All posts by មេគង្គ ប៉ុស្តិ៍

សាលដីកា​ស្ថាពរ​លើ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹង​ប្រកា​សថ្ងៃទី​២៣​វិច្ឆិកា​

​រាជធានី​ភ្នំពេញ​៖អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​០០២/០១ ដែលមាន​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ព្រឹក ។ ការប្រកាស​នេះ​នឹងធ្វើ​ឡើង​នៅ​សាល​សវនាការ​របស់ អ​.​វ​.​ត​.​ក​៕

ad8c64953583150866780798d2917d49_l

​

Neymar នឹង​ចុះហត្ថលេខា​បន្ត​កុងត្រា​ថ្មីសប្តាហ៍នេះ

​បាល់ទាត់​៖​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បញ្ជាក់ថា​កីឡាករ Neymar នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ជា​ផ្លូវការ​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​សុក្រ​នេះ​។​
Barcelona បានប្រកាស​នៅលើ​គណនី​ផ្លូវការ​របស់ Twitter​ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៤​រូបនេះ នឹង​ចុះ​កុងត្រា លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​បន្តទៀត​នេះ​កីឡាករ​រូបនេះ​នឹង​បន្ត​ស្នាក់​នៅក្នុង​កីឡដ្ឋាន​Camp Nou រហូតដល់​ឆ្នាំ​២០២១​។​
Neymar ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ផ្លាស់​ទៅកាន់​ក្រុម Paris Saint-Germain របស់​បារាំង ប៉ុន្តែ​ឥឡូវនេះ​អនាគត​របស់គាត់​ត្រូវបាន​កំណត់​រយៈពេល​វែង​នៅ​ក្លិប​នេះ​។ Neymar បានបង្ហាញ​ទម្រង់​យ៉ាង​ល្អ​ឲ្យ Barcelona នៅ​រដូវ​កាល​នេះ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៤​គ្រាប់​ក្នុង​បង្ហាញខ្លួន​៦​លើក នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Liga​។​
​គួរ​បញ្ជាក់ថា Neymar បាន​ផ្លាស់​ចេញពី Santos មកកាន់ Blaugrana ក្នុងអំឡុង​ឆ្នាំ​២០១៣ និង​បាន​ជួយ​ឲ្យ Blaugrana ឈ្នះ​ពានរង្វាន់​លី​ក​ចំនួន​ពីរដង និង Champions League មួយដង រួមជាមួយ​ពាន​ដទៃ​មួយចំនួនទៀត​៕

hd-neymar-barcelona_v4h4wdx2g5ny134ftcenrfbsz

​

ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​តិចតួច​ចងក​សម្លាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖​យុវ​ជ​ចិត្តខ្លាំង​ម្នាក់​បាន​ចងក​សម្លាប់​ដោយ​គ្រាន់តែ​​ឪពុក​ស្តីបន្ទោស​ឱ្យ​ប​ន្តិ​ចបន្តួច ដែល​ហេតុការណ៍​នេះ​ត្រូវ​អ្នកស្រុក​ប្រទះឃើញ​សាកសព កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃទី​១៧ តុលា ២០១៦ ស្ថិត​ត្រង់ចំណុច​ដំបូក​ដើម​ជ្រៃ​កណ្តាល​ស្រែ ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។ ជនរងគ្រោះ​ឈ្មោះ សោម វ៉ុ​ន អាយុ​២០​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ត្រោក​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ​។​
​តាម​ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា នៅមុន​ថ្ងៃកើតហេតុ ឪពុក​បាន​ស្តីបន្ទោស​ឱ្យ​ជនរងគ្រោះ​បន្តិចបន្តួច (​ជាធម្មតា​នៅក្នុង​គ្រួសារ​គឺ​តែងតែមាន​) តែ​ជនរងគ្រោះ​ហាក់ដូចជា​ខឹងច្រឡោត​ខ្លាំង​នៅ​ព្រឹក​នោះ រហូត​ទៅយក​ដំបង​ឈើ​មក​វ៉ៃ​ម៉ូតូ​ខ្ទេច​អស់​មួយគ្រឿង ហើយ​បាន​ដើរ​ចេញពីផ្ទះ​បាត់​មួយថ្ងៃ​មួយ​យប់​តែម្តង ។ លុះ​នៅ​រសៀល​ស្អែក​ឡើង ទើប​មាន​អ្នកស្រុក​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ដោយ​ចង​.​ក​នឹង​ដើម​ជ្រៃ​កណ្តាល​វាលស្រែ សព​រឹងខ្លួន​បាត់ទៅហើយ មិនដឹង​ជា​ចង​.​ក​តាំងពី​ពេលណា​មក​ទេ ។​
​ករណីនេះ សមត្ថកិច្ច និង​ក្រុមគ្រួសារ​បាន​ឡើង​ស្រាយ​ខ្សែ​ទម្លាក់​មកក្រោម និង​បានធ្វើ​កោសល្យវិច័យ​ដឹងថា ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់ខ្លួន​ប្រាកដ​មែន​៕

