លងវីរុស Zika នេះទៅកាន់ភរិយាខ្លួនឯង ដែលជាស្ត្រីទើបតែសម្រាលកូនរួច។ អការៈរបស់ស្ត្រីរូបនេះ គឺមានកម្តៅរាងកាយកើនឡើង ភ្នែកក្រហម ឈឺសន្លាក់ និង កន្តួលលើស្បែក ហើយចំពោះទារករបស់នាងវិញ គឺមានសុខភាពធម្មតានោះទេ៕

ម៉ាឡេស៊ី៖មន្ត្រីសន្តិសុខម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកនាវិកចំនួនបីនាក់នៅលើទូកនេសាទម៉ាឡេស៊ីត្រូវបានចាប់ជំរិតនៅក្នុងដែនទឹកដែលជាកន្លែងពួកសកម្មប្រយុទ្ធមកពីក្រុម Abu Sayyaf ធ្លាប់បានចាប់ចំណាប់ខ្មាំងរួចទៅហើយ។ ហេតុការណ៍នេះត្រូវបានគេជឿថា កើតឡើងនៅយប់ថ្ងៃសៅរ៍ជិតកោះ Pom Pom ដែលជាទីពេញនិយមសម្រាប់ការមុជទឹកក្នុងរដ្ឋភាគខាងកើត Sabah។
លោក Wan Abdul Bari Abdul Khalid ប្រធាននៃបញ្ជាការសន្តិសុខរដ្ឋ Sabah ភាគខាងកើតរបស់ ម៉ាឡេស៊ីបានប្រាប់ AFP ដោយមិនផ្តល់សេចក្តីលម្អិតថា“ទូកនេះគឺចុះបញ្ជីជាទូកម៉ាឡេស៊ី”។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនបានភ្ជាប់ការចាប់ជំរិតនេះដោយផ្ទាល់ទៅនឹងក្រុម Abu Sayyaf ទេ។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រី Zahid Hamidi បាននិយាយថា ក្រុមដែល “ចាប់ជំរិតទាមទារប្រាក់លោះ” គឺបានទទួលខុសត្រូវ។ លោកបន្តថា “ក្រុមចាប់ជំរិតទាមទារប្រាក់លោះបានប្រតិបត្តិការនៅក្បែរភាគខាងត្បូងប្រទេសហ្វីលីពីនជិតប្រជុំកោះនៃប្រទេសម៉ាឡេស៊ី ហើយបើទោះបីជាអាជ្ញាធរត្រួតពិនិត្យដែនទឹកយ៉ាងដិតដល់ក៏ដោយ ក្រុមនេះតែងតែធ្វើសកម្មភាពក្រៅរ៉ាដា” ។
លោក Zahid បានបន្ថែមទៀតថា មនុស្សបីនាក់ដែលត្រូវបានចាប់ជំរិតនេះគឺមិនមែនជាពលរដ្ឋម៉ាឡេស៊ីទេប៉ុន្តែជាអ្នកស្រុកអចិន្ត្រៃយ៍។
គួររម្លឹកថាកាលពីខែកក្កដា ក្រុមនាវិកនានាសណ្តោងម៉ាឡេស៊ីប្រាំនាក់ត្រូវបានចាប់ជំរិតដោយក្រុម Abu Sayyaf នៅឆ្នេរសមុទ្រនៃរដ្ឋ Sabah ៕

បាល់ទាត់៖ក្រុមកាំភ្លើងធំ Arsenal មានសង្ឃឹមខ្ពស់ថាកីឡាករ Mesut Ozil និងកីឡាករ Alexis Sanchez យល់ព្រមកិច្ចព្រមព្រៀងរយៈពេលជាយូរនៅឯកីឡដ្ឋាន Emirates ដើម្បីបញ្ចប់មន្ទិលសង្ស័យជុំវិញអនាគតរបស់ពួកគេ។
ខ្សែបម្រើ Ozil របស់អាល្លឺម៉ង់ និងខ្សែប្រយុទ្ធសញ្ជាតិឈីលី Sanchez នៅសល់កិច្ចសន្យាពីរឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នជាមួយនឹងក្រុមកាំភ្លើងធំ។
ការចរចានេះ ត្រូវបានបើកចំហកាលពីខែឧសភាអំពីការពន្យារកិច្ចសន្យា ដើម្បីរក្សាទុកកីឡាករទាំងពីរនៅពហុកីឡាដ្ឋាន Emirates សម្រាប់រយៈពេល៥ឆ្នាំទៀត។ ការចរចានេះត្រូវបានផ្អាកទៅវិញ ដោយសារតែកីឡាករទាំងពីរជាប់បំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ អំឡុងរដូវក្តៅ។
Sanchez គឺជាគោលដៅផ្ទេរនៅរដូវក្តៅរបស់ក្លឹប Juventus ប៉ុន្តែកីឡាកររូបនេះបានបង្ហាញចេតនាយ៉ាងច្បាស់ថា ខ្លួនចង់បន្តអនាគតជាមួយក្លឹប Arsenal តទៅទៀត៕

