All posts by មេគង្គ ប៉ុស្តិ៍

តើ​ការជំនុំជម្រះ​លើ​អង្គហេតុ និង​អង្គច្បាប់​ធ្វើឡើង​ពេលណា​?

​តាមច្បាប់​ក្នុង​ប្រព័ន្ធតុលាការ​នៅក្នុង​សំណុំរឿង​មួយ​ត្រូវ​ចែកចេញជា​ពីរ​គឺ​អង្គហេតុ និង​អង្គច្បាប់​។ ប៉ុន្តែ​ជា​នីតិវិធី​ក្នុងការ​ជំនុំជម្រះ​ពេលខ្លះ​តុលាការ​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​តែ​ពេលខ្លះ​លើក​យកតែ​អង្គច្បាប់​មក​ជម្រះ​ប៉ុណ្ណោះ​។​
​បើ​ដូច្នេះ​តើ​នៅ​តុលាការ​ថ្នាក់​ណា​ដែល​លើកយក​ទាំង​អង្គហេតុ និង​អង្គច្បាប់​មក​ជំនុំជម្រះ​ហើយ​នៅ​តុលាការ​ថ្នាក់​ណា​ជម្រះ​តែ​អង្គច្បាប់​?
​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីម​ហ្គេ​ច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែលមាន​អាសយដ្ឋាន​លេខ ១៦R,​ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖
​នៅក្នុង​សំណុំរឿង​មួយ​តាមច្បាប់​តុលាការ តើ​ពាក្យ​ថា​អង្គច្បាប់ និង​អង្គហេតុ​តើ​ខុសគ្នា​ដូច​មេ្ដ​ច​? សូម​លោក​មេធាវី​ពន្យល់​
​ពាក្យ​ថា​អង្គហេតុ​បានសេចក្តីថា​ហេតុការណ៍​ទាំងឡាយណា​កើតមានឡើង​នៅក្នុង​សំណុំរឿង​ដែល​ជនជាប់ចោទ​គាត់​បាន​ប្រព្រឹត្ត​។​
​ឧទាហរណ៍​ថា​រឿង​ឃាតកម្ម​មួយ​ដែល​គាត់​បានសម្លាប់​គេ​ហើយ​ដល់ពេល​បើកសវនាការ​ជំនុំជម្រះ​ចៅក្រម​ត្រូវ​ឲ្យ​ជនជាប់ចោទ​នោះ​រៀបរាប់​ពី​ដំណើររឿង​នោះ​។ ចំពោះ​អង្គច្បាប់​វិញ​គឺ​ចៅក្រម​ក្រោយពី​បាន​ស្តាប់​អង្គហេតុ (​ដំណើររឿង​) ហើយ​វិនិច្ឆយ​ថា​តើ​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ប៉ុន្មាន​ឆ្នាំ​។
​ចំពោះ​នៅ​តុលាការ​កំពូល​វិញ​គឺ​ចៅក្រម​លើក​តែ​អង្គច្បាប់​មក​ជំនុំជម្រះ​ទេ​ក៏ប៉ុន្តែ​នៅ​តុលាការ​កំពូល​គាត់​ក៏​អាច​សួរ​ជនជាប់ចោទ​ឲ្យ​រៀបរាប់​ពី​ដំណើររឿង​ខ្លះ​ដែរ (​អង្គហេតុ​) ដើម្បី​ចៅក្រម​បាន​យល់ និង​មាន​មូលដ្ឋាន​ពី​ដើមហេតុ​នៃ​រឿង​ខ្លះ​ក្នុងការ​ពិចារណា​។​
​តើ​នៅ​សាលាដំបូង និង​សាលាឧទ្ធរណ៍​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់ ឬក៏​ជម្រះ​តែ​អង្គហេតុ​?
​ការជំនុំជម្រះ​នៅ​សាលាដំបូង​ក៏ដូចជា​នៅ​សាលាឧទ្ធរណ៍​ដែរ​គឺ​ជំនុំជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ប៉ុន្តែ​គ្រាន់តែ​នៅ​សាលា​ទាំងពីរ​ថ្នាក់​នេះ​ពិនិត្យ​ទៅលើ​អង្គហេតុ​ច្រើនជាង​អង្គច្បាប់​ដើម្បី​ចៅក្រម​អាច​ស្រាវជ្រាវ​រក​ភ័ស្តុតាង​សម្រាប់​ដាក់បន្ទុក និង​ដោះ​បន្ទុក​លើ​ជនជាប់ចោទ​។ ក៏ប៉ុន្តែ​នៅ​តុលាការ​កំពូល​ជម្រះ​លើក​ទី ១ ដែលមាន​សមាសភាព​ចៅក្រម ៥ រូប​ហើយ​ជម្រះ​តែ​អង្គច្បាប់​ទេ​។​
​តែបើ​ក្នុងករណី​មាន​សមាសភាព​ចៅក្រម ៩ រូប​គឺ​បានសេចក្តីថា​អង្គ​សវនាការ​នោះ​ជម្រះ​ទាំង​អង្គហេតុ​ផង និង​អង្គច្បាប់​ផង​។ ឧទាហរណ៍​មាន​ជនជាប់ចោទ​ម្នាក់​បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​ម្នាក់ទៀត​ប៉ុន្តែ​តាមពិតទៅ​ជន​នោះ​មិនបាន​ប្រព្រឹត្ត​ទេ​ហើយ​ពេល​សំណុំរឿង​មកដល់​តុលាការ​កំពូល​ពិនិត្យមើល​លើ​អង្គច្បាប់​ទៅ​ឃើញថា​ជនជាប់ចោទ​រូបនោះ​មិនបាន​ប្រព្រឹត្ត​ទេ​ដូច្នេះ​បើ​តុលាការ​កំពូល​ពិនិត្យ​ទៅលើ​អង្គច្បាប់​ឃើញថា​មិន​បង្ហាញ​ពី​ការប្រព្រឹត្ត​ទេនោះ​ដូច្នេះ​តុលាការ​កំពូល​ត្រូវ​បង្វិល​សំណុំរឿង​នោះ​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។​