41e34101-b5c7-4e5c-9bf8-e42cf9a421c2

​

ពលរដ្ឋ​ខ្មែរ ៥,៨៥១,៥០៩​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥,៨៥១,៥០៩​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​គ​.​ជ​.​ប បញ្ជាក់ថា ចំនួន​នេះ​ស្មើនឹង​៦០.៥៥​ភាគរយ​នៃ​ប្រជាជនមាន​សិទ្ធិ​បោះឆ្នោត​សរុប ដែលមាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-18-09-29-42-0

​

ឆេះមន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌាស្លាប់មនុស្ស​២៣​នាក់​

​ញូ​ដេលី​៖​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​នៅឯ​ទីក្រុង Bhubaneswar នៃ​រដ្ឋ Odisha’s ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​២៣ នាក់​បាន​ស្លាប់​បង់ជីវិត និង ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។
​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹងថា ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៨ និង​០០​នាទី​យប់ (​ម៉ោង​នៅក្នុង​តំបន់​) ដែល​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គស​នី​។ អាជ្ញាធរ​បញ្ជាក់ថា ភាគច្រើន​នៃ​ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​ខ្វះ​ខ្យល់​ដក ដង្ហើម ខណៈ​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ដទៃ​នៅក្នុង​តំបន់​។
​ជុំវិញ​ករណីនេះ​ប៉ូលិស​នៅក្នុង​តំបន់ លោក Yogesh Khurania បាន​ប្រាប់ថា អ្នកជំងឺ​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​ខាងលើ​ច្រើនជាង ១០០​នាក់ ត្រូវបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ផ្សេងទៀត ប៉ុន្តែ​ភាគច្រើន នៅក្នុង​ចំណោម​ពួកគេ ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដូច្នេះ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​៕

fn-2016-10-18-09-10-36-0

​

គ្រូបង្រៀន​ផ្នែក​សារព័ត៌មាន​លោក សេក បរិសុទ្ធ ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តក្រចេះ​៖​លោក សេក បរិសុទ្ធ អ្នកសារព័ត៌មាន​ចាស់វស្សា​និង​ជា​គ្រូបង្រៀន​ផ្នែក​សារព័ត៌​មាននៅ​សាកល​វិទ្យា​ល​ភូមិន្ទ​ភ្នំពេញ បានទទួល​មរណៈភាព​ហើយ កាលពី​ម្សិលមិញ ដោយ​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍ ។​
​លោក សេក បរិសុទ្ធ អាយុ​៥០​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ រហូត​បាត់​បង់ជីវិត​។​
​លោក សេក បរិសុទ្ធ រួម​ដំណើរ​ជាមួយ​បុគ្គលិក​២​នាក់​ទៀត របស់លោក កំពុងធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​ការងា​រ​ខេត្តរតនគិរី (​លោក​អង្គុយ​ខាងមុខ​ជាប់​តៃកុង​) ស្រាប់តែ​ដល់​ស្រុក​សំបូរ ខេត្តក្រចេះ ក៏​ជួប​គ្រោះ​អកុសល​តែម្តង​។​
​អធិការនគរបាល​ស្រុក​សំបូរ ខេត្តក្រចេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣៖៣៥​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង ។ គ្រោះថ្នាក់​នេះ កើតឡើង ខណៈដែល រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA របស់​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​៕

