All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរខេត្ត និង​មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​ផលិតផល និង​ចំណីអាហារ​

​ដោយ​៖​ប៉ែន​សុផល​
​ខេត្តបាត់ដំបង​៖​បន្ទាប់ពី​មាន​លេចឮ​នូវ​បាតុភាព​ពី​ផលិតផល​ដែល​កំពុងតែ​ដាក់តាំង​លក់ នៅក្នុង​ស្តង់​ពិ​ព័ណ៌ ថៃ​-​កម្ពុជា ដែល​រៀបចំឡើង ដោយ​រដ្ឋបាលខេត្ត បាត់ដំបង និង​កិច្ចសហការ​ចូលរួម ពី​ក្រុមហ៊ុន Mana Event ក្នុងការ​ដាក់តាំង​ពិព័រណ៍​ផលិតផល ថៃ​-​កម្ពុជា (​រយៈពេល​០៧​ថ្ងៃ​)​។​
ពិធី​ចាប់ផ្តើម​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៦ នៅក្នុង​ឱកាស​អប អរសាទរ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ចេញ​ព្រះវស្សា​នៅ​ខេត្តបាត់ដំបង​រយៈពេល​០២​ថ្ងៃ (​គឺ​ថ្ងៃទី​១៥ និង​ថ្ងៃ ទី​១៦​តុលា​) ខាងមុខ​ឆាប់ៗ​នេះ​។ ទន្ទឹម​នោះ​ក៏មាន​លេច ចេញ​នូវ​បាតុភាព​មួយចំនួន​តាម​បណ្តាញសារព័ត៌មាន ដែល​ពាក់ព័ន្ធ​ពី​កង្វល់​របស់​បងប្អូន​អតិថិជន​មួយចំនួន​អំពី​សុវត្ថិភាព​ចំណីអាហារ​និង​គុណភាព​ផលិតផល​ដែល​តាំង​លក់​ក្នុង​ស្តង់​ពិ​ព័ណ៌ ដែល​បាននិងកំពុង​តែ ចាប់ផ្តើម​លក់ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​
ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​កង្វល់ និង​បញ្ហា​សុវត្ថិភាព សុខភាព​និង​គុណភាព​ចំណី អាហារ​ខាងលើនេះ​នៅវេលា​រសៀល​ថ្ងៃទី​១៣ តុលា​២០១៦​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង រួមជាមួយ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ និង​មន្ត្រី​ជំនាញ មកពី​បណ្តា​ស្ថាប័ន អង្គភាព និង​មន្ទីរ​វិស័យ​ជំនាញ រួមមាន​៖ សាខា​កាំ​កុង​ត្រូ ល​,​តំណាង​តុលាការខេត្ត​,​មន្ទីរ​ឧស្សាហកម្ម​សិប្ប កម្ម​ខេត្ត​,​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​សាលា ខេត្តបាត់ដំបង មួយចំនួន បាន​ចុះ​ត្រួតពិនិត្យ​និង ធ្វើតេស្ត គុណភាព និង ពិនិត្យ រក​សារធាតុ​ដែល ប៉ះពាល់​សុវត្ថិភាព​ផលិតផល និង ចំណីអាហារ ដែល​កំពុង​តាំង​លក់​ក្នុង​ស្តង់​ពិព័រណ៍​។ តាម​ការពិនិត្យ និង​ធ្វើតេស្ត របស់ មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្តបាត់ដំបង​បាន​បង្ហាញថា លិ​ត​ផល​ទាំងនោះ មិនមាន​សារធាតុ​គីមី បូរ៉ា​ក់ ឬ​ម្សៅ​ស​នៅក្នុង​ចំណីអាហារ​ទាំងនោះ​ឡើយ​។​
តែ​ទោះបីយ៉ាងណា​លោក​ភិ​បាល​ខេត្ត និង​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវករ និង​អ្នកលក់ដូរ​ទាំងនោះ ត្រូវតែ​បង្កើន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​រក្សា​អនាម័យ​ដើម្បី​ធានា​សុវត្ថិភាព ដល់​អ្នក​បរិភោគ​ផង និង​យកទៅ​ប្រើប្រាស់​។​
​អភិបាលខេត្ត​បាត់ដំបង ច័ន្ទ សុផល ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជីវករ​ទាំងអស់​ដែល​បានមក​ចូលរួម​នៅក្នុង​ការតាំង​លក់​ផលិតផល​របស់ខ្លួន​ក្នុងឱកាស​បុណ្យអុំទូក ក្នុង​ខេត្តបាត់ដំបង​នេះ​៕

14741182_1776068025965093_1865794943_n14689932_1776067989298430_1991349805_o14686675_1776068039298425_313480827_n14686395_1776067975965098_1791200244_n14686303_1776067992631763_637747916_n14658258_1776068042631758_1074114300_n14628163_1776067965965099_2088713207_n

​

ជីវប្រវត្តិ​សង្ខេប​ស្តេច​ថៃ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែលជា​ស្តេច​គ្រង​រាជ​យូរ​ជាងគេ​លើ​ពិភពលោក

 

ថៃ ៖ ព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុល​យ៉ា​ដេ​ត បាន​សោយ​ទិវង្គត​ហើយ នៅ​ម៉ោង៣៖៥២នាទី​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។

សូម​ស្វែងយល់​ពី​ជីវប្រវត្តិ​ស្តេច​ថៃ ព្រះអង្គ Bhumibol Adulyadej ដែលជា​ស្តេច​គ្រង​រាជ​យូរ​ជាងគេ​លើ​ពិភពលោក៖

