រាជធានីភ្នំពេញ៖ប្រធានាធិបតីចិន ស៊ី ជីនភីង នឹងមកដល់ទឹកដីកម្ពុជា នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ នេះក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។
មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងសម្រាប់ លោក ស៊ី ជីនភីង ក្នុងនាមលោកជាប្រធានាធិបតីចិន។
សូមអាននូវប្រវត្តិសង្ខេបរបស់លោក ស៊ី ជីនភីង ៖
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ត្រូវបានជ្រើសតាំងជាអគ្គមគ្គុទ្ទេស ក៍កំពូលរបស់ប្រទេសចិន កាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១២ ។ កាលនោះ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ដែលមានវ័យ៥៩ឆ្នាំ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅក្នុងសន្និសីទពេញអង្គលើកទី១ នៃសមាជបក្សកុម្មុយនិស្តចិន លើកទី១៨ ហើយឯកឧត្តមក៏បាន កាន់មុខតំណែងជាប្រធានគណៈកម្មាធិការ យោធានៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ ។
នៅខែមីនាឆ្នាំ២០១៣ ឯកឧត្តមត្រូវបានជ្រើសតាំង ជាប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ ប្រទេសចិននៅក្នុងសន្និសីទ លើកទី១នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេសនីតិកាលទី១២ ។
ជីវិតក្រលំបាកក្នុងយុវ័យ
ឯកឧត្តម ស៊ី ជីនភី (Xi Jinping)កើតនៅខែមិថុនា ឆ្នាំ១៩៥៣ នៅស្រុក Fuping ខេត្ត Shanxi ភាគកណ្តាលប្រទេសចិន ។ ឪពុករបស់ឯកឧត្តមឈ្មោះ Xi Zhongxun។ លោក Xi Zhongxun ជាអ្នកនយោបាយជាន់ខ្ពស់ របស់បក្សកុម្មុយនិស្តចិន ធ្លាប់កាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីចិន ។ លោក Xi Zhongxun បានរងភាពអយុត្តិធម៌អស់រយៈពេល១៦ឆ្នាំ ចាប់ពីឆ្នាំ១៩៦២ ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ធ្លាប់ត្រូវបានគេប្រមាថមើល ងាយនិងរើសអើងដោយសាររឿង អយុត្តិធម៌របស់ឪពុកឯកឧត្តម ហើយឯកឧត្តមក៏ធ្លាប់ ត្រូវបានគេរិះគន់ជាសាធារណៈ ធ្លាប់រងភាពអត់ឃ្លាន ធ្លាប់ជាមនុស្សដើរអនាថា រហូតដល់ធ្លាប់ត្រូវចាប់ ឃុំទៀតផង ។
នៅដើមឆ្នាំ១៩៦៩ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ដែលមានវ័យមិនទាន់គ្រប់១៦ឆ្នាំផង បានផ្លាស់ប្តូរទីលំនៅទៅកាន់ តំបន់ជនបទនៃភាគខាងជើងខេត្ត Shanxi និងធ្វើកសិកម្មនៅទីនោះ ។ ឯកឧត្តមបានធ្វើស្រែចម្ការ អូសធ្យូងថ្ម វាយទំនប់ រែកលាមក ពោលគឺការងារអ្វីក៏ដោយក៏ ឯកឧត្តមធ្លាប់ធ្វើ ការលំបាកអ្វីក៏ ឯកឧត្តមធ្លាប់ជួបប្រទះដែរ ។ នាឆ្នាំ១៩៧៥ ឯកឧត្តមត្រូវបានជ្រើសរើស ឱ្យទៅបន្តការសិក្សានៅសកលវិទ្យាល័យ ឈីងហួ ។ នៅថ្ងៃចាកចេញ អ្នកភូមិបាននាំគ្នា ឈរអមតាមផ្លូវដើម្បី ជូនដំណើរឯកឧត្តម ។
ការរស់នៅតំបន់ ជនបទរយៈពេល៧ឆ្នាំ មិនត្រឹមតែបានញ៉ាំងឱ្យឯកឧត្តម ស៊ី ជីនភីង បង្កើតនូវចំណងមិត្តភាព យ៉ាងជ្រាលជ្រៅជាមួយ ប្រជាជនក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យឯកឧត្តម យល់ដឹងកាន់តែស៊ីជម្រៅអំពី តំបន់ជនបទរបស់ប្រទេសចិន និងស្ថានភាពពិតប្រាកដនៅតាមមូលដ្ឋាន របស់ប្រទេសចិនទៀតផង ដែលចំណុចទាំងអស់នេះហើយ បានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុង ការស្វែងរកនៃឆាកជីវិត របស់ឯកឧត្តម ហើយការធ្វើការងារជាក់ស្តែង ដើម្បីប្រជាជនបានក្លាយជាគោលដៅ ដ៏មុតមាំរបស់ឯកឧត្តម ។