​ប៉ុន្តែ​បើ​សាលាឧទ្ធរណ៍​នៅតែ​ចោទ​ជន​នោះ​ថា​បាន​ប្រព្រឹត្ត​ហើយ​ជនជាប់ចោទ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ជា​លើក​ទី ២ ទៀត​ពេលនោះ​តុលាការ​កំពូល​លោក​ជំនុំជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ដែល​តុលាការ​កំពូល​អាច​លើកលែង​ការចោទប្រកាន់​ជន​នោះបាន​។​
​ឧទាហរណ៍​ជន​ម្នាក់​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ១០ ឆ្នាំ​តែ​ត្រូវ​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​កាត់​បន្ថយទោស ឬ​តម្កល់​។ ប៉ុន្តែ​នៅ​តុលាការ​កំពូល​មិនអាច​បន្ថយទោស​ដល់​ជន​នោះបានទេ​មានតែ​តម្កល់ ឬ​បង្វិល​មក​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។ សូម​លោក​មេធាវី​ពន្យល់​ពី​ភាពខុសគ្នា​ក្នុងការ​សម្រេច​ក្តី​រវាង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ផង​បានទេ​?
​ករណីនេះ​បើ​តុលាការ​កំពូល​ជំនុំជម្រះ​លើក​ទី ១ ហើយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ ឬ​មានការ​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​។ ប៉ុន្តែ​បើ​ជម្រះ​សំណុំរឿង​ដដែល​នេះ​លើក​ទី ២ គឺ​តុលាការ​កំពូល​លោក​ជម្រះ​ទាំង​អង្គហេតុ និង​អង្គច្បាប់​ដូច​តុលាការ​ថ្នាក់ក្រោម​ដែរ​ដែលមាន​ចៅក្រម​ទាំងអស់ ៩ រូប​ចូលរួម​។​
​តុលាការ​កំពូល​តែងតែ​ប្រាប់​ជនជាប់ចោទ​ថា​វិនិច្ឆ័យ​តែ​ទៅលើ​អង្គច្បាប់​មិន​វិនិច្ឆ័យ​លើ​អង្គហេតុ​ទេ​។ ចុះបើ​ជម្រះ​តែ​អង្គច្បាប់​ហេតុ​អី​ចៅក្រម​ឲ្យ​ជនជាប់ចោទ​រៀបរាប់​ពី​អង្គហេតុ​ដល់​តុលាការ​ដែរ​?
​ករណី​ដែល​ចៅក្រម​តម្រូវ​ឲ្យ​ជនជាប់ចោទ​រៀបរាប់​ពី​ដំណើររឿង​ដូច្នេះ​ដោយសារ​ចៅក្រម​ចង់​បញ្ជាក់ថា​អង្គហេតុ​ដែល​តុលាការ​ថ្នាក់ក្រោម​ចោទប្រកាន់​លើ​ជនជាប់ចោទ​នោះ​វា​ត្រឹមត្រូវ​ឬ​អត់​? ប៉ុន្តែ​ជា​នីតិវិធី​នៅ​តុលាការ​កំពូល​ជំនុំជម្រះ​តែ​ទៅលើ​អង្គច្បាប់​ទេ​តែ​ចៅក្រម​សួរ​ជនជាប់ចោទ​ពី​ដំណើររឿង​ព្រោះ​គាត់​ចង់​បានជា​មូលដ្ឋាន​ខ្លះ​ក្នុង​ការយកទៅ​ពិចារណា​ប៉ុណ្ណោះ​។​
​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​តម្កល់ តើ​ជនជាប់ចោទ​អាច​ប្តឹង​ទៅណា​ទៀត​បានទេ​?
​បើ​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​តម្កល់​ទ​ណ្ឌ​កម្ម​ទោស​គឺ​ជនជាប់ចោទ​អាច​ប្តឹង​សារទុក្ខ​នៅ​តុលាការ​កំពូល​ម្តងទៀត​នៅពេលដែល​ជនជាប់ចោទ​នោះ​មាន​ភ័ស្តុតាង​ថ្មី​មក​ធ្វើ​អំណះអំណាង​ដល់​តុលា​ការដែល​ហៅថា​បណ្តឹង​សើរើ​។
​ក្នុងករណី​ដូចគ្នានេះ​ជនជាប់ចោទ​ក៏​ធ្វើបាន​ដូចគ្នា​នៅ​សាលាដំបូង ឬ​នៅ​សាលាឧទ្ធរណ៍​ដែរ​ក្នុងករណី​មាន​សាលក្រម​ចូល​ជា​ស្ថាពរ​៕ ប្រភព ៖ postkhmer

unnamed

​

ស្គាល់​អត្តសញ្ញាណ​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​វាយ​សម្លាប់​ទម្លាក់​ចូលក្នុង​ទឹក​ប្រឡាយ

