រាជធានីភ្នំពេញ៖តុលាការបានចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរបន្តទៀតហើយ ទាក់ទងករណីញុះញង់បង្កចលាចលប៉ះពាល់សន្តិសុខសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។ យោងតាមដីកាគឺតុលាការកោះហៅលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង៩ព្រឹកជាកំហិត។
ដីកាកោះហៅនេះ ត្រូវបានក្រុមមន្ត្រីនគរបាលយុត្តិធម៌យកទៅប្រគល់ជូននៅឯទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ហើយមេធាវីការពារក្តីលោក សម រង្ស៊ី បានចេញមុខទទួលដីកានេះ៕


ដោយ៖ឡុង សារេត
ខេត្តរនតគីរី៖ដោយមានឈ្មោះ ផែនចាន់ វិបុល ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ផាននគរ បាលរតនគិរី បានប្រព្រឹត្តការជួញដូរឈើដោយល្មើសទៅនឹងច្បាប់រដ្ឋបាលព្រៃឈើ ទើបបានកំលាំង កង រាជអាវុធ ខេត្តសហការជាមួយជំនាញរដ្ផបាលព្រៃឈើខេត្តរតនគិរីចុះចាប់រឹបអូសយកនៅវត្ថុតាង បទ ល្មើសរួមមានរថយន្តកែច្នៃ១គ្រឿង និងឈើប្រភេទលេខ១មួយចំនួននៅចំណុច ភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ។
លោកវរសេនីយត្រី ឃី សុខា មន្ត្រីកងរាជអាវុធខេត្តរតនគិរីបានបញ្ជាក់ថា ឈ្មោះ ផែន វិបុល ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ផកកិច្ចរូបនេះជាមុខសញ្ញារកស៊ីឈើល្មើសច្បាប់យូរណាស់មកហើយទើបបានកំលាំងយើងអង្កេតតាមទាន់ឈានដល់ការចាប់រឹបអូសបានជាក់ស្តែងយ៉ាងដូចនេះលោកបញ្ជាក់ទៀតថា ក្នុងកិច្ចសហប្រនិបិត្តការលើករណីនេះសម្ថកិច្ចយើង មិនបានឃាត់ខ្លួននាក់ពាក់ព័ន្ធណា ម្នាក់ទេ ដោយសារក្នុងខណៈដែលសម្ថកិច្ចយើងចុះទៅដល់ទីតាំងក៌ត្រូវបាននាក់ពាក់ព័ន្ធគេចខ្លួនអស់។
ពាក់ព័ន្ធនឹងករណីនេះផងដែរលោក ហង្ស ចាន់ផល្លា មន្ត្រីរដ្ផបានព្រៃឈើខេត្តរតនះគិរីបញ្ចាក់ ថា ឈើទាំងនេះជាប្រភេទឈើលេខ១មានចំនួន២ប្រភេទគឺ មានឈើសុក្រម និងឈើខ្វាវចំនួន៥០ដុំ ស្មើរនឹងពីម៉ែត្រគីបនឹងប្រាំផ្លាន ។
បច្ចប្បន្នកំពុងបានរក្សារទុកក្នុងខ័ណ្ឌរដ្ឋបាលព្រៃខេត្តរតនគិរី និង រៀប ចំកសាង សំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ លោកបញ្ចាក់ទៀតថាក្នុងករណីម្ចាស់ពាក់ព័ន្ធ មិនបាន ចូលខ្លួនមក បង់ពិន័យតាមកាលកំណត់ទេនោះ ជំនាញរដ្ផបាលព្រៃឈើគប្បីបញ្ជូនទៅកាន់តុលាការ ផ្ទុយទៅវិញប្រ សិនបើម្ចាស់ពាក់ព័ន្ធចូលខ្លួនមកបង់ពិន័យតាមច្បាប់គឺ ជំនាញរដ្ផបាលព្រៃឈើ មានសិទ្ធ ប្រគល់ជូននូវ មធ្យបាយពាក់ព័ន្ធនិងការដឹកជញ្ចូនឈើល្មើសច្បាប់នេះប្រគល់ជូនម្ចាស់វិញដោយ ឡែក ឈើរឹបអូសទុកជាសម្បត្តិរបស់រដ្ផ ។
បើអនុវត្តទៅតាមច្បាប់ស្តីពីរដ្ផបាលព្រៃឈើក្នុងមត្រា១០១បានចែងថាមន្ត្រីសិវិលឬមន្ត្រីកំលាំងប្រដាប់អាវុធរូបណាបានប្រព្ត្រឹតនៅបទល្មើសព្រៃឈើ គឺច្បាប់ត្រូវផ្តល់ទាទោសទ្វេដងគឺជាប់ពន្ធធានាពី៥ ឆ្នាំទៅ១០ឆ្នាំ ដោយឡែកមន្ត្រីប្រព្រឹត្តបទល្មើសឈ្មោះ ផែន វិបុល ជាមន្ត្រីប្រឆាំងបទល្មើសសេដ្ឋកិច្ចរូបនេះ មិនត្រូវបានច្បាប់ផ្តល់ទាទោសនោះទេ ដោយសារមន្ត្រីរូបនេះជាមនុស្សចំណិតរបស់លោកវីរះសេនីយឯក នៅ តារា ជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ផកិច្ចនៃស្នងការដ្ផាននគរបាលខេត្តរតនះគិរី ។យ៉ាងណាក្តីលោកវរសេនីយ៍ឯក នៅ តារា ធ្លាប់និយាយថាការងារប្រព្រឹត្តអំពើល្មើសច្បាប់មិនពាក់ព័ន្ធទៅនឹង ការងារអង្គភាពទេបុគ្គលណាប្រព្រឹត្តល្មើសច្បាប់បុគ្គលនោះត្រូវទទួលទោសតាមច្បាប់៕