* ឈ្មោះ៖ ភូមិបុល អាប់​ឌុល យ៉ា​ដេ​ត
* ថ្ងៃខែ​ឆ្នាំ និង​កន្លែង​ប្រសូត៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ ព្រះជន្ម៨៨ឆ្នាំ នៅ​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក
* សោយរាជ្យ​សម្បត្តិ៖ ៩ មិថុនា ១៩៤៦ ដល់២០១៦
* ពិធី​បរម​រាជាភិសេក៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥០
* អគ្គមហេសី៖ Sirikit Kitiyakara រៀប​អភិសេក​ឆ្នាំ១៩៥០
* បិតា៖ Mahidol Adulyadej
* មាតា៖ Srinagarindra
* សាសនា៖ ពុទ្ធសាសនា ថេរវាទ

* ជីវិត​ពី​កុមារភាព៖
ព្រះអង្គម្ចាស់​ភូមិបុល កើត​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Cambridge សហរដ្ឋអាមេរិក។ ទ្រង់​ជា​បុត្រ​ពៅ​របស់​អង្គ​ម្ចាស់ Mahidol Adulyadej ។ ទ្រង់​ត្រូវបាន​ដាក់ឈ្មោះថា ភូមិបុល អាឌុលយ៉ាដេត ដែល​មានន័យថា «ដែនដី​ដ៏​រឹងមាំ អនុភាព​មិនអាច​ប្រៀបផ្ទឹម​បាន»។ បិតា​របស់​ទ្រង់​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​សុខភាព​សាធារណ​នៅ​សហរដ្ឋអាមេរិក ដែលជា​ហេតុផល​បង្ហាញ​ថា មានតែ​ទ្រង់​តែប៉ុណ្ណោះ ដែលជា​ស្តេច​បានប្រសូត​នៅ​សហរដ្ឋអាមេរិក។

អង្គ​ម្ចាស់ ភូមិបុល បាន​មកដល់​ប្រទេស ថៃ​ជា​លើកដំបូង​ក្នុង​ឆ្នាំ១៩២៨ បន្ទាប់ពី​បិតា​របស់​ទ្រង់​ទទួលបាន​លិខិតអនុញ្ញាត​ពីសា​លា Harvard។ ហើយ​បិតា​របស់​ទ្រង់​បាន​សោយ​ទីវ​ង្គ​ត​ក្នុង​ឆ្នាំ១៩២៩ ខណៈដែល​ព្រះអង្គម្ចាស់​ភូមិបុល មាន​វ័យ​មិន​ដល់២វស្សា​ផង។ ទ្រង់​បាន​ចូល​សិក្សា​នៅ​សាលា Mater Dei ក្នុង​ទីក្រុង បាងកក ប៉ុន្តែ​ក្នុង​ឆ្នាំ១៩៣៣ មាតា​របស់​ទ្រង់​បាន​នាំ​គ្រួសារ​ទៅ​រស់នៅ​ក្នុងប្រទេស ស្វី​ស វិញ ហេតុនេះ​ទ្រង់​បាន​បន្ត​ការសិក្សា​នៅ​ទីនោះ។

ព្រះអង្គម្ចាស់ ភូមិបុល បាន​ក្លាយជា​អ្នកលេង​ភ្លេង Jazz ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកលេង​ឧបករណ៍​ភ្លេង Saxophone វិញ​ម្តង ដែលជា​អ្វីដែល​ទ្រង់​ស្រឡាញ់ ងប់​ង​ល់​រហូតមកទល់​បច្ចុប្បន្ន។ ក្នុង​ឆ្នាំ១៩៤៥ ទ្រង់​ចាប់ផ្តើម​សិក្សា​ឯកទេស​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ Lausanne ខណៈដែល​សង្គ្រាមលោកលើកទី​ពីរ ត្រូវបាន​បញ្ចប់ ពេលនោះ​គ្រួសារ​របស់​ទ្រង់​បាន​វិល​ត្រឡប់មក​ប្រទេស ថៃ​វិញ។

* ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ និង​ការ​ស្នងរាជ្យ​ស​ម្ប​តិ្ត

ព្រះអង្គម្ចាស់ ភូមិបុល បាន​ឡើង​ស្នងរាជ្យ​សម្បត្តិ បន្ទាប់ពី​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះរាម​របស់​ទ្រង់​ព្រះនាម អាណា​ដា ម៉ា​ហ៊ី​ដុល ដោយសារ​ការបាញ់ប្រហា​រ ដោយ​កាំភ្លើង ឆ្នាំ១៩៤។ ខណៈដែល​រដ្ឋាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ព្រះអង្គម្ចាស់ អាណា​ដា បានធ្វើ​អត្តឃាត​ដោយ បាញ់ប្រហារ​ខ្លួនឯង។ ការស៊ើបអង្កេត​បាន​អះអាងថា នេះ​ជា​រឿង​ដែល​មិនអាច​ទៅរួច​ទាល់តែសោះ។

តែ​ក្រោយមក រាជ​អង្គរក្ស​ពីរ​នាក់​នៅក្នុង​រាជវាំង​បាន​សារភាពថា ពិតជា​បានធ្វើ​ឃាត​ទ្រង់ ហើយ​ទទួល​ការប្រហារជីវិត។ តែ​អ្វីដែល​អាចទៅរួច​នោះ​គឺ ព្រះអង្គម្ចាស់ ភូមិបុល​តែម្តង​ដែល​ទំនងជា​អ្នកបាញ់​ប្រហារ​ព្រះរាម​របស់​ទ្រង់​ដោយ​អ​ចេតនា ខណៈដែល​ទាំងពីរ​នាក់​បងប្អូន​កំពុង​លេង​កាំភ្លើង។ តែ​រឿងនេះ​ហាក់​មិនមាន​ការលើក ឡើង​នោះឡើយ បើទោះបីជា​មន្ត្រី​ស៊ើបអង្កេត​អង់គ្លេស​បាន រកឃើញថា មានតែ​អង្គ​ម្ចាស់ ភូមិបុល​តែមួយ​អង្គ​គត់ ដែល​បាន​ទៅលេង​បន្ទប់​សម្រាក​របស់​ព្រះរាម ក្នុង​រយៈពេល២០នាទី មុនពេល​ការបាញ់ប្រហារ​នេះ​កើតឡើង។