fn-2016-10-16-08-35-03-0

​

Man Utd ចង់បាន Griezmann មក​ជំនួស​កន្លែង Rooney

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​ពី​កីឡដ្ឋាន Old Trafford បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United កំពុងតែ​ត្រៀមខ្លួន​តាម​ប្រ​ម៉ាញ់​ខ្សែប្រយុទ្ធ​វ័យ Antoine Griezmann របស់ Atletico Madrid សាជាថ្មី​ដើម្បី​ជំនួស​តំណែង​ប្រធាន​ក្រុម Wayne Rooney​។​
​ប្រធាន​ក្លឹប Man Utd ជឿថា​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​របស់​ក្រុម Atletico Madrid គឺជា​បេក្ខភាព​ដ៏​សំខាន់​ដែល​អាច​បន្ត​តំណែង Rooney បាន​។​ចំណែក​លោក Ed Woodward អនុប្រធាន​នាយក​ប្រតិបត្តិ បាន​បញ្ជាក់ថា Man Utd ស​ង្ឃឹ​ប​ថា ខ្សែប្រយុទ្ធ​តម្លៃ​៨០​លាន​ផោន​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​ចម្បង​សម្រាប់​Man Utd​នៅពេលដែល​ទីផ្សារ​កីឡាករ​បើក​នៅ​ដើមខែ​មករា​នេះ​។​
​យ៉ាងណាមិញ ការផ្ទេរ​មករ​បស់ Griezmann នៅ​កីឡដ្ឋាន Old Trafford គឺជា​សញ្ញា​នៃ​ការបញ្ចប់​អាជីព​របស់ Rooney នៅ​Man Utd៕

football-soccer-spanish-liga-santander-atletico-madrid-v-sporting

​

​២៧​នាក់​ស្លាប់ និងរបួស​៥០​នាក់​ក្នុងករណី​រថយន្តក្រុង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​

​ប៉ា​គី​ស្ថាន​៖​រថយន្តក្រុង​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង​នៅតាម​ដងផ្លូវ​ក្នុង​ខេត្ត Punjab ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន នៅពេល​ទៀបភ្លឺ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បណ្តាល​ឲ្យ​មនុស្ស​២៧​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​៥០​នាក់​ផ្សេងទៀត​រងរបួស​។
​គ្រោះថ្នាក់​បានកើត​ឡើង​ដោយសារ​រថយន្តក្រុង​មួយគ្រឿង​បើក​លឿន​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​បញ្ច្រាស​ហើយក៏​បាន​បុក​គ្នា​ពេញទំហឹង​តែម្តង ខណៈដែល​រថយន្ត​ទាំងពីរ​សុទ្ធតែ​បាន​ដឹក​មនុស្ស​ពេញៗ​ដូចគ្នា ។ ទោះជា​យ៉ាងណា​សម្រាប់​អ្នករងរបួស​ទាំង​៥០​នាក់​នោះ គឺមាន​មួយចំនួន កំពុងស្ថិត​នៅក្នុង​សភាព​ធ្ងន់ធ្ងរ​បំផុត ដែល​អាច​នឹងមាន​អ្នក​បាត់​បង់ជីវិត​បន្ថែមទៀត​៕