មាគ៌ាចូលបម្រើនយោបាយ
នាឆ្នាំ១៩៧៩ ក្រោយពីបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យឈីងហួ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានចូលបំពេញការងារជាលេខាធិការ នៅខុទ្ទកាល័យនៃក្រុមប្រឹក្សា កិច្ចការរដ្ឋនិងខុទ្ទកាល័យនៃគណៈកម្មាធិការ យោធាមជ្ឈិម ។ ចាប់ពីឆ្នាំ១៩៨២មក ជាបន្តបន្ទាប់ ឯកឧត្តម ស៊ី ជិនភីង (Xi Jinping) បានកាន់មុខតំណែងជា លេខាធិការនៃគណៈកម្មការ បក្សស្រុកZhengding ខេត្ត Hebei, អភិបាលរងក្រុង Xiamen ខេត្ត Fujian, លេខាធិការនៃគណៈកម្មការ បក្សក្រុង Ningde ខេត្តFujian, លេខាធិការនៃគណៈកម្មការ បក្សក្រុង Fuzhouខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សខេត្ត Fujian, អភិបាលខេត្ត Fujian, លេខាធិការនៃគណៈកម្មការ បក្សខេត្ត Zhejiang, លេខាធិការនៃគណៈកម្មការ ក្រុងShanghai, សមាជិកអចិន្ត្រៃយ៍នៃការិយាល័យ នយោបាយមជ្ឈិម, លេខាធិការនៃលេខាធិការដ្ឋាន មជ្ឈិម, អនុប្រធានរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការ យោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិនជាដើម រហូតដល់កាន់មុខតំណែង ជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ ប្រទេសចិន ។
ចាប់ពីខេត្តShanxiរហូតដល់ក្រុងប៉េកាំង ពីខេត្តHebeiរហូតដល់ខេត្ត Fujian ពីខេត្តZhejiang រហូតដល់ក្រុងShanghai ពីតំបន់ក្រីក្រនៅភាគខាងលិចរហូតដល់ មជ្ឈមណ្ឌលនយោបាយនិងវប្បធម៌ជាតិ ពីតំបន់មិនសូវអភិវឌ្ឍន៍ នៅភាគខាងកើតដល់តំបន់រីកចម្រើន តាមឆ្នេរសមុទ្រ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានកាន់តួនាទីនយោបាយ តាមភូមិ ស្រុក ក្រុង ខេត្ត និងកាន់មុខតំណែងសំខាន់ៗ នៃនយោបាយបក្សនិងយោធាមជ្ឈិម ។ ក្នុងអំឡុងពេលនោះ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានឆ្លៀតពេលបន្តវិជ្ជានៅថ្នាក់ អនុបណ្ឌិតនៅវិទ្យាស្ថាននរសាស្ត្រនិង សង្គមសាស្ត្រនៃសកលវិទ្យាល័យឈីងហួ ពីឆ្នាំ១៩៩៨ ដល់២០០២ រហូតបានទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) តែងនិយាយថា ពេលកាន់មុខតំណែងមួយ នៅតំបន់មួយ ត្រូវតែផ្តល់សុភមង្គលដល់តំបន់នោះ ត្រូវស្រឡាញ់ប្រជាជនដូចជា ស្រឡាញ់ឪពុកម្តាយរបស់ខ្លួន ។ ជានិច្ចកាល ឯកឧត្តមបានចាត់ទុកក្តីសុបិន របស់ប្រជាជនជាក្តីសុបិនរបស់ខ្លួន ។ ឯកឧត្តម បានថ្លែងថា ការរំពឹងចង់បានជីវភាព រស់នៅដ៏ល្អប្រសើររបស់ប្រជាជនគឺជា គោលដៅខិតខំប្រឹងប្រែងរបស់យើង ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្មាភិបាលនិងអ្នកដឹកនាំត្រូវតែបំពេញការងារជាក់ស្តែង និងដើរនៅជួរមុខ ។
ពេលកាន់មុខតំណែងនៅស្រុក Zhengding ឯកឧត្តមបានចុះទៅត្រួតពិនិត្យ នៅគ្រប់ភូមិទាំងអស់ នៅតំបន់Ningde ឯកឧត្តមបានទៅដល់ភូមិស្រុក ស្ទើរទាំងអស់ បន្ទាប់ពីកាន់មុខតំណែង នៅខេត្ត Zhejiang ឯកឧត្តមបានទៅកាន់គ្រប់ស្រុក និងក្រុងចំនួន៩០ នៃខេត្តទាំងមូល ។