ព្រះអង្គម្ចាស់ ភូមិបុល បាន​បន្ត​ស្នង​រាជសម្បត្តិ​ពី​ព្រះរាម តែ​ទ្រង់​បាន​វិលត្រឡប់​ទៅ​ប្រទេស ស្វី​ស វិញ នៅ​បុណ្យខួប១០០ថ្ងៃ​នៃ​ការ​សោយ​ទីវ​ង្គ​ត់។ បើទោះបីជា​ទ្រង់​ចាប់អារម្មណ៍​ទៅលើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា តែ​ទ្រង់​ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្តូរ​ឯកទេស ដោយ​ចុះឈ្មោះ​ចូលរៀន​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ នយោបាយ ដើម្បី​ដំណែង​ជា​ប្រមុខរដ្ឋ។ ខណៈ​រស់នៅ​បរទេស​នៅឡើយ ព្រះអង្គម្ចាស់ Rangsit ទទួល​ព្រះរាជអាជ្ញា​ក្នុង​ការធ្វើ​រដ្ឋប្រហារ ដើម្បី​ទម្លាក់​រដ្ឋាភិបាល Thamrongnawasawat នៅ​ខែវិច្ឆិកា ឆ្នាំ១៩៤។ ព្រះអង្គម្ចាស់​បាន​ចុះហត្ថលេខា​ទៅលើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៤៩ ដែល​ងាក​ទៅ​ផ្តល់​អំណាច​ដល់​ព្រះរាជា​វិញ បន្ទាប់ពី​ច្បាប់​នេះ​បាន​ត្រូវបាន​លុបបំបាត់ ដោយ​បដិវត្តន៍​តាំងពី​ឆ្នាំ១៩៣។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ប្រទេស ស្វី​ស ទ្រង់​តែង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង ប៉ារីស ជា​ញឹកញាប់ ជាទី​ដែល​ទ្រង់​បាន​ជួប​ជាមួយ នាង Mom Rajawongse Sirikit Kitiyakar ដែលជា​កូនស្រី​របស់​អគ្គរដ្ឋទូត​ថៃ ប្រចាំ​ប្រទេស​បារាំង។ ឆ្នាំ១៩៤៨ ទ្រង់​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​រងរបួស​ខ្នង និង​លើ​ផ្ទៃមុខ ជាហេតុ​នាំ​ឲ្យ​ទ្រង់ មាន​របួស​លើ​ភ្នែក​ខាងស្តាំ។ ខណៈដែល​សម្រាក​នៅ​មន្ទីរពេទ្យ នាង Sirikit មក​សួរ​សុខ​ទុក​ទ្រង់​ជាប្រចាំ។ ទីបំផុត​ការភ្ជាប់​ពាក្យ​ដ៏​ស្ងប់ស្ងាត់​មួយ​ត្រូវបាន​រៀបចំឡើង នៅ​ទីក្រុង Luasanne នៅ​ថ្ងៃទី១៩ ខែកក្កដា ១៩៤៩ ព្រមទាំង​រៀបការ​ក្នុង​ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៥។
ទ្រង់​ទាំងពីរ​អង្គ​មាន​បុត្រ​បួន​អង្គ​គឺ៖

* ព្រះអង្គម្ចាស់ Princess Ubolratana Rajakanya កើត​ឆ្នាំ១៩៥១
* អង្គ​ម្ចាស់ Maha Vajiralongkorn កើត​ឆ្នាំ១៩៥២
* ព្រះអង្គម្ចាស់ Maha Chakri Sirindhon កើត​ឆ្នាំ១៩៥៥
* ព្រះអង្គម្ចាស់ Chulbaho Walailak កើត​ឆ្នាំ១៩៥។

* តួនាទី​ក្នុង​ឆាកនយោបាយ៖

នៅ​ឆ្នាំដំបូងៗនៃ​ការ​សោយរាជ្យ គឺ​ក្នុងអំឡុង​ដែល​ប្រទេស​ថៃ សិ្ថ​ត​ក្រោម​ការដឹកនាំ​របស់រប​ប​ផ្តាច់ការ​យោធា ភិ​បុល​ស​ង្ក្រា​ម ព្រះអង្គម្ចាស់ ភូមិបុល គ្មាន​អំណាច​ពិតប្រាកដ​ឡើយ។ ក្នុង​ខែកញ្ញា ឆ្នាំ១៩៥៧ ព្រះអង្គម្ចាស់ ភិ​បុល​ស​ង្ក្រា​ម បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់ ភូមិបុល ដើម្បី​ឲ្យ​ទ្រង់​ជួយ​ដល់​រដ្ឋាភិបាល របស់​ព្រះអង្គ។ ព្រះអង្គម្ចាស់ ភូមិបុល បានផ្តល់​ដំបូន្មាន​ឲ្យ​ទ្រង់​ចុះ​ចេញពី​ដំណែង ដើម្បី​បញ្ចៀស​ការធ្វើ​រដ្ឋប្រហារ តែ​ព្រះអង្គម្ចាស់​ភិ​បុល​ស​ង្ក្រា​ម​បដិសេធ។ នៅ​រសៀល​ថ្ងៃនោះ លោក សារិទ្ធ ថា​ណា​រា​ចា​តា ដណ្តើម​អំណាច​បាន។ ក្នុង​រយៈ​ពីរ​ម៉ោង​ក្រោយមក ព្រះអង្គម្ចាស់ ភូមិបុល បានដាក់​ចេញ​នូវ​ច្បាប់​ថ្មី​មួយ ដែល​ប្រកាសថា លោក សារិទ្ធ ជា​មេបញ្ជាការ​យោធា​ការពារជាតិ​ដោយ​គ្មាន​អ្នកណា​ជំទាស់​ឡើយ។ ក្នុងពេល​សោយរាជ្យ​ស​ម្ប​តិ្ត​ទ្រង់​បាន​ដោះស្រាយ និង​កសាង​ស្នា​ព្រះ​ហ​ស្ថ​ជាច្រើន។