ខេត្តបាត់ដំបង៖យុវជនម្នាក់ខណៈកំពុងស្ទូចត្រីក្រោមស្ពានបានរអិលជើងធ្លាក់ទឹកស្ទឹងសង្កែ បណ្ដាលអោយលង់ស្លាប់ ការរាវរកសាកសពរហូតព្រលប់ម៉ោង៦ និង០០ល្ងាចថ្ងៃដដែលទើប ប្រទះឃើញ។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា៖ ជនរងគ្រោះលង់ទឹកស្លាប់ជាក្មេងប្រុសជំទង់អាយុ១៥ឆ្នាំមានឈ្មោះ ហង្ស សាអៀង រស់នៅក្នុងក្រុមទី១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មុនពេលកើតហេតុជនរងគ្រោះបានចុះទៅស្ទូចត្រីក្រោមស្ពានរថភ្លើងជាមួយមិត្តភក្តិក្នុងទីតាំងក្រោមស្ពានវត្តតាមឹម ឋិតក្នុងក្រុមទី២១ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាចៃដន្យបានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹងហើយក៍បាត់ការគ្រប់គ្រងរួមផ្សំទាំងការមិនសូវប៉ិនប្រសប់ក្នុងការហែលទឹកផងនោះបានទឹកហូរគួចលេចបាត់ភ្លាមៗតែម្ដង ទើបបង្ករការផ្អើលឆោរឡោឡើងអ្នកភូមិបាននាំគ្នារាវរក។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះវ័យជំទង់លង់ទឹកស្លាប់ ខាងលើអាចមិនសូវប្រសប់ក្នុងការហែលទឹកទើបធ្លាក់ហើយក៍ហូរតាមខ្សែទឹកលេចបាត់ស្រមោលតែម្ដងនៅក្នុងអំឡុងវេលាម៉ោង៣.០០រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦៕


រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០១៦ ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសនៅតាមតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងងអាចនឹងកើតមានភ្លាមៗ នៅតាមតំបន់ខ្ពង់រាប និងផ្ទៃសមុទ្រ និងមានសភាពអាប់អួខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕

រាជធានីភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោកតាមបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ក្រុមចោរវាយប្លន់យកម៉ូតូ២នាក់ ដែលតែងតែធ្វើយ៉ាងសកម្មភាពក្នុងទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ព្រមទាំងដកហូតម៉ូតូចំនួន ២គ្រឿងផងដែរ។
មន្ត្រីនគបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ បានវាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅវេលាម៉ោងទាបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់មកបានយកម៉ូតូទៅប្លង់ចោល នៅតាមផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ប្រភពបន្តថា ពេលនោះកម្លាំងនគរបាល ខណ្ឌទួលគោក ក្រោមបញ្ជាផ្ទាល់ពី លោកអធិការខណ្ឌ ហ៊ុន សុធី កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន បានបើកការស្រាវជ្រាវ រហូតតាមចាប់ខ្លួន ជនសង្ស័យទាំង២នាក់ និងដកហូតម៉ូតូទាំង ២គ្រឿងផងដែរ។
មន្ត្រីនគរបាលដដែលបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់៖ទី១- ឈ្មោះ រស់ ច័ន្ទសុភ័ក្ត្រដារ៉ា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះទ្រី មួយអ៊ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវលេខ៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំពោះម៉ូតូចំនួន០២គ្រឿង មួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅសេរីឆ្នាំ ២០១៤ និង ០១គ្រឿងទៀត ម៉ាកឆាលីកែទៅជាម៉ាក MSX ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1CQ-2283។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ទៅឲ្យនគរបាលប៉ុស្តិទួលសង្កែ ដើម្បីយកទៅចាត់ការតាមនីតិវិធីបន្តទៀត៕

ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖ យុវជនម្នាក់ វ័យ២០ឆ្នាំ បានធ្វើសកម្មភាពឡើងរបស់អ្នកភូមិ ប៉ុនប៉ង់ចាប់រំលោភស្ត្រី កូនបីម្នាក់ ទាំងពាក់កណ្តាលយប់ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចវាយខ្នោះ ។
ករណីខាងលើនេះ គឺកើតឡើងនៅវេលាម៉ោង ១នឹង30នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំនុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
នគរបាលស្រុកចិត្របុរី បានអោយដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ បឿន សុខ អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ចំណែកឯជនសង្ស័យឈ្មោះ យ៉ែម ធីម អាយុ២០ឆ្នាំ ជាតិខ្មែរ ជាកសិករ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា ។
នគរបាលស្រុកចិត្របុរី បានបន្តអោយដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះរូបនោះ គឺដេកលើផ្ទះរបស់ខ្លួនជាមួយកូនតូចៗបីនាក់ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលឺស្នូរសម្រឹបជើងមនុស្សឡើងមកលើផ្ទះ ក៏ស្រែសួរ ។ ពេលនោះស្រាប់តែជនសង្ស័យ ស្ទុះទៅខ្ទុបមាត់ស្ត្រីរងគ្រោះ ឯដៃម្ខាងទៀតចាប់ក្តោបដៃទាំងពីរស្ត្រីរូបនោះឡើងលើក្បាល រួចក៏ធ្វើសកម្មភាពចាប់ប្រឡេះឡេវខោ ឡើងពារពីលើស្ត្រីរងគ្រោះ ។ ភ្លាមនោះស្ត្រីរងគ្រោះ ក៏បានស្រែកឆោរឡោរអោយគេជួយ រីឯជនសង្ស័យគេចខ្លួនបាត់ ។ លុះដល់ព្រឹកឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មី បានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីបំពេញនីតិវិធី កសាងសំនុំរឿន បញ្ជូនទៅការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ ៕

ភ្នំពេញ៖ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោបានឲ្យដឹងថា នៅម៉ោង១៦ និង០០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បុរសម្នាក់ដែលជាមេភូមិគោគបន្តាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឆក់ខ្សែភ្លើងស្លាប់។
មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ គឹម ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ (ស្លាប់) រស់នៅភូមិគោគបន្ទាយ សង្លាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានតួនាទី ជាប្រធានភូមិគោគបន្ទាយ។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ បានចុះពិនិត្យសពជនរងគ្រោះរួចមក ក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន គឺដោយសារជនរងគ្រោះសាកថ្មទូរស័ព្ទ ហើយដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់តែម្តង។
បច្ចុប្បន្ន ចំណែកសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


ភ្នំពេញ៖លោក គឹម សុខ ដែលគេស្គាល់ថាត្រូវជាឪពុករបស់លោកឩញ៉ា សុខ ប៊ុន បានបោះបង្គោលរំលោភយកផ្លូវសាធារណៈនិងយកដីចាក់លុបប្រលាយលូមិនអោយទឹកហូដែលធ្វើផ្ទុយពីគំរោងរបស់សាលារាជធានីភ្នំពេញ ត្រូវបានរងការរិះគាន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសម្រេចអោយធ្វើការជុសជុលនិងចាក់បេតុងផ្លូវលំមួយខ្សែកំរាស់១៥ស.ម បណ្តោយ២,៨២០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថាគាសប្បាយចិត្តណាស់នៅពេលដែលសាលារាជធានីភ្នំពេញបានអភិវឌ្ឍន៍ផ្លូវលំមួយខ្សែនេះ តែត្រូវបានលោកឩញ៉ា គឹម សុខ បោះបង្គោលរំលោភយកផ្លូវសាធារណៈជាង២ម៉ែត្រ និងលុបប្រព័ន្ធលូ ធ្វើអោយមានផលប៉ះពាល់ផ្សេងៗលើដងផ្លូវនេះ។
ខណះពេលដែលទទួលបានព័ត៌មាននេះភ្លាមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សេនជ័យ និងលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំមន្ត្រីពាក់ព័ន្ធបានទៅចុះចុះពិនិត្យផ្ទាល់ និងបញ្ជាអោយលោកឧកញ៉ា គឹម សុខ ដកបង្គោលនោះចេញតាមការកំណត់របស់អាជ្ញាធរខណ្ឌ។
ក្នុងនោះ លោកឩកញ៉ា គឹម សុខ បានយល់ព្រមដកបង្គោលដែលបោះរំលោភលេីចំណីផ្លូវចេញវិញដោយពុំមានការតវ៉ាឡេីយ។
ប្រជាពលរដ្ឋអបអរសាទរនិងកោតសរសើរ ដល់លោក ហែម ដារិទ្ធិ និងលោក សាំ ពិសិដ្ឋ ថាពិតជាថ្នាក់ដឹកនាំគំរូមែន ខណៈរាស្ត្រមានទុក្ខលំបាកលោកបានស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលាពិតប្រាកដមែន៕




មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