បើទោះបីជាកាន់មុខតំណែងនៅក្រុង Shanghai ត្រឹមតែរយៈពេល៧ខែប៉ុណ្ណោះក្តី ក៏ឯកឧត្តមបានធ្វើដំណើរទៅកាន់ខណ្ឌទាំង១៩ នៃក្រុងShanghaiទាំងមូលផងដែរ ។ បន្ទាប់ពីចូលបំពេញការងារ នៅមជ្ឈិម ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានធ្វើដំណើរទៅកាន់ខេត្ត ភូមិភាគស្វយ័តនិងទីក្រុងចំនួន៣១ ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានគូសបញ្ជាក់ថាក្នុងពេលបំពេញការងារ នៅស្ថាប័នបក្សនិងនយោបាយ គឺគប្បីចាត់ទុកការផ្តល់ភាព ងាយស្រួលដល់ប្រជាជនជារឿងសំខាន់ ជាងគេ ដើម្បីធ្វើជារដ្ឋាភិបាលដែលបម្រើប្រជាជន ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានកត់សម្គាល់ឃើញថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែឈរលើមូលដ្ឋាននៃបច្ចុប្បន្នភាព ហើយក៏ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយផងដែរ ។ ដូច្នេះហើយបានជាក្នុងក្រសែភ្នែករបស់កម្មាភិបាល និងមហាជនជាច្រើន ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ជាអ្នកដឹកនាំមួយរូបដែលមានស្មារតីកំណែទម្រង់ ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមានភាពច្នៃប្រឌិតថ្មី ។
បន្ទាប់ពីឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ឡើងកាន់មុខតំណែង ប្រទេសចិនបានចាប់ផ្តើមនូវដំណើរថ្មី នៃការធ្វើកំណែទម្រង់ដោយស៊ីជម្រៅ និងបើកចំហដោយគ្រប់ ជ្រុងជ្រោយ ។ បច្ចុប្បន្ន កំណែទម្រង់របស់ប្រទេសចិន បានឈានចូលដល់ដំណាក់កាលពុះពារ ការលំបាក និងដំណាក់កាលគន្លឹះ ដែលពាក់ព័ន្ធដល់ទំនាក់ទំនង និងទំនាស់ផ្នែកផលប្រយោជន៍ ក្នុងស្រទាប់ថ្នាក់ជ្រៅ ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានប្រើវិធានការជំរុញសេដ្ឋកិច្ច ឱ្យអភិវឌ្ឍដោយបរិសុទ្ធនិងជានិរន្តរភាព កែលម្អជីវភាពរស់នៅរបស់ប្រជាជន ជំរុញបុព្វហេតុនៃការរំដោះខ្លួនចេញពីភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រ ជំរុញកិច្ចកសាងអេកូ-អរិយាធម៌ ជំរុញការប្រឆាំងអំពើពុករលួយ និងផ្តួចផ្តើមភាពស្អាតស្អំ គ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់ និងលើកកម្ពស់សមត្ថភាពដឹកនាំ របស់បក្សកាន់អំណាចជាដើម ។ នាឆ្នាំ២០១៣ ឯកឧត្តមស៊ី ជីនភីង (Xi Jinping) បានលើកពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នា កសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ និងបង្កើតធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី ដែលទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្ម ។
រយៈពេល៣ឆ្នាំកន្លងមកនេះ ដំណើរវិវឌ្ឍនិងសមិទ្ធផល នៃកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ មួយនិងផ្លូវមួយទទួលបាន ផលជាផ្លែផ្កាលើសពីការរំពឹងទុក រីឯសេចក្តីផ្តួចផ្តើមស្តីពីការ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ីក៏បានសម្រេចនា ខែធ្នូឆ្នាំ២០១៥ផងដែរ ។ មិនថាការបំពេញការងារនៅតាមតំបន់ ឬនៅមជ្ឈិម ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) សុទ្ធតែផ្តោតការយកចិត្តទុកដាក់ ខ្ពស់ដល់ការងារការទូត និងរាប់អានជាមួយមិត្តភក្តិអន្តរជាតិ យ៉ាងទូលំទូលាយ ។
