នារី​ស្រស់ស្អាត​លួចលាក់​ស្នេហា​ជាមួយ​ប្តី​គេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​ខេត្ត​កំពង់​ស្ពឺ​៖​នារី​វ័យក្មេង​ក្រមុំ​ម្នាក់​ដែល​បាន​លួចលាក់​ទៅ​សហាយស្មន់​ជាមួយ​ប្តី​គេ ហើយ​ពង្រត់គ្នា​តាំងពី​ភ្នំពេញ​រហូត​ទៅដល់​ស្រុក​បរ​ស៊ែ​ត ទើប​ប្រពន្ធដើម​នាំ​កូន​ទៅតាម​ទាន់​កន្លែង​ដែល​កំពុង​ក្រេប​ទឹកឃ្មុំ​ជាមួយគ្នា​នៅក្នុង​ផ្ទះ​ស្ថិតនៅ​ភូមិ​ស​ង្គ្រោ​ម​បូរ ឃុំ​បរ​ស៊ែ​ត ស្រុក​បរ​ស៊ែ​ត ខេត្តកំពុងស្ពឺ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​។​
​តាម​ការរៀបរាប់​ពី​ប្រពន្ធដើម​បានអោយដឹងថា នារី​វ័យក្មេង​ដែល​លួចលាក់​សា​ហាយ​ស្មន់​ជាមួយ​ប្តី​របស់គាត់​នោះ​ឈ្មោះ ស្រី ណុ​ច អាយុ​ប្រហែលជា​២៣​ឆ្នាំ ជា​នារី​កម្មករ​រោងចក្រ ស្នាក់នៅ​ជិត​វត្ត​អង្គ​មេត្រី ស្រុក​អង្គស្នួល ខេត្តកណ្តាល នាង​បាន​លួច​ទាក់ទង​ជាមួយ​ប្តី​របស់គាត់​អស់​រយ​:​ពេល​ជាង​៦​ខែ​ហើយ ហើយ​នាង​បាន​លួងលោម​ប្តី​របស់គាត់​លក់​របស់​របរ​គ្មាន​សល់​ទើប​រូប​ខ្លួន​សង្ស័យ​ក៏​តាមដាន​រហូត​ដ៏​ទីតាំង​កើតហេតុ​ខាងលើ​តែម្តង​។
​ក្រោយពេល​កើតហេតុ​ប្រពន្ធដើម​បាន​ហៅ​អាជ្ញាធរ​មូលដ្ឋាន​មក​ដោះស្រាយ​ដើម្បី​ចរចា​គ្នា​ថ្ងៃក្រោយ​៕

14997078_1789561687949060_1667318386_n14997285_1789561717949057_116138077_n