​ភ្នំពេញ​៖​ស្គាល់​អត្តសញ្ញាណ​បុរស​ម្នាក់ ដែល​ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ​សម្លាប់ ទម្លាក់​ចូលក្នុង​ទឹក ប្រឡាយ កប់​ក្រោម​សំរាម បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ប្រឡាយទឹក ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលំ ខាងក្រោយ​សួន​ឧស្សា​ហ៏​កម្ម កាណាឌីយ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ​ហើយ​។​គាត់ មាន ឈ្មោះ កៅ ផា អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ឈ្នួល មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​រី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។​កន្លងមក​ប្ដី​ពួកគាត់ បើកបរ​រថយន្តឈ្នួល ដឹក​អ្នកដំណើរ ពី​ស្វាយរៀង ចូលទៅ​ខេត្តកំពង់ចាម និង​ភ្នំពេញ​។​
​បុរស​នោះ​មាន​ប្រពន្ធ​២​នាក់​គឺ​ប្រពន្ធដើម​និង​ប្រពន្ធចុង ហើយ​ការ​ស្គាល់ អត្តសញ្ញាណ​គាត់​នោះ គឺ​បន្ទាប់ពី​ប្រពន្ធ​គាត់​ទាំងពីរ​នាក់ រួម​និង​កូន​បាត់​ប្ដី​និង​ឪពុក​យូរថ្ងៃ មិនឃើញ​ត្រឡប់ ទៅផ្ទះ​ហើយ​ស​ង្ឋ័​យ​ថា​ស្លាប់ និង​បានឃើញ​សារព័ត៌មាន​ផ្សាយ​ថា ប្រទះឃើញ​សាកសព ទើប​នាំគ្នា​ទៅកាន់ ប៉ុស្ដិ៍​ចោមចៅ នា​វេលា​ល្ងាច​ថ្ងៃទី​១៥ ហើយ​ក៏បាន​ស្គាល់​ថា​ជា​ប្ដី​និង​ឪពុក​របស់ខ្លួន ។​
​ប្រពន្ធ​២​ទាំង​នាក់​របស់​បុរស​នោះ ត្រូវបាន​គេ​ដឹងថា នាង​ដើម ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ ហើយ​មានកូន​ចំនួន​៤​នាក់ ក្នុងនោះ​កូន ប្រុស​ចំនួន​៣​នាក់ និង​ស្រី​ម្នាក់ ហើយ​គាត់​រស់នៅ​ជាមួយ​ប្រ​ព្ធ​ដើម​។​ចំណែក​នាង​ចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​និង​ស្នាក់នៅ​ក្នុងភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​ពេលនេះ​បាន​បាត់បង់ រថយន្ត​ម៉ាក​សាំ​យ៉ុង​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង​ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី​ផងដែរ ដែល​គេ​សង្ស័យថា ជា​ករណី​ប្លន់​សម្លាប់​យក​ទ្រព្យ សម្បត្តិ​។​
​ប្រភព​ដដែល​បាន​បន្តថា ប្ដី​របស់​ពួកគាត់​ត្រូវបាន បុរស​ម្នាក់​ឈ្មោះ​សូ ផា ហៅ អ៊ូ​ក អាយុ​៣០​ឆ្នាំ ដែលមាន មុខរបរ​បើកបរ​រថ​យន្ត​ឈ្នួល​ដែរ​និង មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​នោះដែរ ជួល​រថយន្ត​ប្ដី​គាត់​ជិះ ដោយ​ប្រាប់ថា​ទៅកាន់ ខេត្តសៀមរាប ទាំង​ទៅ​និង​មក​ក្នុងតម្លៃ​២៥០​ដុល្លារ​អាមេរិក​។ បន្ទាប់ពី​និយាយ​ត្រូវរ៉ូវ គ្នា​ហើយក៏​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ ខណៈនោះ​រូបគាត់ ដែលជា​ប្រពន្ធដើម បាន​ទំនាក់ទំនង​សួរនាំ​ប្ដី​តាម​ទូរស័ព្ទ ជា​ញឹកញាប​យ​ហើយ បានខ​ល​ចូល​និង​ទាក់ទង គ្នា​បាន​រហូតដល់ វេលា​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ខ​ល​លែង​ចូល​រហូត​ដល់ពេល​មានការ​ភ្ញាក់ផ្អើល​ថា ប្រទះឃើញ​សាកសព​តែម្ដង ហើយ​ពួក​គា​តុ​បាន​ស្គាល់​ថា​ជា​ប្ដី តាមរយៈ​ខ្សែក​ក្រវាត់ និង​សម​កលៀក​បំពាក់ របស់គាត់ ដែល​ប្រើប្រាស់​រាល់ថ្ងៃ​៕

14658311_1777620262476536_907146001_n14625475_1777620265809869_165045363_n

​

លោក សេក បរិសុទ្ធ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ខេត្តក្រចេះ

ខេត្តក្រចេះ​៖ អ្នកកាសែត​ចាស់វស្សា​ម្នាក់ និង​បុគ្គលិក​អង្គការ AEA លោក សេក បរិសុទ្ធ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​អធិការនគរបាល​ស្រុក​សំបូរ​ខេត្តក្រចេះ​បានដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣៥​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង​។​
​មន្ត្រីនគរបាល​បានបញ្ជាក់​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង នៅពេល​រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​។​
​លោក សេក បរិសុទ្ធ មាន​វ័យ​៥០​ឆ្នាំ​គឺជា​គ្រូបង្រៀន​អ្នកសារព័ត៌មាន នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

fn-2016-10-16-08-32-52-0fn-2016-10-16-08-31-36-014642275_2165444877015036_1812535568809291818_n