ពេលបម្រើការងារនៅរដ្ឋបាលតំបន់ ឯកឧត្តមបានទៅបំពេញទស្សនកិច្ចនៅប្រទេស និងតំបន់ជាង៦០ក្នុងទ្វីបទាំង៥ និងបានទទួលជួបជាមួយ ភ្ញៀវបរទេសជាច្រើនរូប ។ ក្រោយពីចូលបំពេញការងារនៅមជ្ឈិម ឯកឧត្តមក៏បានស្វាគមន៍ភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនជាច្រើនរូបផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តមក៏បានធ្វើការ ប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ និងប្រកបដោយមេត្រីភាព ជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃបណ្តាប្រទេសលើពិភពលោក ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានបង្ហាញយ៉ាងស្មោះចំពោះ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៅក្រៅប្រទេស អំពីការយល់ឃើញរបស់ប្រជានជន ចិនចំពោះប្រទេសរបស់ខ្លួន និងពិភពលោកបច្ចុប្បន្ន ជាមួយគ្នានេះដែរ ឯកឧត្តមក៏រីករាយស្តាប់ នូវមតិយោបល់របស់សមភាគី និងស្វែងយល់ពីគំនិត របស់ពួកគេផងដែរ ។ អ្នកនយោបាយបរទេសសំខាន់ៗ ជាច្រើនដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយឯកឧត្តម ស៊ី ជីនភីង (Xi Jinping) សុទ្ធតែកត់សម្គាល់ឃើញថា ឯកឧត្តម ស៊ី ជីនភីង (Xi Jinping)ជាអ្នកដឹកនាំ ដែលមានជំនឿចិត្ត មានភាពប្រាកដប្រជា ប្រកបដោយគតិបណ្ឌិត និងមានមេត្រីភាព ។
គ្រួសារដ៏មានសុភមង្គល
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) មានគ្រួសារមួយដ៏មាន សុភមង្គលនិងពេញបរិបូរណ៍ ។ ភរិយារបស់ឯកឧត្តមមានឈ្មោះថាPeng Liyuan ឯកឧត្តមនិងភរិយាជួបគ្នា ជាលើកដំបូងនៅឆ្នាំ១៩៨៦ ហើយបន្ទាប់មក អ្នកទាំងពីរក៏បានជាប់ ចិត្តជាប់និស្ស័យជាមួយគ្នា ។ ក្រោយពីរៀបការ ឯកឧត្តមនិងភរិយា មានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។
លោកស្រី Peng Liyuan មានដើមកំណើតនៅ ខេត្ត Shandong លោកស្រីគឺជាតារាចម្រៀង ដ៏ល្បីល្បាញដែលប្រជាជនចិន អ្នកណាៗក៏សុទ្ធតែស្គាល់ឈ្មោះ របស់លោកស្រីដែរ ។ លោកស្រីធ្លាប់តំណាងប្រទេសចិន ទៅបំពេញទស្សនកិច្ច និងធ្វើការសម្តែងនៅប្រទេស និងតំបន់ជាង៥០លើពិភពលោក ។ បច្ចុប្បន្ននេះ លោកស្រី Peng Liyuan បានផ្តោតការយកចិត្តទុកដាក់លើ ការអប់រំផ្នែកសិល្បៈ ខិតខំបណ្តុះបណ្តាលយុវវ័យឆ្នើម ដែលមានទេពកោសល្យខ្ពស់ និងធ្វើការណែនាំដល់ការផលិត ស្នាដៃសិល្បៈប្រណីតៗ ។
ក្រៅពីវិស័យសិល្បៈ លោកស្រី Peng Liyuan ក៏បានខិតខំប្រឹងប្រែងសម្រាប់ បុព្វហេតុដើម្បីផលប្រយោជន៍ សាធារណៈក្នុងរយៈពេល ជាយូរមកផងដែរ លោកស្រីជាឯកអគ្គរដ្ឋទូតសប្បុរសផ្នែកជំងឺរបេង និងជំងឺអេដស៍របស់អង្គការ សុខភាពពិភពលោក ជាអ្នកផ្សព្វផ្សាយផ្នែកអប់រំអំពី ការបង្ការជំងឺអេដស៍ ជាឯកអគ្គរដ្ឋទូតសម្រាប់ ការគ្រប់គ្រងការជក់បារី និងជាឯកអគ្គរដ្ឋទូតសប្បុរសដើម្បីថ្ងៃស្អែក ស្តីពីការបង្ការបទឧក្រិដ្ឋរបស់ យុវវ័យនៃប្រទេសចិនផងដែរ ។
ក្នុងកែវភ្នែករបស់លោកស្រី Peng Liyuan ស្វាមីរបស់គាត់ជាមនុស្សម្នាក់ ដែលខុសពីមនុស្សទូទៅផង ហើយក៏ជាមនុស្ស យ៉ាងសាមញ្ញផងដែរ ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ចូលចិត្តបរិភោគម្ហូបShanxi និង Shandong ពេលជួបជុំជាមួយ មិត្តភក្តិចូលចិត្ត ពិសាស្រាបន្តិចបន្តួច ដើម្បីបន្ថែមបិរយាកាសសប្បាយរីករាយ។ ឯកឧត្តមចូលចិត្តហែលទឹក ឡើងភ្នំ មើលការប្រកួតបាលបោះ បាល់ទាត់និងប្រដាល់ ហើយជួនកាលលោក ក៏ទស្សនាកម្មវិធី កីឡាដែលផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍នៅពេល យប់ជ្រៅផងដែរ ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) និងភរិយាបានដាក់ឈ្មោះឱ្យកូនស្រីថា Mingze ដែលមានន័យថាធ្វើជាមនុស្សស្អាតស្អំ និងមានប្រយោជន៍ដល់សង្គម ។ នេះគឺជាក្តីសង្ឃឹមរបស់ពួកគាត់ ចំពោះកូនស្រីផង ហើយក៏ជាការឆ្លុះបញ្ចាំងពីឥរិយាបថ គ្រួសារដ៏សាមញ្ញរបស់ពួកគាត់ផងដែរ៕