* ការរិះគន់៖

បើទោះបីជា​ព្រះអង្គម្ចាស់ ភូមិបុល ទទួលបាន​ការគោរព​កោតខ្លាច​ពី​សំណាក់​ប្រជាជន​ថៃ​ជាច្រើន តែ​ទ្រង់​នៅតែ​ស្វែងរក​ការការពារ​ពី​ច្បាប់ lèse majesté ដែល​ប្រឆាំង​ការប្រមាថ​ស្តេច និង​តម្រូវ​ឲ្យ​អ្នក​រិះគន់​ទ្រង់​ត្រូវ​ជាប់ពន្ធនាគារ​ពី៣ ទៅ១៥ឆ្នាំ។ យ៉ាងនេះ​ក្តី​ក្នុងអំឡុង​នៃ​ការ​ថ្លែង​សន្ទរកថា ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម របស់​ទ្រង់​ឆ្នាំ២០០៥ ព្រះអង្គម្ចាស់ ភូមិបុល បាន​ថ្លែងថា «ជាការ​ពិត ខ្ញុំ​ត្រូវតែ​រង​ការរិះគន់ ខ្ញុំ​មិន​ខ្លាច​ការរិះគន់​ឡើយ ក្នុងករណី​ដែល​ខ្ញុំ​ធ្វើ​ខុស ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​បានដឹង។ ប្រសិនបើ​អ្នក​និយាយថា ស្តេច​មិនអាច​រិះគន់ មានន័យថា ស្តេច​មិនមែនជា​មនុស្ស​ឡើយ»។ «ប្រសិនបើ​ស្តេច​មិន​ខុស វា​ហាក់ដូចជា មើលងាយ ព្រោះ​គិតថា ស្តេច​មិនមែនជា​មនុស្ស»។ សូមជម្រាបថា តាមរយៈ​ច្បាប់​នេះ ករណី​បទ​ប្រមាថ​ស្តេច​បាន​កើនឡើង​ពី៥ ទៅ៦ករណី ក្នុងអំឡុង​មុន​ឆ្នាំ២០០៥ កើន​ដល់៤៧៨ករណី ក្នុង​ឆ្នាំ២០១។

អ្នកសារព័ត៌មាន​ជនជាតិ​អាមេរិក​ម្នាក់ ដែលមាន​ឈ្មោះថា Handley ដែល​បាន​ចំណាយពេល១៣ឆ្នាំ ក្នុងប្រទេស ថៃ បាន​សរសេរ​សៀវភៅ​ជីវប្រវត្តិ របស់​ទ្រង់​ដោយមាន​ចំណងជើង​ថា «ស្តេច​ដែល​មិន​ញញឹម»។ យ៉ាងនេះ​ក្តី​ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​បាន​ហាមឃាត់​មិន​ឲ្យ​ចុះផ្សាយ​សៀវភៅ​នេះឡើយ។ ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ អគ្គមេបញ្ជាការ​ប៉ូលីស​លោក Kowit Wattana បាន​បញ្ជាក់ថា សៀវភៅ​នេះ​មាន​អត្ថបទ​ដែល​បង្ក​ផលប៉ះពាល់ ដល់​សន្តិសុខ​ជាតិ និង​សីលធម៌​ល្អ​របស់​ប្រជាពលរដ្ឋ​ថៃ»។

សូមជម្រាបថា សៀវភៅ​នេះ​មាន​បង្ហាញ​នូវ​កិច្ចពិភាក្សា​ពិសេស​ពី​ច្បាប់​របស់​ទ្រង់ ក្នុង​ប្រវត្តិ​នយោបាយ​ថៃ និង​ការវិភាគ​ពី​កត្តា​នានា​នៅ​ពីក្រោយ​ប្រជាប្រិយភាព របស់​ព្រះអង្គ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ លោក William Stevenson ដែលជា​អ្នកសរសេរ​នេះ​ផ្ទាល់​បាន​បញ្ជាក់ថា គំនិត​នៃ​ការសរសេរ​សៀវភៅ​នេះ ជាការ​ផ្តល់យោបល់​ពី​ទ្រង់​ផ្ទាល់​តែម្តង។ លោក Stevenson បាន​និយាយ​ដោយ​លើកឡើង​នូវ​សំដី​របស់​ព្រះអង្គម្ចាស់ ភូមិបុល ដែល​បានបញ្ជាក់​តាំងពី​ដើមទី​ថា «សៀវភៅ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទ្រង់ និង​អ្នកសារព័ត៌មាន​រូបនេះ​បាន»។

*បញ្ហា​សុខភាព៖

ព្រះអង្គម្ចាស់ ភូមិបុល ដំបូង​ឡើយ គឺ​ក្នុង​ឆ្នាំ២០០៦ ទ្រង់មាន​ជំងឺ​ឆ្អឹងខ្នង ព្រមទាំង​ទទួលបាន​ការព្យាបាល។ ទ្រង់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​ខែតុលា ឆ្នាំ២០០៧សារជាថ្មី ដោយមាន​ជំងឺ​ខ្វះ​ឈាម​ក្នុង​ខួរក្បាល។ ទ្រង់​ទទួល​ការព្យាបាល​ដោយសារ​បញ្ហា​ច្រើន​ប្រភេទ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល បី​សប្តាហ៍​ក្រោយមក។

