បាល់ទាត់៖ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថាកីឡាករ Neymar នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាផ្លូវការជាមួយក្រុមយក្សអេស្ប៉ាញនៅថ្ងៃសុក្រនេះ។
Barcelona បានប្រកាសនៅលើគណនីផ្លូវការរបស់ Twitterថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ២៤រូបនេះ នឹងចុះកុងត្រា លើកិច្ចសន្យារយៈពេល៥ឆ្នាំបន្តទៀតនេះកីឡាកររូបនេះនឹងបន្តស្នាក់នៅក្នុងកីឡដ្ឋានCamp Nou រហូតដល់ឆ្នាំ២០២១។
Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្លាស់ទៅកាន់ក្រុម Paris Saint-Germain របស់បារាំង ប៉ុន្តែឥឡូវនេះអនាគតរបស់គាត់ត្រូវបានកំណត់រយៈពេលវែងនៅក្លិបនេះ។ Neymar បានបង្ហាញទម្រង់យ៉ាងល្អឲ្យ Barcelona នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន៤គ្រាប់ក្នុងបង្ហាញខ្លួន៦លើក នៅក្នុងការប្រកួតក្របខ័ណ្ឌ La Liga។
គួរបញ្ជាក់ថា Neymar បានផ្លាស់ចេញពី Santos មកកាន់ Blaugrana ក្នុងអំឡុងឆ្នាំ២០១៣ និងបានជួយឲ្យ Blaugrana ឈ្នះពានរង្វាន់លីកចំនួនពីរដង និង Champions League មួយដង រួមជាមួយពានដទៃមួយចំនួនទៀត៕