ខេត្តព្រះសីហនុ៖កម្មករ-កម្មការនីយ៉ាងហោចណាស់ចំនួន២០នាក់បានរងរបួសធ្ងន់-ស្រាលក្រោយរថយន្តដឹកកម្មកររោចក្រមួយគ្រឿងបានបើកក្រឡាប់ធ្លាក់ផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤នៅម្តុំ ឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការរាយការណ៍បានជំហានដំបូងបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង ដោយសារតែរថយន្តដឹកកម្មករបានបើកគេចរថយន្ត CRV មួយគ្រឿង ដែលបែកកង់បើកបញ្ច្រាសទិសគ្នា ទើបបង្កគ្រោះថ្នាក់តែម្តង៕


ខេត្តរតនគិរី៖កម្លាំងសឹករងស្រុក និងជំនាញរដ្ឋបាលព្រៃឈើលំផាត់ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី សហការកម្លាំងប៉េអឹមលើផ្ទៃប្រទេស ចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់នឹងសុក្រំជិត២០ម៉ែត្រគូប ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ ស្ថិតក្នុងណុចចំការចន្ទី ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
លោកវរសេនីយ៍ត្រី នុត ប៉ូលិន បានឲ្យដឹងថា កម្លាំងលោកបានសហការជាមួយកម្លាំងមូលដ្ឋានបានចុះបង្ក្រាបនឹងរឹបអូសឈើនេះមានចំនួនជិត២០ម៉ែត្រគូបឯណ្ណោះ មានប្រភេទឈើធ្នង់នឹងឈើសុក្រំផងដែរ។ លោកបញ្ជាក់ថា ឈើទាំងអស់នេះបានរឹបអូសពីក្រុមឈ្មួញបានយកមកលាក់ទុក រួចហើយបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធី៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖យោងតាមសមត្ថកិច្ចបានអោយដឹងថា បុរសម្នាក់បានរាយខ្សែភ្លើងតម៉ូទ័របូមទឹកលាងត្រីភ្លេចខ្លួនមិនបានបិទភ្លើងប៉ះចំមុខដំណខ្សែឆក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក សោម រ៉ាវុធ នាយចំណង់កងរាជអាវុធហត្ថស្រុកមោងឬស្សីបានអោយដឹងថា៖ជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់មានឈ្មោះរៀម សុខគា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា៖នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើនេះបានយកខ្សែភ្លើងទៅតម៉ូទ័រដើម្បីបូមទឹកលាងត្រីតែភ្លេចខ្លួនមិនបានបិទភ្លើងហើយបានប៉ះចំមុខដំណរខ្សែមានភ្លើងក៍ឆក់ស្លាប់នៅនិងកន្លែងតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕



ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសសម្រេចអោយក្រុមហ៊ុន អាលីម កម្ពុជា ខូអិលធីឌី (ALIM CAMBODIA Co.LTD) ដែលមានទីតាំងនៅផ្លូវ២២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយមានតំណាងឈ្មោះ JOHN HUR មិនអោយអនុញ្ញាតិអោយលក់ ដូរ បញ្ចាំ ដាក់ធនាគារ ឬផ្ទេរសិទ្ធអោយទៅអ្នកដទៃរាល់នៅចលនាវត្ថុចំនួន៧១១គ្រឿងម៉ាស៊ីនទាំងអស់ក្នុងរោងចក្រ ។
អបសាលារាជធានីភ្នំពេញអនុវត្តន៍ដីកាសម្រេចនេះនៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយមានលោក លឹមប្រុស តំណាងសាលាខណ្ឌពោធិ៍សែនជ័យ លោក គឹម លី តំណាងចៅសង្កាត់ចោមចៅ និង លោក សុខ ចន្ថា ដែលជាមន្ត្រីចូលរួមដឹកនាំនិងអនុវត្តន៍។