ជាថ្មី​ម្តងទៀត ព្រះរាជា​ដែលមាន​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Siritraj ក្នុង​ខែកញ្ញា ឆ្នាំ២០០៩ ដោយសារ​មាន​ជំងឺ​ផ្តាសាយ និង​រលាក​ទងសួត។ បន្ទាប់ពី​ការ​សម្រាក​ព្យាបាល​ជា​ញឹកញាប់​នោះ កាលពី​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ សុខភាព​របស់​ទ្រង់​ហាក់​មាន​ភាពដុនដាប​ខ្លាំង រហូត​មិនអាច​បង្ហាញ​វត្ថ​មាន​ជា​សាធារណ​ក្នុង​កម្មវិធី​ចម្រើន​ព្រះជន្ម​របស់​ទ្រង់​បានឡើយ ប៉ុន្តែ​បានបង្ហាញ​វត្ថ​មាន​តាម​កញ្ចក់​ទូរទស្សន៍​នៅក្នុង​ថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ព្រះអង្គ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​កំសាន្ត​នៅ​ព្រះរាជវាំង Chitralada Royal Villa ប៉ុន្តែ​បែរជា​ត្រូវ​វិលត្រឡប់​ទៅកាន់​មន្ទីរពេទ្យ​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នេះ សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​រាយការណ៍​ថា សុខភាព​របស់​ទ្រង់​កាន់តែ​យ៉ាប់យឺន​ជា​លំដាប់ រហូត​ជម្រុញ​ឲ្យ​ប្រជារាស្ត្រ​ប្រមូលផ្តុំ​គ្នា​បន់ស្រន់ ក្នុង​បំណង​សូម​ឲ្យ​សុខភាព​ទ្រង់​ប្រសើរ​ឡើងវិញ៕

ព័ត៌មាន​ស្រង់​ចេញពី៖ wikipedia.org

111205101029-thai-king-story-top

ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​របួសធ្ងន់​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង បង្កដោយ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q:6874 អ្នកបើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ (​បាន​រត់​គេចខ្លួនបាត់​) បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​សូ​គី​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​ថ្ងៃទី​១៣​ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧ និង​២០​នាទី នៅ​ចំណុច​ខាងលិច​វត្ត​អូរ​ស្បៃ​ក​ព្រើស ស្ថិតក្នុង​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​បង្ក​បើកបរ​ពី​ទិសខាងកើត​មក ទិស​ខាងលិច​បានគេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​បើកបរ​ស្រប​ទិស​គ្នា​រួច​ក៏​បុក​ម៉ូតូ​១​គ្រឿង​ទៀត​នៅខាងមុខ​ដែលមាន​ម៉ាក​ស៊ុយ​សូ​គី គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​បណ្ដាល​អោយស្លាប់​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់​។ ប្រភព​បញ្ជាក់ថា នារី​រងគ្រោះ​ទី ១.​ឈ្មោះ ព្រឿង ហ៊ីង ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ស្លាប់​។ ទី​២. ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រងរបួស​ធ្ងន់ បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បាន​ស្លាប់ ជនរងគ្រោះ​ទាំង​២​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​និង​រៀបចំ​សំណំ​ឯកសា​ក្នុង​ហេតុ​កាណ៍​រួច​បាន​យក​រថយន្ត​បង្ករ​និង​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ​រងចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​រក​អ្នកបើកបរ​រ​ថ្ត​យន្ត​ជា​ជនបង្ក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ ចំណែក​សា​កសព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​សាច់ញាតិ​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

14642604_1776109522627610_68481584_n14696883_1776109535960942_203640551_n14696811_1776109512627611_1285221314_n14643088_1776109505960945_180273908_n

​

ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥​លាន់​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥,៤៥៣,០៥៧​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តី ប្រកាស​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-10-14-09-33-57-0

​

បញ្ជូន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​៣​កញ្ចប់​ទៅ​តុលាការ

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់​ពីរ​ករណី​ផ្សេងគ្នា​ក្នុង​បទល្មើស​ជាក់ស្ដែង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​បញ្ជូនទៅ​តុលាការ​។
ហេតុការណ៍​បង្ក្រាប​ករ​ណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ស៊ិន ស៊ីណា​ល់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ទីលំនៅ​ភូមិ អណ្តូង​ចេញ សង្កាត់ អូរ​ចារ ក្រុង​បាត់ដំបង ។​
និង​មួយ​ករណី​ទៀត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។
ជនសង្ស័យ​ឈ្មោះ​នង់ បូ​ណា ហៅ​មាំ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។
វត្ថុតាង​ដកហូត​បានរួម​មាន​៖១-​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក )​ចំនួន ៣ កញ្ចប់ ទម្ងន់​ស្មើ ៤៥,៩៧ ក្រាម​។ ២-​ទូរស័ព្ទដៃ ចំនួន​២ គ្រឿង​។​៣-​ម៉ូតូ ចំនួន​២​គ្រឿង​ម៉ាក​ហុ​ដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី ឆ្នាំ ២០១៤​ពាក់​ស្លាក​លេខ បាត់ដំបង 1Q 6555 និង​មួយគ្រឿង​ម៉ា​កវេ​វ​សេរី​ចាស់ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​កសាង​សំណុំ រឿង​បញ្ចូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