133276986_13980376179431n

​

មហា​អំណាចនៅ​​អឺរ៉ុបជំរុញ​ឲ្យ​មានការ​គាបសង្កត់រុស្ស៊ី​លើ​បញ្ហា​ស៊ី​រី​

​អឺរ៉ុប​៖​បណ្តា​ប្រទេស​មាន​ឥទ្ធិពល​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​មាន​ចក្រភព​អង់គ្លេស​, បារាំង​, និង អាល្លឺម៉ង់ បាននិងកំពុង​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ថ្កោលទោស​ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ជាមួយគ្នានេះ​មហាអំណាច​ធំជាងគេ​នៅ​សហភាព​អឺរ៉ុប​ទាំងបី​នេះ​ក៏បាន​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ​រដ្ឋាភិបាល​ស៊ី​រី​របស់លោក​ប្រធានាធិបតី បា​ហ្សា អាល់ អាស្សាដ ផងដែរ​។
​គួរ​បញ្ជាក់ថា ប្រទេស​លោកខាងលិច​បា​ន​ចោទថា កងទ័ពអាកាស​រុស្ស៊ី​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទឹកដី​ស៊ី​រី​បាន​ទម្លាក់​គ្រាប់បែក​នៅក្នុង​ទីក្រុង អា​ឡេ​ប៉ូ ដើម្បី​សម្លាប់​ក្រុមប្រឆាំង​រដ្ឋាភិបាល​លោក អាស្សាដ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​៕

29-si

​

តុលាការលើកពេលសវនាការរឿង​លោក សម រង្ស៊ី ចោទ​សម្តេច​តេ​ជោ​ទិញ Facebook Like

រាជធានី​ភ្នំពេញ​៖​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​វិញ ដោយ​មូលហេតុ​មេធាវី​តំណាង​លោក សោម សឿន ដាក់​ពាក្យសុំ​ពន្យារពេល និង​ដោយសារ​អវត្តមាន​មេធាវី​ការពារ​លោក សម រង្ស៊ី ផងដែរ​។​
​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដែល​ចោទប្រកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព លើ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ​។
​សវនាកា​នោះ​គឺ​យោងតាម ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ លោក សោម សឿន អាយុ​៦៤​ឆ្នាំ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី បាន​ប្តឹង​លោក សម រង្ស៊ី អាយុ​៦៧​ឆ្នាំ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ភ្ជាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦៕

fn-2016-10-17-10-03-33-0fn-2016-10-17-09-20-05-1
​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ចំនួន​២​ល្វែង​ធ្វើ​ពី​ថ្ម​លាយ​ឈើ​អស់ទាំង​ស្រុង​