យោងលើពាក្យសុំចេញដីកាសម្រេចរក្សាការពារដែលចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦របស់មេធាវីតំណាងអោយម្ចាស់បំណុលមានភាពស៊ីសង្វាក់ជាមួយវិក្កយបត្រចំនួន២៥សន្លឹកព្រមទាំងភស្តុតាងនានា បញ្ញាក់ថា ក្រុមហ៊ុន ALIM CAMBODIA Co.LTD ដែលមានតំណាងឈ្មោះលោក JOHN HOR ជាជនកូរ៉េនេះពិតជាជំពាក់ប្រាក់ចំនួន ៦៩.៤០៦ដុល្លារ (ប្រាំមួយម៉ឺនប្រាំបួនពាន់បួនរយប្រាំមួយដុល្លារ) ពិតប្រាកដមែន។
ដើម្បីគោរពនិងត្រូវអនុវត្តន៍តាមដីការបស់តុលាការនិងច្រានចោលនៅការរឹបអូសក្រុមហ៊ុមត្រូវផ្ញើរប្រាក់តំកល់នៅតុលាការចំនួន ៦៩.៤០៦ដុល្លារដែលជាប្រាក់រំដោះ៕




រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ៥,២៥១,៦៩៩នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គ.ជ.ប៕

ខេត្តប៉ៃលិន៖ប្រជាពលរដ្ឋប្រទះឃើញប្រពន្ធនាយរងប៉ុស្តិ៍អូរតាវ៉ៅបានស្លាប់ក្នុងថ្លុកឈាមនៅក្នុងប្រឡាយភក់មួយនៅខាងក្រោយភ្នំយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។
ប្រភពព័ត៌មានពីបុរសដែលជាប្តីឈ្មោះ ទូច ឈិនលីន អាយុ៣២ឆ្នាំ ជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានឱ្យដឹងថា សពស្ត្រីខាងលើជាប្រពន្ធរបស់ខ្លួនឈ្មោះ កូវ សៀវហេង អាយុ២៥ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក កូនបងអាយុ៥ឆ្នាំ និងប្អូនអាយុជាង១ឆ្នាំ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
លោកបន្តទៀតថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្រពន្ធរបស់ខ្លួនបានប្រាប់ថា សុំទៅទិញបង្អែមនៅសួនកុមារមួយភ្លែត ដោយទាញយកម៉ូតូរបស់ខ្លួនដែលជាម៉ូតូអង្គភាពជិះចេញទៅ រហូតដល់ម៉ោង៩យប់ មិនឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ក៏ខ្ចីម៉ូតូអ្នកជិតខាងតាមរកប្រពន្ធ តែរកគ្រប់ច្រកល្ហក តាមផ្ទះសំណាក់ និងកន្លែងនានាពេញ១យប់នៅតែមិ នឃើញ។ លុះនៅវេលាម៉ោង៦ព្រឹកថ្ងៃដដែលក៏មានគេទូរស័ព្ទប្រាប់ថា ប្រទះឃើញសពស្ត្រីម្នាក់ដោយសង្ស័យជាប្រពន្ធរបស់ខ្លួន ខ្លួនក៏ទៅពិនិត្យទើបស្គាល់ថា ជាសពប្រពន្ធរបស់ខ្លួនមែន ។ លោកបញ្ជាក់ទៀតថា គ្រួសាររបស់ខ្លួនមិនធ្លាប់មានទំនាស់ជាមួយនរណាម្នាក់ទេ ហើយនាងនៅតែផ្ទះមើលថែទាំកូនទាំង២នាក់ប៉ុណ្ណោះ។
ដោយលែកប្រជាពលរដ្ឋបានឱ្យដឹងថា នៅយប់វេលាម៉ោងប្រហែល៨យប់ ស្ត្រីរងគ្រោះបានជិះម៉ូតូឌុបបុរសម្នាក់ចេញពីក្បែរផ្ទះរបស់ខ្លួនសំដៅទៅទិសខាងលិច ហើយក៏បាត់ខ្លួនរហូតតែម្តង។ ប្រជាពលរដ្ឋដែលមានផ្ទះនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ឃើញមានបុរសស្ត្រី១គូជិះម៉ូតូយ៉ាងលឿនសំដៅទៅព្រៃខាងក្រោយភូមិ ដល់កន្លែងកើតហេតុក៏ឮសំឡេងឈ្លោះប្រកែកគ្នា រួចក៏ស្ងាត់ទៅវិញ ។ ស្រាប់តែព្រឹកឡើងក៏ប្រទះឃើញសពស្ត្រីរងគ្រោះខាងលើដេកស្លាប់នៅក្នុងប្រឡាយ ។ ចំណែកម៉ូតូធ្លាក់នៅក្នុងផ្លូវដាច់ រួចក៏រា យការណ៍ជូនសមត្ថកិច្ចតែម្តង។
ចំណែកសមត្ថកិច្ចនគរបាលស្នងការខេត្តប៉ៃលិនមិនទាន់ហ៊ានសន្និដ្ឋានថាជាករណីអ្វីឱ្យប្រាកដនោះទេ និងធ្វើកោសល្យវិច្ច័យ ដើម្បីឈានទៅរកចាប់ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ ជំនុំជម្រះសំណុំរឿង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមការផ្តល់ព័ត៌មានរបស់លោក សំ សុគង់ មេធាវីការពារក្តី។
