រំលោភ​អតីត​សង្សារ​បានសម្រេច​ក្នុង​ហាង​កាត់​សំលៀកបំពាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2016 ក+ ក-

ភ្នំពេញ​៖​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើតឡើង​នៅក្នុង​ហាង​កាត់​សំលៀកបំពាក់​មួយកន្លែង​ដែល​បុរស​ម្នាក់​ឡើង​ភ្លើង​កម្តៅ​ស្នេហា​បាន​ចាប់រំលោភ​នារី​ម្នាក់​ដែលជា​អតីត​សង្សារ​បានសម្រេច បន្ទាប់មក​ក៏ត្រូវ​បងប្អូន​នារី​រងគ្រោះ​ចាប់​ឃាត់ ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​។​
​ហេតុការណ៍​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ហាង​កាត់​សំលៀកបំពាក់​ក្នុង​បន្ទប់​ជាន់​លើ ផ្ទះ​លេខ​៤១ ផ្លូវ​៤២​ក្នុង​បុរី​ពិភពថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នារី​រងគ្រោះ​ដែល​ពោល​ពេញ​ទៅ​រូប​សម្រស់​ស្រស់​សោភា​ត្រូវបាន​ស្គាល់ឈ្មោះ ល​.​ភ អាយុ​២៦​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​៤៣ ក្មុង​បុរី​សម្បត្តិ​មាន​ហេង សង្កាត់​និរោទ​ន៍ ខណ្ឌ​ច្បារអំពៅ បានមក​រៀន​កាត់​សំលៀកបំពាក់​នៅ​កន្លែងកើតហេតុ​។ ចំណែក​បុរស ដែល​យារ​យ៉ី​លើ​ខ្លួនប្រាណ​របស់​នារី​រងគ្រោះ​នោះ​ឈ្មោះ ហ៊ុន ច័ន្ទ​ធារ៉ា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​
​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ បុរស​សង្ស័យ​បាន​ដេក​នៅក្នុង​បន្ទប់​ជាន់​លើ​ស្រែកហៅ​នារី​រងគ្រោះ​យក​ទូរស័ព្ទ​ទៅ​ខ្លួន ពេលនោះ​នារី​រងគ្រោះ​បាន​យកទៅអោយ​ដល់​បន្ទប់ ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ក៏បាន​ចាប់ទាញ​ដៃ​និង​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច​។​ក្រោយ​ពេលធ្វើ​សកម្មភាព​រួចហើយ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ទៅប្រាប់​បងប្អូន​ពី​រឿងរ៉ាវ​នេះ​ក៏បាន​ឃាត់ខ្លួន​អោយ​សមត្ថកិច្ច​តែម្តង​។​
​ករណី​មួយ​នេះ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ព្រោះថា នៅមាន​ចំនុច​ជាច្រើន ដែលមាន​ការសង្ស័យ​៕ បញ្ញា​

15053393_1790107041227858_1876264792_o 15058038_1790107034561192_459516193_n