untitled-114643155_1775731879332041_243309305_n
​

អគ្គិភ័យ​លេប​ត្របាក​ឡស​ម្ងួ​ត​ពោត​មួយ​នៅ​ស្រុក​រតនមណ្ឌល​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​បើតាម​សេចក្ដីរាយការណ៍ ពី​កំលាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តបាត់ដំបង បានអោយដឹងថា មាន​ករណី អគ្គីភ័យ​មួយ​បានកើត​ឡើង វេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ អគ្គីភ័យ​នេះ​បាន​ឆេះ នៅក្នុង​រោង​ឡ​សំ​ងួ​ត​ពោត មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​
​ប្រភពពី​ម្ចាស់ផ្ទះ​ឡ​សំ​ងួ​ត​ពោត មានឈ្មោះ កាំ​ង ឡៃ​គីម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង បានអោយដឹងថា មុនពេល​កើតហេតុ​គាត់​ជា​ម្ចាស់​បាន​ទៅ​ដុត​ភ្លើង​បម្រុង និង​សំ​ងួ​ត​ពោត ធ្វេស​ប្រ​ហេស​ក៏​បណ្ដាល​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​តែម្ដង តែ​មិន​បណ្ដាលអោយមាន​អ្នករងរបួស​ឡើយ​។​
​សម្ភារៈ​ដែល​បាន​ឆេះ​ខូចខាត​រួមមាន​៖​ឡ​សំ​ងួ​ត ០១ (៦​គុណ​១២) គ្រាប់ពោត​ចំនួន​២០​តោន​
​សរុប​ជា​ទឹកប្រាក់​ទាំងអស់​ចំនួន ៦០០០​ដុល្លារ​៕

14724169_1775719262666636_1061404773_o14697132_1775719269333302_1001058086_o14699778_1775719279333301_1106880169_n14694877_1775719272666635_1480445955_n

​

គណបក្សប្រឆាំង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​

​រាជធានី​ភ្នំពេញ​៖​ទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា មេ​ដឹក​បក្សប្រឆាំង​សុទ្ធតែ បានចេញ​លិខិត​សាទរ​ជូន​ចំពោះ​ដំណើរ​ទស្សនកិច្ច របស់ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ខណៈដែល​នៅក្នុង​លិខិត​សាទរ​នោះ​មេដឹកនាំ​ទាំងពីរ​បាន​លើក​ឡើ​ងុ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​ពេលនេះ គឺជា​ដំណើរ​ទស្សនកិច្ច ប្រ​វត្ថិ​សាស្ត្រ និង​ជាការ​ពង្រឹង​ថែមទៀត នូវ​ទំនាក់ទំនង​មិត្តភាព កម្ពុជា​-​ចិន ដែល​បាន​បង្កើតឡើង តាំងពី​ឆ្នាំ​១៩៥៨ ហើយ​ចំណង ទំនាក់ទំនង​ការទូត និង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ផងដែរ​៕

14731292_1206046102793469_6233105404850955479_n14650749_1206046112793468_5441871590656059838_n

​

លោក ត្រាំ ត្រូវ​ស្ត្រី​២​នាក់​ចោទថា​រំលោភបំពាន​ផ្លូវភេទ​

​វ៉ាស៊ីនតោន​៖​លោក ដូ​ណា​ល់ ត្រាំ បេក្ខភាព​ប្រធានាធិបតី​អាមេរិក នៃ​គណបក្ស​សាធារណ ត្រូវ​ស្ត្រី​២​នាក់​ចោទប្រកាន់ថា បាន​រំលោភបំពាន​លើផ្លូវ​ភេទ​ពួកនាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ស្ថានីយ៍ទូរទស្សន៍ CNN នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​តាមរយៈ​បទសម្ភាសន៍​ជាមួយ New York Times នាង Jessica Leeds និង នាង Rachel Crooks និយាយ​ជា​សាធារណៈ​ថា មហាសេដ្ឋី​អា​ចលនា​ទ្រព្យ​រូបនេះបាន​លូកលាន់​រូបនាង នៅពេលដែល​នាង​អង្គុយ​ជិត​លោក នៅលើ​យន្ដហោះ កាលពី​ជាង​៣០​ឆ្នាំមុន ចំណែកឯ​នាង Rachel ក៏បាន​អះអាង​ដែរ​ថា បេក្ខភាព​ប្រធានាធិបតី​រូបនេះ បាន​អោបថើប​រូបនាង​ដោយ​គ្មាន​ការយល់ព្រម នៅ​អំឡុងពេល​នាង បំពេញការងារ​ជា​អ្នកទទួល​ភ្ញៀវ​នៅក្នុង​អាគារ Trump Tower របស់លោក កាលពី​ឆ្នាំ​២០០៥​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុមការងារ​យុទ្ធ​ធា​ការបោះឆ្នោត​របស់លោក Trump បាន​បដិសេធ​ការ ចោទប្រកាន់​ទាំងនេះ ដោយ​សំអាងថា​មិនមែនជា​ការពិត និង​គ្មាន​ភស្តុតាង​ច្បាស់លាស់​៕