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ផ្ទះល្វែង​ចំនួន​២​ខ្នង​ត្រូវបាន​អគ្គីភ័យ​១​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ខណៈពេល​ម្ចាស់​បិទទ្វារ​ចាក់សោរ​ចេញទៅ​ហូបបាយ​នៅផ្ទះ​១​ទៀត​តាម​ទំលាប់​រៀងរាល់ថ្ងៃ​,​នេះ​បើតាម​ប្រភព​លើកឡើង​ពី​ម្ចាស់ផ្ទះ​ក្បែរ​ខាង​គ្នា​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆាបឆេះ​នេះដែរ​។​
​សាក្សី​ដដែល​បន្តថា ផ្ទះល្វែង​ទាំង​២​ខ្នង​មាន​មុខរបរ​លក់ដូរ​ខុសគ្នា​,​ផ្ទះ​១​លក់​ទូរស័ព្ទ​ម្ចាស់ផ្ទះ​ឈ្មោះ​ចិន ខ្មៅ​,​មុខរបរ​លក់​ទូរស័ព្ទ​ផង​និង​កាប់​ជ្រូក​លក់​ផង​,​និង​ម្ចាស់ផ្ទះ​១​ទៀត​មិន​ស្គាល់ឈ្មោះ​មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​,​អណ្តាតភ្លើង​បាន​បង្ក​មកពី​ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​មុន​(​គ្រឿងទេស​)​អាច​ភ្លើងចង្ក្រាន​ឬ​ទុសេ​ខ្សែភ្លើង​ព្រោះ​ម្ចាស់ផ្ទះ​តាម​ទម្លាប់​ល្ងាច​ឡើង​បិទទ្វារ​ទៅ​ហូបបាយ​នៅផ្ទះ​១​ទៀត​៕
​សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថាៈ​ហេតុ​ការ​ណ៏​ឆាបឆេះ​ផ្ទះ​នេះ​នៅវេលា​ម៉ោង​៩,៤៥​នាទី​យប់​ថ្ងៃទី​១៦​តុលា​,​ស្ថិតនៅ​ទល់មុខ​ផ្សា​ប​វេ​ល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង​ផ្ទះ​ធ្វើ​ពី​ថ្ម​ខាងមុខ​,​ខាងក្រោយ​ឈើ​,​ការឆាបឆេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ​,​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​បាន​ឆា​ញ់​ទឹក​អស់​ជាច្រើន​ឡាន​។​
​សមត្ថកិច្ច​ដដែល​បន្ត​ថា ទំហំ​នៃ​ការខូចខាត​និង​ឈ្មោះ​ម្ចាស់ផ្ទះ​នៅ​មិនទាន់​ដឹង​ទេ​,​សមត្ថកិច្ច​កំពុង​ជួយ​ពន្លត់​សិន​ដោយសារ​ការឆាបឆេះ​លឿន​ពេក​និង​ស្រាវជ្រាវ​រក​មូលហេតុ​,​ហើយក៏​មិនទាន់​ទទួល​ព័ត៌មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ដែរ​៕

14741136_1777638439141385_1395576489_n14686052_1777638425808053_2035426521_n14625319_1777638432474719_797152300_n

​

ជិះ​ម៉ូតូ​ដឹក​អេ​ត​វ​ចាយ​ឲ្យ​កូន​អង្គុយ​លើ​កា​រ៉ុង​ធ្លាក់​បោក​ក្បាល​ស្លាប់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កុមារា​ម្នាក់​ជិះ​លើ​ឥ​វ៉ាន់​អេតចាយ​ដាក់​ក្រោយ​លើ​ម៉ូតូ​កង់​៣​ឪពុក​ជា​អ្នក​ឌុប​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​បើកបរ​ក្នុង​ល្បឿន​លឿន​បណ្តាល​ឲ្យ​ក្មេងប្រុស​ជា​កូន​បាន​ផ្ងារ​ធ្លាក់​ទៅក្រោយ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ពេល​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ក្នុង​ហេតុ​ការ​គ្រោះ​ថ្នា​ក‌់​ចរាចរ​ណ‌៍​មួយ​គួរអោយ​រន្ធត់​នៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង លោក​អធិការ​ស្រុក​
​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​១៥ និង​០០​នាទី នៅ​ចំណុច​សៃ​ឡូ​ធាន​ប៉ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ។​
​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ប៊ុត សំណាង អាយុ​០៥​ឆ្នាំ ឪពុក​ក្មេងរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​កង់​បី ឈ្មោះ ម៉ន ចិត អាយុ​៣៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ស៊ូ សារ៉ុន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មូលហេតុៈ ក្មេងរងគ្រោះ ជិៈ​លើ​ម៉ូតូ​ដែល​ដឹក​ការុង បណ្តាល​ឲ្យ​ផ្ងារ​ក្រោយ​ធ្ងា​ក់​ធ្លាក់​បាក់ ក បណ្តាល​ឲ្យ​ស្លាប់​តែម្តង ។​
​បន្ទាប់ពី​កើតហេតុ​ការ​សមត្ថកិច្ច​បាន​ទៅ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព​រួច​បាន​ឲ្យ​ដឹងថា​ពិតជា​ធ្លាក់​ពីលើ​ម៉ូតូ​បាក់ក​ស្លាប់​ពិតប្រាកដ​មែន​និង​រៀបចំ​សំណុំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​បានប្រគល់​សាកសព​ឲ្យ​ឳ​ពុក​ម្តាយ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