​

មនុស្ស​២១​នាក់​ស្លាប់ក្នុងគ្រោះទឹកជំនន់​នៅ​​វៀតណាម​

ហាណូយ​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​២១​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​គ្រោះទឹកជំនន់​នៅក្នុង​ខេត្ត​ចំនួន​បួន ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ធ្វើ​ឲ្យ​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត បង់​លំនៅដ្ឋាន​។​
​សេចក្តីថ្លែងការណ៍ ដែល​ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹងថា គ្រោះទឹកជំនន់ ដែល​បង្កឡើង​ដោយសារតែ ការធ្លាក់​ភ្លៀង​យ៉ាង​ជោគជាំ តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ មក​នោះ បាន​កាត់ផ្តាច់​ស្បៀងអាហារ​ផ្គត់ផ្គង់ ទៅកាន់​ប្រជាពលរដ្ឋ​វៀតណាម​រាប់ពាន់នាក់ និង​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់ ចរាចរណ៍​ពី​ទិស​ខាងជើង ទៅកាន់​ខាងត្បូង​ប្រទេស​ទៀតផង​។​
​សារព័ត៌មាន​ដដែល​បន្តថា មនុស្ស​ចំនួន​០៧​នាក់ បាន​លង់ទឹក​និង​ឆក់​ចរន្តអគ្គិសនី​ស្លាប់ នៅក្នុង​ខេត្ត Quang Binj និង​បួន​នាក់​ទៀត បាន​បាត់បង់​ជីវិត​របស់​ពួកគេ នៅក្នុង​ខេត្ត​ចំនួន​បី​ផ្សេងទៀត ដែល​នៅក្បែរនោះ ចំណែកឯ​លំនៅឋាន​យ៉ាងហោចណាស់ ៣០,០០០​ខ្នង ត្រូវបាន​ជន់​លិច​ដោយសារតែ​ទឹកជំនន់​។​
​គួរ​បញ្ជាក់ដែរថា ព្យុះ​ទី​ហ្វុ​ង Sarika ដែល​ឥឡូវនេះ​ស្ថិតនៅ​ក្នុងប្រទេស​ហ្វីលីពីន កំពុងតែ​ធ្វើដំណើរ​សំដៅ​មកកាន់​តំបន់​ភាគ​កណ្តាល​ប្រទេស​វ​វៀតណាម និង​អាច​នាំយកមក​ជាមួយ​នូវ​ចំនួន ទឹកភ្លៀង​បន្ថែមទៀត ទៅលើ​តំបន់ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​៕

fn-2016-10-16-09-46-09-0

​

រំលោភ​សម្លាប់​​ចោល​សព​ទាំង​អាក្រាតកាយ​ក្នុងព្រៃ​

​ខេត្តសៀមរាប​៖​ក្មេងស្រី​ម្នាក់​ត្រូវ​ជនឃាត​ករ​រំលោភ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​ព្រៃ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព។ ហេតុការណ៍​ប្រទះឃើញ​សាកសព​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ព្រៃ​សហគមន៍​ពពេល ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ស៊ីវ សុធា​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​។ ជាមួយគ្នានេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​រំលោភ ហើយ​រឹត​.​ក​សម្លាប់ ដោយ​សាកសព​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ត្រង់​.​ក និង​មាន​លក្ខណៈ​អាក្រាតកាយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ស្វែងរក​ចាប់ខ្លួន​៕