លោកស្រី ថាក់ ឡានី ត្រូវបានលោក មេធាវី គី តិច ដែលជាអ្នកការពារក្តី ឲ្យសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ប្តឹងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ទាមទារសំណងចំនួន ១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំ ការបាញ់សម្លាប់ លើលោកបណ្ឌិត កែម ឡី៕

រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងមួយប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៦ ខែតុលាខាងមុខ កម្ពុជា នឹងរងបាតុភូធម្មជាតិ២ដែលអាចធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើននៅទូទាំងប្រទេស។ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម ៖

អូស្ត្រាលី៖ប៉ូលិសអូស្ត្រាលីរារាំង និងព្រមានក្រុមបាតុករខ្មែរមួយចំនួនតូច ដែលបានធ្វើសកម្មភាព លើសដែនកំណត់ច្បាប់ របស់អូស្ត្រាលី និងបង្កភាពអនាធិបតេយ្យ នៅទីក្រុង Adelaide ខណៈដែលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបាននិង កំពុងរៀបចំកម្មវិធីជួបជុំគ្នា នៅក្នុងវត្តមួយកន្លែងកាលពីរសៀលម្សិលមិញ ។
តាមព័ត៌មានទទួលបានគឺ នៅយប់ថ្ងៃទី១១ ខែតុលានេះថា ក្រុមបាតុករមានគ្នាប្រមាណជាង១០០នាក់ ស្ថិតនៅក្រៅរបងវត្តខ្មែរមួយ ដឹកនាំដោយឈ្មោះ លឹម សាម៉េត ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំនៅទីក្រុង អាដឺឡែត (Adelaide) ប្រទេសអូស្ត្រាលី បានប្រមូលជុំនិងព្យាយាមចូលក្នុង របងវត្តខ្មែរមួយនៅទីក្រុង Adelaide ដោយបង្កភាពអនាធិបតេយ្យ ។ យ៉ាងណាក៏ដោយ ប៉ូលិសអូស្ត្រាលីរារាំង និងព្រមានថា បានធ្វើបាតុកម្មលើសដែនកំណត់, ហើយប៉ូលិសបាននិយាយថា ប្រសិនបើបន្តល្មើសច្បាប់ទៀតប៉ូលីសនឹងធ្វើការបង្ក្រាប តាមច្បាប់៕


ខេត្តឧត្តរមានជ័យ៖ក្មេងប្រុសអាយុជាង១ខួបម្នាក់បានធ្លាក់រណ្ដៅក្បែរផ្ទះបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយរវល់ធ្វើកិច្ចការនៅរោងសិប្បកម្មគ្រឿងសង្ហារឹមដោយបណ្ដោយឲ្យកូនៗរត់លេង។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ។
ក្មេងប្រុសរងគ្រោះឈ្មោះ ម៉េង ហ៊ុន អាយុជាង១ខួប ឪពុកឈ្មោះ ពុន ឈាង អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ នួន ផាត អាយុ២៥ឆ្នាំ មានកូនប្រុស២នាក់ មុខរបរធ្វើសិប្បកម្មគ្រឿងសង្ហារឹម និងធ្វើស្រែចំការ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ឪពុកម្តាយក្មេងប្រុសរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទាំង២នាក់ប្តីប្រពន្ធកំពុងតែជាប់រវល់ធ្វើការងារនៅក្នុងរោងសិប្បកម្ម ហើយបានបណ្តោយឱ្យកូនៗទាំង២នាក់បងប្អូនរត់លេងនៅក្បែផ្ទះ ស្រាប់តែឃើញកូនច្បងដែលមានអាយុ៣ឆ្នាំនៅក្នុងផ្ទះ ហើយរូបគាត់បានសួរកូនច្បងថា តើប្អូនទៅណាហើយ កូនច្បងថាមិនដឹងទេ ក្រោយមករូបគាត់ទាំង២នាក់ប្តីប្រពន្ធបានដើររកគ្រប់ទិសទីនៅមិនឃើញសោះ ក៏ចុះរាវនៅក្នុងរណ្ដៅក្បែផ្ទះទើបជួបប្រទះ តែហួសពេលទៅហើយ ព្រោះកូនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ រូបគាត់បានរាយការណ៍ដល់សមត្ថកិច្ចឱ្យចុះមកធ្វើការពិនិត្យ និងកោសល្យវិច្ច័យ ហើយសមត្ថកិច្ចបានប្រគល់សពកូនឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ៕