14628145_1777635992474963_362155364_n14686411_1777635982474964_972981402_n14658440_1777635989141630_2026227433_n14696957_1777635985808297_111364722_n
​

ពលរដ្ឋ​ខ្មែរជាង៥​លាន​នាក់​​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៥,៧៥៨,១៣១​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-17-09-42-45-0

​

ម្នាក់ស្លាប់នឹងកន្លែង និង២នាក់ទៀតរងរបួស

ខេត្តបន្ទាយមានជ័យ​៖​យុវជនឈាមរាវ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បង្ខំ​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​មនុស្ស​ខ្ទាតចូល​រថយន្ត​កិន​បែកក្បាល​ស្លាប់​ម្នាក់ និង​របួសស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី រស់ សំបូ រ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​125 ឆ្នាំ​២0១១ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1K.3777 បើក​ដោយ​ឈ្មោះ ពុ​យ ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ឌុប​ឈ្មោះ សោម មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ឆេ​ម វាសនា ប្រុស អាយុ​១៨ ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ប្រឡាយ​លួង​ក្រោម ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បើក​ម៉ូតូ​ពី​លិចទៅ​កើត​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក្នុង​ល្បឿន​លឿន​បាន​បង្ខំ​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​គ្រវី​ដួល​ចូល​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក KiA ពណ៌​ពងមាន់​អូស​រ៉ើ​ម៉ក​ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.2439​បើក​ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ឈ្មោះ ពុ​យ ទី ត្រូវ​រ៉ើ​ម៉ក​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​ភ្លាម​១​រំពេច ចំណែក​ឈ្មោះ សោម មករា និង​ឈ្មោះ ឆេ​ម វាសនា​របួស​ស្រាស​។​
​លោក រស់ សំបូរ បានបញ្ជាក់​ទៀតថា ក្រោយពី​កើតហេតុ​រួច​អ្នកបើករថយន្ត​ចុះ​គេចខ្លួនបាត់​។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​ស​មិ​ត្ថ​កិច្ច​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​មង្គល​បូរី​ដើម្បី​ដោះស្រាយ​ទៅតាម​ត​នីតិវិធី​ច្បាប់​៕