y

​

មិន​ស្រួលខ្លួន ហៅ​ពេទ្យ​មិ​ពិនិត្យ​ចាក់​ថ្នាំ​១​ម្ជុលប្រកាច់​ស្លាប់​

​ភ្នំពេញ​៖​បុរស​ចំណាស់​ម្នាក់​ប្រកាច់​ស្លាប់ ក្រោយពី ហៅ​គ្រូពេទ្យ​ប្រចាំ​ភូមិ​មក​ពិនិត្យ​ខណៈដែល​មិន​ស្រួលខ្លួន ហើយ​ចាក់​ថ្នាំ​១​ម្ជុល កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូម​៨​ត្រពាំង​អញ្ចាញ​ចាស់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ឈ្មោះ ហួត ព្រិច ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ម​៧​ខរ​បរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ​ចាស់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​ឈ្មោះ លន់ នី អាយុ ៦៤​ឆ្នាំ មុខរបរ កសិករ មានកូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ​ខាងលើ ។​
​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មាន​ជម្ងឺលើសឈាម ហើយ​មុន​កើតហេតុ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៥ ខែតុលា ជនរងគ្រោះ​បាន​ហៅ​គ្រូពេទ្យ​ដែល​បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព​សំរោងក្រោម ឈ្មោះ ពេទ្យ សែ ចក់ ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ខាងលើ ហៅ​តាម​ទូរស័ព្ទ​មក​ធ្វើការ​ពិនិត្យ ខណៈដែល​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន ង​ងិ​ត​វិលមុខ ហើយ​គ្រូពេទ្យ​ចាក់​ថ្នាំ​មួយ​ម្ជុល​ហើយ​ទៅ​ចាក​ចេញទៅ​បាត់ទៅ ជនរងគ្រោះ​ក៏​សម្រាក​នៅលើ​គ្រែ​សំ​យ៉ាប​ផ្ទះ លុះ​រហូតដល់​វេលា​ម៉ោង​២​រសៀល ក្រោយពី​គ្រូពេទ្យ​ទៅ​បាត់ កូនប្រុស​របស់​ជនរ​ង​គ្រោះ​បាន​ទៅ​ដាស់​ឪពុក ដែល​សម្រាក​លើ​គ្រែ ក្នុង​បំណង​មើល​ប្រដាល់​តាម​ទូរទស្សន៍ បែ​ជា ឃើញ​ឪពុក​ប្រកាច់ កន្ត្រាក់​ដៃជើង​ស្លាប់បាត់​ជីវិត ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ក្រុមគ្រួសារ អ្នកភូមិ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះ​ពិនិត្យមើល ។​
​សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ខណ្ឌ ធ្វើការ​ពិនិត្យ ន​៨​ង​សន្និដ្ឋាន ជនរងគ្រោះ​ប្រតិកម្ម​ថ្នាំ ទ​ផ​ប​រហូតដល់​គាំងបេះដូង​ស្លាប់ ។ នៅ​កន្លែងកើតហេតុ ឃើញ​វត្តមាន​គ្រូពេទ្យ សែ ចក់ ចេញ​មុខមក​ធ្វើការ​សម្របសម្រួល​ជាមួយ សាច់ញាតិ​ជនរងគ្រោះ កុំ​ឲ្យ​ប្តឹងផ្តល់ តែ​ទោះជា​យ៉ាងណាក្តី ដោយ​ក្រុមគ្រួសារ​មិន​អស់ចិត្ត ទើប​សម្រេច​ឲ្យ​នគរបាល​ជំនាញ ក្រុង​មក​ធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ​ជាមុនសិន ដើម្បី​បញ្ជាក់​ពី​មូលហេតុ​របស់​ជនរងគ្រោះ​៕

14618805_1777605319144697_1747836393_o14689273_1777605309144698_248241518_o14724034_1777605302478032_914911001_o

​

សង្ស័យ​ចរចា​សម្រួល​គ្នា​មិនត្រូវ បានជាចាប់ចឹង​…!

​ខេត្តមណ្ឌលគិរី​៖​ឈើ​សុ​ក្រំ និង​បេង​ចំនួន​២០​កំណាត់​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កែវ​សីមា​ចាប់​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ក្រោយពី​ម្ចាស់​ឈើ​ច​ចារ​សម្រួល​គ្នា​មិនត្រូវ ជាមួយ​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុង​ផ្លាស់​។​សកម្មភាព​បង្ក្រាប​ឈើ​នេះ បានធ្វើ​នៅ​ចំនុច​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​
​ប្រភព​បាន​ឲ្យ​ដឹងថា កម្ម​ភាព​លួច​ដឹកជញ្ជូន​ឈើ​ទោះបី​សមត្ថកិច្ច និង​ជំនាញ​ចុះបង្ក្រាប​បានជា​បន្តបន្ទាប់​នាពេល​កន្លងមក ក៏​នៅតែមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​លួច​ដឹក​ជា​បន្តបន្ទាប់​។​
​រយៈពេល​មួយខែ​នេះ​ការចុះ​បង្ក្រាប​របស់​ជំនាញ​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ទាំង​រថយន្ត​ដឹកឈើ ព្រមទាំង​ជនសង្ស័យ​បញ្ជូនមក​សាលាដំបូង​ខេត្ត​ចាត់​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជាច្រើន​ករណី​។
​លោក ស្រ៊ុន ឈួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នឹង​ឆែកឆេរ​នៅ​លើដី​ខាងលើនេះ​កំលាំង​របស់លោក​រឹបអូស​បាន​ឈើ​ចំនួន ២០ ដុំ ប្រភេទ​ឈើ​សុ​ក្រំ បើ​គិត​ជា​ម៉ែត្រគូប​មិនទាន់​ដឹង​នៅឡើយ​ទេ ពីព្រោះ​មិនទាន់​ធ្វើការ​វាស់វែង​។​
​លោក​បាន​បន្តថា ក្នុង​ប្រតិបត្តិ​ការឆែកឆេរ និង​រឹបអូស​ខាងលើនេះ​គឺធ្វើឡើង​ដោយមាន​ការអនុញ្ញាតិ​នឹង​បញ្ជា​ផ្ទា​ល់ពី​លោក សូ សុវិទ្យា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ឲ្យ​ចុះ​ប្រមូលយក​វត្ថុតាង​ទាំងអស់​យកទៅ​រក្សារ​ទុក​នូវ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា នឹង​ស៊ើប​សួររក​ម្ចាស់ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​
​ចំណែក​បញ្ហា​ដែល​លេច​ឮថា ការចាប់​បង្ក្រាប​ឈើ​ខាងលើ​ព្រោះ​ចរចា​មិនត្រូវ​គ្នា​នោះ គឺជា​ពាក្យ​ចេញពី​មនុស្ស​មួយចំនួន​តូច ប៉ុណ្ណោះ វា​មិនមែនជា​ការពិត​ទេ​។​ហើយ​បច្ចុប្បន្ន​ឈើ​ដែល​ដែល​ចាប់បាន​ខាងលើ ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕

14672625_1776660292572533_1233767067_o14647404_1776660309239198_1178973222_o14689875_1776660295905866_1795303973_o

​

ពលរដ្ឋ​ខ្មែរ​៥,៥​លាន​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥,៥៤០,២៩៥​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-10-15-09-56-47-0

​

សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌមានជ័យ ល្បែងស៊ីសង គ្រឿងញៀន​កំពុង​រាលដាល​

​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ដូចជា សង្កាត់​ស្ទឹងមានជ័យ សង្កាត់​ចាក់អង្រែលើ សង្កាត់​អង្រែ​ក្រោម និង​សង្កាត់​បឹងទំពុន នៃ​ខណ្ឌមានជ័យ បាន​រិះគន់ថា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​ថា មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​ល្បែងស៊ីសង​នោះទេ​។​
ហេតុនេះហើយ​ទើប​បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នៅ​ផ្លូវ​៦០​ម៉ែត្រ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កើតឡើង​ឥតឈប់ឈរ​ហើយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ និង​សង្កាត់​បឹងទំពុន​ជាដើម​ដែលមាន ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា កន្ទុយលេខ បៀ​អាប៉ោង ភ្នាល់​បាល់ទាត់ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត រាលដាល​កាន់តែខ្លាំង​។​
​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌមានជ័យ ក៏បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​ក្នុង​ខណ្ឌមានជ័យ​ជាបន្ទាន់ ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ​ករណី​ចោរឆក់ ចោរប្លន់​ប្រដាប់អាវុធ និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​បាន​កើតឡើង​ឥតឈប់ឈរ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ៕

14697082_1776652212573341_123550441_o14678032_1776652205906675_1315687898_o14646696_1776652195906676_1565817401_o

​

រថយន្ត​ដឹក​ទឹកកក​បុកម៉ូតូ ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​រាជធានី​ភ្នំពេញ​៖​កម្មការិនី​២​នាក់​ឆ្លៀតពេល​ឈប់សំរាក​ថ្ងៃបុណ្យ​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅលេង​ស្រុក​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​បណ្តោយ​ផ្លូវ​២១៧​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​កម្មការិនី​រោងចក្រ​២​នាក់​ជិ​ម៉ូតូ​ម៉ាក​Scoppy ពណ៌​ស្វាយ​ពាក់​ស្លាក​លេខ​1AU 4365 បើកបរ​ពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​
​ហើយ​ក៏មាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ម៉ាក KIA ពណ៌​ស​ពាក់​ស្លាក​លេខ​PP2M 3892​បើក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​បុក​ចំ​ពីក្រោយ​ម៉ូតូ​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំ​ណែ​ក្នា​ក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី​។​
​សមត្ដ​កិច្ច​បានអោយដឹងថា នារី​ដែល​ស្លាប់​ខាងលើ​មានឈ្មោះ ជៀង ស្រី​ល័​ក្ខ អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​អ្នកបើកបរ និង​ព្រូ​រួម​ទាង​រថយន្ត​បង្ករ និង​ម៉ូតូ​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជ​នី​ភ្នំពេញ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នៅពេល​ក្រោយ​៕

14658430_1776652125906683_1510791914_n14741210_1776652129240016_521007605_n14694908_1776652135906682_1403387539_n14643137_1776652132573349_1317446294_n
​

ចិន​ប្រកាស​គាំទ្រ​សង្គ្រាម​ប​ង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​

ប៉េកាំង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ថ្លែងថា យើង​យល់ និង​គាំទ្រ នូវ​គោលនយោបាយ​របស់​ហ្វីលីពីន ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្ថិតនៅក្រោម​ការដឹកនាំ របស់លោក Duterte​។ ការប្រកាស​នេះ​ធ្វើឡើង​មុនពេល​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ​របស់ លោក Duterte ទៅកាន់​ប្រទេស​ចិន​នា​សប្តាហ៍​ក្រោយ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​។​
​គួរ​បញ្ជាក់ថា ការបង្ក្រាប​គ្រឿង​ញៀ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣,៧០០​នាក់​ស្លាប់ ចាប់តាំងពី​ខែកក្កដា គិត​ទាំង​ការសម្លាប់​ដោយ​ដៃ​ក្រុមប៉ូលិស ព្រមទាំង​ការសម្លាប់ ក្នុង​កាលៈទេសៈ ដែល​មិនបាន​ពន្យល់​ពី​មូលហេតុ ធ្វើ​ឲ្យ​មានការ​ថ្កោលទោស ពី​បណ្តា​ប្រទេស​លោកខាងលិច ក្នុងនោះ​រួមទាំង​អង្គការ​សហ​ប្រជា​តិ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផងដែរ​៕

Philippines' president-elect Rodrigo Duterte speaks as cabinet members look on during a press conference in Davao on May 31, 2016. Philippine president-elect Rodrigo Duterte's war on crime appears to have begun ahead of him taking office, rights activists said May 31 as they voiced concern over a spate of police and vigilante killings. / AFP PHOTO / MANMAN DEJETO