ប៉េកាំង៖យ៉ាងហោចណាស់មនុស្ស២២នាក់បានស្លាប់ក្នុងហេតុការណ៍ដួលរលំផ្ទះចំនួនបួនខ្នងនៅក្រុង Wenzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិនកាលពីម្សិលមិញ។ នេះបើតាមសារព័ត៌មានស៊ិនហួរផ្សាយនាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
អាជ្ញាធរបាននិយាយថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ និង០០នាទីព្រឹកថ្ងៃចន្ទ នៅក្នុងសង្កាត់ Lucheng នៃខេត្ត Wenzhou ។ អាជ្ញាធរបញ្ជាក់ថា មនុស្ស២៨នាក់ត្រូវបានគេទាញចេញពីគំនរបាក់បែក ហើយក្នុងនោះមានតែមនុស្សចំនួន០៦នាក់ ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
ដោយឡែកក្រុមសង្គ្រោះបានបញ្ជាក់ថា អគារទាំងនោះត្រូវបានសាងសង់ឡើង ដោយប្រជាជនដែលរស់នៅក្នុងសង្កាត់ដោយគ្មានក្បួនខ្នាត និងបច្ចេកទេសច្បាស់លាស់។ ជាមួយគ្នាផ្ទះប្រាំខ្នងទៀតនៅជាប់នោះដែលកសាងឡើងកាលពីទសវត្សរ៍ទី៧០ត្រូវបានគេកម្ទេចចោលផងដែរ៕

ខេត្តបាត់ដំបង៖បុរសចំណាស់ម្នាក់ឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ ដែលបានប្រើអំពើហិង្សាដាក់គ្នារវាងប្តីនិងប្រពន្ធរហូតបណ្តាលអោយប្រពន្ធស្លាប់នៅក្នុងថ្លុកឈាមដោយសារចាក់នឹងកាំបិតពេលនេះបានស្លាប់ហើយបន្ទាប់ពីរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយរយៈ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យតែងតែព្យាយាមសម្លាប់ខ្លួនឯងរហូតដល់ម៉ោង៦ និង២០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះជនរងគ្រោះបានស្លាប់តែម្តង ប៉ុន្តែមិនមានការអះអាងច្បាស់លាស់ណាមួយថា ជាអំពើឃាតកម្មដោយខ្លួនឯង ឬដោយសារស្ថានភាពជំងឺឡើយ។
គួររម្លឹកថា ហេតុការណ៍ប្រើអំពើហិង្សារហូតសម្លាប់គ្នារវាងប្តីប្រពន្ធចំណាស់ខាងលើផ្តើមចេញពីភ្លើងប្រចណ្ឌ ហើយរយៈពេល៥ថ្ងៃមុនពេលសម្លាប់ខ្លួន កាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះនៅក្នុងភូមិសាស្ត្រក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ជាមួយគ្នានោះតុលាការក៏បានចេញដីការឃុំខ្លួនពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ៕