រាជធានីភ្នំពេញ៖បុរសម្នាក់បានគៀបជាប់រថយន្តស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារបើករថយន្តបុករថយន្តដឹកទំនិញធន់ធំ ដែលចតចោលនៅស្ងៀម។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-5978 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកកន្ទុយរថយន្តដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 4A-1265 ដែលគេចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់គៀបជាប់នៅក្នុងរថយន្តតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង ហើយសមត្ថកិច្ចជំនាញស្ទួចយកទុកនៅស្នងការក្រុង ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅវេលាម៉ោង១៦ និង០៦នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយកម្លាំងកងរាជអវុធហត្ថមូលដ្ឋាន ស្រុកថ្មគោល សហការណ៍ជាមួយកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២ ម្នាក់ ទី1ឈ្មោះ វូយ បុរី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិគោកឃ្មុំ ឃុំ គោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។
ដកហូតបានគ្រឿងញៀន ម៉ាទឹកកក(០៥កញ្ចប់)ទម្ងន់(១៥.៧៤)ក្រាមទូរស័ព្ទដៃ០១.គ្រឿង និងម៉ូតូ ម៉ាកហុងដាឃ្លិចពណ៌សសេរីឆ្នាំ ២០១៦.(គ្មានស្លាកលេខ )បញ្ចូនទៅការិយាល័យជំនាញកងរាជអវុធហត្ថខេត្តបាត់ដំបង ។
បង្ក្រាបមួយករណី នៅវេលាម៉ោង១៧ និង២០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអវុធហត្ថខេត្ត ចុះប្រត្តិបត្តការណ៍ ដោយកំលាំង0៤នាក់រថយន្ត០១.គ្រឿង និងអាវុធខ្លី(០៣) ដើមបានធ្វើការពួនស្ទាក់ចាប់បានមុខសញ្ញាជួញដូរខុសច្បាប់នៅសារធាតុញៀននៅ ត្រង់ចំណុចទួលបល័ង្ក ស្ថិតក្នុងក្រុមទី១៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ វិន.ដារ៉ា ភេទប្រុស អាយុ២២.ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដកហូតបានថ្នាំញៀនម៉ាទឹកកក០១.កញ្ចប់ទម្ងន់ ៤.០៣ក្រាម ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១.គ្រឿងម៉ាកហុងដាឃ្លីច ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០១៥គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំងកំពុងឃាត់ខ្លួន និងបញ្ចូនទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕



រាជធានីភ្នំពេញ៖នៅព្រឹកព្រលឹម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបើកប្រតិបត្តិការត្រួតពិនិត្យជនជាតិវៀតណាមចំនួន៧នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានរកឃើញជនជាតិវៀតណាម៧នាក់ ក្នុងនោះស្រី៣នាក់ដែលគ្មានឯកសារ គ្មានលិខិតឆ្លងដែន ហើយមកលួចរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៧នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់តាមនីតិវិធី៕



រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ ដែលតម្លៃសាំងធម្មតាថ្លៃ ៣៤៥០រៀលក្នុង១លីត្រ សាំងស៊ុបពែរ៣៥០០រៀលក្នុង១លីត្រ និងម៉ាស៊ូតថ្លៃ៣២០០រៀលក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