​ទៅ​បង់សំណាញ់ អកុសលជំងឺឆ្កួតជ្រូក​រើ​ឡើង​ប្រកាច់​ស្លាប់​ក្នុង​ភក់​

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​សុំ​ឪពុក​ទៅ​បង់សំណាញ់​ជា​អកុសល​ជិះ​កង់​តាមផ្លូវ​ជំងឺឆ្កួតជ្រូក​រើ​ឡើង​បណ្តាល​ឲ្យ​ដួល​ស្លាប់​ផ្កាប់មុខ​នៅ​នឹង​ភក់​គួរ​អនិច្ចា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៥ និង​៤០​នាទី​ថ្ងៃ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​យោងតាម​ផេ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា បុរស​ដែលមាន​ជម្ងឺឆ្កួតជ្រូក​រើ​ឡើង​ដួល​បណ្តាល​ឲ្យ​ស្លាប់​នោះ​មានឈ្មោះ អ៊ែ​ល រតនៈ (​ហៅ​ឆក​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​តាម​ការបញ្ជាក់​របស់​ឪពុកម្តាយ​ជនរងគ្រោះ​កន្លងមក​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​(​ជំងឺឆ្កួតជ្រូក​)​ដោយ​ឧស្សាហ៍​ប្រកាច់​ជា​ញឹកញាប់ លុះ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៥ និង​៤០​នាទី ជនរងគ្រោះ​បាន​ប្រាប់​ឪពុក​ថា​ទៅ​បង់សំណាញ់​នៅ​ចំណុច​ស្ពាន​ផ្លូវ​ទៅ​ភូមិ​ព្រែក​ក្មេង ហើយ​ជនរងគ្រោះ​ក៏​ជិះ​កង់​ដោយមាន​សំណាញ់​ដាក់​ក្នុង​ធុង​ស្ពេ​ត្រូ​ចេញពីផ្ទះ​លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​ដួល​កង់​ប្រកាច់​នៅក្នុង​ទឹក​ភក់​ក្បែរ​ចិញ្ចើមផ្លូវ​ពេលនោះ​អ្នកភូមិ​ធ្វើដំណើរ​ទៅ​ចង​គោ​បានឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់​ក្នុង​ទឹក​ភក់​ក៏​ជួយ​លើក​ចេញពី​ទឹក​ភក់​តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​
​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បា​ន្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​បណ្តាលមកពី​ដួល​ប្រកាច់​(​ឆ្កួតជ្រូក​)​ផ្កាប់មុខ​ក្នុង​ទឹក​ភក់​ថប់ដង្ហើម​ទើប​ស្លាប់ ។​
​ករណីនេះ កលាំង​ជំនាញ កំលាំង​ប៉ុស្តិ៍​កោះ​រះ​អាជ្ញាធរ​ភូមិ​-​ឃុំ ពេទ្យ​ឃុំ និង​គ្រួសារ​សព បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដួល​ប្រកាច់​(​ឆ្កួតជ្រូក​)​ថប់ដង្ហើម​ក្នុង​ទឹក​ភក់​ពិតប្រាកដ​មែន ។​
​ក្រោយពេល​ពិនិត្យ​បានប្រគល់​សាកសព​ជូន​ឈ្មោះ ជឿន សំ​អ៊ែ​ល ត្រូវជា​ឪពុក​បង្កើត​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14681601_586109378243670_1378408990843909409_n14690969_586109444910330_3260056126491311952_n