wireap_fe434d8266c0432e969fe6ac1afee54d_16x9_1600

​

ប៉ូលិស​ហ្វីលីពីន​បាញ់សម្លាប់​ជនជាតិ​កូរ៉េខាងត្បូង​៣​នាក់​ពេល​ប​ង្រា​ប​គ្រឿងញៀន​

សេ​អ៊ូ​ល​៖​ជនជាតិ​កូរ៉េខាងត្បូង ០៣​នាក់ ក្នុងនោះ​មាន​បុរស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់ ដែល​អ្នក​ទាំងនេះ មាន​អាយុ​ខ្ទង់​៤០​ឆ្នាំ ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ទីក្រុង Bacolod ស្ថិត​នៅក្បែរ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ នេះ​បើ​យោងតាម​មន្ត្រី​មួយរូប​នៃ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​។​
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ ដោយ​ដក​ស្រុង​សម្តី​មន្ត្រី​ស្ថាន​កុងស៊ុល​កូរ៉េខាងត្បូង ប្រចាំ​ទីក្រុង ម៉ានីល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់​ត្រូវបាន គេ​បាញ់សម្លាប់​នៅត្រង់​ក្បាល ហើយ​ក្នុងចំណោម​ពួកគេ​មាន​ម្នាក់​ដៃ​ជាប់ ចំណង​។ មន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា រាប់ទាំង​ជនរងគ្រោះ​ទាំង​០៣​នាក់​ខាងលើ ចំនួន​ពលរដ្ឋ កូរ៉េខាងត្បូង ដែល​ត្រូវបាន​សម្លាប់​នៅ ហ្វីលីពីន ក្នុង​ឆ្នាំ​២០១៦​នេះ កើនឡើង​ដល់ ០៦​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥ ជនជាតិ កូរ៉េខាងត្បូង សរុប​១១​នាក់​ត្រូវបាន​សម្លាប់ នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​
​គួរ​បញ្ជាក់ថា ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​បាន​បណ្ដាលឱ្យ​មនុស្ស​ជាង ៣,៦០០ នាក់​បាត់​បង់ជីវិត គិត​ចាប់តាំងពី​ខែកក្កដា​មក​៕ ជាមួយគ្នានេះ​បើតាម​ភាគី​កូរ៉េខាងត្បូង៕

0ce329f8-2e76-483e-90db-de54cf21ac8c_w987_r1_s

​

មេបក្ស​ប្រឆាំង​ទាំងពីរ​ធ្វើលិខិត​សុំ​លើកលែងទោស​ថ្វាយ​ព្រះមហាក្សត្រ​

​រាជធានី​ភ្នំពេញ​៖​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បានសម្រេច​ធ្វើលិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះអង្គ​ព្រះ​ប្រទាន​ការលើកលែងទោស ក្នុងពេលដែល​មេបក្ស​ប្រឆាំង​ទាំង​២​រូប​សុទ្ធតែ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ដូចគ្នា​។​
​សូម​រម្លឹកថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​។ ចំណែក លោក កឹម សុខា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​៥​ខែ និង​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​។​
​តាម​ព័ត៌មាន​ទទួលបាន កាលពី​ថ្ងៃទី​៦ ខែតុលា​ការ ឆ្នាំ​២០១៦​នេះ មេបក្ស​ប្រឆាំង​ទាំងពីរ​បាន​សរសេរ​លិខិត​មួយច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ការលើកលែងទោស និង​ទម្លាក់​ការចោទប្រកាន់​របស់​តុលាការ ។ រហូតដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ លិខិត​ស្នើសុំ​ការលើកលែងទោស​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរ​រោ​ត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ពិនិត្យ​។​
​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​នឹង​សារលិខិត​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរ​រោ​ត្ត​ម សីហមុនី ដោយមាន​ខ្លឹមសារ​ថា «​ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ​មាន​ជំនឿ​ដ៏​មុតមាំ​ថា ការពង្រឹង និង​កា​រក​លើកកម្ពស់​នីតិរដ្ឋ តាមរយៈ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព គឺជា​ការចាំបាច់ និង​ជា​កត្តា​គន្លឹះ​ដើម្បី​ជួយ​ឲ្យ​ប្រទេសជាតិ​មាន​របៀបរៀបរយ ស្ថិរភាព និង​សន្តិសុខ ជាពិសេស​ជួយ​ឲ្យ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​របស់​កម្ពុជា មាន​កិច្ចដំណើរការ​ទៅមុខ​ប្រកបដោយ​ចីរភាព​៕

516712343

​

រុស្ស៊ី​ធ្វើតេស្ត​មី​ស៊ី​ល​ផ្លោង​៣​គ្រាប់​ដើម្បី​ត្រៀម​ប្រយុទ្ធ​

ក្រុង​មូ​ស្គូ​៖​មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចំនួន​៣​គ្រាប់​នេះ ត្រូវបាន​ធ្វើឡើង​ដែលជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធ ហើយ​តេស្ត​ទាំងបី​លើក​នេះ​បាន​បាញ់​ចំ​គោលដៅ​ដែល​ត្រូវបាន​កំណត់ទុក​ដោយ​ជោគជ័យ​។ នេះ​បើតាម​សារព័ត៌មាន Russia Today ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា ការបាញ់​សាកល្បង​ដោយ ជោគជ័យ​នូវ​មី​ស៊ី​ល​ផ្លោង​ចំនួន​បី​គ្រាប់​នេះ​គឺធ្វើឡើង ស្ថិតនៅ​ទីតាំង​ខុសៗ​គ្នា ដោយ​ការធ្វើ​តេស្ត​ចំនួន​ពីរ​ត្រូវបានធ្វើ ឡើង​ដោយ​នាវាមុជទឹក មកពី​អង្គភាព​ប្រចាំ​ភាគ​ខាងជើង និង​ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក រីឯ​ការធ្វើ តេស្ត​សាកល្បង​មួយទៀត ត្រូវបាន​បាញ់​ចេញពី​ស្ថានីយ​អាវ​កាស Plesetsk របស់​រុស្ស៊ី​។ ទន្ទឹមគ្នា​នេះដែរ ក៏មាន​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចំនួន​មួយ​គ្រាប់ នៅឯ​សមុទ្រ Barents ដោយ​ការបាញ់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ បាញ់​ចេញពី​នាវាមុជទឹក និង​ត្រូវចំ​គោលដៅ ដូចគ្នា​ទៅនឹង ការធ្វើ​តេស្ត​នៅឯ​សមុទ្រ Okhotsk៕

rs-12-m-topol

​

ប្រជាពលរដ្ឋ​ខ្មែរ​៥,៣​លាន​នាក់​ហើយ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥,៣៥៤,១៣៥​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត គ​.​ជ​.​ប​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-13-10-02-04-0