វ៉ាស៊ីនតោន៖រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់បញ្ចូលប្រទេសកូរ៉េខាងជើងជាថ្មីម្ដងទៀតទៅក្នុងបញ្ជីខ្មៅ នៃការជួញដូរមនុស្ស និងហាមឃាត់ការផ្ដល់មូលនិធិផ្សេងៗ ដល់ប្រទេសកុម្មុយនិស្ដមួយនេះ នៅឆ្នាំបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានោះទីក្រុងវ៉ាស៊ីនតោននឹងរាំងខ្ទប់ការផ្ដល់មូលនិធី ឬប្រាក់កម្ចីពីធនាគារ និងស្ថាប័នរូបិយវត្ថុអន្តរជាតិ ហើយមិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមិនផ្ដល់ជំនួយណាមួយដល់កូរ៉េខាងជើងទៀតនោះឡើយ។ ទន្ទឹមនោះអាមេរិកក៏បានចាត់ទុកប្រទេស អេក្វាទ័រ ហ្គីណេ អ៊ីរ៉ង់ រុស្ស៊ី និង ស៊ីរី ជាដើម គឺជាក្រុមប្រទេសដែលមិនគោរពតាមបទដ្ឋានស្ដង់ដា ជាអប្បបរមា នៃកិច្ចព្រមព្រៀង ឆ្នាំ២០០០ ស្ដីពីការការពារជនរងគ្រោះពីការជួញដូរមនុស្ស។ ដូច្នេះសហរដ្ឋអាមេរិក អាចនឹងហាមឃាត់ការ ផ្ដល់ជំនួយរបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ រហូតដល់បណ្ដាប្រទេសទាំងនេះ បំពេញតាមស្ដង់ដា អប្បបរមា ឬក៏បង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ៕

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៥,១៥១,៨៦៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកទោសម្នាក់បានលោតរត់គេចខ្លួនពីលើរថយន្ដទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារព្រៃសសហការជាមួយមន្ដ្រីនគរបាលខណ្ឌដង្កោដឹកចេញពីពន្ធនាគារយកទៅទោស។ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍បញ្ជាក់ថា ពេលនេះ មន្ដ្រីនគរបាល និងមន្ដ្រីអនុរក្សពន្ធនាគារព្រៃស កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីចាប់ខ្លួនអ្នកទោសនោះមកវិញ ។ ទោះជាយ៉ាងណាអ្នកទោសនោះដែលរត់គេចខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ៕


ខេត្តកំពង់ចាម៖ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមើលរឿងអាសអាភាសនៅក្នុងទូរស័ព្ទដៃរួចមក ក៏មានអារម្មណ៍តណ្ហាពុះកញ្ច្រោលទ្រាំមិនបាន ក៏ធ្វើសកម្មភាពចាប់រំលោភកុមារីម្នាក់។ ក្មេងប្រុសសង្ស័យមានឈ្មោះ រឹត រដ្ឋា អាយុ១៥ឆ្នាំមានទីលំនៅភូមិស្រែរំដួលឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែកកុមារីរងគ្រោះឈ្មោះ ស.ឡ អាយុ៩ឆ្នាំមានទីលំនៅក្បែរគ្នា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយប្តឹងក្មេងប្រុស រឹត រដ្ឋា ចាប់រំលោភកូនគាត់បានសម្រេចដល់ទៅ៣ដង
តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតក្មេងប្រុសសង្ស័យបាននាំកុមារីរងគ្រោះទៅក្រោយផ្ទះអ្នកជិត ហើយក៏ចូលទៅចម្ការដំឡូង រួចក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច៣ដងតែម្តង។
ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុសសង្ស័យ ដើម្បីបំពេញសំណុំឯកសារចាត់វិធានការតាមផ្លូវច្បាប់ ចំណែកកុមារីរងគ្រោះត្រូវអាណាព្យាបាល និងសមត្ថកិច្ចនាំមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល៕