​

ឃុំ​៤​ក្នុងស្រុក​មង្គលបុរី​ប្រឈម​ការ​ជន់​លិច​ដោយ​​ទឹកភ្លៀង​

​ខេត្តបន្ទាយមានជ័យ​៖​ឃុំ​ចំនួន​៤​នៅក្នុង​ស្រុក​មង្គលបុរី គឺ​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់ ត្រូវបាន​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី​ប្រាប់​ឲ្យ​ដឹងថា​កំពុង​ប្រឈម​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ហើយ និង​អាច​ជន់​លិច​បើសិន​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខណៈដែល​ទឹកស្ទឹង​មង្គលបុរី ដែល​ហូរ​ចាក់​ពី​ស្ទឹង​ប​វេ​ល ខេត្តបាត់ដំបង​។​
នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ គេ​សង្កេតឃើញ​ទឹក​មាន​ស្ថានភាព​ហក់​ឡើង​បន្តិច ក្រោយពី​ខេត្តបន្ទាយមានជ័យ​បានទទួល​រង​នៅ​សំពាធ​ទាប ដែលមាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ចុង​ក្រោយនេះ ក៏ប៉ុន្តែ​ស្ថានភាព​ទឹក​មិនទាន់​ដល់​កំរិត​ប្រកាសអាសន្ន​នៅឡើយ​នោះទេ​។​
គ្រា​ដែល​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ប៉ុណ្ណោះ អាកាសធាតុ​រង​សំពាធ​ទាប និង​ផុតកំណត់ បន្ទាប់ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាស​ឱ្យដឹងថា ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្តបន្ទាយមានជ័យ​រង​សំពាត​ទាប ចាប់ពី​ថ្ងៃ​១២ ដល់​ថ្ងៃទី​១៦​ខែតុលា ឆ្នាំ​២០១៦​។​
​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅ​ស្រុក​មង្គលបុរី​នោះដែរ ផ្លូវលំ​១​ខ្សែ​ដែល​ចេញពី​ឃុំ​ចំណោម ដល់​ភូមិ​សាយ​សាម៉ន ត្រូវបាន​ទឹកជំនន់​ហូរ​កាត់ផ្តាច់​ជាច្រើន​កន្លែង បង្កឱ្យមាន​ការលំបាក​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​ការ​ជន់​លិច​នោះ​មិនទាន់មាន​សេចក្តីរាយការណ៍​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅឡើយ​នោះទេ​។​
​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី​ប្រាប់​ឱ្យដឹងថា ស្រុក​មង្គលបុរី មកដល់ពេលនេះ​មិនទាន់​មានការ​ជន់​លិច​ទឹកជំនន់​ធ្ងន់​នោះទេ ទន្ទឹម​ដែល​ការបង្កបង្កើន​ផល​ស្រូវ​នៅ​ស្រុក​មង្គលបុរី​មាន​ទិន្នផល​កើនឡើង​សម្រាប់​ឆ្នាំនេះ​។​ដំណាំ​ស្រូវ​មួយចំនួន​រង​ការ​ជន់​លិច ប៉ុន្តែ​គ្រាន់តែ​រង​ផលប៉ះពាល់​ប៉ុណ្ណោះ ដំណាំ​ស្រូវ​ដែល​លិចលង់​អាច​រង​ការខូចខាត​បើសិន​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ទៀត​នោះ​។​ចំនួន​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​លិ​លង់​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​នោះទេ​រងចាំ​មន្ត្រី​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​នោះ​សិន ។​
​ពាក់ព័ន្ធ​និង​បញ្ហា​ទឹកជំនន់​នេះដែរ​នៅ​ស្រុក​ព្រះនេត្រព្រះ ស្ថិតក្នុង​ឃុំ​ទឹកជោរ និង​ឃុំ​ប្រាសាទ ក៏មាន​ការ​ជន់​លិច ដោយ​ទឹកភ្លៀង​នោះដែរ​។ សាលារៀន មណ្ឌល​សុខភាព ផ្លូវលំ និង​ដំណាំ​ស្រូវ មួយចំនួន​រង​ការ​ជន់​លិច ផង​នោះ​ទៀត​។ ដោយឡែក​នៅ​ក្រុង​ប៉ោយប៉ែត ជាប់​និង​ប្រទេស​ថៃ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​ឱ្យដឹងថា ក្រុង​ប៉ោយប៉ែត មកដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​មិនទាន់មាន​បញ្ហា​ទឹកជំនន់​អ្វី​ឡើយ នោះទេ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​តែងតែ​ទំនាក់ទំនង​ជាមួយនិង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​របស់​ថៃ​ដោយ គេ​មិនទាន់​ជូនដំណឹង​ពី​ភាព​ប្រកាសអាសន្ន​បញ្ហា​ទឹកជំនន់​ដល់​ភាគី​កម្ពុជា​យើង​នៅឡើយ​នោះទេ​។ អាជ្ញាធរ​ក្រុង​កំពុង​តាមដាន​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ប្រទេស​ថៃ​ជាប្រចាំ​។​
​សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​ត្រូវគេ​មើលឃើញថា ស្ថានភាព​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​គឺ​ផ្តើម​ពី​ការ​ជន់​លិច​ទឹក​ពី​ប្រទេស​ថៃ​ធ្លា​ក់មក ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​ផងដែរ​៕

unnamed-21unnamed5

​

ឆេះ​រថយន្តក្រុង​នៅ​ក្រុង Ulsan កូរ៉េខាងត្បូង​ស្លាប់​មនុស្ស​១០​នាក់​

សេ​អ៊ូ​ល​៖​យ៉ាងហោចណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​០៧​នាក់​ផ្សេងទៀត បានទទួល​រងរបួស​បន្ទាប់ពី រថយន្តក្រុង​ទេសចរណ៍​មួយគ្រឿង​បាន​ឆាបឆេះ​យ៉ាងខ្លាំង​នៅក្បែរ​ទីក្រុង Ulsan ដែល​ស្ថិត នៅ​ភាគខាងត្បូង នៃ​ប្រទេស​កូរ៉េខាងត្បូង​នៅវេលា​ម៉ោង​ប្រមាណ​១០ និង​១១​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​(​ម៉ោង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​)​។
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រថយន្តក្រុង​មួយគ្រឿង​នេះ ផ្ទុក​ភ្ញៀវទេសចរ​មួយក្រុម ដែលជា​បុគ្គលិក​ចូលនិវត្តន៍ របស់​ក្រុមហ៊ុន ផលិត​សារធាតុ​គីមី​មួយកន្លែង​។ សារព័ត៌មាន​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​ឆេះ​រថយន្តក្រុង​នេះ មានតែ​មនុស្ស​១០​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់​ចំនួន​២០​នាក់​ដែល​អាច​ភៀសខ្លួន​ចេញរួច​។ ចំណែកឯ អ្នក​ដែល​នៅ​រស់រានមានជីវិត​ទាំង​១០​ក្នុងនោះ​មនុស្ស​០៧​នាក់​បាន​ទទួលរង​បួស​៕

koria

​

ប្រទះឃើញ​សាកសព​ហើម​ស្អុយ​ក្នុង​ប្រឡាយ​នៅ​​ចោមចៅ​

​រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ទឹក​ប្រឡាយ ក្រោយ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ក្នុង​សភាព​ហើម​ស្អុយ​ទៅហើយ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣៥​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
ជុំវិញ​ករណីនេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យ​បឋម​ថា ជា​អំពើ​ឃាតកម្ម ហើយ​បច្ចុបន្ន កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល​វិ​ច័​យ្យ និង​ធ្វើការ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​ជនបង្ក​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

fn-2016-10-14-11-33-18-0fn-2016-10-14-11-33-10-0

​