unnamed-151unnamed-171unnamed-181

​

ថ្មភ្នំបាក់​​រលំ​សង្កត់​អេស្កាវ៉ាទ័រ​មួយគ្រឿង និង​មនុស្ស​៣​នាក់​ស្លាប់

​ខេត្តបន្ទាយមានជ័យ​៖​បាក់​ថ្មភ្នំ​ធំ​ត្បូង​នៃ​ការដ្ឋាន​កិន​ផលិត​ថ្មភ្នំ​ធំ ក្នុងភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ បាន​បង្ក​កិន​សង្កត់​លុប​ត្រាក់ទ័រ​ចូក​(​អេស្កាវ៉ាទ័រ​)២​គ្រឿង ហើយ​ព័​ត័​មាន​ដំបូង​ថា បានធ្វើអោយ​កម្មករ​និង​អ្នកកាន់ការ​៣​នាក់់​បាន​ស្លាប់​។​
​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ុ​ស្ត៍​ឃុំ​អូរ​ប្រាសាទ​និង​ក្រុមគ្រួសារ​ប្រាប់​សារ​ព៍​ត័​មាន​ថា ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ស្លាប់​ដោយ​ខ្ទេច​សាល​សព​នោះ​រួមមាន​ទី​១-​ឈ្មោះ ហែម គឹម​ឡេង ហៅ​ឡុំ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ជា​ឱ​ពុក​ជា​មេការ​ការដ្ឋាន​ផលិត​ថ្ម​។​, ទី​២​ឈ្មោះ​.​លឹម គឹម​ឡុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន អ្នកបើក​អេ​ស្ការ​វ៉ា​ទ័​រ​និង​ទី​៣ ថង សេដ្ឋា ហៅ​សាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​អេ​ស្ការ​វ៉ា​ទ័​រ មួយគ្រឿង​ទៀត​។​អ្នក​ទាំង​៣ មាន​លំនៅ​ជាប់​ការដ្ឋាន​ក្នុង​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​កម្មករ​ផ្សេងទៀត សាក្សី​និង​លោក​លឺ​ម​សេង ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ និយាយថា មុន​គ្រោះថ្នាក់​នេះ មាន​អេស្កាវ៉ាទ័រ​២​គ្រឿង​នេះ​បាន​កាយ​ថ្ម​ដូច​សព្វមួយដង​។​ក្នុងនោះ​១​គ្រឿង​កាយ​ខាង​ចង្កេះភ្នំ​និង​មួយទៀត​កាយ​កៀក​កំពូលភ្នំ​។​តែ​ដូច​មានប​ច្ច៏​យ​អាក្រក់​មួយ​កើតឡើង​គឺ​ថ្មភ្នំ​ធំៗ​ទាំង​ផ្ទាំងៗ​នៅត្រង់​កំពូល​ដែលជា​ចំណុច​-​ស​ខ័​ណ្ឌ​ចែក​រវាង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​៣​របស់លោក​លឺ​ម សេង និង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​II របស់លោក​កូ ណៃ ដែល​ប្រេះស្រាំ​ផង​និង​ត្រូវ​ទឺ​ក​ភ្លៀង​ផង​បាន​បាក់​រលំ​ចុះមក​ដោយ​ចៃដន្យ​។​
​ភ្លាមៗ​នោះ ការរញ្ជួយ​កក្រើក​ខ្លាំង​បាន​បង្ក​លំបាក់​ជួរ​ផ្ទាំង​ថ្ម​កំពូលភ្នំ​នោះ​នៅ​ផ្នែក​ខាងលិច​ជាច្រើន​ផ្ទាំង​ទៀត​។​ផ្ទាំង​ថ្ម​ធំ​តូច​បាន​សង្កត់​គ្រប់​ជិត​ពីលើ​អេ​ស្ការ​វ៉ា​ទ័​រទាំង​២​គ្រឿង​បង្ក​អោយ​មនុ​ស្សទាំង​៣​នាក់​ស្លាប់​។​ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះបាន​ប្រើ​អេស្កាវ៉ាទ័រ​៤​គ្រឿង គ្រឿងចក្រ​ផ្សេងទៀត​និង​មនុស្ស​ជាច្រើន​នាក់​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​កាយ​យក​សាកសព​និង​យក​អេស្កាវ៉ាទ័រ​២​គ្រឿង​។​
​មនុស្សម្នា​រាប់រយ​នាក់​បាននាំគ្នា​ទៅ​មើល​ទិដ្ឋភាព​គ្រោះថ្នាក់​នោះ ហើយ​យ​សង្ស័យថា​នៅមាន​មនុស្ស​រងគ្រោះ​ខ្លះទៀត​បាន​កប់​ក្នុង​គំនរ​ផ្ទាំង​ថ្ម​។​
​ប៉ុន្តែ​អ្នកភូមិ​ជា​កម្មករ ម្ចាស់​ការដ្ឋាន​និង​សមត្ថកិច្ច​និយាយថា​:​គេ​បន្ត​កំពុង​ឆែកឆេរ​សមាជិកគ្រួសារ​តាម​ផ្ទះ​ក្នុងភូមិ​ជិតខាង ថា​តើ​បាត់​សមាជិក​ដែរ​ឬ​អត់​៕

unnamed-93unnamed-84

​