ខេត្តស្វាយរៀង៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះមានករណីក្រឡាប់រថយន្តដឹកកម្មករបណ្តាលកម្មកររងបរួសជាង៣០នាក់ដែលករណីនេះកើតឡើងនៅចំណុចភូមិគោករវៀង សង្កាត់ព្រែកគុជ ក្រុងបាវិត ខេត្តស្វាយរៀង។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា តាមព័ត៌មានបឋមថា មានកម្មករចំនួន៣៦នាក់បានរងរបយសធ្ងន់ស្រាល ក្នុងនោះមាន៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត៕



រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នខ្ពស់ ក្នុងសប្តាហ៍នេះ ជាពិសេស ប្រជាពលរដ្ឋរស់នៅ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចប្រឈមនឹងជំនន់ទឹកភ្លៀងជាងពេលកន្លងមក។
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងមួយប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៦ ខែតុលាខាងមុខកម្ពុជានឹងរងបាតុភូធម្មជាតិ២ ដែលអាចធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា «បាតុភូតធម្មជាតិ នោះ គឺ មានព្យុះទី១៩ ឈ្មោះ AERA ដែលនឹងមានសម្ពាធទាប ហើយមានឥទ្ធិពលខ្លាំង លើសមុទ្រចិនខាងត្បូង និងកម្ពុជា។ មួយទៀតនោះ គឺ ប្រព័ន្ធសម្ពាធទាប បានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងមានឥទ្ធិពល លើប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ»៕

ខេត្តព្រៃវែង៖ស្នងការនគរបាលខេត្តព្រៃវែងលោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់នៅព្រឹកនេះថា ឃាតករដែលសម្លាប់២នាក់ប្តីប្រពន្ធ នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ជ្រៀចត្រូវបាននគរបាលចាប់ខ្លួនបានហើយ ដោយមូលហេតុផ្តើមចេញពីជនរងគ្រោះជាប្តីមើលងាយខ្លួនពេលផឹកស៊ីជាមួយគ្នាម្តងៗ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាយ ហេងហៅតឹង តាមចម្លើយឆ្លើយសារភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។
គួរបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ គ្រាដែលជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩ និង០០យប់៕


ដោយ៖ឡុង សារេត
ខេត្តរតនគិរី៖រថយន្តដឹកឈើ១គ្រឿងរបស់នគបាលរកស៊ីជំនួញឈើដុះស្នឹមម្នាក់នៅស្នងការដ្ឋានខេត្តរតនគិរី ត្រូវកំលាំងមូលដ្ឋានអាវុធហត្ថស្រុកកូនមុំ សហការជាមួយកំលាំងទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ចាប់ប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើខេត្ត។
រថយន្តគោយន្តឆ្នៃដឹកឈើប្រភេទសុក្រំមួយគ្រឿងត្រូវបានសមត្ថកិច្ចប្រតិបត្តិការស្ទាក់ចាប់បាននៅវេលាម៉ោង៤និង៣០នាទីល្ងាចនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០១៦ខណៈកំពុងបើកបរលើផ្លូវលំមួយខ្សែ ស្ថិតនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿងដឹកឈើសុក្រំពេញមួយគោយន្តនេះគឺបានធ្វើសារាចរដឹកចេញពីឃុំតឺនស្រុកកូនមុំឆ្ពោះមកក្រុងបានលុង ត្រូវអស់ល័ក្ខ សមត្ថកិច្ចចាប់បានតែម្តងខណៈម្ចាស់ឈើរូបនេះហាក់ផ្គើន និងមិនប្តូរឥរិយាបថកែខ្លួននោះ។
ប្រភពពីសមត្ថកិច្ចបានខ្សឹបបាប់ឲ្យដឹងថា ឈើ១គោយន្តកែច្នៃនេះជាឈើរបស់សមត្ថកិច្ចម្នាក់នៅស្នងការនគរបាលខេត្តរតនគិរីជាឈ្មួញដុះស្លែរកស៊ីឈើជាយូរឆ្នាំមកហើយដោយគ្មានមន្ត្រីណាម្នាក់ចាប់ពីខេត្តដល់ស្រុក ហ៊ានធ្វើការបង្ក្រាបនូវការធ្វើជំនួញរបស់គេទេ កន្លងមកនោះ ព្រោះ ឈ្មួញម្នាក់នេះក៏ជាសមត្ថកិច្ចនគបាលជំនាញម្នាក់ដែរ។
ប្រភពបន្តទៀតថា គោយន្ត និងវត្ថុតាងខាងលើសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាននាំយកមករក្សាទុកនិងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តនៅល្ងាចថ្ងៃដដែលនេះដើម្បីចាត់ការបន្តតាមនីតិវិធី៕




រាជធានីភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ហេង សុខណា ប្រកាសសាលក្រមផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល នៅរសៀលថ្ងៃទី១០ ខែតុលា ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយកំបាំងមុខលោក អ៊ុំ សំអាន និង សហមេធាវី តែចាត់ទុកជាចំពោះមុខ ហើយបើកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍រយៈពេលមួយខែ៕

ភ្នំពេញ៖បុរសម្នាក់មានមុខរបរជាកម្មករលីសែង នៅផ្សារនាគមាសបានផឹកស្រាស្រវឹង ហើយបានប្រាប់ ប្រពន្ធថាចុះទៅរាវខ្យង ដើម្បីធ្វើម្ហូបផងនិងក្លែមស្រាផង ជាអកុសលបានរអិលជើង ធ្លាក់ចូលទៅក្នុងរណ្ដៅ ដីជ្រៅមួយកន្លែង ដែលឈ្មួញជីកយកអាចម៌ដីលក់ បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹក ខណៈនោះប្រពន្ធ និងអ្នកស្រុកភូមិ បាននាំគ្នារាវរកដែរប៉ុន្តែមិនបានឃើញនោះទេ។
លុះ៣ថ្ងៃក្រោយមកគឺនៅថ្ងទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ទើបសាកសពអណ្ដែតឡើង នៅលើផ្ទៃទឹកក្នុងរណ្ដៅដីនោះ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ ក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងទាំងព្រឹកតែម្ដង។
បុរសរងគ្រោះខាងលើនោះឈ្មោះ សាន វិចិត្រ អាយុ៣២ឆ្នាំ មុខរបរជាកម្មករលីសែង នៅក្នុងផ្សារនាគមាស មានប្រពន្ធឈ្មោះ ជា រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករនិងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ពេលនេះ សាកសពមានសភាពហើមស្អុយទៅហើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ បុរសរងគ្រោះបានផឹកស្រារហូតស្រវឹងជោគ បន្ទាប់ មកបានប្រាប់ប្រពន្ធថា ទៅរាវខ្យងដើម្បីយកទៅធ្វើម្ហូបនិងក្លែម បន្ទាប់មកក៏ចេញពីផ្ទះទៅបាត់ ហើយខណៈ ពេលចុះរាវខ្យង បានរអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅដី បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹក។ភ្លាមៗនោះ ប្រពន្ធកូននិងអ្នកស្រុកភូមិ បាននាំគ្នារាវរកដែរប៉ុន្តែមិនឃើញ លុះ៣ថ្ងៃក្រោយទើបប្រទះឃើញ សាកសពអណ្ដែតនៅលើទឹករណ្ដៅដីនោះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាល ខណ្ឌដង្កោក៏បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្ដែង និងរាយការណ៍ជូននគរបាលបច្ចេកទេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ដើម្បីប្រគល់សពឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