​

មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត​​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឃាត់ខ្លួន​យាយ​ព្រឿង ជនជាតិ​វៀតណាម ដែលជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពី​មេ​ឈ្មួញ​ដ៏​ធំ​រូបនេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់ មក​រំដោះ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយកមក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ ។
​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ រកឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវបាន​គេ​យកទៅ​លាក់ទុក​នៅក្នុង​ដីចម្ការ ស្ថិត​ក្នុងភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​ប្រណីត ដែលមាន​ចំនួន​ដ៏​ច្រើន ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំងពី​រសៀល​ថ្ងៃទី​១២ ខែតុលា រហូតដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​ឡាន​សាំ​យ៉ុង និង​៦​ឡាន​បែន ។
​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ស្រាប់តែ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏មាន​វត្តមាន​យាយ​ព្រឿង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ជាមួយ​កម្មករ​៧​នាក់ និង​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ស និង​មួយគ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង ចូលមក​រំដោះ​ឈើ និង​ឡោមព័ទ្ធ​មកលើ​កងកម្លាំង ដែល​កំពុង​យាម​ឈើ​នៅក្នុង​ទីតាំង​នោះ​ថែមទៀត ។​
​សមត្ថកិច្ច​បាន​ឃាត់ខ្លួន យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង មក​រំដោះ​ឈើ​នៅក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ។ ដោយឡែក កម្មករ​៧​នាក់ ត្រូវបាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។
​ពាក់ព័ន្ធ​ទៅនឹង​ករណី​យាយ ព្រឿង ចូលមក​រំដោះ​ឈើ សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជាមួយនឹង​យាយ​ព្រឿង ខណៈ​ឈើ​ត្រូវបាន​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រួចរាល់ រួមទាំង​ចាក់សោ តែមាន​វត្តមាន​យាយ ព្រឿង ចូលទៅក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ មានន័យថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឲ្យ​ក្រុម​យាយ​ព្រឿង​ចូល រួចខ្លួន​បែរជា​ទៅសម្ងំ​ដេក ដើម្បី​បំភ័ន្ត​សមត្ថកិច្ច ។
​មួយរយៈ​កន្លងទៅនេះ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំពេញការងារ​ដ៏​សស្រាក់សស្រាំ ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចជា​ករណី ឈើ​ជាច្រើន​កំណាត់​នៅក្នុង​ដីចម្ការ ស្ថិតនៅ​ក្នុងភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​យាយ ព្រឿង នេះ​តែម្តង បាន​យកទៅ​លាក់ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការរុករក ។
​ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល​យាយ​ព្រឿង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ មិន​ត្រឹមតែ​សង្ស័យថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​យាយ​ព្រឿង ប៉ុណ្ណោះ​ទេ សូម្បីតែ​ករណី រដ្ឋបាល​ព្រៃឈើ ប្រើប្រាស់​រថយន្ត និង​កម្មករ មក​ដឹកជញ្ជូន​ឈើ​នៅក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់​ឲ្យ ក៏ត្រូវ​បាន​គេ​ដឹងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​យា​យ​ព្រឿង មក​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ យកទៅ​រក្សាទុក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ទៀតផង ។
​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ឈានដល់​ឃាត់ខ្លួន​យាយ ព្រឿង ដែលជា​ឈ្មួញ​ល្មើសច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦ​សាន្ត ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មានការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​បំពេញការងារ​របស់ខ្លួន ទទួលបាន​លទ្ធផល​ជោគជ័យ ទន្ទឹមនឹង​ករណីនេះ​ផងដែរ សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី បើក​ការស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហេតុអ្វី​ក៏មាន​ការពាក់ព័ន្ធ​ជាមួយនឹង​យាយ​ព្រឿង ឈានដល់​ការឃុបឃិត រំដោះ​ឈើ​នៅក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែមទៀត​៕

14643015_1775620989343130_633320837_n14686170_1775621036009792_1775223272_n
​

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស​អំពី​ស្ថានភាព​ទឹកភ្លៀង​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​នៅ​ថ្ងៃទី​១២ ខែតុលា​នេះ​ថា ដោយសារតែ​ឥទ្ធិពល​នៃ​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ស្ទើរ​ទូទាំងប្រទេស និង​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ជា​បន្ដបន្ទាប់ នៅ​ខេត្ត​ចំនួន​៦​គឺ ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕

fn-2016-10-12-22-38-31-0

​

​ខឹង​ម្តាយក្មេក​ វាយកម្ទេច​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​ដោយសារ​ខឹង​ម្តាយក្មេក​រឿង​ប្រពន្ធ​រត់ចោល​ក៏​ជះ​កំហឹង​មកលើ ស្លាក​គណបក្ស​។ ហើយ​វាយ​ស្លាក​សញ្ញា​គណបក្ស​នេះ​ក​ម្ចេ​ក​ចោល​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ គុន នារី ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនបង្ក​មានឈ្មោះ ញឹម សុជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ទែន សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ មុខរបរ កសិករ និង​ជា​ជំទប់​ទី​១ គណៈបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ឈើខ្មៅ និង​ឈ្មោះ គុន នារី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ម្ដាយក្មេក​ជនសង្ស័យ និង​មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ​៕

fn-2016-10-13-07-58-53-1-copyfn-2016-10-13-07-58-53-2

​